|
ខេត្ត Quang Ninh សម្រេចជាសារវ័ន្តកម្មវិធីកសាងជនបទថ្មី (Image: baodansinh.vn) |
(VOVworld) – រហូតមកដល់ចុងឆ្នាំ ២០១៥ ខេត្ត Quang Ninh បានសម្រេចជា
សារវ័ន្តកម្មវិធីកសាងជបទថ្មីដោយមានលទ្ធផលខ្ពស់ជាងបើប្រៀបនឹងបណ្ដា
តំបន់ផ្សេងៗទៀតក្នុងទូទាំងប្រទេស។ ដោយលទ្ធផលនេះ ហេដ្ឋារចនាសម្ព័ន្ធ
តំបន់ជនបទត្រូវបានលើកកំពស់ អាត្រាគ្រួសារក្រីក្រនៅជនបទត្រូវបានកាត់
បន្ថយ។
ខេត្ត Quang Ninh ស្ថិតនៅប៉ែកឦសានវៀតណាមដែលប្រមូលផ្តុំកត្តា
ធម្មជាតិអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ទន្ទឹមនឹងនោះ Quang Ninh គឺជាខេត្តដំបូង
ក្នុង ទូទាំងប្រទេសបង្កើតគណៈកម្មាធិការទទួលបន្ទុកជនបទថ្មីដោយឡែក
ដោយ ហេតុនេះ កម្មវិធីកសាងជនបទថ្មីនៅទីនេះត្រូវបានប្រមូលផ្តុំដ៏ជ្រៀល
ជ្រៅនិង ទាន់ពេលវេលា។ ពីនោះ ប្រជាពលរដ្ឋជាច្រើននាក់គាំទ្រការអនុវត្ត
កម្មវិធីនេះ។ ក្រុមហ៊ុនទាំងឡាយក្នុងទូទាំងខេត្តក៏រួមដៃកសាងជនបទថ្មីផង
ដែរ។ លោកស្រី Duong Thi Men ប្រធានសហករឃុំ Yen Duc បានឲ្យដឹងថា៖
«ចូលរួមកម្មវិធីជនបទថ្មី ក្រុមហ៊ុនក៏រួមដៃរួមវិភាគទានកសាងផ្លូវគមនាគមន៍
ជាពិសេសគឺចូលរួមរាល់កម្មវិធីសន្តិសុខសង្គម។ ក្រៅពីនោះ ក្រុមហ៊ុនបានបង្កើត
ការងារធ្វើសំរាប់បុគ្គលិកនៅទីនេះ ហើយអភិវឌ្ឍន៍ទេសចរណ៍ដើម្បីប្រជាជន
ទទួលផលប្រយោជន៍។»
ផ្នែកកសិកម្មខេត្ត Quang Ninh បានកំណត់យ៉ាងច្បាស់លាស់ទិសស្លោក
«ឧស្សាហកម្មសេវ៉ាកម្មដើម្បីជំរុញកសិកម្ម» ដោយហេតុនេះ ខេត្តមានជំហាន
អភិវឌ្ឍន៍លើគ្រប់វិស័យដូចជា៖ ដំណាំដាំដុះ ការចិញ្ចឹមសត្វ បង្កើតមណ្ឌលផលិត
តភ្ជាប់នឹងការកសាងនិងអភិវឌ្ឍន៍ពាណិជ្ជសញ្ញាកសិផលដូចជា៖ តំបន់ដាំដុះ
ទៀបនិងគូលែននៅស្រុក Dong Trieu និងស្រុក Uong Bi ជាដើម។ កម្មវិធី «ឃុំ
ភូមិនិមួយៗនៅខេត្ត Quang Ninh មានកសិផលនិយមួយៗ» បានក្លាយទៅជា
ភាពវិសាសវិសាលរបស់ខេត្ត។ ក្រៅពីនោះ រូបសណ្ឋានទេសចរណ៍ជនបទដូច
ជា នៅឃុំ Yen Duc (ទីរួមស្រុក Dong Trieu) ក៏បានទាក់ទាញភៀវជាច្រើននៅ
ក្នុង និងក្រៅប្រទេសមកទស្សនា។ នាបច្ចុប្បន្ន ចំណូលមធ្យមរបស់ប្រជាជន
នៅជន បទខេត្ត Quang Ninh បានកើនឡើងពី ១០ លានដុង/ឆ្នាំ នាឆ្នាំ ២០១០
ដល់ ៣០ លានដុង/ឆ្នាំ នាឆ្នាំ ២០១៥។ លោក Le Quoc Khanh ប្រជាពលរដ្ឋមួយ
នាក់នៅ ឃុំ An Sinh ស្រុក Dong Trieu បានឲ្យដឹងថា៖
«ស្តីពីផ្លូវគមនាគមន៍នាសព្វថ្ងៃគឺធំណាស់។ ចំណូលសរុបជារៀងរាល់ឆ្នាំ
របស់គ្រួសារខ្ញុំទទួលបានពី ៧០០ ដល់ ៨០០ លានដុង។»
ក្រោយរយៈពេល ៥ ឆ្នាំអនុវត្តការកសាងជនបទថ្មី រហូតមកដល់ពេលនេះ
ខេត្ត Quang ninh គឺជាខេត្តដំបូងក្នុងទូទាំងប្រទេសវៀតណាមមាន ១០០% ឃុំ
ដែលសម្រចការកសាងជនបទថ្មី ហើយបង្កើតពាណិជ្ជកម្មកសិផលចំនួន ២៣
ប្រកបដោយជោគជ័យ។
ថ្នាក់ដឹកនាំរដ្ឋអំណាចខេត្តនិងប្រជាជននៅខេត្ត Quang Ninh បានកំណត់
ថា៖ ការកសាងជនបទថ្មីមិនម៉ែនជាចលនាធំតែប៉ុណ្ណោះ គប្បីអភិវឌ្ឍន៍តាមទិស
និរន្តភាពនិងរូបសណ្ឋាន «ជនបទជឿនលឿន»។ លោក Dang Huy Hau
អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រជាជនខេត្ត Quang Ninh បានឲ្យដឹងថា៖
«ខេត្ត Quang Ninh បានកំណត់អភិវឌ្ឍន៍ជាខេត្តជនបទថ្មីក្នុងឆ្នាំ ២០១៥ ប៉ុន្តែ
ដល់ដំណាក់កាលពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២០ ខាងមុខ ការកសាងជនបទថ្មីនៅ
ខេត្ត Quang Ninh នឹងផ្លាស់ប្តូររបៀបអនុវត្ត។ ប្រការនេះមានន័យថា៖ ខេត្ត Quang
Ninh គប្បីអភិវឌ្ឍន៍ទៅជាជនបទជឿនលឿន នគរនៅជនបទ។ ស្តីពី កម្មវិធីភូមិឃុំ
មានផលិតផលនិមួយៗគប្បីបន្តលើកកំពស់គុណភាពសំដៅបំរើទីផ្សារ។»
តាមទិសអភិវឌ្ឍន៍ដូច្នេះ ស្រុកដែលទទួលបានបទដ្ឋានជនបទថ្មីជាលើក
ដំបូងនៅប៉ែកខាងជើងវៀតណាមគឺស្រុក Dong Trieu នៅខេត្ត Quang Ninh
នឹងដាក់គោលដៅកសាងរូបសណ្ឋាន «ជនបទជឿនលឿន» ដោយមានការប្តេជ្ញា
កសាងនគរក្នុងជនបទ។ ដោយហេតុនេះ កម្មវិធីកសាងជនបទថ្មីនៅខេត្ត Quang
Ninh នឹងឈានជូលដំណាក់កាលថ្មីអភិវឌ្ឍន៍ថែមទៀត៕