ផ្លូវ Truong Son ខាងកើតឆ្លងកាត់ព្រៃភ្នំ Tay Nguyen (រូបថត៖ VOV) |
លោក Dinh Nup (ដែលគេហៅថា វីរបុរស Nup) ជាឥស្សរៈជនដ៏ល្បី ល្បាញម្នាក់ក្នុងប្រវត្តិសាស្ត្រវៀតណាម។ បុរសជនជាតិ Ba Na រូបនេះជាអតីត សមាជិកសភា សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវៀតណាមនីតិកា លទី៦។ ក្នុងសម័យតស៊ូប្រឆាំងអាណានិគមបារាំងឈ្លានពាន វីរបុរស Nup និងភូមិ Stor បានក្លាយទៅជារឿងព្រេងក្នុងសហគមន៍បណ្ដាជនជាតិតំបន់ Tay Nguyen ព្រម ទាំងជានិមិត្តរូបនៃទឹកដី Tay Nguyen មួយដ៏អង់អាចក្លាហានមោះមុត។ លោក Dinh Nup ជាជន Tay Nguyen ដើមដំបូងដែលត្រូវបានរដ្ឋប្រគល់កិត្តិនាមជាវីរបុរសនៃ កម្លាំងប្រដាប់អាវុធប្រជាជន។
កាលពីមុននេះ ផ្លូវចូលក្នុងស្រុក Kbang សុទ្ធតែជាផ្លូវលំ ព្រៃដុះទ្រុពទ្រុលហើយ ការធ្វើដំណើរជួបការលំបាកខ្លាំងណាស់ ប៉ុន្តែនាសព្វថ្ងៃ វាបានក្លាយទៅជាផ្លូវ ចាក់បេតុងពោរពេញទៅដោយម្លប់ដើមឈើដ៏ត្រជាក់ស្រួលនៅសង្ខាងផ្លូវ។ Kon Pne និង Dak Roong ជាឃុំ២ដ៏ក្រីក្រនិងឆ្ងាយដាច់ស្រយាលបំផុតនៃស្រុក Kbang។ ពីឃុំ Kon Pne ទៅមជ្ឈមណ្ឌលស្រុកមានចម្ងាយប្រមាណ៨០គីឡូម៉ែត្រ ខណៈដែលពីឃុំ Dak Roong មានចម្ងាយ១៣០គីឡូម៉ែត្រ។ ការធ្វើដំណើរជួបការ លំបាកយ៉ាងដូច្នេះ ទើបឃុំទាំងពីរនេះមិនមានការដោះដូរពាណិជ្ជកម្មជាមួយគ្នា ខាងក្រៅនោះឡើយ។ ប៉ុន្តែ រហូតដល់សព្វថ្ងៃ ខ្សែផ្លូវតភ្ជាប់ឃុំ Kon Pne និង Dak Roong ជាមួយនឹងផ្លូវ Truong Son ខាងកើតត្រូវបានវិនិយោគកសាងរួចរាល់បាន ជួយសម្រួលដល់ការដោះដូរពាណិជ្ជកម្ម។ ពីនោះ បង្កលក្ខណៈឲ្យប្រជាជនជំរុញ ការផលិតទំនិញ ដាំដើមឈើដូចជាកាហ្វេ ម្រេច ឬផ្លែប៉ាស្យុង។ លោក Dinh Nao ប្រធានគណៈកម្មាធិការប្រជាជនឃុំ Dak Roong បានឲ្យដឹងថា៖
“ក្រោយពីមានផ្លូវធ្វើដំណើរមក ការដឹកជញ្ជូនទំនិញ ការធ្វើដំណើរ ការជូន កូនៗទៅរៀន ហើយការទៅលក់ដូរទំនិញ មានភាពងាយស្រួលជាច្រើនជាង មុន។ ប្រជាជនសុទ្ធតែបានថ្លែងអំណរគុណដល់រដ្ឋដែលបានវិនិយោគកសាងខ្សែផ្លូវឆ្លងកាត់ឃុំ”។
ផ្លូវថ្មីៗដ៏ធំទូលាយបានរួមចំណែកយ៉ាងសំខាន់ទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ជនរួមជាតិនៅតំបន់ Tay Nguyen (រូបថត៖ VOV) |
ក្ដីសប្បាយរីករាយក៏មកដល់ជាមួយជនរួមជាតិនៅឃុំ Son Lang ស្រុក Kbang ដែរ ដោយសារខ្សែផ្លូវឆ្លងកាត់ឃុំត្រូវបានវិនិយោគកសាងរួចរាល់ដោយ ដើមទុននៃគម្រោងកាត់បន្ថយភាពក្រីក្រនៅតំបន់ Tay Nguyen។ លោក Le Duy Hoc ពលរដ្ឋម្នាក់នៅឃុំ Son Lang បានចែករំលែកថា៖
“ខ្ញុំចាប់អាជីពនៅទីនេះអស់រយៈពេល៣០ឆ្នាំមកហើយ។ កាលពីមុននេះ ផ្លូវក្នុងឃុំ ជាផ្លូវដីល្បាប់ ការធ្វើដំណើររបស់បងប្អូន ហើយក្មួយៗទៅរៀនជួបការលំបាក ខ្លាំង ជាពិសេសគឺពេលប្រមូលផល ងាយ អរិលដួលណាស់។ ប៉ុន្តែ នាសព្វថ្ងៃ ដោយ ទទួលបានការយកចិត្តទុកដាក់របស់រដ្ឋក៏ដូចជាអាជ្ញាធរតំបន់ យើងខ្ញុំមានផ្លូវថ្មី អញ្ចឹងពិតជាសប្បាយរីករាយណាស់”។
មុននេះ ប្រភពធនធានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍នៅតំបន់គឺ មានកម្រិត។ ប៉ុន្តែ នាបច្ចុប្បន្ន អាស្រ័យដោយមានគម្រោងកាត់បន្ថយភាពក្រីក្រ នៅតំបន់ Tay Nguyen ស្រុក Kbang មានប្រភពធនធានថែមទៀតដើម្បីតភ្ជាប់ នឹងកម្មវិធី គម្រោងផ្សេងៗទៀតរបស់រដ្ឋដើម្បីវិនិយោគ កសាងខ្សែផ្លូវចាំបាច់ នៅតាមឃុំឆ្ងាយដាច់ស្រយាល តាមនោះរួមចំណែកលើកស្ទួយជីវភាពរស់នៅ របស់ប្រជាជន។
ភូមិតស៊ូបដិវត្តន៍ Stor និយាយដោយឡែកនិងស្រុក Kbang និយាយរួមជា ដើមកំណើតបដិវត្តន៍នៅខេត្ត Gia Lai។ K’bang ជាស្រុកមួយក្នុងចំណោមស្រុក ដំបូងចំនួន៥លើទូទាំងប្រទេសដែលត្រូវបានរដ្ឋាភិបាលជ្រើសរើសធ្វើជាចំណុចកណ្ដាលក្នុងកម្មវិធីគោលដៅជាតិកសាងជនបទថ្មី។ ៤៥ឆ្នាំបានកន្លងផុតទៅចាប់តាំង ពីថ្ងៃរំដោះតំបន់ភាគខាងត្បូងទាំងស្រុង ឯកភាពប្រទេសជាតិ ស្រុកកំណើតរបស់ វីរបុរស Nup បានផ្លាស់ប្ដូរថ្មីជាស្ថាពរ។ ផ្លូវថ្មីៗត្រូវបានកសាងឡើងយ៉ាងស្អាត ធំទូលាយ កំពុងនាំមកនូវឱកាសដើម្បីឲ្យភូមិឃុំនៅខេត្ត Gia Lai ឈានឡើង អភិវឌ្ឍសេដ្ឋកិច្ចសង្គម៕