ភាពវិសេសវិសាលនៃមុខម្ហូបនំ day Quan Ganh

Chia sẻ
(VOVWORLD) - នំ day Quan Ganh មិនត្រឹមតែជាផលិតផលដ៏ល្បីល្បាញរបស់ប្រជាជន ហាណូយចាប់តាំងពីច្រើនជំនាន់កន្លងមកប៉ុណ្ណោះទេ ថែមទាំងជាមុខម្ហូបពិសេសដែល ភ្ញៀវទេសចរពីគ្រប់ទិសទីនិយមចូលចិត្តយ៉ាងខ្លាំងទៀតផង។ ពី រដ្ឋធានីហាណូយ ធ្វើដំណើរទៅប៉ែកខាងត្បូង តាមផ្លូវជាតិលេខ ១A ប្រមាណ១៦ គីឡូម៉ែត្រគឺមកដល់វិថី Quan Ganh។ នៅសង្ខាងផ្លូវ គេដាក់លក់ នំ day Quan Ganh ជាច្រើនណាស់។ ភូមិ Thuong Dinh ឃុំ Nhi Khe ស្រុក Thuong Tin ជា ភូមិមានប្រពៃណីខាងធ្វើនំបែបនេះ។
ភាពវិសេសវិសាលនៃមុខម្ហូបនំ day Quan Ganh  - ảnh 1នំ day Quan Ganh (រូបថត៖ toquoc.vn)

ខុសពីនំ day នៅតំបន់ផ្សេងៗទៀតដែលធ្វើនំ day គ្មានស្នូលនោះ គឺនំ day នៅ Quan Ganh ត្រូវបានចែកជា៣ប្រភេទនោះគឺ នំមានស្នូលផ្អែម ស្នូលប្រៃ និងនំគ្មានស្នូល ហើយប្រភេទនីមួយៗមានរស់ជាតិពិសេសដោយឡែកពីគ្នា។ នំ day Quan Ganh មានក្លិនក្រអូបនៃបាយដំណើប និងរស់ជាតិឈ្ងុយឆ្ងាញ់នៃសណ្ដែកខៀវនិង សាច់ជ្រូក ដែលត្រូវបានប្រឡាក់ជាមួយគ្រឿងទេសផ្សេងៗទៀត តាមរូបមន្ត ដោយឡែករបស់អ្នកភូមិ Quan Ganh។ លក្ខណៈពិសេសនៃនំ day Quan Ganh គឺរបៀបវេចនំមានបួនជ្រុងដូចនំអន្សំដែរ។ មើលស្អាតណស់។ អ្នកស្រី Nguyen Thi Tuat ជាអ្នកធ្វើនំ day នៅក្នុងភូមិ Thuong Dinh បានឲ្យដឹងថា៖

        “ពេលធ្វើនំត្រូវជ្រើសរើសអង្ករយ៉ាងប្រយ័ត្នប្រយែងណាស់។ ត្រូវជ្រើសរើស អង្ករដំណើបផ្កាលឿងនៅស្រុក Hai Hau ខេត្ត Nam Dinh។ ត្រាំអង្ករក្នុងទឹកក្នុង រយៈពេល២ម៉ោង។ សំខាន់មួយទៀតគឺសណ្ដែកខៀវ។ ត្រូវជ្រើសរើសសណ្ដែក ខៀវគ្រាប់តូចនៅ Thanh Hoa។ ត្រាំអង្ករនិងសណ្ដែករួចហើយ ទើបយកមក ដាំបាយដំណើប”។

ភាពវិសេសវិសាលនៃមុខម្ហូបនំ day Quan Ganh  - ảnh 2គ្រឿងផ្សំធ្វើនំគឺអង្ករដំណើប សណ្ដែកខៀវ និងសាច់ជ្រូក ជាដើម។(រូបថត៖ toquoc.vn)

        ការធ្វើនំ day គឺនឿយណាយនិងចំណាយពេលវេលាជាច្រើនណាស់ ហើយ នាំមកនូវប្រាក់ចំណេញក៏មិនសូវច្រើនដែរ។ ដោយសារនំ day ទុកហូបបានត្រឹមតែ២៤ម៉ោងប៉ុណ្ណោះ បានជានារដូវរងារ គេត្រូវធ្វើនំចាប់ពីវេលាម៉ោង៩ យប់ថ្ងៃមុន រីឯនារដូវក្ដៅវិញគឺត្រូវធ្វើក្នុងចន្លោះពីវេលាម៉ោង១ដល់២ ព្រឹក។ នាព្រឹក ព្រលឹម គេចាប់ផ្ដើមដឹកជញ្ជូននំទៅលក់។ អ្នកភូមិ Thuong Dinh ភាគច្រើនធ្វើ នំតាមការបញ្ជាទិញនៃពិធីរៀបការ ពិធីបុណ្យឬបណ្ដាសណ្ឋាគារនិងភោជនីយ ដ្ឋាន។ លោក Nguyen Van Vinh ជនចាស់ជរាមួយរូបនៅភូមិ Thuong Dinh បានរៀបរាប់ថា៖

        “ភូមិ Thuong Dinh ធ្វើនំភាគច្រើនដើម្បីយកមកវិថី Quan Ganh ដាក់លក់។ ក្នុងប៉ុន្មានថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណី លក់ដាច់ណាស់។ ក្នុងភូមិមានគ្រួសារធ្វើនំ ប្រមាណ៥០គ្រួ។ ឥឡូវមានម៉ាស៊ីនជួយកម្លាំង បានជាមិនជួបការលំបាកដូច ថ្ងៃមុនៗទេ។ គ្រួសារខ្ញុំធ្វើនំបាន២០គីឡូក្រាមជារៀងរាល់ថ្ងៃ។ នំផ្អែមគឺធ្វើពីស្ករ ដូង ល្ង និងប្រេងចេក។ ចំណែកឯនំប្រៃវិញ គឺធ្វើពីម្រេច ខ្លាញ់ អំបិល បីចេង និង ខ្ទឹមបារាំងស្ងួត”។

ភាពវិសេសវិសាលនៃមុខម្ហូបនំ day Quan Ganh  - ảnh 3អ្នកភូមិធ្វើនំ(រូបថត៖ toquoc.vn)

        តាមបទពិសោធន៍របស់អ្នកភូមិថា ដើម្បីធ្វើនំចំនួន២០ ស្មើរនឹង២ គីឡូក្រាម  ត្រូវការមានអង្ករដំណើបប្រមាណ១គីឡូក្រាមនិងសណ្ដែកខៀវកន្លះគីឡូក្រាមទៀត។ នាបុណ្យសែនខួបស្ដេច Hung កាលពីឆ្នាំ២០០២ អ្នក ភូមិ Thuong Dinh បានធ្វើឡើងនំ day ធំបំផុតវៀតណាមដើម្បីសែន ខួបដូនតា។ អ្នកស្រី Nguyen Thi Tuat អ្នកធ្វើនំក្នុងភូមិ បានរៀបរាប់ថែមទៀតថា៖

        “នាឆ្នាំ២០០២ អ្នកភូមិបានធ្វើនំ day គ្មានស្នូលដ៏ធំសម្បើមក្នុងបុណ្យសែន ខួបស្ដេច Hung។ ចលនាអ្នកភូមិទាំងឡាយធ្វើពេញយប់ ប្រើប្រាស់អង្ករប្រមាណ ១,៣តោនទើបធ្វើបាននំមួយមានទម្ងន់១,៨តោន។ នំនេះក៏បានកំណត់ឯកទគ្គកម្ម វៀតណាមដែរ”។

        ចាប់តាំងពីរាប់រយឆ្នាំកន្លងមក  នំ day ត្រូវបានចាត់ទុកថា ជាមុខម្ហូប ដ៏សាមញ្ញប៉ុន្តែឆ្ងាញ់ពិសេសរបស់វៀតណាម។ នំ day Quan Ganh ជាមុខម្ហូបមួយ ដែលតំណាងឲ្យភាពវិសេសវិសាលនៃខឿនចំណីអាហារនៃរដ្ឋធានីហាណូយ៕

ប្រតិកម្មទៅវិញ