បច្ចេកវិជ្ជា eGap - កម្មវិធីប្រតិបត្តិអេឡិចត្រូនិចកសិកម្ម

Chia sẻ
(VOVWORLD) - ដោយផ្ដើមចេញពីតម្រូវការជាក់ស្តែងរបស់អតិថិជន ដែលចាំបាច់ត្រូវមានតម្លាភាពអំពីប្រភពដើមផលិតផល និងបម្រើការផ្លាស់ប្តូរឌីជីថលក្នុងវិស័យកសិកម្ម ក្រុមអ្នកវិទ្យាសាស្ត្រមកពីសហភាពសហករណ៍សេដ្ឋកិច្ចឌីជីថលវៀតណាម (VDECA) បានបង្កើតកញ្ចប់ដំណោះស្រាយអភិបាលកិច្ចឌីជីថលកសិកម្ម ៤.០ eGap ដោយប្រតិបត្តិនៅលើមូលដ្ឋានគ្រឹះ eGap.vn ។ នេះគឺជាច្រកព័ត៌មានគ្រប់គ្រង ឃ្លាំមើល ត្រួតពិនិត្យប្រកបដោយតម្លាភាព និងតភ្ជាប់ទីផ្សារកសិផលវៀតណាម។ បច្ចុប្បន្ននេះ ខេត្ត ក្រុងជាង ១០ បានប្រើប្រាស់កម្មវិធីនេះប្រកបដោយជោគជ័យ។
បច្ចេកវិជ្ជា eGap - កម្មវិធីប្រតិបត្តិអេឡិចត្រូនិចកសិកម្ម - ảnh 1លោកបណ្ឌិត Mai Quang Vinh ប្រធានក្រុមប្រឹក្សាភិបាល សហភាពសេដ្ឋកិច្ចឌីជីថលវៀតណាម

Egap.vn គឺជាច្រកព័ត៌មានអនឡាញគ្រប់គ្រង និងត្រួតពិនិត្យប្រភពនៃក្រុមទំនិញចំនួន ៤ គឺ៖ ដំណាំដាំដុះ ចិញ្ចឹមសត្វ ជលផល កែច្នៃកសិផល ជាមួយនឹងកំណត់ហេតុប្រចាំថ្ងៃអេឡិចត្រូនិចនៅលើប្រព័ន្ធ Android និង ios ។ ជាមួយនឹងកម្មវិធីកំណត់ហេតុប្រចាំថ្ងៃអេឡិចត្រូនិច កាមេរ៉ាវាលស្រែ ការរក្សាទុកព័ត៌មានតាមពេលវេលាជាក់ស្តែងអំពីខ្សែសង្វាក់ផលិតកម្មទាំងមូល ការឃ្លាំមើល និងត្រួតពិនិត្យតំបន់ដាំដុះស្របតាមពេលវេលាកិច្ចសន្យាដែលបានចុះហត្ថលេខា ប្រជាកសិករត្រូវបានធានាប្រភពនៃទំនិញប្រើប្រាស់តាមការកំណត់ អភិវឌ្ឍន៍តំបន់ដាំដុះ និងសត្វចញ្ចឹមប្រកបដោយចីរភាព។ ទន្ទឹមនឹងនោះ តាមរយៈតែម QR កូដ អតិថិជនអាចស្វែងយល់ព័ត៌មានប្រកបដោយតម្លាភាព និងអាចផ្ទៀងផ្ទាត់បាន បង្កើតការជឿទុកចិត្តលើផលិតផល។

លោកបណ្ឌិត Mai Quang Vinh ប្រធានក្រុមប្រឹក្សាភិបាល សហភាពសេដ្ឋកិច្ចឌីជីថលវៀតណាមបានមានប្រសាសន៍ថា៖ “ប្រព័ន្ធដំណោះស្រាយនេះត្រូវបានប្រើប្រាស់យ៉ាងល្អប្រសើរលើវិស័យកសិកម្ម។ ប្រជាកសិកររាប់លាននាក់នឹងត្រូវបានប្រើប្រាស់អត្ថប្រយោជន៍នៃប្រព័ន្ធនេះតាមរយៈទូរស័ព្ទដៃ។ បច្ចុប្បន្ន ប្រព័ន្ធនេះកំពុងត្រូវបានកែលម្អឲ្យកាន់តែល្អប្រសើរឡើង ដើម្បីផ្តល់មធ្យោបាយប្រកបដោយប្រសិទ្ធភាពក្នុងការឃ្លាំមើល ត្រួតពិនិត្យប្រកបដោយតម្លាភាព និងការតភ្ជាប់ទីផ្សារកសិផលវៀតណាម”។

នៅខេត្ត Son La ច្រកព័ត៌មានអេឡិចត្រូនិកឃ្លាំមើល ត្រួតពិនិត្យប្រភពដើម និងតភ្ជាប់ជាមួយទីផ្សារកសិផល eGap.vn បានបើកសម្ពោធ និងដាក់ឲ្យដំណើរការជាផ្លូវការចាប់ពីខែសីហា ឆ្នាំ ២០១៨មក។ សហករណ៍ Na Po ឃុំ Ngoc Hoang ស្រុក Mai Son គឺជាសហករណ៍មួយដែលបានចូលរួមធ្វើតេស្តសាកល្បង។

កាលពីមុន នៅពេលអនុវត្តន៍ផលិតកម្មស្របតាមស្តង់ដារ VietGap សមាជិកសហករណ៍ត្រូវកត់ត្រាកំណត់ហេតុផលិតកម្មដោយដៃនៅលើក្រដាស។ ដោយសារ ការរក្សាទុកកំណត់ហេតុផលិតកម្មប្រចាំថ្ងៃមិនងាយស្រួល ដូច្នេះហើយ នៅពេល មានទំនិញនាំចេញ សហករណ៍ត្រូវចំណាយពេលវេលាជាច្រើន ក្នុងការស្វែង រក កំណត់ហេតុផលិតកម្មប្រចាំថ្ងៃ។ នាបច្ចុប្បន្ន បញ្ហាទាំងនោះ ត្រូវបាន ដោះស្រាយ តាមរយៈច្រកព័ត៌មានអេឡិចត្រូនិក eGgap.vn។ ដោយត្រឹមតែមានស្មាតហ្វូនដែលមានប្រព័ន្ធប្រតិបត្តិការ Android ឬ IOS ភ្ជាប់ អ៊ីនធឺណិត ប្រជាកសិករអាចធ្វើបច្ចុប្បន្នភាព បានយ៉ាងងាយស្រួល នូវ ប្រវត្តិ ធ្វើវប្បកម្មកសិកម្ម គ្រប់គ្រងយ៉ាងល្អសកម្មភាពផលិតកម្ម និងបើកចំហ តម្លាភាព អំពីប្រភពដើមភូមិសាស្ត្រ និងដំណើរការផលិតផលិតផលចំពោះអតិថិជន។ ប្រជាកសិករក៏អាចកសាងពាណិជ្ជសញ្ញា និងផ្សព្វផ្សាយផលិតផលប្រកបដោយប្រសិទ្ធភាព បង្កើតកិត្យានុភាពរបស់ផលិតផលកសិកម្មនៅលើទីផ្សារ។ 

បច្ចេកវិជ្ជា eGap - កម្មវិធីប្រតិបត្តិអេឡិចត្រូនិចកសិកម្ម - ảnh 2បច្ចេកវិជ្ជា eGap - កម្មវិធីប្រតិបត្តិអេឡិចត្រូនិចកសិកម្ម

យោងតាមលោកបណ្ឌិត Mai Quang Vinh ប្រធានក្រុមប្រឹក្សាភិបាលនៃសហភាពសហករណ៍សេដ្ឋកិច្ចឌីជីថលវៀតណាម ដែលជាអង្គភាពអភវឌ្ឍន៍ដំណោះស្រាយ Egap.vn បានឲ្យដឹងថា៖

“យើងខ្ញុំកំពុងសហការជាមួយទីភ្នាក់ងារឧតុនិយម ធារាសាស្ត្រមជ្ឈឹមដំឡើងរ៉ាដាអាកាសធាតុ ដើម្បីព្រមានពីបាតុភូតព្យុះផ្គររន្ទះនិងភ្លៀងទឹកកកក្នុងរយៈពេលពី ១ ទៅ ២ ម៉ោង។ ប្រព័ន្ធរបស់យើងខ្ញុំគឺជាប្រព័ន្ធផ្សាយភ្លាមៗមួយរំពេចតាមរយៈទូរស័ព្ទផងដែរ”។

ក្នុងនិន្នាការសមាហរណកម្មជាសកល បញ្ហាអភិបាលកិច្ចផលិតកម្ម គ្រប់គ្រងផលិតផលគឺជាបញ្ហាបន្ទាន់។ ការប្រើប្រាស់បច្ចេកវិជ្ជាទំនើប ៤.០ ក្នុងការគ្រប់គ្រង ឃ្លាំមើល និងត្រួតពិត្យប្រកបដោយតម្លាភាព និងការតភ្ជាប់ទីផ្សារកសិផលកាន់តែមានលក្ខណៈវិជ្ជមានជាក់ស្ដែង។ នេះក៏ជានិន្នាការជៀសមិនរួចនៃផ្នែកកសិកម្ម សំដៅផ្លាស់ប្តូរទំនៀមទម្លាប់ធ្វើវប្បកម្ម លើកកម្ពស់គុណភាព តម្លៃផលិតផល និងឆ្លើយតបនឹងតម្រូវការរបស់អតិថិជន។

កញ្ចប់ដំណោះស្រាយ Egap និង Egap.vn បានអនុវត្តន៍ឌីជីថលភាវូបនីយកម្មដំណាក់កាលផលិតកម្ម រួមចំណែកផ្លាស់ប្ដូរ ឌីជីថលភាវូបនីយកម្មក្នុងផលិតកម្មកសិកម្ម លើកកម្ពស់ប្រសិទ្ធភាពផលិតកម្ម ជួយឧបត្ថម្ភសហករណ៍ក្នុងការគ្រប់គ្រង ឃ្លាំមើល និងកែសម្រួលផលិតកម្មឲ្យសមស្រប។ ដំណើរការផលិតកម្មត្រូវបានបើកចំហជាសាធារណៈតាមរយៈកាមេរ៉ាឃ្លាំមើលអនឡាញ បង្កើតកិត្យានុភាព ទំនុកចិត្តចំពោះអតិថិជន។ ការផ្លាស់ប្តូរឌីជីថលក៏ជា "កូនសោរ" ដើម្បីកសាង និងអភិវឌ្ឍន៍គំរូខ្សែសង្វាក់ផ្គត់ផ្គង់កសិផលប្រកបដោយសុវត្ថិភាព នាំវិស័យកសិកម្មវៀតណាមអភិវឌ្ឍន៍តាមទិសដៅប្រកបដោយនិរន្តរភាព៕

ប្រតិកម្មទៅវិញ