ភូមិ My Nghiep (ខេត្ត Ninh Thuan) ថែរក្សារបរតម្បាញប្រពៃណី ផ្សារភ្ជាប់ ជាមួយ នឹង ការអភិវឌ្ឍទេសចរណ៍

Chia sẻ
(VOVWORLD) - ភូមិ My Nghiep នៅទីរួមស្រុក Phuoc Dan ស្រុក Ninh Phuoc ខេត្ត Ninh Thuan មាន ចម្ងាយប្រហែល ១០ គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុង Phan Rang - Thap Cham គឺជាភូមិរបរតម្បាញចរបាប់ប្រពៃណីរបស់ជនជាតិចាម។ 
ភូមិ My Nghiep (ខេត្ត Ninh Thuan) ថែរក្សារបរតម្បាញប្រពៃណី ផ្សារភ្ជាប់ ជាមួយ នឹង ការអភិវឌ្ឍទេសចរណ៍ - ảnh 1ផលិតផលវាយនភណ្ឌភូមិ My Nghiep

រឿងព្រេងបាននិទានថា នៅសតវត្សរ៍ទី១៧ មានស្រ្តីម្នាក់ឈ្មោះថា Ponagar (ជនជាតិចាមហៅថា Po Inư Nagar ជាមាតានៃទឹកដី ដែលមានគុណបំណាច់បង្រៀនជនជាតិចាម ឱ្យធ្វើពលកម្ម ផលិតកម្ម និងរស់នៅ) បានមកដល់ទឹកដីនេះ ហើយផ្ទេររបរតម្បាញជូនលោកតា Xa និងលោកយាយ Chaleng ។ ពួកគេជាប្តីប្រពន្ធរស់នៅភូមិ Ca Klaing

កាលពីអតីតកាល ហើយបច្ចុប្បន្នជាភូមិ My Nghiep ។ តាំងពីពេលនោះមក របរតម្បាញក្រណាត់ត្រូវបានអ្នកភូមិអភិរក្ស និងអភិវឌ្ឍន៍រហូតមកដល់សព្វថ្ងៃនេះ ហើយភូមិ My Nghiep បានក្លាយទៅជាភូមិតម្បាញគំរូមួយរបស់ជនជាតិចាមនៅខេត្ត Ninh Thuan និយាយដោយឡែក និងតំបន់ ឆ្នេរសមុទ្រភាគកណ្តាលនិយាយរួមផងដែរ។

បច្ចុប្បន្ននេះ ភូមិ My Nghiep មានគ្រួសារចំនួន ៧០០ គ្រួ ជាមួយប្រជាជនចំនួនប្រហែល ៤ ០០០ នាក់ ប៉ុន្តែមានអ្នកតម្បាញជំនាញខ្ពស់រាប់រយនាក់ ក្នុងនោះមានសិប្បករ ដែលមានបទពិសោធន៍ជាច្រើននាក់បានប្រកបរបរនេះតាំងពីយូរណាស់មកហើយ។ ដើម្បីត្បាញក្រចរបាប់គឺត្រូវឆ្លងដំណាក់កាលផ្សេងៗគ្នាជាច្រើន។ លោកស្រី Dong Thi Hong Gam អ្នកភូមិ My Nghiep ម្នាក់បានឲ្យដឹងថា៖ “នេះគឺជារបរបុរាណប្រពៃណី ដូច្នេះហើយ យើងត្រូវបន្តមរតកដល់ជំនាន់ក្រោយក្នុងគ្រួសារ។ ដំណាក់កាលដ៏សំខាន់ និងពិបាកធ្វើបំផុតគឺត្បាញអំបោះប្តូរពណ៌។ ជាទូទៅ កីតម្បាញមាន ២ ប្រភេទ គឺកីតម្បាញខ្លីសម្រាប់ត្បាញកន្សែងជូតមុខ និងក្រណាត់តូច ហើយកីត្បាញវែងសម្រាប់ត្បាញក្រណាត់តុ និងក្រណាត់ធំ”។

នាឆ្នាំ ២០២១ គណៈកម្មាធិការប្រជាជនខេត្ត Ninh Thuan បានចេញផ្សាយផែនការអភិវឌ្ឍន៍ភូមិរបរដំណាក់កាល ២០២១-២០៣០ ក្នុងនោះមានការអភិរក្ស និងអភិវឌ្ឍន៍ភូមិរបរ ផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍។ ខេត្តបានយកចិត្តទុកដាក់ជាពិសេសចំពោះការវិនិយោគ និងអភិវឌ្ឍភូមិរបរប្រពៃណី។ លោកស្រី Dang Sinh Ai Chi អនុប្រធានគណៈកម្មាធិការប្រជាជនទីរួមស្រុក Phuoc Dan បានឲ្យដឹងថា៖ “យើងខ្ញុំបានសាងសង់ផ្ទះតាំងបង្ហាញសម្រាប់បងប្អូនអ្នកភូមិស្តាររបរប្រពៃណី និងតាំងបង្ហាញផលិតផលឧទ្ទេសនាមដល់ភ្ញៀវទេសចរ។ ដោយអនុវត្តន៍គោលការណ៍ជួយបណ្តុះបណ្តាលវិជ្ជាជីវៈ សិប្បករក្នុងភូមិបានបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់កូនចៅក្នុងភូមិ។  ចំពោះរបរតម្បាញភូមិ My Nghiep យើងខ្ញុំបានផ្តោតលើការស្ដារលំនាំបុរាណ ដែលធ្វើឡើងដោយសិប្បករវ័យចំណាស់ រក្សាទុកលក្ខណៈដ៏វិសេសវិសា និងអត្តសញ្ញាណដោយឡែករបស់ភូមិរបរតម្បាញចរបាប់ My Nghiep។ លក្ខណៈដ៏វិសេសវិសាលនៃភមិរបរតម្បាញ My Nghiep គឺបងប្អូនអ្នកភូមិបានត្បាញដោយបាតដៃដ៏ប៉ិនប្រសប ដើម្បីបង្កើតផលិតផលដ៏ពិសេសដោយឡែកផងដែរ”។

ភូមិ My Nghiep (ខេត្ត Ninh Thuan) ថែរក្សារបរតម្បាញប្រពៃណី ផ្សារភ្ជាប់ ជាមួយ នឹង ការអភិវឌ្ឍទេសចរណ៍ - ảnh 2ភ្ញៀវទេសចរទៅទស្សនាការសម្ដែងតម្បាញរបស់ភូមិ My Nghiep

អញ្ជើញមកទស្សនាភូមិ My Nghiep ភ្ញៀវទេសចរមិនត្រឹមតែមានឱកាសគយគន់ផ្ទាំងក្រណាត់ចម្រុះពណ៌ប៉ុណ្ណោះទេ ថែមទាំងបានទស្សនា និងស្តាប់អំពីវប្បធម៌របស់ជនរួមជាតិចាម និងរឿងរ៉ាវអំពីរបរតម្បាញទៀតផង។ ក្នុងនោះ ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ បានមកទស្សនាផ្ទះតាងបង្ហាញផលិតផល និងការសម្ដែងបរបរតម្បាញយ៉ាងច្រើនកុះករ។ អ្នកស្រី Grace Thomson ភ្ញៀវទេសចរអូស្ត្រាលីម្នាក់មានចំណាប់អារម្មណ៍ថា៖ “នេះគឺជាលើកទីមួយហើយ ដែលនាងខ្ញុំបានមកវៀតណាម។ ផលិតផលតម្បាញរបស់សិប្បករជនជាតិចាមពិតជាស្រស់ស្អាតណាស់ ហើយសិប្បករត្រូវមាន បាតដៃដ៏ប៉ិនប្រសប់ទើបត្បាញបានផលិតផលដ៏អស្ចារ្យអញ្ចឹង។ ដូច្ចេះហើយ វប្បធម៌វៀតណាមត្រូវបានដាក់បញ្ចូលទៅក្នុងផលិតផលនីមួយៗផងដែរ”។

ដើម្បីអភិរក្ស និងអភិវឌ្ឍន៍របរ សហករណ៍តម្បាញចរបាប់ My Nghiep បានតភ្ជាប់ជាមួយ ភ្នាក់ងារទេសចរណ៍ជាច្រើនទាំងក្នុង និងក្រៅខេត្ត Ninh Thuan ដើម្បីទទួលការបញ្ជាទិញក្នុងបរិមាណដ៏ច្រើន។ អាជ្ញាធរមូលដ្ឋាន និងអ្នកភូមិបានសម្របសម្រួលគ្នារៀបចំការហ្វឺកហាត់ដល់កូនចៅអ្នកភូមិពីរបៀបធ្វើទេសចរណ៍ប្រកបដោយជំនាញវិជ្ជាជីវៈ បណ្តុះបណ្តាល មគ្គុទ្ទេសក៍ទេសចរណ៍ បង្កើតគេហទំព័រភូមិរបរ ចូលរួមពិព័រណ៍ នៅទូទាំងប្រទេស ដើម្បីផ្សព្វផ្សាយផលិតផលផងដែរ៕

ប្រតិកម្មទៅវិញ