(VOV)_ចាប់ពីពេលមានចលនាកសាងជនបទថ្មីមក ដែលក្នុងនោះមានបទដ្ឋាន
អំពីការធានាអនាម័យបរិស្ថាន ប្រជាជននៅស្រុក Tan Hiep ខេត្ត Kien Giang បានផ្ទេរ
ប្តូររូបសណ្ឋានប្រពលវប្បកម្មសំដៅប្រើប្រាស់ដីធ្លីប្រកបដោយប្រសិទ្ធិភាព ត្រឹមត្រូវ។
ប្រការនេះមិនគ្រាន់តែបង្កើនទិន្នផលដំណាំ សត្វចិញ្ចឹមប៉ុណ្ណោះទេ ថែមទាំង ធានា
អនាម័យបរិស្ថានក្នុងទីប្រជុំជនទៀតផង។
|
ការកសាងជនបទថ្មីតភ្ជាប់ជាមួយការធានាសុវត្ថិភាពបរិស្ថាននៅខេត្ត KIEN GIANG |
គ្រួសារលោក Vo Minh Chien ភូមិ Kinh 7B ឃុំ Thanh Dong A ស្រុក Tan Hiep
មានផ្ទៃដីដាំស្រូវចំនួន១០ហិកតា។ មុននេះ គ្រួសារលោកបានដាំដុះតាមបែបប្រពៃ
ណីប៉ុណ្ណោះ ប៉ុន្តែ ចាប់ពីពេលបានចូលរួមវគ្គបណ្ដុះបណ្ដាលអំពីការជះឥទ្ធិពលនៃ
បំរ៉ែបំរួលអាកាសធាតុ និងកំរិតទឹកសមុទ្រឡើង ចំពោះផលិតកម្មកសិកម្ម គ្រួសារ
លោកងបានប្រើប្រាស់វិធីសាស្ត្រប្រពលវប្បកម្មថ្មីក្នុងការដាំដុះ។ ចាប់ពីពេលអនុ
វត្តរបៀបប្រពលវប្បកម្មថ្មីមក គ្រួសារលោក Chien និងសមាជិកសហករណ៍នានា ក្នុងសហករណ៍ Kim 7B បានបង្កើនទិន្នផលពលកម្មជាច្រើនផង និងកាត់
បន្ថយកាក់សំណល់ចេញទៅលើបរិស្ថានទៀតផង។ លោក Vo Minh Chien បាន
អោយដឹងថា៖
“ នាបច្ចុប្បន្ន ប្រជាកសិករយើងខ្ញុំបានចូលរួមវគ្គបណ្ដុះបណ្ដាលរបស់មជ្ឈ
មណ្ឌលជំរុញកសិកម្មស្រុក Tan Hiep មហាវិទ្យាល័យ Can Tho ។ វគ្គបណ្ដុះបណ្ដាល
ទាំងនេះបានជួយប្រជាកសិករយល់ដឹងបន្ថែមជាច្រើនអំពីរបៀបដាំស្រូវ ប្រកប
ដោយប្រសិទ្ធិភាព ផ្តល់ទិន្នផលខ្ពស់។”
ឧស្ម័នបញ្ចេញចោល និងកាក់សំណល់បញ្ចេញទៅលើបរិស្ថាន របស់គ្រួ
សារ១ចំនួនចំពោះផែនដីគឺតិចតូចណាស់ ប៉ុន្តែមានរាប់ពាន់ហិកតា ដល់រាប់
លានហិកតាបញ្ជេញចោលទៅបរិស្ថាន បង្កប្រតិកម្មផ្ទះកញ្ចក់ នៅពេលនោះ
បញ្ហាបានកើនឡើងក្លាយទៅជាធ្ងន់ធ្ងរ។ យល់ដឹងបានប្រការនេះ ក្នុងរយៈពេល
ប៉ុន្មានឆ្នាំថ្មីៗនេះ បណ្ដាអង្គការក្រៅរដ្ឋាភិបាល រួមសហការជាមួយមហាវិទ្យា
ល័យ Can Tho និងមន្ទីរកសិកម្ម អភិវឌ្ឍន៍ជនបទខេត្ត Kien Giang បានរៀបចំ
រូបសណ្ឋានដាំស្រូវ មិនបង្កប្រតិកម្មផ្ទះកញ្ចក់។ ការអនុវត្តវិទ្យាសាស្ត្រ បច្ចេក
វិទ្យា របៀបប្រពលវប្បកម្មថ្មី ក្នុងការដាំស្រូវ ប្រកបដោយមានប្រសិទ្ធិភាពសេដ្ឋ
កិច្ចផង កាត់បន្ថយកាក់សំណល់ឧស្ម័នបញ្ចេញចោលបរិស្ថានផង។ លោកស្រី
Nguyen Thi To Nga នៅភូមិ Tan Hoa A ឃុំ Tan Hiep B បានអោយដឹងថា៖
“ ខ្ញុំបានលើកទឹកចិត្តប្តី កូន ទៅទិញពូជដែលបានទទួលស្គាល់ដើម្បី កាត់
បន្ថយបរិមាណពូជ និងប្រើប្រាស់ថ្នាំការពារដំណាំតាមសេចក្ដីណែនាំ។ ក្រោយ
ពីពេលទទួលផល គឺត្រូវធ្វើយ៉ាងម៉េចដើម្បីកំទេចជញ្ជ្រាំង ដើម្បីធានាអោយការ
សាបព្រួសស្រូវប្រកបដោយល្អប្រសើ។ ធ្វើបានដូច្នេះ កាក់សំណល់មិនបញ្ចេញ
ចោលទៅទន្លេ កាត់បន្ថយស្ថានភាពបំពុលបរិស្ថាន។”
ក្នុងឆ្នាំនិមួយៗ វៀតណាមមានអនុផលកសិកម្មចំនួន៨០លានតោនមិន
ទាន់បានប្រើអោយបានសមស្រប។ ប៉ុន្មានឆ្នាំថ្មីៗនេះ ជីវភាពរស់នៅខាងសេដ្ឋ
កិច្ចអភិវឌ្ឍន៍ បានជាអនុផលកសិកម្មបានប្រើប្រាស់ឡើងវិញយ៉ាងតិច។ ការ
ដែលមិនប្រើអនុផលកសិកម្មឡើងវិញជាការងារខ្ជះខ្ជាយជាច្រើន និងបង្កបំ
ពុលបរិស្ថាន។ ដូច្នេះ ការអនុវត្តរូបសណ្ឋានប្រពលវប្បកម្មថ្មី បាននាំមកនូវ
ប្រសិទ្ធិភាពជាក់ស្ដែងជាច្រើនសំរាប់តំបន់ ក៏ដូចជាចលនាកសាងជនបទថ្មី។
លោក Tran Quang Cui អនុប្រធានមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទ ខេត្ត
Kien Giang បានអោយដឹងថា៖
“ គំរោងផែនការនេះទទួលប្រសិទ្ធិភាពជាច្រើន អំពីទិន្នផលកើន ១០%
និងចំណេញកសិផលកើន៤៨%។ តាមគណនាឧស្ម័នផ្ទះកញ្ចក់ ដែលបាន
បញ្ចេញចោលពីការធ្វើប្រពលវប្បកម្មនេះគឺបានថយចុះបរិមាណឧស្ម័ន CO2
ចំនួន ៣០% បើប្រៀបនឹងរបៀបដាំដុះធម្មតា។ ”
ប្រជាកសិករបានធ្វើប្រពលវប្បកម្មទៅលើវាលស្រែ សុទ្ធតែយល់ដឹង
ច្បាស់អំពីសារសំខាន់ នៃការអនុវត្តរបៀបធ្វើប្រពលវប្បកម្មថ្មី ចំពោះការកាត់
បន្ថយឧស្ម័នផ្ទះកញ្ចក់ និងគេជាអ្នករួមចំណែកសំខាន់ ក្នុងការកាត់បន្ថយ
ឧស្ម័នបំពុលបរិស្ថាន។ ពីនោះ បង្កើតឡើងខឿនកសិកម្មនិរន្តរភាព រួមចំ
ណែកសំខាន់ជាមួយប្រទេសជាតិទាំងមូលកាត់បន្ថយបរិមាណឧស្ម័ន
បញ្ជេញចោល កសាងជនបទថ្មីប្រកបដោយជោគជ័យ៕