ប្រសិទ្ធិភាពនៃរូបសណ្ឋានកសិកម្ម៣ក្នុងចំណោម១នៅស្រុក YEN KHANH ខេត្ត NINH BINH

MINH LONG – LE PHUONG Theo VOV -
Chia sẻ
(VOV)_នាបច្ចុប្បន្ន នៅក្នុងតំបន់ជនបទជាច្រើនប្រជា 
កសិករមិនអាចពឹងផ្អែកទៅលើតែកសិកម្មទាំងស្រុង 
នោះទេ ពីព្រោះមានចំណូលអស្ថិរភាព។ រីឯ នៅស្រុក 
 Yen Khanh ខេត្ត Ninh Binh បណ្ដាគ្រួសារ​កសិករមិន 
គ្រាន់តែរួច​ផុតពីភាពក្រីក្រប៉ុណ្ណោះទេ ថែមទាំងធ្វើមាន ដោយប្រាក់​ចំណូល​រាប់រយលានដុង/ហិកតា ក្នុង១ឆ្នាំ។

(VOV)_នាបច្ចុប្បន្ន នៅក្នុងតំបន់ជនបទជាច្រើន ប្រជាកសិករមិនអាចពឹងផ្អែក
ទៅលើតែកសិកម្មទាំងស្រុងនោះទេ ពីព្រោះមានចំណូលអស្ថិរភាព។ រីឯ នៅស្រុក
 Yen Khanh ខេត្ត Ninh Binh (ភាគខាងជើងវៀតណាម)​បណ្ដាគ្រួសារ​កសិករមិន
គ្រាន់តែរួច​ផុតពីភាពក្រីក្រប៉ុណ្ណោះទេ ថែមទាំងធ្វើមាន ដោយប្រាក់​ចំណូល​រាប់
រយលានដុង/ហិកតា ក្នុង១ឆ្នាំ។ ដើម្បីទទួលបានលទ្ធផលនេះ ស្រុកបានអនុវត្ត​រូបសណ្ឋាន៣ក្នុងចំណោម១សំខាន់ដែលក្នុងនោះគឺធ្វើស្រែ ចិញ្ចឹម​ត្រី​និងដាំដំណាំ​។ 

ប្រសិទ្ធិភាពនៃរូបសណ្ឋានកសិកម្ម៣ក្នុងចំណោម១នៅស្រុក YEN KHANH ខេត្ត NINH BINH - ảnh 1
ប្រសិទ្ធិភាពនៃរូបសណ្ឋានកសិកម្ម៣ក្នុងចំណោម១នៅស្រុក YEN KHANH ខេត្ត NINH BINH

ឃុំ Khanh Thanh ជាឃុំមួយក្នុងចំណោមឃុំ​៣ នៅស្រុក Yen Khanh ខេត្ត Ninh Binh ត្រូវបានជ្រើសរើសជាឃុំគំរូ អនុវត្តកម្មវិធីកសាង​ជនបទ​ថ្មី។ នៅទីនេះ បណ្ដាញ​អគ្គីសនី ផ្លូវគមនាគមន៍ ​សាលា​រៀន​គឺទំនើប​ ជីវភាពរស់នៅត្រូវបានលើកស្ទួយយ៉ាង
ច្រើន។ ​​លទ្ធផល​ទាំងនេះ គឺដោយសារអនុវត្ត​រូបសណ្ឋានផលិតកម្មកសិកម្ម៣​ក្នុងចំណោម១សំខាន់។ នេះគឺជារបៀបធ្វើដោយរួមផ្សំ ការដាំដុះផ្សេងៗ​​លើ​ផ្ទៃដី
តែមួយ៖​ស្រូវ ដំណាំ និងនៅ​លើទ្រើងគឺដាំឃ្លោក ននោង ត្រសក់ ​ត្រឡាច់​ ម្រះ…លៗ ​ផលិតកម្មតាមរូបសណ្ឋាននេះ ក្នុងរយៈ​ពេល៥ឆ្នាំកន្លងទៅ ជាប្រចាំឆ្នាំ  កសិករនៅ
ក្នុង ក្រុមទី១៣បានមានប្រាក់ចំណូលជាង១០០លានដុង/ហិកតា/ឆ្នាំ។ លោក Pham
Van Lai នៅក្រុមទី១៣ បានអោយដឹងថា៖ គ្រូសារលោកបានមានប្រាក់ចំណូល៥០០
លានដុង/ហិកតា/ឆ្នាំ៖

          “ ប្រជាកសិករបានដាំដំណាំ​ជា​ច្រើនណាស់ ​ក្រៅពីត្រឡាច ម្រះ ​ត្រសក់​ប៉ុណ្ណោះ ទេ ថែមទាំងម្ទេសសំរាប់នាំចេញ​ទៀតផង។ ធ្វើដូច្នេះ ​ប្រជាកសិករមានប្រាក់ចំណូល​ខ្ពស់ណាស់។”

           រីឯបងស្រី Pham Thanh Son ក៏ជាជនមួយនាក់នៅក្នុងក្រុមទី​១៣ បានអោយ
ដឹងថា៖

          “ ពេលអនុវត្តរូបសណ្ឋាននេះ សេដ្ឋកិច្ចគ្រួសារខ្ញុំត្រូវបានលើកស្ទួយ​ជាច្រើន  ហើយកើនពី២ដល់៣ដង បើប្រៀងនឹងឆ្នាំមុនៗ។ ក្នុង១ឆ្នាំ គ្រួសារខ្ញុំបាន​ប្រមូលផល ល្ពៅ និងននោងចំនួន២រដូវ គិតជាប្រាក់ប្រមាណ ១៥លានដុង។ ជីវភាពរស់នៅត្រូវ
បាន លើកស្ទួយជាច្រើន។ ពីការធ្វើចំការនេះ ខ្ញុំកសាង​បានផ្ទះថ្មីនេះ។”

          នាគ្រាដំបូង​ គ្រួសារចំនួន៥គ្រួ​ បានអនុវត្តរបៀបដាំដុះនេះ​។​រហូតមកដល់
ពេល នេះ នៅឃុំ Khanh Thanh មានគ្រួសារជិត៧០​គ្រួបាន​ចូលរួម។ តាមលោក
Pham Van Dan លេខាគណៈកម្មាធិការ​បក្សឃុំ ​Khanh Thanh ថា៖ការផ្ទេ​ប្តូរការដាំ
ស្រូវ ២រដូវ ទៅជាការដាំ​ដំណាំ​ផ្សេងៗ ​បាននាំមកនូវ​ប្រសិទ្ធិភាពសេដ្ឋកិច្ចខ្ពស់ រួម
ចំណែកជាច្រើន ​ក្នុងការ​ងារកាត់បន្ថយភាពក្រីក្រ ក្នុងឃុំ។ ៣ឆ្នាំមុន អត្រាគ្រួសារ
ក្រីក្រ ក្នុងឃុំ Khanh Thanh គឺ៩,៦% ​បានថយចុះ៣% នាបច្ចុប្បន្ន ។ លោក Pham
Van Dan បានអោយដឹងថែមទៀតថា៖

          “ គោលដៅសំខាន់បំផុតរបស់យើងខ្ញុំគឺធ្វើយ៉ាងម៉េចដើម្បីអភិវឌ្ឍន៍​ផលិត
កម្ម  លើកកំពស់ជីវភាពរស់នៅសំរាប់ប្រជាជន។ ជាពិសេស ចំពោះ​គ្រួសារក្រីក្រ  យើងខ្ញុំមានវិធានការជាក់ស្ដែង។ បណ្ដាគ្រួសារក្រីក្រខ្វះទុន ការងារធ្វើ យើងខ្ញុំ បានជួយឧបត្ថម្ភអំពីទុន បង្កើតការងារធ្វើ ដើម្បីបណ្ដា​គ្រួសារក្រីក្រនោះទាក់ទង
នឹង រូបសណ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច បង្កើនចំណូល។ ​ ”

          ពីបណ្ដាលទ្ធផលដែលទទួលបាននេះ ស្រុក Yen Khanh បាន​កំណត់​បន្ត អភិវឌ្ឍន៍កសិកម្ម តាមទិស អនុវត្តបណ្ដារូបសណ្ឋានផលិតកម្ម នាំមក​នូវតំលៃ សេដ្ឋកិច្ចខ្ពស់ និងដាក់គោលដៅ អោយក្លាយទៅជាស្រុក​ដំបូង​នៅខេត្ត Ninh
Binh សម្រេចការកសាងជនបទថ្មី នាឆ្នាំ ២០២០។ លោក Le Trung Thanh លេខារងអចិន្ត្រៃយ៍គណៈកម្មាធិការបក្សស្រុក Yen Khanh បានអោយដឹងថា៖

          “ ប្រជាកសិករប្រកបមុខរបរកសិកម្មជាចំបង ដូច្នេះ យើងខ្ញុំក៏កំពុង​ស្វែង​រករូបសណ្ឋានជាច្រើន ដើម្បីអនុវត្ត។ បណ្ដារូបសណ្ឋានល្អនេះបាន​អនុវត្ត នេះគឺជាកត្តាសំខាន់ដើម្បីធានាការកសាងជនបទថ្មី របស់ស្រុក Yen Khanh ពិសេសគឺការលើកកំពស់គុណភាពជីវភាពរស់នៅ ចំណូលរបស់​ប្រជាជននឹងបានលើកស្ទួយជាច្រើន។”

          ​បណ្ដាលទ្ធផលដែលប្រជាជន​ Yen Khanh ខេត្ត Ninh Binh ទទួលបាននោះ  បានបញ្ជាក់ប្រការមួយគឺ៖ ប្រជាកសិករអាចធ្វើមានពីវាលស្រែរបស់ខ្លួន ប្រសិន
បើចេះផ្លាស់ប្តូររបៀបដាំដុះអោយសមស្រប លើកកំពស់តំលៃផលិតកម្មកសិកម្ម​។ ដោយរូបសណ្ឋាន៣ក្នុងចំណោម១សំខាន់​ ផ្ទៃដីវាល​ស្រែបានប្រើប្រាស់ជាអតិបរិមា  ទន្នផលស្រូវនិងដំណាំត្រូវបានកើនឡើង​យ៉ាងខ្លាំង ពីនោះជីវភាពរស់នៅរបស់ ប្រជាជនត្រូវបានលើកស្ទួយពីមួយថ្ងៃទៅ​មួយថ្ងៃ៕

ប្រតិកម្មទៅវិញ