|
បង្កើនការដាំដុះលើវាលស្រែកាំជណ្តើរនៅស្រុក Mu Cang Chai (Image: VOV) |
(VOVworld) – វាលស្រែកាំជណ្តើរត្រូវបានជនរួមជាតិ Mong នៅស្រុក Mu Cang Chai
ខេត្ត Yen Bai ភាគខាងជើងវៀតណាម បង្កើតឡើងនៅតំបន់ធម្មជាតិដ៏មហិមា។
មុននោះ ដោយសារទំនៀមទំលាប់ដាំដុះអន់ខ្សោយ ប្រជាជនមិនទាន់ពង្រីកបាន
សក្តានុភាពនៃ វាលស្រែកាំជណ្តើរនៅឡើយ ដោយហេតុនេះ ប្រសិទ្ធភាពខាងសេដ្ឋ
កិច្ចនៅទាប។ នាពេល ថ្មីៗនេះដោយមានការពន្យល់ណែនាំរបស់រដ្ឋអំណាចតំបន់
រួមជាមួយការចូលរួមរបស់ជួរកម្មាភិបាលកសិកម្មក្នុងការបង្កើនការដាំដុះបណ្ដា
វាលស្រែកាំជណ្តើរបានផ្លាស់ប្តូរបង្កើន ការដាំដុះធ្វើឲ្យប្រជាជននៅទីនេះមានជីវ
ភាពធូរធារ ។
គ្រួសារលោក Khang Sua Ho នៅភូមិ Hang Tau De ឃុំ Che Cu Nha ស្រុក
Mu Cang Chai មានផ្ទៃដីវាលស្រែកាំជណ្តើរចំនួន ១០០០ ម៉ែត្រក្រឡា។ មុននោះ
គ្រួសារលោកនៅដាំស្រូវមួយរដូវតែប៉ុណ្ណោះ ដោយហេតុនេះ ជីវភាពរស់នៅនៅ
មិនធូរធារ ទេ។ គិតតាំងពីត្រូវ បានណែនាំបង្កើនការដាំដុះលើវាលស្រែកាំ
ជណ្តើរមក លោក Ho បានដាំស្រូវឡើង ២ រដូវ ហើយវិនិយោគការដាក់ដីនិងថ្នាំ
ការពារដំណាំ ។ អាស្រ័យនោះ ជីវភាពរស់នៅរបស់ គ្រួសារលោក Ho ត្រូវបាន
លើកកំពស់។ លោក Khang Sua Ho សប្បាយរីករាយចែករំលែក ថា៖
«មុននេះ គ្រួសារខ្ញុំគ្រាន់តែដាំស្រូវមួយរដូវតែប៉ុណ្ណោះ អង្ករនៅខ្វះខាត។
ប៉ុន្តែ ឥឡូវនេះ យើងខ្ញុំដាំស្រូវឡើង ២ រដូវ គ្រួសារខ្ញុំមានអង្ករគ្រប់គ្រាន់ហើយ។»
Che Cu Nha គឺជាឃុំមួយក្នុងចំណោមឃុំចំនួន ៣ ដែលមានវាលស្រែកាំ
ជណ្តើរស្អាត បំផុតនៅស្រុក Mu Cang Chai។ ឃុំមានគ្រួសារចំនួន ៥៤០ គ្រួដែល
ជាជនរួមជាតិ Mong ទាំងស្រុង។ លោក Ho A NHa អនុប្រធានគណៈកម្មាធិការ
ឃុំ Che Cu Nha បានវាយតំលៃ ថា៖
«មុននេះ បងប្អូននៅទីនេះបានជួបការលំបាកជាច្រើន។ ប៉ុន្តែអាស្រ័យ
ដោយការអនុវត្ត ការដាំដុះ ២ រដូវ ជាពិសេសគឺការដាំស្រូវវបង្កាត់ពូជនាបច្ចុប្បន្ន
កំរិតគ្រួសារក្រីក្រត្រូវបានកាត់ បន្ថយនិងស្បៀងអាហារត្រូវបានធានាថែម
ទៀតបើប្រៀបនឹងកាលពីមុន។»
ដើម្បីជនរួមជាតិ Mong នៅតំបន់ព្រៃភ្នំផ្លាស់ប្តូរចំណះដឹង ប្តូរពីការដាំស្រូវ
មួយរដូវដល់ ពីររដូវនាបច្ចុប្បន្ន រដ្ឋអំណាចនិងស្ថាប័នកសិកម្មស្រុក Mu Cang
Chai បានអនុវត្តព្រមៗគ្នា វិធានការជាច្រើនដែលជួយឧបត្ថម្ភជនរួមជាតិ
Mong បង្កើនការដាំដុះនិងលើកកំពស់ប្រសិទ្ធ ភាពសេដ្ឋកិច្ចក្នុងផលិតកម្ម។
លោក Hoang Van Nguyen អនុប្រធានខុទ្ទកាល័យកសិកម្ម និងអភិវឌ្ឍន៍ជន
បទស្រុក Mu Cang Chai បានឲ្យដឹងថា៖
«បណ្ដាស្ថាប័នដូចជាស្ថាប័នលើកទឹកចិត្តកសិកម្ម ស្ថាប័នការពារដំណាំ
និងខុទ្ធកាល័យ កសិកម្មបានធ្វើរូបសណ្ឋានបង្ហាញនិងណែនាំប្រជាពលរដ្ឋឲ្យ
ជាក់ស្តែង ជាពិសេសគឺ កម្មាភិបាលបានចុះទៅណែនាំប្រជាពលរដ្ឋ។ ក្រោយ
រយៈពេល ១ ដល់ ២ ឆ្នាំ ប្រជាពលរដ្ឋ នឹងធ្វើតាម ហើយរយៈនោះ ផ្ទៃដីស្រូវនា
សសិរដូវនិងនិទាឃរដូវត្រូវបានបង្កើនជារៀងរាល់ ឆ្នាំ។»
ក្រោយរយៈពេល ៥ ឆ្នាំ អនុវត្ត ស្រុក Mu Cang Chai មានផ្ទៃដីដាំស្រូវ ២
រដូវចំនួន១៣០០ ហិកតា ផ្ទៃដីជាង ២០០០ ហិកតានៅសេសសល់ត្រូវបាន
ប្តូរដាំដំណាំផ្សេងៗទៀត ដូចជា៖ ពោត ស្រូវសាលី។ ដែលនាំមកនូវលទ្ធផលល្អ។
វាលស្រែកាំជណ្តើរមិនត្រឹមតែនាំមកនូវឱកាសអភិវឌ្ឍន៍ទេសចរណ៍
ផ្សព្វផ្សាយរូបភាពសំរាប់ស្រុក Mu Cang Chai ប៉ុណ្ណោះទេ ថែមទាំង ជួយប្រ
ជាកសិករព្រៃភ្នំរួចផុតពីភាពក្រីក្រ កែលំអរជីវភាពរស់នៅអាស្រ័យដល់
ការអនុវត្តដ៏ត្រឹមត្រូវនៃការបង្កើនការដាំដុះ៕