ការអភិវឌ្ឍន៍រូបសណ្ឋានផលិតកសិកម្មបច្ចេកវិទ្យាខ្ពស់នៅទីក្រុង Hai Phong

VINH PHONG
Chia sẻ
(VOVWORLD) - រូបសណ្ឋានអភិវឌ្ឍន៍កសិកម្មបច្ចេកវិទ្យាខ្ពស់កំពុងអភិវឌ្ឍន៍យ៉ាងខ្លាំង ក្លានៅទីក្រុង Hai Phong ភាគខាងជើងវៀតណាម។ ក្រៅពីគំរោងការណ៍ធំៗនៃបណ្ដា សម្ព័ន្ធសេដ្ឋកិច្ច រីឯរូបសណ្ឋាននៃក្រុមហ៊ុននាំចេញនាំចូលនិងសេវាកម្មអាស៊ី-អាគ្នេយ៍ទីក្រុង Hai Phong បានតភ្ជាប់ជាមួយក្រួសារកសិករក្នុងការអភិវឌ្ឍន៍កសិកម្មបច្ចេកវិទ្យាខ្ពស់ នេះបាននិងកំពុងពង្រីកប្រកបដោយប្រសិទ្ធភាពដែលនាំមកនូវផលប្រយោជន៍ខាងសេដ្ឋកិច្ច ហើយរួមវិភាគទានកាត់បន្ថយភាពក្រីក្រក្នុងតំបន់។
ការអភិវឌ្ឍន៍រូបសណ្ឋានផលិតកសិកម្មបច្ចេកវិទ្យាខ្ពស់នៅទីក្រុង Hai Phong - ảnh 1 ការអភិវឌ្ឍន៍រូបសណ្ឋានផលិតកសិកម្មបច្ចេកវិទ្យាខ្ពស់នៅទីក្រុង Hai Phong

(VOVworld) – រូបសណ្ឋានអភិវឌ្ឍន៍កសិកម្មបច្ចេកវិទ្យាខ្ពស់កំពុងអភិវឌ្ឍន៍យ៉ាងខ្លាំង ក្លានៅទីក្រុង Hai Phong ភាគខាងជើងវៀតណាម។ ក្រៅពីគំរោងការណ៍ធំៗនៃបណ្ដា សម្ព័ន្ធសេដ្ឋកិច្ច រីឯរូបសណ្ឋាននៃក្រុមហ៊ុននាំចេញនាំចូលនិងសេវាកម្មអាស៊ី-អាគ្នេយ៍ទីក្រុង Hai Phong បានតភ្ជាប់ជាមួយក្រួសារកសិករក្នុងការអភិវឌ្ឍន៍កសិកម្មបច្ចេកវិទ្យាខ្ពស់ នេះបាននិងកំពុងពង្រីកប្រកបដោយប្រសិទ្ធភាពដែលនាំមកនូវផលប្រយោជន៍ខាងសេដ្ឋកិច្ច ហើយរួមវិភាគទានកាត់បន្ថយភាពក្រីក្រក្នុងតំបន់។

        នៅមណ្ឌលផ្ទះកញ្ចក់លើវាលស្រែនៅឃុំ Nghia Doan ស្រុក Kien Thuy ទីក្រុង Hai Phong គ្រួសារលោក Cao Van Anh កំពុងត្រៀមរៀបចំប្រមូលផលត្រសក់ផ្អែម។ មណ្ឌលផ្ទះ កញ្ចក់របស់លោកទទួលបានការជួយឧបត្ថម្ភរបស់ក្រុមហ៊ុននាំចេញនាំចូលនិងសេវាកម្មអាស៊ីអាគ្នេយ៍ ទីក្រុង Hai Phong អំពីប្រាក់ចំណាយ ពូជនិងចុះកិច្ចសន្យាទិញផលិតផលក្នុង អំឡុងរយៈពេល ២ ឆ្នាំកន្លងទៅ លោក  Cao Van Anh បានឲ្យដឹងថា៖ ផលិតកម្មតាមរូប សណ្ឋានផ្ទះកញ្ចក់នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជាងច្រើនដងបើប្រៀបនឹងរូចសណ្ឋាន ផលិតកម្មប្រពៃណី។ ការដាំដំណាំក្នុងផ្ទះកញ្ចក់ជៀសវាងភ្លៀងដង្កូវហើយមិនផ្អែកទៅលើអាកាសធាតុ ផលិតផលមានគុណភាពខ្ពស់ជាង។ របៀបថែទាំទាំងអស់សុទ្ធតែអាចតាមដានលើកំព្យូទ័រឬលើទូរទូស័ព្ទឆ្លាតបាន។ លោក Cao Van Anh បានចែករំលែកថា៖

        «នាបច្ចុប្បន្ន ខ្ញុំកំពុងដាំត្រសក់ផ្អែម ប្រចាំឆ្នាំប្រមូលផល ៣ រដូវ។ ចម្ការគ្រួសារខ្ញុំមាន ផ្ទៃដី ៥០០ ម៉ែត្រក្រឡា ដែលនាំមកនូវទិន្នផល ១ តោន ឆ្លះក្នុងមួយឆ្នាំ។ ចំណូលស្ថិរភាពជាងបើប្រៀបនឹងផលិតកម្មប្រពៃណី។ ការវិនិយោគសំរាប់ចម្ការមួយគឺ ១ ពាន់លានដុងហើយក្រោយរយៈពេល ១ ឆ្នាំ យើងខ្ញុំចាប់ផ្តើមទទួលបានដើមទុនមកវិញ។ គ្រួសារយើងខ្ញុំដាំត្រសក់ផ្អែមពីស្រកីដូងទាំងស្រុងមិនប្រើប្រាស់ដីដូចរបៀបផលិតកម្មប្រពៃណីទេ។ ទឹកត្រូវបានស្រោចផ្ទាល់លើចំការ។»

        នាបច្ចុប្បន្ន រូបសណ្ឋានកសិកម្មបច្ចេកវិទ្យាខ្ពស់ត្រូវបានក្រុមហ៊ុននាំចេញនាំចូលនិង សេវាកម្មអាស៊ីអាគ្នេយ៍ទីក្រុង Hai Phong អនុវត្ត បើកទូលាយក្នុងទូទាំងទីក្រុង។ លោកស្រី Tran Thanh Diep នាយិការក្រុមហ៊ុននាំចេញនាំចូលនិងសេវាកម្មអាស៊ីអាគ្នេយ៍ទីក្រុង Hai Phong បានចែករំលែកថា៖

        «នាគ្រាដំបូង រូបសណ្ឋានម្ហូបអាហារនិងបន្លែផ្លែឈើបច្ចេកវិទ្យាខ្ពស់ត្រូវបានខ្ញុំដាំដុះ លើចម្ការមានផ្ទៃដី ៥០០ ម៉ែត្រក្រឡាដើម្បីបំរើតម្រូវការរបស់គ្រួសារខ្ញុំប៉ុន្តែមានមនុស្សជាច្រើនបានសួរទិញ។ ពីនោះ ខ្ញុំស្វែងយល់និងបើកទូលាយរូបសណ្ឋាននេះដើម្បីធ្វើអាជីវកម្ម។ នាបច្ចុប្បន្ន យើងខ្ញុំមានផ្ទះកញ្ចក់ចំនួន ២៥ ក្រោយរយៈពេល ៣ ឆ្នាំអនុវត្ត។ ផ្ទះកញ្ចក់ នីមួយៗមានផ្ទៃដីចំនួន ១០០០ ម៉ែត្រក្រឡា។ ចំនួនប្រាក់វិនិយោគគឺ ៨០០ លានដុង។ យើង ខ្ញុំវិនិយោគចូលក្នុងចម្ការណា ត្រូវប្រមូលផលដល់ពេលនេះ ដោយសារ ចំនួនអតិថិជនច្រើន កុះករណាស់។ ផ្ទះកញ្ចក់អាចទប់ទល់នឹងខ្យល់ព្យុះមានកំរិត ១២។ ទន្ទឹមនឹងនោះផ្ទះកញ្ចក់មានប្រព័ន្ធស្រោចទឹកស្វ័យប្រវត្តិដូច្នេះសន្សំសម្ចៃចំនួនពលករនិងកាត់បន្ថយចំណាយជា ច្រើន។»

        ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅក្រុមហ៊ុននាំចេញនាំចូលនិងសេវាកម្មអាស៊ីអាគ្នេយ៍ ទីក្រុង Hai Phong បានបើកថ្នាក់រៀនជាច្រើនដើម្បីផ្សព្វផ្សាយរបៀបផលិតកម្ម ហើយជួយ កសាងផ្ទះកញ្ចក់សំរាប់ប្រជាកសិករក្នុងតំបន់។ ប្រការនេះទទួលបានការជួយជ្រោមជ្រែង របស់ប្រជាកសិករ។ អាស្រ័យដោយរូបសណ្ឋានផលិតកសិកម្មបច្ចេកវិទ្យាខ្ពស់នេះ គ្រួសារ កសិករជាច្រើនគ្រួរបានរួចផុតពីភាពក្រីក្រ ស្ថិរភាពជីវភាពរស់នៅ ព្រមទាំង វិនិយោគបើក ទូលាយរូបសណ្ឋាននេះដែរ។

អត្ថប្រយោជន៍នៃរូបសណ្ឋានដាំបន្លែបច្ចេកវិទ្យាខ្ពស់គឺគុណភាពនិងសុវត្ថិភាពអនាម័យ ម្ហូបអាហារត្រូវបានធានា។ ដោយហេតុនេះ ចំនួនអតិថិជននៃក្រុមហ៊ុនកាន់តែកើនឡើងពី មួយថ្ងៃទៅមួយថ្ងៃ។ នាបច្ចុប្បន្ន ផលិតផលនៃក្រុមហ៊ុនកំពុងផ្គត់ផ្គង់ជាក់ស្តែងតែសំរាប់គ្រួសារចំនួន ៥ ពាន់គ្រួរ សណ្ឋាគារ ភោជនីយដ្ឋាន ផ្សារទំនើបចំនួន ៥០ និងបណ្ដា ណ្ឌលឧស្សហណកម្មនៅទីក្រុង  Hai Phong ទីក្រុងហាណូយ និងខេត្តភូមិភាគខាជើងវៀតណាម។ លោកស្រី Nguyen Thi Quynh អតិថិជនមួយរូបនៅទីក្រុង Hai Phong បានចែករំលែកថា៖                 

        «ខ្ញុំស្គាល់ដល់ផលិតផលនៃក្រុមហ៊ិនអាស៊ីអាគ្នេយ៍ក្នុងរយៈពេល ៣ ឆ្នាំ ហើយឧទ្ទេស នាមដល់មនុស្សផ្សេងៗទៀតទៅទិញ។ ខ្ញុំឃើញថា៖ ជំហានផលិតកម្មគឺសុវត្ថិភាពចំពោះអតិថិជន។ មុខទំនិញបន្លែផ្លែឈើគួរឲ្យពេញចិត្តណាស់ ដោយសារ ដំណើរផលិតកម្មស្អាត។ ក្រុមហ៊ុនក៏បានរៀបចំទួរទស្សនានៅទីកន្លែងផលិតកម្មផងដែរ។»

        រូបសណ្ឋានអភិវឌ្ឍន៍កសិកម្មបច្ចេកវិទ្យាខ្ពស់នៃក្រុមហ៊ុននាំចេញនាំចូលនិងសាវាកម្ម អាស៊ីអាគ្នេយ៍ទីក្រុង Hai Phong កំពុងត្រូវបានគ្រួសារកសិករជាច្រើនក្នុងតំបន់រៀនសូត្រនិង ធ្វើតាម។ នាបច្ចុប្បន្ន ក្រុមហ៊ុនកំពុងអនុវត្តគំរោងការណ៍បើកទូលាយពាណិជ្ជសញ្ញាកសិកម្ម ស្អាតនៃទីក្រុង Hai Phong ពីនោះ រួមជាមួយគ្រួសារប្រជាកសិករវិនិយោគកែលំអបច្ចេកវិទ្យា ផលិតដើម្បីធ្វើសម្បូរបែបផលិតផលនាំចេញទៅទីផ្សារអន្តរជាតិ៕ 

ប្រតិកម្មទៅវិញ