|
ការកសាងជនបទថ្មីជាការផ្តួចផ្តើមគំនិតធំធេញរបស់រដ្ឋ (nongthonmoi.gov.vn ) |
(VOV 5)_ការកសាងជនបទថ្មីជាជាការផ្តួចផ្តើមគំនិតធំធេងរបស់រដ្ឋវៀតណាម។ ក្នុងរយះពេលជាង៣ឆ្នាំលាតត្រដាងអនុវត្តមក កម្មវិធីនេះទទួលបានសមិទ្ធិសំខាន់ជា
ច្រើន។ ប៉ុន្តែ ក្នុងដំណើការអនុវត្ត ក៏មានលេចចេញនូវការលំបាកជាច្រើនដែរ ជាពិ
សេសគឺ ត្រិះរិះនិងរបៀបធ្វើចាស់។ ដើម្បីដោះស្រាយបណ្ដាការលំបាកសាកល្បងនេះ ត្រូវមានការកែសម្រួលនិងរបៀបទាក់ទងត្រូវតាមទិសក្នុងការកសាងបទដ្ឋានជនបទ
ថ្មី។
កម្មវិធីគោលដៅជាតិអំពីការកសាងជនបទថ្មីរបស់រដ្ឋវៀតណាម ជាការផ្តួចផ្តើមគំ
និតថ្មី និងសមស្របទៅនឹងបំណងប្រាថ្នារបស់ប្រជាជន។ ដូច្នេះ កម្មវិធីនេះត្រូវបាន
ពង្រីកក្នុង ទូទាំងប្រទេស ហើយទាក់ទាញប្រជាជនជាច្រើនកុះករចូលរួម។ ក្រោយ
រយះពេលជាង ៣ឆ្នាំអនុវត្តមក កម្មវិធីកសាងជនបទថ្មីនេះជាមួយបទដ្ឋានជាសារវ័ន្ត
ចំនួន១៩ បានបង្កើតឡើងការបោះជំហានលោតផ្លោះខ្លាំងក្នុងកសិកម្ម កសិករ និងជនបទនៅវៀតណាម។ តំបន់ជាច្រើនបាន មានហេដ្ឋារចនាសម្ព័ន្ធទំនើប ផលិតកម្ម
អភិវឌ្ឍន៍ ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើកស្ទូយពីមួយថ្ងៃទៅមួយថ្ងៃ។ ប៉ុន្តែក្នុងដំណើការអនុវត្តនៅមានកំហិតជាច្រើន ទាមទាត្រូវកែទម្រង់អោយសមស្រប ពិសេសគឺការអនុវត្តនឹងគោលដៅកសាងជនបទថ្មី។ លោក Tang Minh Loc ប្រធាន ការិយាល័យគណះកម្មាធិការបញ្ជាណែនាំគោលដៅជាតិអំពីការកសាងជនបទថ្មី បាន អោយដឹងថា÷
“ នាបច្ចុប្បន្ន កម្មាភិបាលមូលដ្ឋានជាច្រើនមិនសូវយល់ដឹងយ៉ាងគ្រប់គ្រាន់អំពីការកសាងជនបទថ្មី។ នាពេលកន្លងទៅ ភាគច្រើនទើបបានប្រមូលផ្តុំទៅលើការ កសាងហេដ្ឋរចនាសម្ព័ន្ធ លើកកំពស់សមត្ថភាពផលិតកម្ម ដោយមិនយកចិត្តទុកដាក់ ដល់បញ្ហាផ្សេងៗទៀត ដូចជា÷ កសាងបណ្ដាសំណង់គំរោងការណ៍ ធានារក្សារទិដ្ឋភាព
បរិស្ថាន…។ល។”
ពីបណ្ដាការលំបាក ជំពាក់ជំពិនដើមដំបូង ក្នុងការអនុវត្តបណ្ដាគោលដៅកសាង
ជនបទថ្មី តំបន់ជាច្រើនបានដកចេញបណ្ដាបទពិសោធន៍។ ឃុំ Tan Hong ស្រុក Ba Vi ជាយទីក្រុងហាណូយ ជា តំបន់មួយក្នុងចំណោមតំបន់ ដូច្នេះ។ រដ្ឋអំណាច ឃុំ Tan Hong បានជួយអោយប្រជាជនយល់ត្រឹមត្រូវ អំពី គោលដៅនៃបទដ្ឋានកសាងជនបទថ្មី ក្នុងនោះប្រការសំខាន់បំផុតគឺប្រមូលផ្តុំកម្លាំងប្រជាជនកសាងជនបទថ្មី។ តាំងពីពេល
អនុវត្តកម្មវិធីកសាងជនបទថ្មីមក មុខមាត់ឃុំបានមានការផ្លាស់ប្តូរថ្មី ជាច្រើន សំណង់
ហេដ្ឋារចនា សម្ព័ន្ធថ្មីជាច្រើន។ ជាពិសេស ឃុំ Tan Hong អនុវត្តប្រកបដោយជោគជ័យនូវគោលដៅមួយក្នុងចំណោមគោលដៅសំខាន់ក្នុងការកសាងជនបទថ្មី នោះគឺនៅរ ក្សារ ការពារទិដ្ឋភាព បរិស្ថានបាន។ បងស្រី Nguyen Thi Hai កម្មាភិបាលនារី ឃុំ Tan Hong បានអោយដឹងថា÷
“ ក្នុង៦ខែដើមឆ្នាំ យើងខ្ញុំបានអំពាវនាវប្រជាជនធ្វើអនាម័យបរិស្ថាន។ ចំពោះ
បងប្អូស្រី យើងខ្ញុំបានចលនាទៅបោសសំអាតផ្លូវគ្រប់ច្រកល្ហក។ ចំពោះគ្រួសារ
យើងខ្ញុំចុះទៅគ្រួសារនិមួយៗលើទឹកចិត្តដាំដើមឈើរៀបចំ បោសសំ អាតបរិវេណ ជំវិញគ្រសារខ្លួនអោយបានស្អាតបាត កសាងសំណង់អនាម័យតាមបទដ្ឋានអំពី
ការកសាងជនបទថ្មី។”
ក្នុងកម្មវិធីកសាងជនបទថ្មី តំបន់ជាច្រើនបានអនុវត្តយ៉ាងសកម្មបណ្ដាបទដ្ឋាន តាមស្មារតីធ្វើមានការច្នៃប្រឌិតថ្មី ពង្រីកកម្លាំងផ្ទៃក្នុងរបស់តំបន់ ក្នុងការកសាងជន
បទថ្មី ដូចជា÷ មានគោលនយោបាយប្រមូលផ្តុំប្រជាជនកសាងហេដ្ឋារចនាសម្ព័ន្ធគម
នាគមន៍ជនបទ អនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យាចូលក្នុងការធ្វើកសិកម្ម…។ល។ ការកែ សម្រួលទាន់ពេលវេលា ការកសាងជនបទថ្មីបានជួយតំបន់ជាច្រើនទទួលបានសមទ្ធិ
ផលខ្ពស់។ លោក Tang Minh Loc ប្រធានការិយាល័យគណះកម្មាធិការបញ្ជាណែនាំ គោលដៅជាតិអំពីការកសាងជនបទថ្មី បានអោយដឹងដឹងថែមទៀតថា÷
“ ចំណុចលេចធ្លោបំផុតរបស់កម្មវិធីគឺ នាឆ្នាំ ២០០៩ មានឃុំចំនួន៨២ទទួលបានបទដ្ឋានចំនួន៥/១៩ អំពីការកសាងជនបទថ្មី ប៉ុន្តែដល់ឆ្នាំ ២០១៣ គិតជាមធ្យម ឃុំនិមួយៗទទួលបានបទដ្ឋានចំនួន៨/១៩ ។ តាមគំរោង ដល់ចុងឆ្នាំ ២០១៣ នឹងមាន ឃុំចំនួន៣០០ ទទួលបានបទដ្ឋានចំនួន១៩អំពីការកសាងជនបទថ្មី។”
សមិទ្ធផល១ក្នុងចំណោមសមិទ្ធិផលសំខាន់ ក្នុងការអនុវត្តបទដ្ឋាននានាអំពីការកសាងជនបទថ្មី បានបង្កើតឡើងនូវការផ្លាស់ប្តូរថ្មីជាសារវ័ន្ត ក្នុងរបៀបផលិតកម្មនៅ ជនបទ ជួយឧបត្ថម្ភប្រជាកសិករលើកស្ទូយជីវភាពរស់នៅថ្មី កំលាំងផលិតកម្ម កសិកម្ម
ថ្មី និងកសាងខឿនវប្បធម៌ពោពេញទៅដោយអត្តសញ្ញាណជាតិផងដែរ៕