ធ្វើឌីជីថលឯកសារ និងដោះស្រាយបែបបទ ដោយមិនផ្អែកលើភូមិសាស្ត្ររដ្ឋបាល |
ធ្វើឌីជីថលឯកសារ និងដោះស្រាយបែបបទ ដោយមិនផ្អែកលើភូមិសាស្ត្ររដ្ឋបាលកាត់បន្ថយពេលវេលាអនុវត្តន៍បែបបទ បង្កើតពលរដ្ឋឌីជីថលជាជំហានៗ។ ទាំងនេះគឺជាប្រសិទ្ធភាពជាក់ស្តែងពីការអនុវត្តន៍គំរូច្រកតភ្ជាប់តែមួយ ច្រកអេឡិចត្រនិកតែមួយក្នុងការដោះស្រាយបែបបទរដ្ឋបាល។ បច្ចុប្បន្ននេះ ក្រសួង ស្ថាប័ន និងខេត្តក្រុងទាំងអស់បានសុក្រិតប្រព័ន្ធច្រកតែមួយ ចក្រតភ្ជាប់តែមួយ ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការទទួល និងដោះស្រាយបែបបទរដ្ឋបាល ហើយអត្រាដោះស្រាយបែបបទមុនកាលកំណត់ និងទាន់ពេលវេលាសម្រាចបានពី ៩៥% ឡើងទៅ។
កាលពី១ខែមុន លោកស្រី Pham Thi Le នៅឃុំ Luong Phi ស្រុក Tri Ton ខេត្ត An Giang បានទៅកាន់ស្ថាប័នទទួល និងចេញលទ្ធផលដោះស្រាយបែបបទរដ្ឋបាលស្រុកដើម្បីធ្វើលិខិតបញ្ជាក់កម្មសិទ្ធដីធ្លី។ យោងតាមបទប្បញ្ញត្តិ ក្រោយរយៈពេល ១ ខែ ទើបទទួលបានសៀវភៅក្រហម។ ប៉ុន្តែក្រោយរយៈពេលត្រឹមតែ ២០ ថ្ងៃប៉ុណ្ណោះ លោកស្រីទទួលបានលទ្ធផលហើយ។ លោកស្រី Pham Thi Le បានឲ្យដឹងថា៖
“គេមកវាស់វែងដីធ្លី ហើយណាត់ជួប ដើម្បីប្រគល់លទ្ធផល។ គេណែនាំពីការបំពេញបែបបទដើម្បីទទួលឯកសារគឺឆាប់រហ័សណាស់”។
ប្រជាពលរដ្ឋមកបំពេញបែបបទរដ្ឋបាលនៅការិយាល័យច្រកចេញចូលតែមួយស្រុក Tri Ton ខេត្ត An Giang ត្រឹមតែយកលេខរៀងតាមផ្នែកនីមួយៗ ក្រោយមកដាក់ សំណុំឯកសារនៅច្រកតភ្ជាប់ ទទួលលិខិតណាត់ជួប ហើយដល់ថ្ងៃណាត់ជួបប្រព័ន្ធនឹងផ្ញើសារដោយស្វ័យប្រវត្តិឱ្យប្រជាពលរដ្ឋមកទទួលលទ្ធផល។ នៅទីនេះ ត្រូវបានបំពាក់ប្រព័ន្ធវាយតម្លៃ និងដាក់ពិន្ទុកម្មាភិបាល សម្រាប់ប្រជាពលរដ្ឋអាចបញ្ចេញយោបល់លើអាកប្បកិរិយារបស់កម្មាភិបាល។ ឬប្រជាពលរដ្ឋក៏អាចដាក់ឯកសារអេឡិចត្រូនិកដោយខ្លួនឯងតាមរយៈប្រព័ន្ធដែលមានស្រាប់។ លោក Do Minh Tri អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Tri Ton ខេត្ត An Giang បានឲ្យដឹងថា៖
“កម្មាភិបាលដែលបម្រើការងារនៅការិយាល័យច្រកចេញចូលតែមួយ មានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះប្រជាពលរដ្ឋ។ ក្នុងស្មារតីបម្រើប្រជាពលរដ្ឋឲ្យបានល្អបំផុត ការងារនៅការិយាល័យច្រកចេញចូលតភ្ជាប់តែមួយនៅឃុំស្រុកបានប្រព្រឹត្តិទៅរលូនណាស់។ បច្ចុប្បន្ន ស្រុកឃុំ ដោះស្រាយបញ្ហានៅហ្នឹងកន្លែង ប្រកបដោយតម្លាភាព បើកចំហរជូនប្រជាពលករនៅពេលមកបំពេញបែបបទរដ្ឋបាល។ បើប្រជាពលរដ្ឋរអ៊ូពីកម្មាភិបាលសូមចុចប៊ុតតុងរិះគន់នៅការិយាល័យច្រកចេញចូល យើងខ្ញុំនឹងធ្វើការកែតម្រូវឲ្យទាន់ពេលវេលាផងដែរ”។
នៅមជ្ឈមណ្ឌលសេវារដ្ឋបាលសាធារណៈខេត្ត Dak Lak ដែលបានទទួល ដោះស្រាយ និងចេញលទ្ធផលដោះស្រាយបែបបទរដ្ឋបាលរបស់ផ្នែកចំនួន ២០ ក្នុងនោះមានស្ថាប័នខ្សែរយៈបណ្ដោយមជ្ឈឹមគឺនគរបាលខេត្ត និងធានារ៉ាប់រងសង្គមខេត្ត ហើយរាល់សំណុំឯកសាររដ្ឋបាលដែលបានទទួល ហើយចេញលទ្ធផលនៅមជ្ឈមណ្ឌលគឺសុទ្ធតែត្រូវបានអនុវត្តន៍តាមរយៈប្រព័ន្ធព័ត៌មានច្រកចេញចូលអេឡិចត្រូនិកតែមួយរបស់ខេត្តនិងកម្មវិធីឯកទេស។ លោក Luong Trung Thanh ប្រជាពលរដ្ឋម្នាក់នៅស្រុក Ea Hleo បាននិយាយថា ត្រូវចំណាយពេលវេលាត្រឹមតែ ៥ នាទីប៉ុណ្ណោះ ជាមួយនឹងជំហានងាយៗ លោកបានបំពេញរាល់បែបទចាំបាច់ ដើម្បីសុំប្ដូរប័ណ្ណបើកបរ និងរង់ចាំទទួលលទ្ធផលតាមរយៈប្រពៃសនីយ៍៖
“កាលពីមុន រាល់ពេលបំពេញបែបបទ ឯកសារគឺត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន ប៉ុន្តែឥឡូវនេះចំណាយពេលត្រឹមតែមួយរយៈខ្លីប៉ុណ្ណោះ។ ពិតជាឆាប់រហ័ស និងងាយស្រួលសម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរណាស់”។
ធ្វើឌីជីថលឯកសារ និងដោះស្រាយបែបបទ ដោយមិនផ្អែកលើភូមិសាស្ត្ររដ្ឋបាល |
វាយតម្លៃអំពីប្រសិទ្ធភាពនៃគំរូច្រកចេញចូលតភ្ជាប់តែមួយ និងច្រកអេឡិចត្រូនិចតែមួយ ក្នុងការដោះស្រាយបែបបទរដ្ឋបាល លោកសាស្ត្រាចារ្យរង បណ្ឌិត Ngô Thành Can អតីតប្រធានដេប៉ាតឺម៉ង់ចាត់តាំងរដ្ឋបាល នៃវិទ្យាស្ថានរដ្ឋបាលជាតិបានចាត់ទុកថា ការអនុវត្តយន្តការច្រកចេញចូលតែមួយបានជួយសម្រួលដល់ក្បាលម៉ាស៊ីនផ្តល់សេវារដ្ឋបាលសាធារណៈ។
“ការអនុវត្តយន្តការច្រកចេញចូលតែមួយ និងច្រកចេញចូលតភ្ជាប់តែមួយក្នុងការដោះស្រាយរដ្ឋបាលជួយកាត់បន្ថយពេលវេលាអនុវត្តន៍ប្រតិបត្តិការអំពីរដ្ឋបាល។ យន្តការនេះជួយកាត់បន្ថយពេលវេលា កាត់បន្ថយការចំណាយលើការប្រើប្រាស់ឯកសារក្រដាស កាត់បន្ថយពេលវេលារង់ចាំ និងសន្សំសម្ចៃការចំណាយផ្សេងៗទៀត។ ប្រការសំខាន់បំផុតគឺនាំមកនូវការពេញចិត្ត និងក្ដីទុកចិត្តដល់ប្រជាពលរដ្ឋផងដែរ”។
បច្ចុប្បន្ននេះ ខេត្តក្រុងទាំងអស់នៅទូទាំងប្រទេសបានចេញផែនការអនុវត្តន៍គម្រោង “ផ្លាស់ប្ដូរថ្មីការអនុវត្តយន្តការ “ច្រកចេញចូលតែមួយ” និង “ច្រកចេញចូលតភ្ជាប់តែមួយ” ក្នុងការដោះស្រាយបែបបទរដ្ឋបាល” ដោយកំណត់គោលដៅដល់ឆ្នាំ ២០២៥ ធ្វើឌីជីថលសំណុំឯកសារ ចេញលទ្ធផលដោះស្រាយបែបបទរដ្ឋបាលនៅគ្រប់ការិយាល័យ “ច្រកចេញចូលតែមួយ” របស់សម្ទីរស្ថាប័ន និងអង្គភាពរដ្ឋបាលថ្នាក់ស្រុក និងឃុំទាំងអស់។ ការអនុវត្តយន្តការច្រកចេញចូលតែមួយ និងច្រកចេញចូលតភ្ជាប់តែមួយ ក្នុងការដោះស្រាយបែបបទរដ្ឋបាលភ្ជាប់ជាមួយការធ្វើឌីជីថល និងការប្រើប្រាស់លទ្ធផលធ្វើឌីជីថលសំណុំឯកសារបានរួមចំណែកបង្កើតប្រជាពលរដ្ឋឌីជីថល សហគ្រាសឌីជីថលក្នុងការសាងសង់រដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថលនៅវៀតណាម៕