|
ប្រជាកសិករឃុំ Huoi Luong ខេត្ត Lai Chau រួចផុតពីភាពក្រីក្រអាស្រ័យដោយការដាំចេក
(Image: VOV) |
(VOVworld) – នាប៉ុន្មានឆ្នាំថ្មីៗនេះ អាស្រ័យដោយការដាំចេក ជីវភាពរស់នៅ
របស់ប្រជាកសិករនៅឃុំព្រំដែនជាច្រើនចំណុះស្រុក Phong Tho ខេត្ត Lai Chau
(ប៉ែកខាងជើងវៀតណាម) បានមានស្ថិរភាពនិងអភិវឌ្ឍន៍។ ក្នុងនោះ ឃុំ
Huoi Luong ជានិច្ចកាលនាំមុខក្នុងការនាំចេកក្លាយទៅជាមុខទំនិញដែល
ជួយគ្រួសារជាច្រើនមាន បានពីការដាំដំណាំនេះ។
តាមបណ្តោយខ្សែព្រំដែនឈានចូលមជ្ឈមណ្ឌលឃុំ Huoi Luong បណ្ដាទួល
ត្រងិលពីអតីតកាលត្រូវបានក្របដណ្តបទៅដោយចំការចេកយ៉ាងខៀវស្រងាត់។
លោក Tan Chin Phu កសិករមួយរូបនៅភូមិ Po To ឃុំ Huoi Luong បានឲ្យដឹង
ថា៖
«គ្រួសារខ្ញុំបានដាំចេកក្នុងរយៈពេល ២ ឆ្នាំហើយ ចំណូលប្រមូលផលជារៀល
រាល់សប្តាហ៍ទទួលបាន ១ លានដុង។ នាបច្ចុប្បន្ន គ្រួសារខ្ញុំដាំទាំងចេកទាំងពោត
ដោយហេតុនេះ មានគឿងឧបភោគគ្រប់គ្រាន់។ នៅភូមិនេះទាំងអស់គ្នាដាំ
ចេក ដោយសារ ដើមចេកនាំមកនូវចំណូលខ្ពស់។»
ចំពោះគ្រួសាររបស់លោក Giang Phu Lin នៅភូមិ La Van ឃុំ Huoi Luong ចាប់
ផ្តើមដាំចេក ៣ ឆ្នាំមុន។ លោក Giang Phu Lin បានចែករំលែកថា៖
«នៅភូមិខ្ញុំនិងទូទាំងឃុំ Huoi Luong ប្រជាកសិករនាំគ្នាដាំចេកទាំងស្រុង
ដោយសារ ចំណូលនៃការដាំចេកខ្ពស់ជាងដាំពោតឬដាំដំឡូងមី។ មូលហេតុ
ដែលធ្វើឲ្យប្រជាកសិករដាំចេកច្រើនគឺដើមចេកសាំនឹងដីធ្លីទួលនិងលូតលាស់
ល្អជាង បើប្រៀនឹងដំណាំដាំដុះពីមុន។ នៅភូមិខ្ញុំ គ្រួសារដាំតិចប្រហែលជា ១
ពាន់ដើម គ្រួសារដាំច្រើនពី ២ ពាន់ដល់ ៣ ពាន់ដើម។»
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ មណ្ឌល «ផ្សារចេក» នៅឃុំជានិច្ចកាល
មាន អ្នកលក់អ្នកទិញជាច្រើនកុះករ។ ជារៀលរាល់ថ្ងៃសុទ្ធតែមានអាជីវករច្រើន
មកទិញចេក ពីព្រឹកព្រលឹម។ លោកស្រី Phan Thi Hoa អាជីវករទិញចេកមួយ
រូបនៅ «ផ្សារចេក Huoi Luong» បានឲ្យដឹងថា៖ ប្រភពចេកនៅទីនេះស្ថរិភាព
ដោយហេតុនេះ គ្រួសារលោកស្រីតែងតែនាំចូលចេកប៉ុន្មានតោនដើម្បីនាំចេញ
ទៅទីផ្សារបរទេស។
«បច្ចុប្បន្ន ប្រជាកសិករទាំងអស់នៅទីនេះនាំគ្នាដាំចេកហើយប្រមូលនៅផ្សារ
ដើម្បីលក់ឲ្យអាជីវករ។ តំលៃចេកក៏ខ្ពស់ជាងបើប្រៀបនឹងកសិផលផ្សេងទៀត
ដោយហេតុនេះ ប្រជាកសិករមានចំណូលខ្ពស់។ នៅពេលវេលានេះ តំលៃចេកទទួល
បានជាង ១០ ម៉ឺនដុងសំរាប់មួយគីឡូក្រាម។»
ដើមចេកត្រូវបានប្រជាពលរដ្ឋឃុំ Huoi Luong ចាប់ផ្តើមទូលំទូលាយពីឆ្នាំ
២០០៩ រហូតមកដល់ពេលនេះនៅឃុំមានផ្ទៃដីចេកចំនួន ៧៥០ ហិកតា។ លោក
Ly A Hanh ប្រធានគណៈកម្មាធិការប្រជាជនឃុំ Huoi Luong ស្រុក Phong Tho
ខេត្ត Lai Chau បានឲ្យដឹងថា៖ ដើមចេកបានជួយបងប្អូនកសិករកាត់បន្ថយ
ភាពក្រីក្រីពី ៧០% នាឆ្នាំ ២០១០ ដល់ ១៥% ក្នុងឆ្នាំ ២០១៥។ ដើមចេកមិនត្រឹម
តែសឲ្យឃើញនូវការសម ស្របក្នុងការផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំដាំដុះ ប៉ុណ្ណោះទេ
ថែមទាំង ជួយគ្រួសារកសិករ នៅទីនេះមានបានយ៉ាងឆាប់រហ័ស។ នារយៈពេល
៥ ឆ្នាំ មុន ចំណូលមធ្យមរបស់ប្រជាពលរដ្ឋទទួលបានត្រឹមតែ ៥ លានដុង/ឆ្នាំ
ប៉ុណ្ណោះតែ នាបច្ចុប្បន្ន ចំណូលមធ្យម បានកើនឡើង ៣ ដង។
«វាលស្រែដាំពោតមុននេះផ្តល់ទិន្នផលទាប ដូច្នេះ ប្រជាកសិករបានផ្លាស់
ប្តូរទៅដាំចេកដើម្បីទទួលបានទិន្នផលខ្ពស់ជាង។ ជារៀលរាល់ឆ្នាំ ១ ហិកតាដាំ
ចេក នាំមកនូវចំណូលប្រមាណ ១៥០ លានដុង។ ក្នុងអំឡុង ៣ ឆ្នាំកន្លងទៅនេះ
ប្រជា កសិករទិញរថយន្តច្រើនណាស់។»
ដើមចេកមិនត្រឹមតែអះអាងនូវប្រសិទ្ធភាពនៅតំបន់ព្រៃភ្នំ Huoi Luong
ប៉ុណ្ណោះ ទេ ថែមទាំង ត្រូវបានបើកទូលាយក្នុងតំបន់ព្រំដែនផ្សេងៗទៀត ដូចជា
ភូមិ Ban Lang ភូមិ Ma Ly Pho និង ភូមិ Ma Ly Chai។ ជនរួមជាតិនៅតំបន់
នានាបានដាំចេកដ៏ទូលំទូ លាយ ហើយចាត់ទុកនេះគឺជាដំណាំដាំដុះសំខាន់ក្នុង
ការកាត់បន្ថយភាពលក្រីក្រនិង ធ្វើមានធ្វើបាន៕