(VOV)_ក្រោយរយៈពេល៥ឆ្នាំ អនុវត្តចលនា៖ មនុស្សវ័យចំណាស់-គំរូល្អ នៅក្នុងទូទាំងប្រទេសជនវ័យចំណាស់ជាច្រើនបានចលនាគ្រួសារកូនចៅ
ត្រកូលរួមវិភាគទានទឹកប្រាក់ចំនួន៣លានលានដុង (ស្មើនឹង១៥០លាន
ដុល្លារអាសមេរិក) បរិច្ចាកដីជាង៥លានម៉ែត្រក្រឡា ដើម្បីធ្វើផ្លូវគមនាគមន៍
នៅជនបទ កសាងសំណង់នានា រួមចំណែកអនុវត្តល្អការងារកសាងជនបទថ្មី។
|
មនុស្សវ័យចំណាស់សកម្មចូលរួមការកសាងជនបទថ្មី (Image: qdnd.vn) |
មោទនភាពជាមនុស្សដែលបានប្រសូត្រនិងធំដឹងក្តីនៅស្រុកកំណើតរបស់
លោកប្រធានហូជីមិញ លោក Tran Nhat Cong នៅឃុំ Kim Lien ស្រុក Nam
Dan ខេត្ត Nghe An (ភាគកណ្ដាលវៀតណាម) ជានិច្ចកាលមោទនភាពគំរូល្អក្នុងគ្រួសារផង និងនៅក្នុងសង្គមទៀតផង។ ស្ដីពីការកសាងជនបទថ្មី នៅ
ក្នុងតំបន់ លោក Cong បានអោយដឹងថា៖ ក្រោយពីកម្មវិធីកសាងជនបទថ្មី
បានអនុវត្តមក ភូមិទី១៣ ជាតំបន់លោកកំពុងស្នាក់នៅនេះបានអនុវត្តយឹត
យាវបំផុតនៅឃុំ Kim Lien ។ លោកបានពិភាក្សាជាមួយជនចាស់ជរាក្នុងភូមិ
ចលនាកូនចៅចូលរួមដោយសកម្មភាពប្រកបដោយសមស្របជាមួយលក្ខណៈ
របស់គ្រួសារ។ លទ្ធផលក្នុងឆ្នាំ២០១៤ ផ្លូវគមនាគមន៍ក្នុងឃុំត្រូវបានចាក់បេ
តុងដ៏ស្អាត ដោយមានប្រវែងជិតមួយពាន់មែត្រ។ ពីនេះតទៅ សំណងផល
ប្រយោជន៍សង្គមជាច្រើនក្នុងតំបន់បានអនុវត្ត។ លោក Tran Nhat Cong បាន
អោយដឹងថា៖
“ ក្នុងការងារចលនានេះ មនុស្សវ័យចំណាស់បាននិយាយផង និងធ្វើផង។ គ្រួសារខ្ញុំក៏ជួបការលំបាកជាច្រើន ប៉ុន្តែ ខ្ញុំនៅបង់លុយធ្វើផ្លូវរបស់ឆ្នាំ ២០១៥
នេះគឺ៦០ហ្មឺនដុង និងផ្តល់ប្រាក់ចំនួន២០ហ្មឺនទៀត សំរាប់ការកសាងជនបទ
ថ្មី។ អ្នកមានរួមវិភាគទានច្រើន អ្នកក្ររួមវិភាគទានតិច និងអ្នកណាគ្មានគឺ
ជួយជ្រោមជ្រែងជាថ្ងៃពលកម្ម ។ មានផ្លូវគមនាគមន៍ថ្មី ងាយស្រួលក្នុងការធ្វើ
ដំណើរទៅវិញទៅមកងាយស្រួលជាង ការលក់ដូរល្អជាង ប្រជាជនមានការ
ងារធ្វើច្រើនជាង។”
ចំពោះលោក Phan At នៅភូមិ Phu Thanh ឃុំ Tinh Tra ស្រុក Son Tinh ខេត្ត
Quang Ngai (ភាគកណ្ដាលវៀតណាម) បានបរិច្ចាកដីចំការជាងពីរពាន់ម៉ែត្រក្រឡា បានអោយដឹងថា៖
“នៅទីនេះគ្មានទីប្រជុំ ពីយូរណាស់មកហើយ បានជា ខ្ញុំបរិច្ចាកដីដើម្បីរៀបចំទីប្រជុំអោយប្រជាជន។ ប្រទេសវៀតណាមបានឯកភាពហើយ ឥឡូវ
យើងត្រូវគិតយ៉ាងម៉េច ដើម្បីកសាងស្រុកកំណើតកាន់តែអភិវឌ្ឍន៍សម្បូរធូធារ។”
|
មនុស្សវ័យចំណាស់សកម្មចូលរួមការកសាងជនបទថ្មី (Image: qdnd.vn) |
នេះជាជនគំរូពីរូប ក្នុងចំណោមរាប់រយគំរូអ្នកវ័យចំណាស ក្នុងការ
កសាងជនបទថ្មី។ លោកស្រី Cu Thi Hau ប្រធានសមាគមជនវ័យចំណាស់វៀតណាមបានអះអាងថា៖ លើគ្រប់វិស័យ មនុស្សវ័យចំណាសជានិច្ចកាលពង្រីកតួនាទីសកម្មចំពោះគ្រួសារ និងសហគម។ ដោយកិត្យានុភាពរបស់មនុស្សវ័យ
ចំណាស់ តួនាទទីរបស់សមាគមជនវ័យចំណាសគ្រប់ជាន់ថ្នាក់នៅក្នុងតំបន់
ចំពោះការអនុវត្តចលនាផ្សេងៗនិយាយរួម និងចលនាកសាងជនបទថ្មី
និយាយដោយលែក គឺសំខាន់ណាស់។ លោកស្រី Cu Thi Hau បានអោយ
ដឹងថា៖
“ នាពេលខាងមុខនេះ សមាគមប្រមូលផ្តុំកសាងអង្គការប្រកបដោយខ្លាំងមាំមួន បំពេញតម្រូវការអំពីការថែទាំ និងពង្រីកតួនាទីរបស់អ្នកវ័យចំណាស់។
យើងខ្ញុំនឹងអនុវត្តគំរោងការណ៍៖ខែធ្វើសកម្មភាពរបស់ជនវ័យចំណាស់។”
កម្មវិធីជាតិអំពីការកសាងជនបទថ្មី បាននិងកំពុងមានការផ្លាស់ប្តូរថ្មីលើគ្រប់
ជ្រុងជ្រោយក្នុងជីវភាពរស់នៅ ក្នុងតំបន់ជនបទវៀតណាម។ ពីការផ្លាស់ប្តូរថ្មីនេះ
មានការចូលរួម សកម្មពីជនវ័យចំណាស់ដោយសកម្មភាពជាក់ស្ដែង ដែល
បានសហគមន៍ សង្គមទទួលស្គាល់៕