ផលិតផលនៃភូមិ Can Ty (រូបថត៖ VOV) |
ភូមិ Can Ty មិនត្រឹមតែមានរបរត្បាញប្រពៃណីប៉ុណ្ណោះទេ ថែមទាំងមាន ទេសភាពធម្មជាតិដ៏ស្រស់បំព្រងគួរអោយទាក់ទាញចំពោះភ្ញៀវទេសចរទៀតផង។ Can Ty ជាភូមិតូចមួយដោយមានក្រុមគ្រួសារតែ២៧០គ្រួរ ដែលក្នុងនោះ ១០០%គឺជាជនជាតិ Mong។ ក្រៅពីការធ្វើស្រែចម្ការ ដាំស្រូវ ពោត ដំឡូងនោះ គឺអ្នកភូមិក៏ប្រកបរបរត្បាញចរបាប់នៅពេលទំនេទៀតផង។ វត្ថុធាតុដើម ស្នូលដើម្បីបង្កើតឡើងផលិតផលចរបាប់នោះគឺសរសៃនៃដើម flax ដែលត្រូវបានដាំ ក្នុងតំបន់។
អ្នកស្រី Cu Thi My សម្ដែងបាតដៃប៉ិនប្រសពនៅផ្សារណាត់ភូមិរបរហាណូយឆ្នាំ២០១៨ |
តាមទំនៀមទំលាប់ប្រពៃណី ក្រមុំជនជាតិ Mong មុននឹងរៀបការ ត្រូវចេះ កាត់ដេរនិងចេះត្បាញសម្លៀកបំពាក់អាពាហ៍ពិពាហ៍ដោយខ្លួនឯង។ ចាប់តាំងពីកុមារភាព កុមារីជនជាតិ Mong ត្រូវបានលោកយាយនិងម្ដាយបង្រៀន របៀបត្បាញនិងកាត់ដេរ។ ដោយហេតុនេះ ក្រមុំជនជាតិ Mong ភាគច្រើន ស្ទាត់ជំនាញខាងត្បាញក្រណាត់ណាស់។ អ្នកស្រី Cu Thi My ជាសិប្បកម្មម្នាក់ នៅភូមិ Can Ty បានរៀបរាប់ថា៖
“តាំងពីយូរណាស់មកហើយ ជនជាតិ Mong ជានិច្ចកាលបង្រៀនរបរ សម្រាប់កូនចៅរបស់ខ្លួន សំដៅថែរក្សាលក្ខណៈវប្បធម៌របស់ជនជាតិ Mong។ នាពេលកូនចៅរៀបអាពាហ៍ពិពាហ៍នោះ គឺគ្រួសារត្រូវមានសម្លៀកបំពាក់២ឈុត ដើម្បីចែកអោយកូនចៅ។ ចំពោះជនជាតិ Mong អ្នកណាដែលលា ចាកលោក គឺត្រូវ បញ្ចុះសពជាមួយសម្លៀកបំពាក់៣ឈុតទើបជួបជុំគ្នាជាមួយជីដូនជីតាបាន”។
នាបច្ចុប្បន្ន អាជ្ញាធរស្រុក Can Ty កំពុងផ្ដោតទៅលើការងារបណ្ដុះបណ្ដាល វិជ្ជាជីវៈសម្រាប់ជនជាតិ Mong ដើម្បីជួយអោយគេមានការងារធ្វើនិងអភិវឌ្ឍន៍ សេដ្ឋកិច្ច។ កាលពីឆ្នាំ២០១១ សហករណ៍តម្បាញក្រណាត់ Can Ty ត្រូវបាន បង្កើតឡើង។ អ្នកស្រី Sung Thi My អ្នកភូមិ Can Ty ម្នាក់បានអោយដឹងថា៖
“នាសព្វថ្ងៃសហករណ៍មានគ្រួសារសមាជិកចំនួន១២គ្រួសារ ដែលប្រកបមុខរបរ នេះតាំងពីយូរណាស់មកហើយ។ សហករណ៍បានបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រាប់កុមារីនិងនារីក្នុងភូមិ។ យើងខ្ញុំបង្កើតឡើងផលិតផលសម្បូរបែបដូចជា សម្លៀកបំពាក់ ភួយ ថង់និងកន្សែង។ ប្រសិនបើចង់រំលេចដោយក្បូរក្បាចស់គឺដាក់ក្បូរក្បាច់ចូលទាល់។ របរនេះពិបាកណាស់ អញ្ចឹងតែមនុស្សមានបាតដៃដ៏ប៉ិនប្រសពទើបធ្វើបាន ប៉ុណ្ណោះ”។
ផលិតផលតម្បាញចរបាប់នៅភូមិ Can Ty ត្រូវបានធ្វើសិប្បកម្មទាំងស្រុង។ ដោយបាតដៃប៉ិនប្រសពរបស់ខ្លួន អ្នកភូមិ Can Ty បានបង្កើតឡើងក្រណាត់ចរបាច់ ដ៏ល្អប្រណិតគួរអោយចាប់អារម្មណ៍ចំពោះភ្ញៀវទេសចរ។ នេះមិនត្រឹមតែជាកាដូ អនុស្សាវរីយ៍នៃភូមិរបរប្រពៃណីមួយនៃខេត្ត Ha Giang ប៉ុណ្ណោះទេ ថែមទាំងពោរ ពេញទៅដោយអត្តសញ្ញាណវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិ Mong ទៀត ផង។ អ្នកស្រី Cu Thi My ជាងសិប្បកម្មនៃភូមិ Can Ty បានអោយដឹងថែមទៀតថា៖
“ចំណុចពិសេសបំផុតនៃផលិតផលនោះគឺការរចនាត្រូវបានគូរដោយក្រមួនឃ្មុំ។ ដាំក្រមួនឃ្មុំអោយក្ដៅឡើងហើយយកប៊ិចចុចលើហើយបន្ទាប់មកគូរ។ ចាប់តាំង ពីឆ្នាំ២០០៤មក ភូមិរបរមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា។ នាគ្រាដំបូង យើងខ្ញុំត្រឹម តែធ្វើអោយខ្លួនប្រើប្រាស់ ប៉ុន្តែក្រោយនោះឃើញភ្ញៀវទេសចរចូលចិត្តយ៉ាងខ្លាំង បានជាយើងខ្ញុំលក់អោយគេធ្វើជាកាដូ”។
អាស្រ័យដោយសក្ដានុពលនៃការអភិវឌ្ឍទេសចរណ៍នៅស្រុក Quan Ba របរត្បាញចរបាប់របស់ជនជាតិ Mong នៅភូមិ Can Ty មានឱកាសជាច្រើនដើម្បី រីកចម្រើន បើកពង្រីកទីផ្សារ ឆ្ពោះទៅរកការកសាងពាណិជ្ជសញ្ញា និងលើក ស្ទួយជីវភាពរស់នៅរបស់ប្រជាជន។ តាមនោះក៏រួមចំណែកអភិរក្សនិងពង្រីកអត្ត សញ្ញាណវប្បធម៌របស់ជនជាតិខ្លួន ផងដែរ៕