ភាពវិសេសវិសាលនៃពិធីបុណ្យបាយដំណើបភូមិ Phu Gia

Chia sẻ
(VOVWORLD) - បានក្លាយទៅជាប្រពៃណីនាដើមនិទាឃរដូវហើយនាថ្ងៃទី ៨ កើត ខែទី ២ តាមច័ន្ទគតិជារៀងរាល់ឆ្នាំ ប្រជាជនភូមិ Phu Gia (បច្ចុប្បន្នចំណុះសង្កាត់ Phu Thuong ខណ្ឌ Tay Ho ទីក្រុងហាណូយ) ក៏រៀបចំពិធីបុណ្យបាយដំណើបសំដៅលើកតម្កើងមុខរបរប្រពៃណីរបស់ភូមិ។ គ្មាននណាដឹងច្បាស់ថារបរដាំបាយដំណើបនៅភូមិ Phu Gia មានតាំងពីពេលណាទេ គេគ្រាន់តែដឹងថា បាយដំណើបភូមិ Phu Gia ល្បីឈ្មោះនៅពេញរាជធានី Thang Long បុរាណណាស់មកហើយ ធ្លាប់ជាមុខម្ហូបឆ្ងាញ់ពិសេសដើម្បីថ្ងាយ ព្រះមហាក្សត្រក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់វៀតណាមជាម្តងៗ។
ភាពវិសេសវិសាលនៃពិធីបុណ្យបាយដំណើបភូមិ Phu Gia - ảnh 1 ភាពវិសេសវិសាលនៃពិធីបុណ្យបាយដំណើបភូមិ Phu Gia

សង្កាត់ Phu Thuong មានភូមិបុរាណចំនួន ៣ រួមមាន៖ ភូមិ Thuong Thuy (ឬភូមិ Bat)  ភូមិ Phu Gia (ភូមិ Ga) និងភូមិ Phu Xa (ភូមិ Xu)។ ក្នុងនោះ មុខរបរ ដាំបាយដំណើប្រមូលផ្តុំនៅភូមិ Phu Gia។

        ពិធីបុណ្យដាំបាយដំណើប Phu Thuong ត្រូវបានបើកដោយឈុត សម្តែងវាយស្គរ របាំម៉ុងសាយអំណរនិងសិល្បៈសម្បូរបែបជាច្រើនរបស់បណ្ដា កុលត្រកុលធិតាភូមិបាយដំណើប Phu Gia។              

        ចំណុចលេចធ្លោនៃពិធីបុណ្យនេះគឺការប្រឡងដាំបាយដំណើប។ ឆ្នាំនេះ ការប្រឡងដាំបាយដំណើបទាក់ទាញការចូលរួមរបស់សិប្បករចំនួន ៦ ក្រុម។ ស្ពកបាយដំណើបនិមួយៗត្រូវបង្ហាញនូវអត្តសញ្ញាណវប្បធម៌របស់ភូមិហើយមាន រស់ជាតិឈ្ងុយឆ្ងាញ់ដោយឡែក។ ក្រៅពីបច្ចេកទេសដាំបាយដំណើប បណ្ដាក្រុម ត្រូវឆ្លើយសំណួររបស់គណៈចាត់តាំងអំពីប្រវត្តិសាស្ត្រនៃមុខរបរដាំបាយ ដំណើបដែរ។ ប្រធានគណៈចាត់តាំងពិធីបុណ្យដាំបាយដំណើបភូមិ Phu Thuong លោក Hy Phu បានឲ្យដឹងថា៖

        «ពិធីបុណ្យបាយដំណើបផ្សាភ្ជាប់នឹងពិធីធ្វើសក្ការបូជាអ្នកតាភូមិក្នុងរយៈពេល ៣ ថ្ងៃគឺថ្ងៃទី ៨ ទី ៩ និងទី ១០ ខែទី ១ តាមច័ន្ទគតិដែលត្រូវបានរៀបចំឡើងនៅសាលាភូមិ Phu Gia នារសៀលថ្ងៃទី ៨ ខែទី ១ តាមច័ន្ទគតិជាប្រចាំឆ្នាំ។ ភូមិ Phu Gia មានក្រុមសិប្បករចំនួន ៦ ក្រុម រួមមានសមាជិកចំនួន ៥ នាក់ក្នុងក្រុម និមួយៗ។ មានពាន រង្វាន់ពិសេសចំនួន ១ និងពានរង្វាន់ថ្នាក់ទី ១ ចំនួន ១។ មានការកំណត់ថា៖ ក្រុមប្រឡងទាំងអស់ត្រូវដាំបាយដំណើបគ្រប់ប្រភេទដូចជា៖ បាយដំណើបសណ្ដែកបាយ បាយដំណើបសណ្តែកដី បាយដំណើបសណ្តែកខ្មៅ ជាដើម។ ជានិច្ចកាល ក្រុមនិមួយៗត្រូវដាំបាយដំណើបដែលបានជ្រលក់ជា ៥ ពណ៌ក្នុងរយៈពេល ១ ម៉ោង។ បទដ្ឋានដើម្បីជ្រើសរើសក្រុមជើងឯកគឺ៖ ទាន់ពេលវេលា ការរៀបចំស្ពកបាយ ការអធិប្បាយអំពីសិល្បៈដាំបាយដំណើប គុណភាពនៃផលិតផល។ ក្រៅពីនោះ បណ្ដាល្បែងប្រជាប្រិយដូចជា លេងអុកស្តេច ល្បែងប្រៀរ To Tom ក៏បានរៀបចំដែរ។»

ភាពវិសេសវិសាលនៃពិធីបុណ្យបាយដំណើបភូមិ Phu Gia - ảnh 2 ភាពវិសេសវិសាលនៃពិធីបុណ្យបាយដំណើបភូមិ Phu Gia

        សមាជិកនានានៃគណៈមេប្រយោគជាសប្បករល្បីឈ្មោះក្នុងការដាំបាយ ដំណើបនៅភូមិ។ សិប្បការិនី Cong Thi Be ជនចាស់ជរាមួយរូបនៅភូមិ Phu Thuong បានរៀបរាប់ថា៖

        «មនុស្សម្នាមកដល់និងពិធីបុណ្យដើម្បីជួបប្រាស្រ័យរៀនសូត្រគ្នាទៅវិញទៅ មកដឹងគុណជីដូនជីតាដែលបន្សល់ទុកមកនូវមុខរបរដាំបាយដំណើបសំរាប់អ្នក ភូមិ។ ការប្រឡងដាំបាយដំណើបប្រឡងក៏ត្រូវបានរៀបចំស្ពកបាយដំណើបឲ្យ ស្អាត ធ្វើអធិប្បាយយ៉ាងម៉េចដើម្បីអ្នកភូមិទាំងអស់ដឹងច្បាស់អំពីរមុខរបររបស់ភូមិខ្លួនចាប់អារម្មណ៍ ព្រមទាំង ត្រូវធានាអនាម័យម្ហូបអាហារផងដែរ។ បន្ទាប់ពីការប្រឡងអ្នកភូមិនិងភ្ញៀវនឹងទេសចរនឹងទទួលទានបាយដំណើបនៅនឹងកន្លែង។ បាយដំណើបរបស់យើងខ្ញុំត្រូវបានដាំ ២ ដង។ ដាំថ្ងៃមុនហើយនាថ្ងៃបន្ទាប់ដាំម្តងទៀតដើម្បីបាយដំណើបមានរស់ជាតិ ឆ្ងាញ់និងស្អិត។»

ភាពវិសេសវិសាលនៃពិធីបុណ្យបាយដំណើបភូមិ Phu Gia - ảnh 3 ភាពវិសេសវិសាលនៃពិធីបុណ្យបាយដំណើបភូមិ Phu Gia

        ភូមិ Phu Thuong បានស្គាល់ដល់ដូចទីកន្លែងដាំបាយដំណើបឆ្ងាញ់បំផុតក្នុងទូទាំងប្រទេសអាស្រ័យដោយរស់ជាតិឆ្ងាញ់ពិសេសផលិតផលសម្បូរបែបនិង ភាពប៉ិនប្រសប់ក្នុងការជ្រើសរើសវត្ថុធាតុដើមនឹងបច្ចេកទេសដាំបាយ។ នៅភូមិ បច្ចុប្បន្ន មានគ្រួសារប្រកបមុខរបរចំនួន ៦០០ គ្រួរ សិប្បករចំនួន ៣ រូប។ មនុស្ស ជាច្រើនមកពីខេត្ត Phu Tho (ភាគឦសានវៀតណាម) Bac Ninh (ភាគខាងជើងវៀតណាម) និងខេត្ត Thanh Hoa (ភាកកណ្ដាលវៀតណាម) បាន មកទីនេះដើម្បីរៀនមុខរបរនេះ។ ប្រធានសមាគមភូមិរបរ Phu Thuong លោក Hoang Gia Luong បានឲ្យដឹងថា៖

        «ជាប្រចាំថ្ងៃ ភូមិប្រើប្រាស់អង្ករដំណើបចំនួន ៩ តោន ជាពិសេស នាបុណ្យ តេតឬថ្ងៃព្រះច័ន្ទពេញបូរមី ចំនួនអង្ករកើនឡើង ២ ដង។ គ្រួសារមួយចំនួនផ្គត់ ផ្គង់បាយដំណើបសំរាប់ភោជនីយដ្ឋាន សណ្ឋាគារនិងព្រលានយន្តហោះ Noi Bai ទៀតផង។ នាឆ្នាំ ២០១៧ ទីក្រុងហាណូយបានទទួលស្គាល់ Phu Thuong ជាភូមិ របរបាយដំណើបប្រពៃណី។ ក្នុងឆ្នាំ ២០១៨ គណៈកម្មាធិការប្រជាជនសង្កាត់ រួមជាមួយសមាគមមុខរបរនឹងសម្រេចសំណុំឯកសារស្នើឲ្យមន្ទីរឧស្សាហពាណិជ្ជ កម្មទីក្រុងហាណូយទទួលស្គាល់ពាណិជ្ជសញ្ញាបាយដំណើប  Phu Thuong។»

ភាពវិសេសវិសាលនៃពិធីបុណ្យបាយដំណើបភូមិ Phu Gia - ảnh 4 ភាពវិសេសវិសាលនៃពិធីបុណ្យបាយដំណើបភូមិ Phu Gia

        ពិធីបុណ្យបាយដំណើបភូមិ Phu Thuong ត្រូវបានរៀបចំប្រចាំឆ្នាំហើយបាន ក្លាយទៅជាសកម្មភាពប្រពៃណីដែលតភ្ជាប់បណ្ដាជំនាន់នៅភូមិរបរជាមួយគ្នា អភិរក្សនិងអភិវឌ្ឍន៍ភូមិរបរ។ ពិធីបុណ្យបានរួមវិភាគទានផ្សព្វផ្សាយចរិតល្អប្រពៃ វប្បធម៌របស់ភូមិទៅដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិជិតឆ្ងាយ៕

ប្រតិកម្មទៅវិញ