|
ជំហានអភិវឌ្ឍន៍កិសកម្មតាមទិសបច្ចេកវិទ្យាខ្ពស់នៅទីក្រុងហូជីមិញ (Image: hitc.vn) |
(VOVworld) – សំដៅអភិវឌ្ឍន៍កសិកម្មនគរ ឆ្ពោះទៅតម្រូវការរបស់ទីផ្សារ ១០ ឆ្នាំ
មុន នេះ ទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) បានបង្កើតមជ្ឈមណ្ឌល
កសិកម្មបច្ចេកវិទ្យា ខ្ពស់។ រហូតមកដល់ពេលនេះ ទីក្រុហូជីមិញនៅជាតំបន់ដែល
ដើរមុខគេក្នុងការអភិវឌ្ឍន៍ កសិកម្មបច្ចេកវិទ្យាខ្ពស់ រួមចំណែកជំរុញយ៉ាងខ្លាំង
ដំណើរការរៀបចំរចនាសម្ព័ន្ធឡើងវិញ លើកកំពស់គុណភាពផលិតកម្មកសិកម្ម។
ទីក្រុងហូជីមិញគឺជានគរនិងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចធំបំផុតក្នុងទូទាំង
ប្រទេសវៀតណាម។ រួមជាមួយដំណើរនគរភាវូបនីយកម្ម ផ្ទៃដីកសិកម្មក្នុងទីក្រុង
ត្រូវបានបង្រួញដល់ជាង ១០០០ ហិកតាជារៀងរាល់ឆ្នាំ ដោយសារ ការផ្លាស់ប្តូរ
គោលដៅទៅលើការអភិវឌ្ឍន៍ហេដ្ឋា រចនាសម្ព័ន្ធនគរ។ ក្នុងកាលៈទេសៈនេះ
ធ្វើយ៉ាងណាដើម្បីលើកកំពស់តំលៃផលិតកម្មលើផ្ទៃ ដីកសិកម្មជានិច្ចកាលគឺ
ការយកចិត្តទុកដាក់របស់មជ្ឈដ្ឋានថ្នាក់ដឹកនាំទីក្រុងហូជីមិញ ដោយសារ នៅ
មានកសិករចំនួន ១ លាន ៣ សែន នាក់។ ពីការពិតជាក់ស្តែងនេះ មជ្ឈដ្ឋាន
ថ្នាក់ដឹកនាំទីក្រុងហូជីមិញបានបង្កើតឡើងមជ្ឈមណ្ឌលកសិកម្មបច្ចេកវិទ្យា
ខ្ពស់ដំបូងក្នុង ទូទាំងប្រទេស។ ទីក្រុងហូជីមិញបានលៃទុក ៦ ឆ្នាំដើម្បីកសាង
ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសគឺការទាក់ទាញប្រភពធនធានមនុស្ស។ រហូតមក
ដល់ពេលនេះ មជ្ឈមណ្ឌលកសិ កម្មបច្ចេកវិទ្យាខ្ពស់មានកម្មាភិបាលកម្មករ
បុគ្គលិកចំនួន ២២០ នាក់។ លោក Tu Minh Thien អនុប្រធានគណៈកម្មាធិការ
គ្រប់គ្រងកសិកម្មបច្ចេកវិទ្យាខ្ពស់ទីក្រុងហូជីមិញ បានឲ្យដឹងថា៖
«បញ្ហាផ្គត់ផ្គង់ប្រភពធនធានមនុស្សសំរាប់មជ្ឈមណ្ឌលកសិកម្មបច្ចេក
វិទ្យាខ្ពស់មិន អាចសម្រេចបានភ្លាមៗនៅឡើយ តែតាមរយៈការបណ្តុះបណ្ដាល
និងរៀនបើប្រាស់ បច្ចេកវិទ្យាថ្មី។ បញ្ហាម្យ៉ាងទៀតគឺការទិញលក់និងបង្កើត
បន្ទប់ពិសោធន៍យ៉ាងម៉េចឲ្យ សមស្របនឹងសកម្មភាពរបស់មជ្ឈមណ្ឌលកសិ
កម្មបច្ចេកវិទ្យាខ្ពស់និងកំរិតចំណេះដឹងរបស់ ប្រភពធនធានមនុស្ស។ នេះគឺ
ជាការខំប្រឹងប្រែងរបស់យើងខ្ញុំសំដៅនាំមជ្ឈមណ្ឌលកសិកម្ម បច្ចេកទេស
ខ្ពស់ដាក់ឲ្យដំណើការកាន់តែប្រកបដោយប្រសិទ្ធភាពថែមទៀត ហើយបង្កើត
មូលដ្ឋានទាក់ទាញវិនិយោគិន។»
រហូតមកដល់ពេលនេះ លើផ្ទៃដីចំនួន ៨៨ ពាន់ហិកតា ទីក្រុងហូជីមិញ
បានទាក់ទាញ សហគ្រាសសិកម្មបច្ចេកវិទ្យាខ្ពស់ចំនួន ១៤ ដោយមានប្រភព
ទុនវិនិយោគសុរបទទួលបាន ៣៤០ ពាន់លានដុង។ បណ្ដាអង្គភាពអាជីវកម្ម
ប្រមូលផ្តុំទៅលើវិស័យបច្ចេកវិទ្យាជីវសាស្ត្រ ការដាំដុះមិនប្រើប្រាស់ដីធ្លីនិងការ
ផលិតផ្សិតនិងផ្សិតធ្វើឱសថ។ រួមជាមួយគ្នានោះ មជ្ឈមណ្ឌលកសិកម្មបច្ចេក
វិទ្យាខ្ពស់នៅជួយឧបត្ថម្ភប្រជាកសិករក្នុងការប្រមូលទិញផលិត ផលពីតំបន់
ផលិតកម្ម។ រូបសណ្ឋានផលិតកម្មតាមទិសដូច្នេះទទួលបានប្រសិទ្ធភាពដំបូង
យ៉ាងសកម្ម។ លោកស្រី Chau Trang នាយិការក្រុមហ៊ុនផលិតកម្មផ្សិត Khang
Sinh នៅ មជ្ឈមណ្ឌលកសិកម្មបច្ចេកវិទ្យាខ្ពស់ទីក្រុងហូជីមិញបានឲ្យដឹងថា៖
«នាបច្ចុប្បន្ន ប្រជាពលរដ្ឋវៀតណាមនិងទីក្រុងហូជីមិញបានធ្លាប់ស្គាល់
ដល់ការប្រើ ប្រាស់ផ្សិតនិងតម្រូវការរបស់ទីផ្សារកាន់តែខ្ពស់ជាង។ ទីក្រុង
ហូជីមិញអាចប្រើប្រាស់ផ្សិត ចំនួន ១ ពាន់ ៥ រយគីឡូក្រាម ជារៀងរាល់ថ្ងៃ។
ប្រជាកសិករនៅខេត្ត Tay Ninh ខេត្ត Binh Duong ខេត្ត Long An និងក្រុង
My Tho ខេត្ត Tien Giang អភិវឌ្ឍន៍ការដាំផ្សិតដើម្បីផ្គត់ផ្គង់
សំរាប់ទីផ្សារនៅទីក្រុងហូជីមិញនិងនាំចេញទៅកម្ពុជាទៀតផង។ ក្រុមហ៊ុន
យើងខ្ញុំជួយឧបត្ថម្ភប្រជាកសិករខាងពូជណែនាំបច្ចេកទេសនិងជាក្រុមហ៊ុន
ប្រមូលទិញ។ ប្រសិទ្ធភាពដែលការដាំផ្សិតនាំមក ខ្ពស់ជាងការការដាំស្រូវច្រើន
ដង។»
ការអនុវត្តកសិកម្មបច្ចេកវិទ្យាខ្ពស់នៅទីក្រុងហូជីមិញបាននាំមកនូវ
លទ្ធផលដ៏ច្បាស់ លាស់។ មុនឆ្នាំ ២០១០ Cu Chi គឺជាស្រុកក្រីក្ររបស់ទីក្រុង
ហូជីមិញ ចំណូលមធ្យមរបស់ ប្រជាពលរដ្ឋទទួលបាន ១៩ លានដុងក្នុងមួយ
ឆ្នាំតែប៉ុណ្ណោះ។ អាស្រ័យដោយការវិនិយោគ កសាងហេដ្ឋារចនាសម្ព័ន្ធនិង
អនុវត្តបច្ចេកទេសចូលផលិតកម្ម ឥឡូវនេះ ចំណូលមធ្យម របស់ប្រជាពល
រដ្ឋនៅស្រុក Cu Chi បានកើនឡើង ៤០ លានដុង/ឆ្នាំ។ តំលៃផលិតកម្មលើ
ផ្ទៃ ដី ១ ហិកតា នៅស្រុក Cu Chi ទទួលបាន ២៥៨ លានដុង កើន ៥ ដង
បើប្រៀបនឹង ៥ ឆ្នាំ មុន។
ដោយមានគោលនយោបាយជួយឧបត្ថម្ភជាក់ស្តែងពីរដ្ឋអំណាចក្នុង
ការអភិវឌ្ឍន៍ខឿន កសិកម្មបច្ចេកវិទ្យាខ្ពស់និងការខំប្រឹងប្រែងរបស់
ប្រជាកសិករក្នុងការអនុវត្តជឿនលឿនវិទ្យា សាស្ត្រចូលក្នុងផលិតកម្ម
បាននិងកំពុងបង្កើតឡើងការផ្លាស់ប្តូរលេចធ្លោក្នុងការអភិវឌ្ឍន៍ កសិកម្ម
នៅទីក្រុងហូជីមិញ។ ពីលទ្ធផលដំបូងនេះ ទីក្រុងហូជីមិញបានដាក់ចេញ
គោលដៅ លើកកំពស់តំលៃប្រើប្រាស់ឡើង ៣០០ លានដុង/ហិកតា/ឆ្នាំ
ក្នុងនោះ ប្រជាកសិករនឹង ទទួលបានពី ៤០% ដល់ ៥០% ផលប្រយោជន៍
ពីប្រាក់ចំណូល ហើយសម្រេចផែនការមុនកាលកំណត់ដែលទីក្រុងហូជីមិញ
ដាក់ចេញនាឆ្នាំ ២០២០៕