យុវជនវ័យក្មេងចាប់ផ្ដើមអាជីវកម្មជាមួយវិស័យកសិកម្មគ្មានជាតិគីមី

Chia sẻ
(VOVWORLD) - ប្រសិនបើនរណាម្នាក់ ប្រកបអាជីពជាកសិករ គឺពិតជាមានភាពនឿហត់ពេញមួយឆ្នាំជាក់ជាពុំខាន។ ដូច្នេះអស់រយៈពេលជាយូរមកហើយ កសិករជាច្រើននាក់មានទស្សនៈថា ត្រូវឲ្យកូនៗប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីរួចផុតពីជីវភាពការងារវាលស្រែទើបអាចធ្វើជាអ្នកមានបាន។ ប៉ុន្តែក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅនេះ មាននិន្នាការផ្ទុយទៅវិញគឺ៖ យុវជនវ័យក្មេងជាច្រើននាក់បានចាប់ផ្ដើមអាជីវកម្មជាមួយការថ្វើសកិកម្ម ហើយមានគំរូជាច្រើនទទួលជោគជ័យផងដែរ។
យុវជនវ័យក្មេងចាប់ផ្ដើមអាជីវកម្មជាមួយវិស័យកសិកម្មគ្មានជាតិគីមី - ảnh 1គំរូសិកម្មគ្មានជាតិគីមី

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះមានគំរូចាប់ផ្ដើមអាជីវកម្មពីវិស័យកសិកម្មជាច្រើនត្រូវបានវាយតម្លៃខ្ពស់ និងទទួលបានពានរង្វាន់ជាច្រើននៅក្នុងការប្រកួតចាប់ផ្ដើមអាជីវកម្ម។ ក្នុងនោះមានគំរូផលិតម្សៅស្លឹកត្រចៀកក្រាញសម្ងួតត្រជាក់ពាណិជ្ជសញ្ញា Quang Thach របស់កញ្ញា Nguyen Ngoc Huong។ ទោះបីជាកញ្ញារូបនេះបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញក៏ដោយ ប៉ុន្តែយុវតីដែលកើតឆ្នាំ ១៩៨៩ រូបនេះបានសំរេចចិត្តវិលត្រឡប់ទៅរកវិស័យកសិកម្មវិញ ហើយដំណាំសំខាន់ដែល កញ្ញា Huong បានជ្រើសរើសគឺស្លឹកត្រចៀកក្រាញ - ជាដំណាំដែលមិនមានតំលៃខ្ពស់។ ទោះយ៉ាងណា Huong ជឿជាក់ថា តាមរយៈការអនុវត្តបច្ចេកវិទ្យាថ្មីនោះ  ខ្លួន នឹងបង្កើនតម្លៃសម្រាប់បន្លែប្រចៀកក្រាញ់នេះ។ ជាក់ស្ដែង យុវតីរូបនេះបានទៅកាន់ខេត្ត Cu Chi ដើម្បីជួលដីធ្លី ជួលមនុស្សដាំដំណាំស្លឹកត្រចៀកក្រាញ ហើយចាប់ផ្ដើមធ្វើការសិក្សាស្រាវជ្រាវ កែច្នៃម្សៅបន្លែត្រចៀកក្រាញ់។ កញ្ញា Huong បានសំណេះសំណាលថា៖ “ក្នុងនាមជានារីម្នាក់ ដែលបានប្រឡូកចូលវិស័យកសិកម្ម - ជាវិស័យមួយដែលរងហានិភ័យជាច្រើននោះ បានធ្វើឲ្យខ្ញុំជួបការលំបាកជាច្រើនណាស់។ ជាក់ស្ដែងគឺត្រូវសាងសង់កសិដ្ឋាន ហើយក្រោយគឺត្រូវសិក្សាស្រាវជ្រាវ ច្នៃប្រឌិតវិធីសាស្រ្ត របៀបធ្វើ ដើម្បីបង្កើតផលិតផលម្សៅបន្លែ ដែលអតិថិជនគ្រប់រូបអាចបរិភោគជំនួសឲ្យបន្លែស្រស់ៗទាំងស្រុងផងដែរ”។

កញ្ញា Huong បានស្វែងយល់អំពីការប្រើប្រាស់ផលិតផលជីវម៉ាស និងបទដ្ឋានVietGAP ដើម្បីអនុវត្តន៍នៅចំការដំណាំត្រចៀកក្រាញ់។ ទន្ទឹមនឹងនេះ កញ្ញា Huong និងសហការីក៏បានសិក្សាស្រាវជ្រាវ ដើម្បីសម្រេចដំណើរការបច្ចេកវិទ្យាកែច្នៃម្សៅបន្លែសម្ងួតត្រជាក់ សំដៅរក្សាពណ៌ធម្មជាតិនិងរសជាតិរបស់បន្លែត្រចៀកក្រាញ់។ បន្ទាប់ពីទទួលបានជោគជ័យជាមួយម្សៅបន្លៃត្រចៀកក្រាញ់មក កញ្ញា Huong បន្តផលិតម្សៅបន្លេជាច្រើនប្រភេទទៀតដូចជាម្សៅបន្លែថ្ពាល់ត្រី និងបន្លែម្រុំជាដើម។ បច្ចុប្បន្ននេះ ផលិតផលម្សៅបន្លែ ដែលមានពាណិជ្ជសញ្ញា Quang Thanh ត្រូវបានដាក់លក់នៅតាមផ្សារទំនើប និងហាងលក់ផលិតផលជាច្រើនក្នុងប្រទេស។ ជាពិសេសនៅឆ្នាំ ២០២០ ទោះបីជំងឺរាតត្បាតកូវីដ ១៩ បានឆ្លងរាលដាលក៏ដោយ ប៉ន្តែកញ្ញា Huong នៅតែនាំចេញផលិតផលជាច្រើនជើងទៅកាន់ហូឡង់ ជប៉ុន កូរ៉េខាងត្បូង អាមេរិក និងឥណ្ឌា។

ដោយបានចាប់ផ្តើមអាជីវកម្មលើវិស័យកសិកម្មនោះ កសិដ្ឋានបៃតងរបស់ក្រុមយុជនវ័យក្មេង នៅខ័ណ្ឌទី ១២ ទីក្រុងហូជីមិញក៏ត្រូវបានមនុស្សជាច្រើននាក់ស្គាល់ដល់ដែរ។ ពីការពិតដែលថាក្រុមគ្រួសារជាច្រើននៅតាមទីក្រុង មានបំណងចង់ដាំបន្លែគ្មានជាតិគីមី ដើម្បីបរិភោគ ប៉ុន្តែមិនមានដីដាំដុះឡើយ។ ដូច្នេះ ក្រុមយុវជននេះបានធ្វើការសិក្សាស្រាវជ្រាវ ហើយបង្កើតគំរូដាំបន្លែ តាមរយៈបច្ចេកទេស Aeroponics Ero-farm។ ដូច្នេះបន្លែនឹងត្រូវបានដាំនៅលើសសររាងស៊ីឡាំង បានជាក្រុមគ្រួសារជាច្រើននៅតាមទីក្រុងអាចដំឡើងប្រព័ន្ធនៅលើយ៉រ ឬនៅជាន់ទែរ៉ាស់ក្នុងផ្ទះ ដោយមិនចាំបាច់មានផ្ទៃដីធំទូលាយទេ ដោយអាចដាំបន្លែគ្រប់គ្រាន់សម្រាប់បរិភោគ។ បច្ចុប្បន្ននេះ គំរូកសិដ្ឋានបៃតងបានផ្គត់ផ្គង់ដល់ទីផ្សារបន្លែគ្មានជាតិគីមីចំនួន ២ តោនក្នុងមួយខែ ហើយបានផ្ទេរប្រគល់បច្ចេកវិទ្យានេះទៅឲ្យគ្រួសារជាង ២០០ គ្រួនៅទីក្រុងហូជីមិញ។ វិស្វករ Nguyen Manh Tung ដែលជាសមាជិកមួយរូបនៃកសិដ្ឋានបានសំណេះសំណាលថា៖ “កាលពីមុនខ្ញុំមិនបានជ្រើសរើសវិស័យកសិកម្មឡើយ ប៉ុន្តែក្រោយពេលបានជួបជាមួយសិស្សច្បងដែលមានក្ដីជក់ចិត្តក្នុងការច្នៃប្រឌិត បង្កើតផលិតផលកសិកម្មបច្ចេកវិទ្យាខ្ពស់ សំដៅបម្រើប្រជាជនគ្រប់រូប និងក្រុមគ្រួសារនីមួយៗឲ្យមានប្រភពអាហារគ្មានជាតិគីមីននៅហ្នឹងផ្ទះ ហើយធានាសុខភាពនោះ ខ្ញុំបានសម្រេចចិត្តជ្រើសរើសការអភិវឌ្ឍ និងពង្រីកគំរូនេះផងដែរ”។

យុវជនវ័យក្មេងចាប់ផ្ដើមអាជីវកម្មជាមួយវិស័យកសិកម្មគ្មានជាតិគីមី - ảnh 2គំរូសិកម្មគ្មានជាតិគីមី

ចំណែកឯកក្រុមការងារវ័យក្មេងរបស់ក្រុមហ៊ុន MrVina បានជ្រើសរើសទិសដៅផ្គត់ផ្គង់ផលិតផល និងដំណោះស្រាយកសិកម្មបច្ចេកវិទ្យាខ្ពស់ ស្វ័យប្រវត្តិសម្រាប់ប្រជាកសិករនៅទូទាំងប្រទេស។ ជាមួយនឹងបច្ចេកវិទ្យារបស់ ក្រុមហ៊ុន MrVina នោះ ប្រជាកសិករអាចគ្រប់គ្រងចម្ការ ស្រោចទឹក ដាក់ជីតាមរយៈម៉ាស៊ីននិងកម្មវិធី ព្រមទាំងជំនះពុះពារលើការពឹងផ្អែកលើលក្ខខ័ណ្ឌធម្មជាតិដូចជាដីធ្លី និងអាកាសធាតុ។ លោក Pham Cao Ky នាយកក្រុមហ៊ុន MrVina បានឲ្យដឹងថា៖ “ពិតណាស់ថា ប្រជាជនវៀតណាម តែងតែមានគោលបំណងចង់ទទួលទានម្ហូបអាហារគ្មានជាតិគីមី។ ដូច្នេះ យើងខ្ញុំបានជ្រើសរើសវិស័យកសិកម្ម បើទោះបីដឹងថានឹងជួបការលំបាក់ជាច្រើនក៏ដោយ។ កាលពីមុនយើងខ្ញុំបានទៅធ្វើការផង និងទៅសិក្សាបន្ថែមដើម្បីទទួលចំណេះដឹង។ ក្នុងឆ្នាំ ២០១៣ នៅពេលមានសមាជិកគ្រប់គ្រាន់ហើយ យើងខ្ញុំបានផ្ដោតសំខាន់លើការសិក្សាស្រាវជ្រាវអំពីទាំងផ្នែកកសិកម្មបច្ចេកទេស ជីវបច្ចេកវិទ្យា កម្មវិធីរចនានានា ដើម្បីអនុវត្តន៍គម្រោងផងដែរ”។

នាបច្ចុប្បន្ននេះ ការដែលយុវជនវ័យ ក្មេងជាច្រើ ន នាក់បានវិលប្រឡប់មកធ្វើកសិកម្មវិញដោយនាំមកនូវចំណេះដឹង និងបច្ចេកវិទ្យាថ្មី ដើម្បីដោះស្រាយ បញ្ហានៃវិស័យកសិកម្មប្រពៃណី បានធ្វើឲ្យមនុស្សជាច្រើន ផ្លាស់ប្តូររបៀបត្រិះរិះអំពីការជ្រើសរើសអាជីព និងការចាប់ផ្ដើមអាជីវកម្មរបស់យុវជនវ័យក្មេងនាមស័យកាលនេះ។ ជាពិសេសជោគជ័យនៃគំរូទាំងនេះគឺជាទិសដៅក្នុងការអភិវឌ្ឍកសិកម្មប្រកបដោយចីរភាពផងដែរ៕

ប្រតិកម្មទៅវិញ