របរចិញ្ចឹមគោយកទឹកដោះត្រូវបានចាត់ទុកថាជាប្រៀបខ្លាំងរបស់ខេត្ត Soc Trang |
លោក Thach Minh Duong នៅភូមិ Tam Loc ឃុំ Dai Tam ស្រុក My Xuyen បានចែករំលែកថា កាលពីមុននេះ សេដ្ឋកិច្ចគ្រួសារបានជួបការលំបាក់ណាស់ ហើយដល់ឆ្នាំ ២០២១ នៅពេលប្រកបរបរចិញ្ចឹមគោយកទឹកដោះនោះ ជីវភាពរស់នៅចាប់ផ្តើមបានកែលម្អ និងប្រកបដោយស្ថិរភាពជាងជាបណ្ដើរៗ។ នាគ្រាដំបូង គ្រួសារលោកបានចិញ្ចឹមគោយកទឹកដោះពីរក្បាលតែប៉ុណ្ណោះ ប៉ុន្តែនាបច្ចុប្បន្ននេះ គ្រួសារលោកបានចិញ្ចឹមគោចំនួន ១០ ក្បាលហើយ។ លើលពីនេះទៅទៀតប្រាក់ចំណូលពីការចិញ្ចឹមគោយកទឹកដោះមានប្រសិទ្ធភាពច្រើនជាង បើប្រៀបធៀបនឹងរបរដាំដំណាំនិងស្រូវ។ លោក Duong បានឲ្យដឹងថា៖ “ក្រោយពេលចូលរួមគម្រោងចិញ្ចឹមគោ Heifer នោះសេដ្ឋកិច្ចគ្រួសាររបស់ខ្ញុំត្រូវបានកែលម្អ ជីវភាពរស់នៅប្រកបដោយស្ថិរភាព ហើយរកបានប្រាក់ចំណូលខ្ពស់។ ប្រសិនបើការចិញ្ចឹមគោយកទឹកដោះបន្តមានស្ថិរភាពនោះ គ្រួសារខ្ញុំនឹងពង្រីកហ្វូងគោនាពេលអនាគតជាបន្តទៀត”។
យោងតាមមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត Soc Trang បានឲ្យដឹងថា ចាប់ពីមូលដ្ឋានគ្រឹះចិញ្ចឹមគោយកទឹកដោះរបស់សហករណ៍កសិកម្ម Evergrowth ដោយទ្រង់ទ្រាយតូចនោះ នៅឆ្នាំ ២០១៣ ខេត្តបានចាប់ផ្ដើមអនុវត្តន៍គម្រោងអភិវឌ្ឍន៍របរចិញ្ចឹមគោយកទឹកដោះរបស់ខេត្ត។ កម្មវិធីនេះបាននាំមកនូវប្រសិទ្ធភាពវិជ្ជមានយ៉ាងឆាប់រហ័ស ដូចជាចូលរួមចំណែក ផ្លាស់ប្តូររចនាសម្ព័ន្ធពូជសត្វចិញ្ចឹម តាមរបៀបចិញ្ចឹមសត្វប្រមូលផ្តុំ បង្កើតរបរចិញ្ចឹមគោយកទឹកដោះក្នុងខេត្តជាបណ្តើរ ៗ ក៏ដូចជារួមដៃគ្នាអនុវត្តន៍ “ ការរៀបចំរចនាសម្ព័ន្ធវិស័យកសិកម្មតាមទិសលើកកម្ពស់តម្លៃបន្ថែម និងការអភិវឌ្ឍប្រកបដោយចីរភាព” ។ លោក Tang Thanh Chi អនុប្រធានការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុក My Xuyen បានឲ្យដឹងថា៖ “បច្ចុប្បន្ន ទិន្នផលទឹកដោះគោជាមធ្យមរបស់ស្រុកសម្រេចបានប្រមាណពី ៤ ទៅ ៤,៣ តោន / ថ្ងៃ ក្នុងនោះក្រុមហ៊ុនភាគហ៊ុនទឹកដោះគោ Vinamilk បានប្រមូលទិញប្រមាណពី ២,២ ទៅ ២,៥ តោន ហើយសហករណ៍ Evergrowth បានប្រមូលទិញប្រមាណពី ១,៧ ទៅ ២,៥ តោន ហើយតម្លៃទឹកដោះគោជាមធ្យមបច្ចុប្បន្ននេះ គឺប្រមាណ ១៣ ពាន់ដុង / គីឡូក្រាម។ យោងទៅតាមការគណនារបស់យើងខ្ញុំ គឺប្រាក់ចំណេញជាមធ្យមនៃទឹកដោះគោ ចំនួន ១ គីឡូក្រាមគឺលើសពី ៥ ពាន់ដុង។ ជាទូទៅ គំរូចញ្ចឹមគោយកទឹកដោះនៅស្រុកបាននាំមកនូវប្រសិទ្ធភាពខាងសេដ្ឋកិច្ចខ្ពស់ ដោយរួមចំណែកបង្កើតការងារធ្វើ និងប្រាក់ចំណូលជូនប្រជាជននៅជនបទផងដែរ”។
របរចិញ្ចឹមគោយកទឹកដោះត្រូវបានចាត់ទុកថាជាប្រៀបខ្លាំងរបស់ខេត្ត Soc Trang |
លោក Vuong Quoc Nam អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Soc Trang បានសង្កត់ធ្ងន់ថា នាពេលខាងមុខនេះ ខេត្តនឹងបន្តរក្សានិងអភិវឌ្ឍគម្រោង ចិញ្ចឹមគោយកសាច់ និងគោយកទឹកដោះសម្រាប់ប្រជាជន ព្រមទាំងតាក់តែងគោលនយោបាយសម្រាប់មុខសញ្ញាគ្រួសារក្រីក្រ បងប្អូនជនជាតិ ក្រុមសហករណ៍។ លោកបានសំណេះសំណាលថា៖ “យើងខ្ញុំបានផ្តោតសំខាន់លើគោលនយោបាយចំពោះមុខសញ្ញានីមួយៗ និងទំហំចិញ្ចឹមសត្វប្រកបដោយប្រសិទ្ធភាព។ យើងខ្ញុំនឹងជួយឧបត្ថម្ភដល់គ្រួសារក្រីក្រ គ្រសារមានជីវភាពរស់នៅលំបាក ជាពិសេសគឺបងប្អូនជនជាតិ ដែលមានគោលបំណងចង់ប្រកបរបរផលិតកម្មបែបនេះផងដែរ”។
គម្រោងអភិវឌ្ឍការចិញ្ចឹមគោនិយាយរួម និងគោយកទឹកដោះនិយាយដោយឡែក បន្តទទួលបានប្រសិទ្ធភាពខាងសេដ្ឋកិច្ចខ្ពស់។ នាបច្ចុប្បន្នវិស័យកសិកម្មខេត្ត Soc Trang កំពុងផ្តោតសំខាន់ទៅលើការកែលម្អគុណភាពពូជសត្វ ថែរក្សា និងពង្រីកគំរូចិញ្ចឹមជឿនលឿនដើម្បីធានាសុវត្ថិភាពជីវសាស្ត្រ។ លើសពីនេះទៀត លើកកម្ពស់សមត្ថភាពជំនាញសម្រាប់ជួរកម្មាភិបាលអ្នកបច្ចេកទេស អ្នកបច្ចេកទេស សមត្ថភាពផលិត និងតភ្ជាប់សម្រាប់គ្រួសារចិញ្ចឹមគោ កែលំអគុណភាពប្រភពចំណី ធ្វើយន្តូបនីយកម្មក្នុងការចិញ្ចឹម ក៏ដូចជាជួយឧបត្ថម្ភកសិករបន្តទទួលបានទុន និងពង្រីកទ្រង់ទ្រាយចិញ្ចឹមសម្រាប់គ្រួសារផងដែរ៕