ប្រជាកសិករស្រុក Cao Phong ខេត្ត Hoa Binh ធ្វើមានពីក្រូច

VINH PHONG
Chia sẻ
(VOVWORLD) - ទោះជាស្រុកព្រៃភ្នំមួយក្តី ប៉ុន្តែ Cao Phong ជាតំបន់ដើរមុខគេក្នុងការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក៏ដូចជាការងារកាត់បន្ថយភាពក្រីក្រនៅខេត្ត Hoa Binh។ រួមវិភាគ ទានសំរាប់សមិទ្ធផលនេះមិនអាចមិនផ្តោតទៅលើការអភិវឌ្ឍន៍ដើមក្រូចប្រកបដោយជោគ ជ័យ។ ផ្លែក្រូច Cao Phong មិនត្រឹមតែមានរស់ជាតិផ្អែមឆ្ងាញ់ប៉ុណ្ណោះទេថែមទាំងផ្លាស់ប្តូរ មុខមាត់នៃស្រុកព្រែភ្នំនៅភូមិភាគពាយ័ព្យវៀតណាមទៀតផង។ 
ប្រជាកសិករស្រុក Cao Phong ខេត្ត Hoa Binh ធ្វើមានពីក្រូច - ảnh 1 ប្រជាកសិករស្រុក Cao Phong ខេត្ត Hoa Binh ធ្វើមានពីក្រូច (VOV5)

ដើមក្រូចនិងក្រូចឃ្វិចត្រូវបានដាំនៅស្រុក Cao Phong ពីយូរយាណាស់មក ហើយ។ អាស្រ័យដោយអាកាសធាតុត្រជាក់ ដីធ្លីមានជីជាតិ សមស្របនឹងការដាំដុះនិងអភិ វឌ្ឍន៍ ដូច្នេះ ដើមក្រូចនិងដើមក្រូចឃ្វិចនៅទីនេះល្បីឈ្មោះដោយរស់ជាតិផ្អែមឆ្ងាញ់។

មើលពីខាងលើ បណ្ដាចំការក្រូចខៀវស្រងាត់ក្របដណ្តប់ទីទូលនៅស្រុក Cao Phong ទាំងមូល។ នាប៉ុន្មានឆ្នាំថ្មីៗនេះ ប្រជាជនស្រុក Cao Phong អនុវត្តការជឿនលឿនវិទ្យាសាស្ត្រ បច្ចេកវិទ្យាចូលក្នុងផលិតកម្ម ដោយហេតុនេះ ទិន្នផលក្រូចកាន់តែត្រូវបានលើកកំពស់ពីមួយ ទៅមួយថ្ងៃ។ លោក Nguyen Van Hien ប្រធានខុទ្ទកាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុក Cao Phong បានឲ្យដឹងថា៖

«នាបច្ចុប្បន្ននៅស្រុក Cao Phong មានផ្ទៃដីដើមហូបផ្លែចំនួន ២៨០០ ហិកតា ភាគ ច្រើនគឺដើមក្រូច។ ផ្ទៃដីក្រូចចំនួន ១៣០០ ហិកតាកំពុងប្រមូលផល។ ទិន្នផលឆ្នាំនេះទទួល បានជាង ៣៣ ពាន់តោន។ ចំណូលទទួលបាន ៦០០ ពាន់លានដុង។»

ប្រជាកសិករស្រុក Cao Phong ខេត្ត Hoa Binh ធ្វើមានពីក្រូច - ảnh 2 ប្រជាកសិករស្រុក Cao Phong ខេត្ត Hoa Binh ធ្វើមានពីក្រូច (VOV5)

Bac Phong ជាឃុំមួយក្នុងចំណោមឃុំដែលមានផ្ទៃដីដាំក្រូចធំបំផុតនៅស្រុក Cao Phong ដោយមាន ៨០០ ហិកតា។ មុខមាត់និងជីវភាពរស់នៅរបស់ប្រជាជននៅទីនេះបាន ផ្លាស់ប្តូរយ៉ាងខ្លាំងគិតតាំងពីអភិវឌ្ឍន៍ដើមក្រូច។ លោក Bui Van Thai អនុប្រធានគណៈកម្មា ធិការប្រជាជនឃុំ Bac Phong បានឲ្យដឹងថា៖

«ដើមក្រូចបាននាំមកនូវផលប្រយោជន៍ជាច្រើនសំរាប់ប្រជាជនក្នុងទូទាំងឃុំ ជីវភាព រស់នៅត្រូវបានលើកកំពស់ អត្រាគ្រួសារក្រីក្រត្រូវបានកាត់បន្ថយ។ ចំណូលក្នុងមួយឆ្នាំ របស់មនុស្សម្នាក់ទទួលបាន ២៥ លានដុង។ ឥឡូវនេះ មានពាណិជ្ជសញ្ញាក្រូច Cao Phong តាមបទដ្ឋាន VietGap។ ឃុំ Bac Phong នឹងបន្តជួយឧបត្ថម្ភគ្រួសារក្រីក្រខាងដើមពូជនិង ជី។»

នៅឃុំ Bac Phong មានគ្រួសារដាំក្រូចជាច្រើនហើយធ្វើមានពីប្រភេទដើមឈើហូបផ្លែ នេះ។ លោកស្រី Tran Thi Tam ប្រជាជនមួយរូបនៅឃុំ Bac Phong បានចែករំលែកថា៖

        «គិតតាំងពីដាំដើមក្រូចជំនួសអំពៅមក ជីវភាពរស់នៅរបស់គ្រួសារខ្ញុំត្រូវបានលើក ស្ទួយ និងស្ថិរភាពជាង។ គ្រួសារខ្ញុំទិញរថយន្តនិងបណ្ដាគ្រឿងប្រើប្រាស់ក្នុងគ្រួសារហើយ។ ឆ្នាំនេះ ចំការក្រូចគ្រួសារខ្ញុំទទួលបានពី ៦០ ដល់ ៧០ តោន ចំណូលទទួលបាន ១ ពាន់លានដុង លើ ១ ហិកតា។ បើប្រៀបនឹងចំណូលពីដំណាំដាំដុះផ្សេងៗ ដើមក្រូចនាំមកនូវប្រសិទ្ធភាពខ្ពស់ណាស់។»

        តាមលេខាគណៈកម្មាធិការបក្សស្រុក Cao Phong លោក Vo Ngoc Kien បានចែករំ លែកថា៖

        «យើងខ្ញុំយកចិត្តទុកដាក់ដល់ផ្សព្វផ្សាយឧទ្ទេសនាមនិងរក្សាពាណិជ្ជសញ្ញានេះពីព្រោះ ផលិតផលពិសេសរបស់ស្រុកជាសក្តានុភាពប្រៀបខ្លាំងនិងលក្ខ័ណ្ឌដើម្បីប្រជាជនធ្វើមាន នៅស្រុកកំណើតរបស់ខ្លួន។ យើងខ្ញុំត្រូវធានាយ៉ាងម៉េចដើម្បីក្រូចស្អាតនិងមានគុណភាព ខ្ពស់ដើម្បីនាំទៅទីផ្សារ។ ស្រុកមានផែនការបើកទូលាយអភិវឌ្ឍន៍ផ្ទៃដីដាំក្រូចនាពេលខាង មុខ ទន្ទឹមនឹងនោះ ប្រមូលផ្តុំកសាងផ្សារបោះដាំ រោងចក្រកែច្នៃប្រឌិតបណ្ដាផលិតផលពីក្រូច ឆ្លើយតបនឹងតម្រូវការនៃផ្សារជាតិហើយនាំចេញទៅទីផ្សារបរទេស។»

        រួមជាមួយការអភិវឌ្ឍន៍ទ្រង់ទ្រាយផលិតកម្ម គុណភាពក្រូច Cao Phong កាន់តែត្រូវ បានលើកកំពស់ ផ្លែក្រូចធំជាង ផ្អែមជាង។ អាចអះអាងថា៖ ក្រូច Cao Phong បានបង្កើត ឡើងពាណិជ្ជសញ្ញារបស់ខេត្ត Hoa Binh ដែលមានតំលៃនិងសក្តានុភាពអភិវឌ្ឍន៍កសិកម្មអភិវឌ្ឍន៍សេដ្ឋកិច្ចសំរាប់ជនជាតិភាគតិចនៅទីនេះ៕

ប្រតិកម្មទៅវិញ