ភូមិ Ta Thanh Oai - ភូមិបណ្ឌិតនិងអ្នកអក្សសាស្ត្រ |
(VOVworld) - ភូមិ Ta Thanh Oai ចំណុះឃុំ Ta Thanh Oai ស្រុក Thanh Tri ជាយទីក្រុង ហាណូយ។ ភូមិ Ta Thanh Hoai ត្រូវបានទទួលស្គាល់ជាភូមិបណ្ឌិតដោយសារ មានបណ្ឌិតចំនួន ១២ នាក់។ ក្រៅពីនោះ ភូមិនៅមានប្រឡងជាប់ Huong cong (ការប្រឡងបរិញ្ញាប័ត្រ) ចំនួន ២៧ នាក់ក្រោមរជ្ជកាលស្តេច Le (សតវត្សទី ១៤ ដល់ទី ១៧) និងចំនួន ១០ នាក់ក្រោមរជ្ជកាលស្តេច Nguyen (សតវត្សទី ១៨ ដល់ទី ១៩) ផងដែរ។ លោក Luu Xuan Long ជនចាស់ជរានៅភូមិ Ta Thanh Oai បានឲ្យដឹងថា៖
«បណ្ឌិតទាំង ១២ រូបគឺជាកូនចៅរបស់វង្សត្រកូល Nguyen និងវង្សត្រកូល Ngo។ វង្សត្រកូល Ngo ល្បីឈ្មោះដោយបណ្ឌិត Ngo Thi Si និងបណ្ឌិត Ngo Thi Nham ដែលមានគុណូបការៈដ៏ធំធេងចំពោះប្រទេសជាតិ។ លោក Ngo Thi Si ជាមេទ័ពដែលបានការពារតំបន់ខ្សែព្រំដែនកោះសមុទ្រប៉ែកខាងជើងវៀតណាម។ កូនរបស់លោកគឺលោក Ngo Thi Nham ត្រូវបានស្តេច Le តែងតាំងធ្វើជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន។ យើងខ្ញុំមានមោទនភាពនឹងជីដូនជីតាណាស់។»
សេះថ្មនៅសាលាភូមិ Hoa Xa ភូមិ Ta Thanh Oai |
ដើម្បីលើកទឹកចិត្តអ្នកភូមិឲ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ភូមិ Ta Thanh Oai មានរបៀបលើកទឹកចិត្តសិក្សាឲ្យសមស្រប នរណាជាប់បណ្ឌិតនឹងត្រូវបានប្រគល់ជូនវាលស្រែដែលមានផ្ទៃជិតមួយហិកតាកន្លះ។ អ្នកជាប់បណ្ឌិតដំបូងនៅភូមិ Ta Thanh Oai គឺលោកតា Nguyen Chi ដែលជាប់បណ្ឌិតថ្នាក់ទី ២ ក្នុងការប្រឡង នាឆ្នាំ ១៤៥៣ ក្រោមរជ្ជកាលស្តេច Le Nhan Tong។ លោក Nguyen Van Dan អ្នកថែទាំទីធ្វើសការបូជាវង្សត្រកូល Nguyen នៅភូមិ Ta Thanh Oai បានឲ្យដឹង ថា៖
«កុណូបការៈរបស់វង្សត្រកូល Nguyen ក្នុងការចាប់ផ្តើមប្រពៃណីសិក្សា រៀនសូត្រនិងជាប់បណ្ឌិតធំណាស់។ វង្សត្រកូលបង្រៀនកូនចៅឲ្យសង្វាតសិក្សារៀនសូត្រមានសិលធម៌ធ្វើជាមនុស្សល្អ។ កូនចៅសុទ្ធតែមាននាមត្រកូលគឺ Nguyen Van។ ប្រការនេះមានន័យថា៖ កូនចៅត្រូវរៀនអក្សសាស្ត្រមិនមែន ក្បាច់គុនទេ។»
រួមជាមួយប្រពៃណីឧស្សាហណ៍រៀនសូត្រនិងជាប់ប្រឡង Ta Thanh Oai ល្បីឈ្មោះជាភូមិអក្សរសាស្ត្រលេចធ្លោមួយនៃបរមរាជវាំង Thang Long និយាយ ដោយឡែកនិងក្នុងទូទាំងប្រទេសនិយាយារួម។ វង្សត្រកូលនានាក្នុងភូមិសុទ្ធតែ និពន្ធឡើងវណ្ណកម្មអក្សរសាស្ត្ររបស់ខ្លួន ក្នុងនោះមានសៀភៅ Ngo gia van phai របស់វង្សត្រកូល Ngo។ ក្នុងចំណោមវណ្ណកម្មនៃសៀភៅ « Ngo gia van phai» មានវណ្ណកម្ម “Hoang Le Nhat Thong Chi” ជាប្រលោមលោក ប្រវត្តិសាស្ត្រល្បីឈ្មោះបំផុតរបស់វៀតណាម។
ទីធ្វើសការបូជានៃវង្សត្រកូល Ngo Thi |
ក្នុងវង្សត្រកូល Ngo អ្នកមានទេពកោសលត្យពូកែបំផុតគឺលោក Ngo Thi Nham។ លោក Nguyen Kim Thi អ្នកថែទាំសាលាភូមិ Hoa Xa ភូមិ Ta Thanh Oai បានរៀបរាប់ថា៖
«លោកតា Ngo Thi Nham មិនត្រឹមតែជាអ្នកអក្សរសាស្ត្រប៉ុណ្ណោះទេថែម ទាំងជាអ្នកការទូតនិងអ្នកយោធាទៀតផង។ ពេលនោះ លោកតា Ngo Thi Nham ត្រូវបានបញ្ជូនទៅកាន់ចិនដើម្បីកាន់ដំណែងជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ នៅចិនក្រោមរជ្ជកាលស្តេច Qing។ អាស្រ័យដោយទេពកោសលរ្យខាងការទូតរបស់ខ្លួនរជ្ជកាលស្តេច Qing បានគោរពលោកតាណាស់។ វណ្ណកម្មអក្សរសាស្ត្រល្បីឈ្មោះបំផុតរបស់លោក Ngo Thi Nham គឺ «Hoang Le Nhat Thong Chi» ដែលត្រូវបានដាក់បញ្ជូលក្នុងសៀវភៅអប់រំរៀនសំរាប់ជំនាន់ក្រោយៗ។»
ភូមិ Ta Thanh Oai បានបោះពុម្ភផ្សាយសៀវភៅ «ភូមិ Ta Thanh Oai - ភូមិ បណ្ឌិត» ដែលកោតសរសើរគុណូបការៈរបស់ជីដូនជីតាដើម្បីកូនចៅធ្វើតាម។ បណ្ដាជំនាន់វ័យក្មេងនៅភូមិ Ta Thanh Oai កំពុងរក្សានិងពង្រីកប្រពៃណី ឧស្សាហណ៍រៀនសូត្ររបស់ភូមិ៕