តំបន់ដីសណ្ដទន្លេ Cuu Long ដោយមានផ្ទៃដីដាំស្រូវជាង៣,២លានហិកតា បានរួមវិភាគទានជាង៥០%នៃបរិមាណស្រូវនិងជាង៩០%នៃ បរិមាណអង្កនាំចេញនៃប្រទេសជាតិទាំងមូល។ (រូបថត៖ VOV) |
ដោយមានផ្ទៃដីដំណាំស្រូវជាង១,៧ហិកតា កសិករ Phan Thien Khanh នៅឃុំ Dinh Mon ស្រុក Thoi Lai ទីក្រុង Can Tho បានអនុវត្តវិទ្យាសាស្ត្របច្ចេក ទេសចូលក្នុងការបង្កបង្កើនផលដើម្បីបង្កើតឡើងពូជស្រូវ មានគុណភាពដែលផ្ដល់មកនូវប្រសិទ្ធ ភាពសេដ្ឋកិច្ចកាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ លោករួមជាមួយកសិករចំនួន ១៧នាក់ផ្សេងទៀតនៅក្នុងក្រុមសហការផលិតស្រូវ សុទ្ធតែយល់ច្បាស់ថា ត្រូវតែ រក្សាផលិតកម្មដើម្បីធានាស្ថិរភាពជីវភាពរស់នៅនិងសន្តិសុខស្បៀងអាហារ ក្នុងនោះ ការអនុវត្តវិទ្យាសាស្ត្របច្ចេកទេសនិងដាំដុះពូជស្រូវដោយមានគុណភាពខ្ពស់គឺជាកត្តាដ៏សំខាន់។ លោក Phan Thien Khanh បានបន្ថែមទៀតថា៖
“តាមទំលាប់តាំងពីមុនមក ប្រជាជនតែងតែដាំពូជស្រូវ IR50404 ប៉ុន្តែនាសព្វថ្ងៃ យើងបានផ្លាស់ប្ដូរទៅពូជស្រូវដោយមានគុណភាពខ្ពស់ មិនសូវមានសត្វ ល្អិតចង្រៃ ហេតុដូច្នេះការចំណាយលើការបាញ់ថ្នាំសម្លាប់សត្វល្អិតត្រូវបានកាត់បន្ថយ ហើយតម្លៃស្រូវមានស្ថិរភាពជានិច្ច”។
ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ផ្នែកកសិកម្មទីក្រុង Can Tho បានផ្ដោតសំខាន់ទៅ លើការរៀបចំរចនាសម្ព័ន្ធផលិតកម្មឡើងវិញដោយផ្ទេរប្ដូរដំណាំ សត្វចិញ្ចឹមឲ្យ ស្របទៅតាមលក្ខណៈនៃតំបន់នីមួយៗ។ ចំពោះតំបន់ដែលខ្វះទឹកសម្រាប់ផលិត កម្ម ទីក្រុងបានណែនាំប្រជាកសិករដាំបន្លែបង្ការ ចំណែកឯតំបន់ណាដែលមានទឹក ផលិតកម្មយ៉ាងគ្រប់គ្រាន់គឺដាំស្រូវ។
លោក Pham Truong Yen នាយករងមន្ទីរកសិកម្មទីក្រុង Can Tho បានឲ្យ ដឹងថា ទីក្រុងមានផ្ទៃដីដាំស្រូវជាង២សែនហិកតា ដោយសម្រេចបានបរិមាណស្រូវពី ១,៣ដល់១,៤លានតោនជាប្រចាំឆ្នាំ។ ផ្នែកកសិកម្មទីក្រុង Can Tho ក៏បាន កំណត់យ៉ាងច្បាស់នូវតួនាទីដ៏សំខាន់ក្នុងការធានាសន្តិសុខស្បៀងអាហារផងដែរ។ លោក Yen បានអះអាងថា៖
“ដើម្បីធានាផ្ទៃដីដាំស្រូវនិងសន្តិសុខស្បៀងអាហារ ផ្នែកកសិកម្មកំពុង អនុវត្តតាមផែនការផ្ទេរប្ដូររចនាសម្ព័ន្ធដាំណាំដាំដុះនិងសត្វចិញ្ចឹម។ ចំពោះតំបន់ដាំស្រូវ ដែលមានប្រសិទ្ធភាពទាប គឺផ្លាស់ទៅដាំដំណាំផ្សេងៗនិងចិញ្ចឹមជលផល។ យើងខ្ញុំបានត្រួតពិនិត្យយ៉ាងដិតដល់ចំពោះដំណើរការផ្ទេរប្ដូរនេះ។ គោលដៅ របស់ទីក្រុងគឺសម្រេចបានបរិមាណផលស្រូវពី១,៣ដល់១,៤លានតោនជាប្រចាំឆ្នាំ”។
នាបច្ចុប្បន្ន តំបន់ដីសណ្ដទន្លេ Cuu Long ទាំងមូលមានផ្ទៃដីដាំស្រូវសរុបជាង៣,២លាន ហិកតា ដោយសម្រេចបានបរិមាណផលស្រូវពី២៤ដល់២៥លានតោនក្នុងមួយឆ្នាំ។ |
លោកបណ្ឌិត Tran Ngoc Thach ប្រធានវិទ្យាស្ថានស្រូវតំបន់ដីសណ្ដទន្លេ Cuu Long បានឲ្យដឹងថា វិទ្យាស្ថានបានស្រាវជ្រាវ បង្កាត់ពូជស្រូវជាង១៨០ ប្រភេទ ឆ្លើយតបនឹងតម្រូវការរបស់ប្រជាកសិករនៅតាមតំបន់នីមួយៗ។ នាបច្ចុប្បន្ន តំបន់ដីសណ្ដទន្លេ Cuu Long ទាំងមូលមានផ្ទៃដីដាំស្រូវសរុបជាង៣,២លាន ហិកតា ដោយសម្រេចបានបរិមាណផលស្រូវពី២៤ដល់២៥លានតោនក្នុងមួយឆ្នាំ។ជា មួយនឹងលទ្ធផលនេះ តំបន់ដីសណ្ដទន្លេ Cuu Long មិនត្រឹមតែធានាសន្តិសុខ ស្បៀងអាហារប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដ៏ធំធេងទៅក្នុងការនាំចេញស្រូវ អង្កររបស់វៀតណាមទៀតផង។ ប៉ុន្តែ ការសាកល្បងដែលតំបន់នេះកំពុងប្រឈម មិនតូចតាចនោះទេ ដោយសារបម្រែបម្រួលអាកាសធាតុ គ្រោះរាំងស្ងួត ការជ្រាប ជាតិប្រៃកំពុងជះឥទ្ធិពលដោយផ្ទាល់ទៅលើផលិតកម្ម។ លោកបណ្ឌិត Tran Ngoc Thach បានឲ្យដឹងថា ក្នុងបរិបទនោះ ខេត្តក្រុងនានាក្នុងតំបន់ត្រូវតែ រៀបចំតំបន់ផលិតកម្មឡើងវិញ ហើយតភ្ជាប់គ្នាដើម្បីកសាងដំណោះស្រាយឲ្យបានសម ស្របទៅតាមស្ថានភាពនាបច្ចុប្បន្ន។
“ចំពោះតំបន់ដែលមានហានិភ័យខ្ពស់ គឺយើងផ្លាស់ទៅដាំដំណាំផ្សេង ឬ ចិញ្ចឹមជលផល។ ចំណែកឯតំបន់ដែលនៅតែមានលទ្ធភាពដាំស្រូវ គឺត្រូវប្រតិបត្តិ តាមអនុសាសន៍ចំពោះតំបន់នីមួយៗ ឆ្លៀតប្រើប្រាស់ប្រភពទឹកសាបដើម្បីសាប ព្រោះ ដាំដុះតាមរដូវកាលដ៏សមស្រប”។
ក្នុងកាលៈទេសៈនាបច្ចុប្បន្ន ការធានាសន្តិសុខស្បៀងអាហារជាបញ្ហាដ៏ សំខាន់ចំពោះប្រទេសទាំងអស់។ នាពេលកន្លងទៅ ផ្នែកកសិកម្មនៃតំបន់ខេត្ត ក្រុងនៅតំបន់ដីសណ្ដទន្លេ Cuu Long បានផ្ដោតសំខាន់ទៅលើការរៀបចំរចនា សម្ព័ន្ធផលិតកម្មឡើងវិញ តភ្ជាប់នឹងខ្សែសង្វាក់តម្លៃ ជំរុញផលិតកម្មមេកានិច អនុវត្តវិទ្យាសាស្ត្របច្ចេកទេសដើម្បីកាត់បន្ថយការចំណាយ តាមនោះបង្កើន តម្លៃផលិតកម្ម ឆ្លើយតបនឹងតម្រូវការក្នុងប្រទេសនិងការនាំចេញ៕