ផ្លូវនៃសេចក្តីប្រាថ្នា និងជំនឿជាក់

Chia sẻ
(VOVWORLD) - “នេះគឺជាផ្លូវល្បឿនលឿននៃសេចក្តីប្រាថ្នា និងជំនឿជាក់”។ លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានអះអាងដូច្នេះ  នៅពេលអញ្ជើញកាត់ខ្សែបូសម្ពោធផ្លូវល្បឿនលឿន Van Don - Mong Cai នាថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២២។ នេះគឺជាខ្សែផ្លូវចុងក្រោយ នៃប្រព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់រដ្ឋធានីហាណូយ ខេត្ត Lao Cai និងទីក្រុង Mong Cai (ខេត្ត Quang Ninh) រួមចំណែកពង្រីកការតភ្ជាប់រវាងរដ្ឋធានីហាណូយជាមួយបណ្ដាខេត្តភាគពាយ័ព្យ និងភាគឦសាន។
ផ្លូវនៃសេចក្តីប្រាថ្នា និងជំនឿជាក់ - ảnh 1កំណាត់ផ្លូវលេខ ២៧៩ តភ្ជាប់ទីក្រុង Ha Long (Quang Ninh) ជាមួយស្រុក Son Dong
(Bac Giang)

នៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២២ ពោលគឺ ៤ ឆ្នាំ ក្រោយពីពេលសម្ពោធខ្សែផ្លូវល្បឿនលឿនដើមដំបូងនោះ ខេត្ត Quang Ninh បានសាងសង់រួចរាល់ខ្សែផ្លូវល្បឿនលឿនឆ្លងខេត្ត ដែលមានប្រវែង ១៧៦ គីឡូម៉ែត្រ។ បណ្ដាខ្សែផ្លូវល្បឿនលឿន Hai Phong - Ha Long, Ha Long - Van Don, Van Don - Mong Cai បានគូសលើផែនទីនូវឆ្លងផ្លូវភ្នំ ទន្លេ និងសមុទ្រ តភ្ជាប់តំបន់ដីនានា ដែលធ្លាប់ត្រូវចំណាយពេលពេញមួយថ្ងៃទើបមកដល់។ លោកបណ្ឌិត Vo Tri Thanh ប្រធានវិទ្យាស្ថានសិក្សាស្រាវជ្រាវយុទ្ធសាស្រ្តពាណិជ្ជកម្ម និង ការប្រកួតប្រជែងបានវាយតម្លៃ៖ “Quang Ninh គឺជាខេត្តមួយក្នុងចំណោមខេត្តនានាដែលមានរបៀបរួមបញ្ចូលប្រភពកម្លាំងរបស់រដ្ឋ រួមទាំងប្រភពកម្លាំងគោលនយោបាយ ព្រមទាំងទាញយកភាពរីកចម្រើនរបស់សហគ្រាស ជាពិសេសគឺសហគ្រាសធំៗ ដើម្បី បង្កើតជំហានទម្លុះទម្លាយក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ ផ្លូវដូច្នេះនេះបានបង្ហាញពីបំណងប្រាថ្នា គោលដៅ និងការប្តេជ្ញាចិត្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដែលជាសសរស្តម្ភ មួយក្នុងចំណោមសសរស្តម្ភអភិវឌ្ឍន៍ទាំងបីរបស់វៀតណាមផងដែរ”។

បច្ចុប្បន្ននេះ ការធ្វើដំណើរពីទីក្រុងហាណូយទៅកាន់ច្រកទ្វារព្រំដែន Mong Cai (ខេត្ត Quang Ninh) ចំណាយពេលត្រឹមតែ ៣ ម៉ោងប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតគឺ ការបើកផ្លូវត្រង់ពី Lao Cai - ហាណូយ - Hai Phong - Ha Long - Mong Cai បានជួយតភ្ជាប់ច្រកទ្វារព្រំដែនធំបំផុតនៅភាគខាងជើងក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ ការតភ្ជាប់យ៉ាងឆាប់រហ័សជាមួយតំបន់ និងអន្តរជាតិបានរួមចំណែកជួយខេត្ត Quang Ninh មានឋានៈជាមជ្ឈមណ្ឌលជាជំហានៗ ហើយជាជម្រើសមួយក្នុងចំណោមជម្រើសជួរមុខអំពីការវិនិយោគ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដែលជាផ្នែកមួយមានសារៈសំខាន់ជួយខេត្តរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ពោលគឺពីរខ្ទង់ ក្នុងរយៈពេល ៧ ឆ្នាំជាប់ៗគ្នា។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា៖ “ផ្លូវប្រវែង ១៧៦ គីឡូម៉ែត្របានតភ្ជាប់តំបន់កម្លាំងចលករ ក្នុងប៉ុលកំណើនទាំង ៣ គឺហាណូយ - Hai Phong - Quang Ninh ។ សំខាន់ជាងនេះទៅទៀត ផ្លូវនេះបាននាំខេត្ត Quang Ninh កាន់តែក្លាយទៅជាចំណុចឆ្លងកាត់យុទ្ធសាស្ត្រនៅអាស៊ីបូព៌ា-អាស៊ីអាគ្នេយ៍ (អាស៊ាន) អាស៊ាន-ចិន តំបន់សហប្រតិបត្តិការ “ច្រករបៀងពីរ ខ្សែក្រវ៉ាត់សេដ្ឋកិច្ចមួយ” រវាងវៀតណាម និងចិន កិច្ចសហប្រតិបត្តិការអន្តរតំបន់ឈូងសមុទ្រ Bac Bo បើកទូលាយ ក៏ដូចជាបង្កើតកម្លាំងចលករដ៏ខ្លាំងក្លា ដើម្បីជំរុញការតភ្ជាប់តំបន់សេដ្ឋកិច្ចពិសេសភាគខាងជើង និងតំបន់ទន្លេក្រហមផងដែរ”។

ឆ្នាំ ២០២២ បានក៏កត់សម្គាល់កិច្ចសហប្រតិបត្តិការយ៉ាងខ្លាំងក្លារបស់ខេត្ត Quang Ninh ជាមួយនឹងកម្លាំងចលករកំណើនសេដ្ឋកិច្ចក្នុងតំបន់ ដោយអាស្រ័យលើការតភ្ជាប់ផ្លូវគមនាគមន៍។ ទាញយកឱកាសពីខ្សែផ្លូវល្បឿនលឿនឆ្អឹងខ្នងនោះ នាខែកក្កដា ឆ្នាំ២០២២ ខេត្ត Quang Ninh ទីក្រុង Hai Phong ខេត្ត Hai Duong និងខេត្ត Hung Yen បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការតភ្ជាប់សេដ្ឋកិច្ចផ្លូវល្បឿនលឿនភូមិភាគខាងត្បូង ដោយឈរលើមូលដ្ឋាននៃផ្លូវល្បឿនលឿនពីហាណូយទៅខេត្ត Mong Cai។

ផ្លូវនៃសេចក្តីប្រាថ្នា និងជំនឿជាក់ - ảnh 2សម្ពោធខ្សែផ្លូវល្បឿនលឿន

ខេត្ត Quang Ninh  និងខេត្ត Hai Phong ខេត្ត Hai Duong ខេត្ត Bac Giang បានបើកកិច្ចប្រជុំជាបន្តបន្ទាប់ ដើម្បីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងនោះមានហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍នៅតែជាវិស័យសហប្រតិបត្តិការសំខាន់។ នាខែឧសភាឆ្នាំ ២០២២ ស្ពាន Ben Rung តភ្ជាប់ Thuy Nguyen (Hai Phong) និង Quang Yen (Quang Ninh) បានបើកការដ្ឋានសាងសង់។ នៅខែធ្នូ ឆ្នាំ ២០២២ គម្រោងកែលម្អផ្លូវខេត្តលេខ ៣៤២ តភ្ជាប់ទីក្រុង Ha Long ជាមួយស្រុកព្រៃភ្នំ Ba Che (ខេត្ត Quang Ninh) និងខេត្ត Lang Son បានបើកការដ្ឋានសាងសង់។ ខេត្ត Lang Son ក៏បានសម្រេចរួចរាល់បែបបទវិនិយោគ ដោយបន្តតភ្ជាប់ជាមួយផ្លូវជាតិលេខ ៤B។ លោក Tran Van Vuong អនុប្រធានមន្ទីរគមនាគមន៍ និងដឹកជញ្ជូនខេត្ត Lang Son បានឲ្យដឹងថា៖ “នៅពេលខ្សែផ្លូវនេះត្រូវបានសាងសង់រួចរាល់ នឹងជួយតភ្ជាប់ស្រុក Dinh Lap ជាមួយ Ha Long ហើយការដោះដូរពាណិជ្ជកម្មរវាង Lang Son - Quang Ninh នឹងល្អប្រសើរជាង។ ជាពិសេស គឺជួយតភ្ជាប់ពី Lang Son ឆ្លងកាត់ Quang Ninh ទៅកាន់ Hai Phong និងហាណូយ បង្កើតជាខ្សែផ្លូវត្រង់ បម្រើការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេស គឺជួយសម្រួលការអភិវឌ្ឍទេសចរណ៍ផងដែរ”។

ក្នុងដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ខេត្ត Quang Ninh នឹង តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ជាតិ តាមរយៈខ្សែផ្លូវល្បឿនលឿនចំនួន ៣ គឺ៖ Noi Bai (ហាណូយ) - Bac Ninh - Ha Long; Tiên Yên - Lạng Sơn - Cao Bằng; Hải Phòng - Hạ Long - Vân Đồn - Móng Cái ។ ខ្សែផ្លូវ ស្ពាន និងកំពង់ផែនៃ “សេចក្តីប្រាថ្នា និងជំនឿជាក់” នឹងជួយតភ្ជាប់ទីក្រុងហាណូយជាមួយខេត្ត ក្រុងនានាក្នុងតំបន់សេដ្ឋកិច្ចពិសេសភូមិភាគខាងជើង ក៏ដូចជាបើកឱកាសអភិវឌ្ឍន៍សម្រាប់តំបន់នីមួយៗផងដែរ៕


ប្រតិកម្មទៅវិញ