ភូមិ Phu Van ចូលរដូវផ្កាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី

LAN ANH
Chia sẻ
(VOVWORLD) - នៅពេលនិទាឃរដូវមកដល់ម្តងៗ ដូចភូមិផ្កាផ្សេងៗទៀត ភូមិ Phu Van ទីក្រុង Phu Ly ភាគខាងជើងវៀតណាម ចាប់ផ្តើមរដូវផ្កាដើម្បី ផ្គត់ផ្គង់បរិមាណធំផ្កានិងដើមឈើសំរាប់ទីផ្សារខេត្ត Ha Nam ខេត្ត Nam Dinh ខេត្ត Thai Binh និងខេត្ត Ninh Binh។ បុណ្យចូលឆ្នាំប្រពៃណី ឆ្នាំចសំរឹទ្ធិស័ក ២០១៨ កំពុងមកដល់។ ក្នុងប៉ុន្មាន ថ្ងៃនេះ ភូមិ Phu Van ទាំងមូលបាន គ្រប់ដណ្តប់ទៅដោយបរិយាកាសធ្វើការយ៉ាងសស្រាក់សស្រាំអ្នកលក់អ្នកទិញជាច្រើនកុះករ។
ភូមិ Phu Van ចូលរដូវផ្កាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី - ảnh 1 ភូមិ Phu Van ចូលរដូវផ្កាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី

ភូមិផ្កា Phu Van ល្បីឈ្មោះដោយមុខ របរដាំផ្កាដើមឈើលំអពីយូរយាណាស់មកហើយ។ នេះក៏ជាទីកន្លែងដាំផ្កាធំបំផុត នៅខេត្ត Ha Nam (ភាគខាងជើងវៀតណាម) ផងដែរ។ ខុសពីភូមិផ្កាដទៃនៅខេត្ត Ha Nam ភូមិ Phu Van ល្បីឈ្មោះដោយផើងផ្កា កន្ត្រកផ្កាព្យួរ និងផ្កាតុបតែងលំអអំពីរាប់សិបប្រភេទ ក្នុងនោះ មានប្រភេទផ្កាកម្រពិសេសជាច្រើនដែលឆ្លើយតបនឹងចំណងចំណូលចិត្តរបស់អតិថិជន។

        ឃុំ Phu Van មានភូមិទាំង ៥ ដោយមានផ្ទៃដីដាំផ្កានិងដើមឈើលំអចំនួន ១៨០ ហិតា ដែលភាគច្រើន ប្រមូលផ្តុំនៅភូមិទី ៥។ ពីដើមភូមិរហូតដល់ចុងភូមិ គឺជា។ លោក Le Duc An លេខាសាខា បក្ស ៥ គណៈកម្មាធិការបក្សឃុំ Phu Van បានឲ្យដឹងថា៖

        «ឃុំ Phu Van ត្រូវបានទន្លេ Day និងទន្លេ Nhue ខ្ទាំងខ្ទប់ដីល្បប់ក្រហម ដោយហេតុនេះ ប្រដបរបរដាំផ្កានិងដើមឈើលំអរួមជាមួយចំនួននិងដំណាំរួម ផ្សំ។ នាប្ចុច្បន្ន ឃុំ Phu Van ភាគច្រើនដាំផ្កាស្បៃរឿងនិងផ្កាកុលាប។ ក្រៅពី ប្រភេទផ្កាប្រពៃណី នាពេលថ្មីៗនេះ ឃុំ Phu Van បានដាំបន្ថែមក្រូចខ្វិច ម៉ាខៃ ដើមឈើលំអនិងដើមឈើ bonsai ទៀងផង។ ឃុំ Phu Van មានសិប្បករសត្វ ដើមឈើលំអថ្នាក់ទីក្រុងចំនួន ១៥ នាក់ នាងករថ្នាក់មជ្ឈឹមចំនួន ៤ នាក់។ នៅភូមិទី ៥ ឥឡូវនេះមានរូប សណ្ឋានដាំផ្កាទ្រង់ទាយធំចំនួន ១០។ »

ភូមិ Phu Van ចូលរដូវផ្កាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី - ảnh 2 ភូមិ Phu Van ចូលរដូវផ្កាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី

        ដោយមានការថែទាំយ៉ាងម៉ត់ចត់និងភាពប៉ិនប្រសប់របស់បណ្ដាសិប្បករភូមិ Phu Van ផ្កានិងដើមឈើលំអគ្រប់ប្រភេទកំពុងអភិវឌ្ឍន៍ល្អរីកស្គុះស្គាយក្នុង ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី។ លោក Nguyen Van Bang  មេភូមិទី ៥ ឃុំ Phu Van បានរៀបរាប់ថា៖

        «ភូមិទី ៥ មានគ្រួសារចំនួន ៤០០ គ្រួរ ក្នុងនោះ គ្រួសារជាង ៣០០ គ្រួរ ប្រកបរបរដំណាំ។ នាបច្ចុប្បន្ន បណ្ដាអ្នកចម្ការកំពុងត្រៀមរៀបចំប្រមូលផ្ការបំរើបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំចសំរឹទ្ធិស័ក ២០១៨។ បរិមាណផ្កានោះសុទ្ធតែត្រូវបានបញ្ជីទិញរួចហើយ។ ដូច្នេះ ប្រជាជនសិប្បាយរីករាយជាមួយរដូវផ្កាបុណ្យចូលឆាំថ្មីឆ្នាំចសំរឹទ្ធិស័កនេះណាស់។»

        នាប៉ុន្មានថ្ងៃនេះ ភូមិផ្កា Phu Van មានភាពអ៊ូអរសប្បាយរីករាយដោយ សារអតិថិជនមកជ្រើសរើសទិញផ្កាលេងបុណ្យចូលឆ្នាំថ្មីប្រពៃណី។ ប្រជាជនភូមិ Phu Van នឹងទទួលនិទាឃរដូវ ២០១៨ ដោយក្តីសប្បាយជាង កក់ក្តៅជាង បើប្រៀបនឹង ប៉ុន្មានឆ្នាំទៅមិញ ព្រោះថា រដូវផ្កាបុណ្យតេតឆ្នាំនេះត្រូវផល៕

ប្រតិកម្មទៅវិញ