ជនជាតិ Dao នៅខេត្ត Yen Bai រួចផុតពីភាពក្រីក្រអាស្រ័យដល់ដំណាំ Que

TO TUAN
Chia sẻ

(VOVworld) – ការដាំដុះដើម Que គឺមុខរបរប្រពៃណី
និងជាទ្រព្យសម្បត្តិ ពិសេសនៃសហគមន៍ជនរួមជាតិ
ជាជនជាតិ Dao នៅស្រុក Van Yen ខេត្ត Yen Bai ភាគ
ខាងជើងវៀតណាម។ អាស្រ័យដោយដើម Que
ចំណូលរបស់ប្រជា ជននៅទីនេះកាន់តែមានស្ថិរភាព
ពីមួយថ្ងៃទៅមួយថ្ងៃហើយជីវភាពរស់នៅខាងសម្ភារៈ
និងខាងស្មារតីអភិវឌ្ឍន៍ដ៏ឥតឈប់ឈរ។ 

ជនជាតិ Dao នៅខេត្ត Yen Bai រួចផុតពីភាពក្រីក្រអាស្រ័យដល់ដំណាំ Que - ảnh 1
ជនជាតិ Dao នៅខេត្ត Yen Bai រួចផុតពីភាពក្រីក្រអាស្រ័យដល់ដំណាំ Que

(Image: baoyenbai.vn)


(VOVworld) – ការដាំដុះដើម Que គឺមុខរបរប្រពៃណីនិងជាទ្រព្យសម្បត្តិ ពិសេស
នៃសហគមន៍ជនរួមជាតិជាជនជាតិ Dao នៅស្រុក Van Yen ខេត្ត Yen Bai ភាគខាងជើងវៀតណាម។ អាស្រ័យដោយដើម Que ចំណូលរបស់ប្រជា ជននៅទីនេះកាន់
តែមានស្ថិរភាពពីមួយថ្ងៃទៅមួយថ្ងៃហើយជីវភាពរស់នៅខាងសម្ភារៈនិងខាង
ស្មារតីអភិវឌ្ឍន៍ដ៏ឥតឈប់ឈរ។

ត្រៀមរៀបចំឲ្យការថែទាំចម្ការ Que ក្នុងផ្ទះថ្មីដែលទើបនឹងត្រូវបានកសាងនិងបំពាក់
ទៅដោយបរិក្ខាទំនើបៗនាចុងឆ្នាំ ២០១៥ នៅភូមិ Khe Lo ឃុំ Vien Son ស្រុក Van
Yen គ្មានអ្នកណាស្មានដល់ថា៖ ១០ ឆ្នាំមុន គ្រួសាររបស់លោក Ban Phuc Hoa
និងលោកស្រី Ban Thi Thu នៅជាគ្រួសារ ក្រីក្របំផុតក្នុងតំបន់។ គិតតាំងពីពេល
ផ្លាស់ពីដាំស្រូវទៅដាំដើម Que ឆ្នាំ ២០០៨ ជីវភាពរស់នៅរបស់គ្រួសារលោកត្រូវ
បានលើកកំពស់។ នាឆ្នាំ ២០១៥ គ្រួសារលោក Ban Phuc Hoa បានមានចំណូល
ជាង ៨០០ លានដុងពី ដំណាំ Que ។ លោកស្រី​ Ban Thi Thu បានឲ្យដឹងថា៖

        «ខ្ញុំសប្បាយរីករាយណាស់។ បើប្រៀបនឹងរយៈពេលដាំស្រូវមុននេះ ដាំ Que
គ្រួសារខ្ញុំបច្ចុប្បន្នមានលុយកសាងផ្ទះ ចិញ្ចឹមកូនរៀនសូត្រ ទិញឧបករណ៍ក្នុងផ្ទះ
 ។ ដោយហេតុនេះ ខ្ញុំគិតថា៖ ជនរួមជាតិ Dao គប្បីដាំដើមឈើទេព្វិរូដែលនឹង
ជួយឲ្យរួចផុតពីភាពក្រីក្រនិងធ្វើមានធ្វើបាន។»

        នាឆ្នាំទៅវិញ ទីផ្សារ Que រូបន្តលើកកំពស់និងស្ថិរភាព ដោយហេតុនេះ ប្រជា
 ជននៅឃុំ Vien Son មានចំណូលស្ថិរភាព។ លោក Ban Huu An នៅភូមិ Khe Que
 ឃុំ Vien Son បានឲ្យដឹងថា៖

        «ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅតំលៃដើមឈើ Que ត្រូវបានលើកកំពស់
 ដូច្នេះ យើងខ្ញុំមានចំណូលខ្ពស់ថែមទៀតដើម្បីទទួលបុណ្យតេតដោយគ្រប់គ្រាន់
 ហើយយើងខ្ញុំក៏អាចរៀបចំពិធីប្រពៃណីល្អប្រសើនានារបស់ជនជាតិ Dao នា
ដើមនិទាឃរដូវ។»

និទាឃរដូវគឺជាពេលវេលាឈានចូលរដូវដាំ Que ថ្មីដោយហេតុនេះ ជនរួម
ជាតិ Dao នៅស្រុក Van Yen និយាយរួមនិងនៅឃុំ Vien Son និយាយដោយ
ឡែកតែងតែរៀបចំបណ្ដាជំនួបផ្លាស់ប្តូរបទពិសោធន៍ដាំដុះថែទាំធ្វើអាជីវកម្ម
និងកែច្នៃដំណាំ Que ។ លោក Ban Phuc Hin ប្រធានគណៈកម្មាធិការឃុំ Vien
Son ស្រុក Van Yen បានឲ្យដឹងថា៖

        «ចំពោះដើមឈើ Que នៅឃុំ Vien Son យើងខ្ញុំបានផ្សព្វផ្សាយ បំផុស
ចលនាប្រជាជនធានាបរិស្ថានដាំ Que ។ ទីពីរគឺ៖ យើងខ្ញុំមិនប្រើប្រាស់ថ្នាំ
សម្លាប់ សត្វល្អិតសំដៅមិនជះឥទ្ធិពលអាក្រក់ទៅលើផលិតផលទេព្វិរូ។»

        នាបច្ចុប្បន្ន នៅខេត្ត Yen Bai មានផ្ទៃដីដាំ Que ចំនួន ៣ ម៉ឺនហិកតា ក្នុង
នោះនៅស្រុក Van Yen មានផ្ទៃដីជាង ២ ម៉ឺន ៣ ពាន់ហិកតា។ ក្នុងឆ្នាំ ២០១៥
 ស្រុក Van Yen បានលក់សំបក Que ចំនួន ៧ ពាន់តោន សន្លឹកមែកចំនួន ៥៥
ពាន់តោននិងឈើរាប់ពាន់ម៉ែកគូបដែលនាំមកចំនួនប្រាក់ ជិត ៤០០ ពាន់
លានដុង។  លោក Ha Duc Anh អនុប្រធានគណៈកម្មាធិកាប្រជាជន​ស្រុក
Van Yen បានឲ្យដឹងថា៖

        «នាពេលខាងមុខ យើងខ្ញុំនឹងបន្តគ្រប់គ្រងល្អការៀបចំផែនការតំបន់ដាំដើម
 Que ហើយយកចិត្តទុកដាក់ដល់ការលើកកំពស់គុណភាពផលិតផលពី Que ពី
ការជ្រើសររើសពូធ ដំណាំ ថែទាំ ប្រមូលផលនិងកែច្នៃ។ ស្រុកនឹងបន្ត ទាក់ទាញ
វិនិយោគិនសំដៅលើកកំពស់ថែមទៀតតំលៃនៃផលិតផលពី Que និងបង្កើន
ចំណូលរបស់ប្រជាជន។»

        ដោយមានការយកចិត្តទុកដាក់របស់រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ ភាពម្ចាស់ការ
 របស់ប្រជាជនក្នុងតំបន់ព្រៃភ្នំ និយាយរួម និងរបស់ជនរួមជាតិ Dao និយាយ
ដោយឡែក ដើម Que បាននិងកំពុងក្លាយទៅជាដំណាំសំខាន់ដែលជួយ​
ប្រជាជននៅទីនេះរួចផុតពីភាពក្រីក៕ 

ប្រតិកម្មទៅវិញ