មុខមាត់ថ្មីនៅតាមភូមិស្រុកខេត្ត Lam Dong

Chia sẻ
(VOVWORLD) - ដោយមានការយកចិត្តទុកដាក់វិនិយោគរបស់រដ្ឋចំពោះតំបន់ឆ្ងាយ ដាច់ស្រយាល តំបន់ជនជាតិភាគតិច ហើយមានការរួមដំណើររបស់ប្រជាជន តំបន់ Tay Nguyen ក្នុងនោះមានខេត្ត Lam Dong គឺជីវភាពរស់នៅរបស់ជនរួមជាតិបណ្ដាជនជាតិបានផ្លាស់ប្ដូរយ៉ាងច្បាស់លាស់។ នាបច្ចុប្បន្ន កម្លាំងរស់នៅថ្មីកំពុងហូរហៀរនៅតំបន់ ដែលធ្លាប់មានស្ថានផាពលំបាកនៅខេត្ត Lam Dong។
មុខមាត់ថ្មីនៅតាមភូមិស្រុកខេត្ត Lam Dong - ảnh 1មុខមាត់ថ្មីនៅតាមភូមិស្រុកខេត្ត Lam Dong

ខេត្ត Lam Dong មានប្រជាជនចំនួន ១,៣ លាននាក់ ក្នុងនោះបងប្អូនជនជាតិភាគតិចស្រូបយកជាង ២៥%។ ក្នុងដំណាក់កាល ២០២២ - ២០២៥ ខេត្ត Lam Dong បានវិនិយោគទឹកប្រាក់ជិត ១៧០០ ពាន់លានដុង (ជាង ៧២,២ លានដុល្លារអាមេរិក) ដើម្បីអនុវត្តន៍កម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច។ នេះគឺជាការយកចិត្តទុកដាក់វិនិយោគពិសេសរបស់រដ្ឋ សំដៅជួយតំបន់ជនជាតិភាគតិចរបស់ខេត្ត Lam Dong មានកម្លាំងចលករបន្ថែម ដើម្បីអភិវឌ្ឍន៍ទៅមុខដោយឥតឈប់ឈរ។ លោក K'Bat លេខាសាខាបក្សភូមិ Bang Dung ឃុំ Da K'Nang ស្រុក Dam Rong បានឲ្យដឹងថា ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ជនជាតិភាគតិចបានផ្លាស់ប្តូរយ៉ាងច្បាស់លា់ ពោលគឺមិនត្រឹមតែបានរុញថយភាពក្រីក្រប៉ុណ្ណោះទេ គ្រួសារជាច្រើនថែមទាំងបានឈានឡើងធ្វើជាអ្នកមាន កសាងភូមិស្រុកអភិវឌ្ឍន៍ទៀតផង៖ “ការអនុវត្តគោលនយោបាយវិនិយោគរបស់បក្ស និងរដ្ឋ ជាពិសេសគឺកម្មវិធីជាក់ស្ដែងរបស់មូលដ្ឋាននៅភូមិសាស្ត្រដ៏លំបាកបាននាំមកនូវប្រសិទ្ធភាពយ៉ាងល្អ។ បងប្អូនប្រជាជននៅទីនេះបានជួយជ្រោមជ្រែងយ៉ាងសកម្ម ចូលរួមកសាង បរិច្ចាគដីធ្វើផ្លូវថ្នល់ សហការផលិតកម្ម រកស៊ី បង្កបង្កើនផល។ តាមនោះ មុខមាត់ភូមិស្រុកបានអភិវឌ្ឍន៍ ផ្លាស់ប្ដូរថ្មីជាច្រើន។ ជាពិសេស ប្រជាជនតែងតែត្រូវបានដឹង ត្រូវបានពិភាក្សា ត្រូវបានធ្វើ ត្រូវបានត្រួតពិនិត្យ និងទទួលផលពីរាល់គោលនយោបាយវិនិយោគ ដូច្នេះហើយពួកគេសប្បាយរីករាយណាស់”។

បច្ចុប្បន្ន ខេត្ត Lam Dong កំពុងអនុវត្តន៍កម្មវិធីគោលដៅជាតិចំនួន៣គឺ៖ កសាងជនបទថ្មី; អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ; កាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព។ អាស្រ័យហេតុនេះ តួរលេខអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខេត្ត Lam Dong អំពីហេដ្ឋារចនាសម្ព័ន្ធ ប្រាក់ចំណូល សុខាភិបាល អប់រំ វប្បធម៌ ការកាត់បន្ថយភាពក្រីក្រមានការផ្លាស់ប្ដូរយ៉ាងច្បាស់លាស់។ ឆ្នាំនេះ ខេត្ត Lam Dong ដាក់ចេញគោលដៅកាត់បន្ថយភាពក្រីក្រនៅតំបន់ជនជាតិភាគតិចពី ២,៥ ទៅ ៣% បើធៀបនឹងឆ្នាំមុន។ រដ្ឋជួយឧបត្ថម្ភយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព ដើម្បីប្រជាជនធ្វើពលកម្ម ផលិតកម្ម កែលម្អជីវភាពរស់នៅ។ លោក K'Kras ជនជាតិ K'ho នៅទីរួមស្រុក Loc Thang ស្រុក Bao Lam ខេត្ត Lam Dong បានឲ្យដឹងថា៖ “ដោយមានការយកចិត្តទុកដាក់របស់រដ្ឋ ការជួយឧបត្ថម្ភរបស់ផ្នែកកសិកម្ម និងអាជ្ញាធរស្រុក Bao Lam ខ្ញុំបានចូលរួមវគ្គហ្វឹកហាត់ សិក្ខាសាលា ទិញជីដោយបង់រំលោះ។ ខ្ញុំបានសកម្មវិនិយោគផលិតកម្ម ប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងការធ្វើវប្បកម្មចំការតែ ចំការកាហ្វេ ដូច្នេះហើយតែងតែនាំមកនូវផលិតភាពខ្ពស់ និងប្រាក់ចំណូលស្ថិរភាពដល់គ្រួសារផងដែរ”។

មុខមាត់ថ្មីនៅតាមភូមិស្រុកខេត្ត Lam Dong - ảnh 2មុខមាត់ថ្មីនៅតាមភូមិស្រុកខេត្ត Lam Dong

មិនត្រឹមតែលោក K'Kras ប៉ុណ្ណោះទេ ជនជាតិភាគតិចនៃខេត្ត Lam Dong ភាគច្រើនក៏បានឈានឡើងរួចផុតពីភាពក្រីក្រ កសាងជីវភាពរស់នៅសម្បូរធូធារ និងសុភមង្គលផងដែរ។ ប្រសិនបើកាលពី១០ឆ្នាំមុន គ្រួសារជនជាតិភាគតិច K’ho ជិត ១០០ គ្រួនៅភូមិ ៤ ឃុំ Da Ploa ស្រុក Da Huoai ខេត្ត Lam Dong គឺមានគ្រួសារក្រីក្រជាង ៦០% ប៉ុន្តែឥឡូវនេះមិនមានគ្រួសារក្រីក្រទៀតឡើយហើយភាគច្រើនជាគ្រួសារសម្បូរធូធារបង្គួរ និងគ្រួសារអ្នកមាន។ លទ្ធផលនេះគឺដោយសាររដ្ឋបានអនុវត្តន៍គោលនយោបាយ កម្មវិធី គម្រោងវិនិយោគ ជួយឧបត្ថម្ភជាច្រើនដល់បងប្អូនជនជាតិភាគតិចនៅហ្នឹងកន្លែង។ ជាពិសេស កម្មវិធីវិនិយោគហេដ្ឋារចនាសម្ព័ន្ធ កាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព ជួយឧបត្ថម្ភតម្លៃពូជដំណាំដាំដុះ ពូជសត្វចិញ្ចឹម និងផ្ទេរប្រគល់បច្ចេកទេសធ្វើវប្បកម្មបានពង្រីកប្រសិទ្ធភាព។ លោកស្រី Ka Rom មេភូមិ ៤ ឃុំ Đạ Ploa បានឲ្យដឹងថា៖ “រដ្ឋបានយកចិត្តទុកដាក់វិនិយោគ ជួយឧបត្ថម្ភពូជដំណាំដាំដុះ សត្វចិញ្ចឹម បើកវគ្គហ្វឹកហាត់ផ្ទេរប្រគល់សេដ្ឋកិច្ច របៀបថែទាំដំណាំដាំដុះ ហើយប្រជាជនបានអនុវត្តន៍តាម។ តាមនោះ ជីវភាពរស់នៅរបស់បងប្អូនប្រជាជននៅទីនេះបានផ្លាស់ប្ដូរច្រើន ហើយការយល់ដឹងរបស់បងប្អូនប្រជាជនក៏បានផ្លាស់ប្ដូរជាវិជ្ជមាន ទម្លាប់ចាស់គំរិលត្រូវបានរុញថយ ភាពក្រីក្រត្រូវបានលុបបំបាត់។ ការអប់រំរបស់កូនចៅត្រូវបានយកចិត្តទុកដាក់ ភូមិស្រុករួមគ្នាកសាងផ្នត់រស់នៅថ្មី និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមផងដែរ”។

មកដល់ខេត្ត Lam Dong បច្ចុប្បន្ននេះ រូបភាព "ផ្លូវថ្នល់ដីក្រហម ខ្វាត់ខ្វែងនៅលើខ្ពង់រាប" ត្រូវបានជំនួសដោយខ្សែផ្លូវដ៏ធំទូលាយក្រាលកៅស៊ូវែងអន្លាយតភ្ជាប់ភូមិស្រុក ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានផ្លាស់ប្ដូរពីមួយថ្ងៃទៅមួយថ្ងៃ។ បច្ចុប្បន្ន ភូមិស្រុកនានានៅខេត្ត Lam Dong ត្រូវបានធានាសុខុមាលភាពសង្គមជាមូលដ្ឋាន កាត់បន្ថយគម្លាតជីវភាពរស់នៅ ប្រាក់ចំណូលជាមធ្យមរវាងតំបន់ជនជាតិភាគតិច បើធៀបនឹងមធ្យមភាគរួមរបស់ខេត្តផងដែរ៕


ប្រតិកម្មទៅវិញ