កសិករ និងសហគ្រាសនៅតំបន់ Tay Nguyen សហការគ្នានាំចេញកសិផលទៅកាន់ពិភពលោក |
នាបច្ចុប្បន្ន ខេត្ត Lam Dong មានផ្ទៃដីដាំដើមទុរេនប្រមាណ ១ ម៉ឺនហិកតា ហើយនេះគឺជាកសិផលមួយមុខក្នុងចំណោមកសិផលដែលមានតម្លៃខ្ពស់របស់ខេត្ត។ លោក Vo Huu Long នាយកក្រុមហ៊ុនចំកាត់ផលិកម្មពាណិជ្ជកម្ម Long Thuy ឃុំ Loc An ស្រុក Bao Lam ខេត្ត Lam Dong បានឲ្យដឹងថា នាបច្ចុប្បន្ននេះ ទីផ្សារ នាំចេញផ្លែទុរេនមានស្ថិរភាព។ តម្លៃផ្លែឈើប្រចាំតំបន់នេះកាន់តែខ្ពស់ និងប្រកបដោយស្ថិរភាព ខណៈពេលដែលតំបន់ដាំដុះត្រូវបានចុះឈ្មោះលេខកូដសម្គាល់ ហើយដំណើរការដាំដុះ ថែរក្សា ប្រមូលផល កែច្នៃ និងវេចខ្ចប់មានតម្លៃភាព។ ជាពិសេស ដោយទទួលបានលេខកូដតំបន់ដាំដុះ សហគ្រាសអាចនាំចេញតាមច្រកទ្វារព្រំដែនអន្តរជាតិផ្លូវការ ហើយនាំមកនូវប្រាក់ចំណេញខ្ពស់សម្រាប់ទាំងអ្នកដាំដុះ និងសហគ្រាស។ លោក Vo Huu Long បានឲ្យដឹងថា៖ “លេខកូដតំបន់ដាំដុះត្រូវបានចេញរួចហើយ ដំណើរការផលិតកម្មកំណត់ការអនុវត្តផលិតកសិកម្មល្អ (VietGAP) ក៏មានពេញលេញហើយ ដូច្នេះហើយនៅពេលដែលយើងខ្ញុំមានលិខិតនាំចេញហើយ យើងខ្ញុំនឹងប្រមូលទិញកសិផលក្នុងតម្លៃខ្ពស់ជាង ពី ១៥ ទៅ ២០ ពាន់ដុង បើប្រៀបធៀបនឹងទីផ្សារ។ នាពេលកន្លងទៅ យើងខ្ញុំបានប្រមូលទិញកសិផលចំនួន ៦ ពាន់តោនផងដែរ”។
ការកសាងតំបន់ដាំដុះតាមខ្សែសង្វាក់តភ្ជាប់ក៏ត្រូវបានជំរុញខ្លាំងនៅខេត្ត Dak Nong ជាមួយនឹងផលិតផលផ្លែឈើជាច្រើនមុខ ដូចជា ផ្លែទុរេន ផាសសិន ស្វាយ និង បឺរ។ តំបន់ដាំដើមស្វាយក្នុងខេត្តក៏ទទួលបានលេខកូដសម្គាល់សម្រាប់បម្រើការនាំចេញផងដែរ។ លោក Bui Phu Ton នាយកក្រុមហ៊ុនចំកាត់នាំចេញ នាំចូល Nghiep Xuan នៅឃុំ Dak Nia ទីក្រុង Gia Nghia ខេត្ត Dak Nong បានឲ្យដឹងថាជាមួយនឹងការបង្កើតការតភ្ជាប់ខ្សែសង្វាក់ បណ្ដាផលិតផលរបស់ក្រុមហ៊ុនមានគុណភាពដូចគ្នា ដោយនាំមកនូវតម្លៃខ្ពស់នៅពេលនាំចេញ៖ “ទីផ្សារបានតម្រូវឱ្យយើងខ្ញុំត្រូវនាំចេញតាមច្រកទ្វារព្រំដែនជាផ្លូវការ។ ការនាំចេញផ្លូវការតម្រូវឲ្យមានលេខកូដតំបន់ដាំដុះ លេខកូដសិប្បកម្មវេចខ្ចប់តាមស្តង់ដារជាក់លាក់ផងដែរ”។
លោកស្រី Nguyen Thi Tinh អនុប្រធានមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត Dak Nong បានឲ្យដឹងថា នាបច្ចុប្បន្ន នាយកដ្ឋានការពារ រុក្ខជាតិបានផ្តល់ លេខកូដតំបន់ដាំដុះ និងលេខកូដសកម្មកម្មវេចខ្ចប់ចំនួន ៣៨ ឲ្យខេត្ត។ ដើម្បីទទួលបានស្តង់ដារផ្ដល់លេខកូដតំបន់ដាំដុះ គឺតម្រូវឲ្យប្រជាជនត្រូវផ្លាស់ប្ដូរថ្មីរបៀបធ្វើវប្បកម្ម គ្រប់គ្រងគុណភាព ជាពិសេសគឺគ្រប់គ្រងសត្វល្អិតចង្រៃ។ ដោយទទួលបានលេខកូដតំបន់ដាំដុះនោះ ផលិតផលផ្លែឈើមួយចំនួនរបស់ខេត្តអាចនាំចេញតាមរយៈច្រកទ្វារព្រំដែនផ្លូវការទៅកាន់ប្រទេសនានាជាមួយទំហំច្រើន តម្លៃខ្ពស់ជាង ហើយប្រជាជនទទួលបានផលប្រយោជន៍ច្រើនជាង។ ក្នុងនាមជាខេត្តដែលមានខឿនសេដ្ឋកិច្ចជាមួយកសិកម្មជាប្រៀបខ្លាំងនោះ Dak Nong កំពុងផ្តោតសំខាន់លើការជំរុញខ្លាំងការអភិវឌ្ឍការតភ្ជាប់ខ្សែសង្វាក់តភ្ជាប់ និងតំបន់ដាំដុះដែលមានលេខកូតសម្គាល់។ លោកស្រី Nguyen Thi Tinh បានឲ្យដឹងថា៖ “ដើម្បីកសាងតំបន់ដាំដុះគឺត្រូវកសាងខ្សែសង្វាក់តភ្ជាប់ សំដៅបង្កើតតំបន់វត្ថុធាតុដើម និងតំបន់ដាំដុះដោយធានាគុណភាព សំដៅតាមដានប្រភពដើម។ អត្ថន័យនៃតំបន់ដាំដុះគឺ យើងនឹងដឹងថាដំណាំនេះកំពុងដាំដុះនៅទីណា នរណាជាអ្នកដាំដុះ ធ្វើតាមដំណើរការបែបណា ហើយតើធានាសុវត្ថិភាពម្ហូបអាហារដែរឬអត់។ ការរៀបចំរចនាសម្ព័ន្ធឧស្សាហកម្មកសិកម្មឡើងវិញបានកំណត់ការបង្កើតកាតភ្ជាប់ ខ្សែសង្វាក់ ដើម្បីបង្កើតតំបន់វត្ថុធាតុដើមមានស្ថេរភាព ប្រកបដោយនិរន្តរភាព បម្រើបច្ចេកវិទ្យាកែច្នៃ ក៏ដូចជាសម្រាប់ការនាំចេញនាពេលខាងមុខផងដែរ”។ តំបន់ដាំដុះមានលេខកូដសម្គាល់ជាមួយនឹងដំណើរការធ្វើវប្បកម្មដោយធានា
គុណភាពកំពុងនាំមកនូវប្រសិទ្ធភាពខ្ពស់ជូនប្រជាកសិករ និងសហគ្រាសនាំចេញកសិផលនៅតំបន់ Tay Nguyen។ ខេត្ត ក្រុងនានាក្នុងតំបន់កំពុងបន្តផ្ដោតសំខាន់លើបញ្ហានេះ ក្នុងការអភិវឌ្ឍដើម្បីនាំចេញកសិផលស្នូលៗទៅកាន់ពិភពលោកផងដែរ៕