អ្នកភូមិ Doc May មានអារម្មណ៍សប្បាយរីយរាយ |
ភូមិ Doc May មានចម្ងាយជាង ២០ គីឡូម៉ែត្រពីមជ្ឈមណ្ឌល ឃុំ Truong Sonប៉ុន្តែដើម្បីធ្វើដំណើរចូលក្នុងភូមិ គឺត្រូវដើរដោយថ្នើរជើងហើយត្រូវចំណាយពេល ៥ ម៉ោង។ ទីកន្លែងនេះ គ្មានបណ្តាញអគ្គិសនីឡើយ បានជា ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ នៅទីនេះមានលក្ខណៈផ្គត់ផ្គង់ដោយខ្លួនឯង។ ក្នុងអំឡុងពេលធ្វើដំណើរទស្សកិច្ចនៅភូមិ Doc May នោះ កម្មាភិបាល និងយុទ្ធជននៃ ប៉ុស្តិ៍ការពារព្រំដែន Lang Mo តែងតែមានក្ដីកង្វល់ នៅពេលដែលឃើញស្ត្រីជនជាតិ Van Kieu កំពុងតែបុកអង្ករ និងកិនស្រូវដោយដៃយ៉ាងហត់នឿយ។ ក្រោយពីពេលធ្វើការសិក្សាលើគំរូមួយចំនួននៅតាមបណ្ដាខេត្តព្រំដែនភាគ
ខាងជើងនោះ ប៉ុស្តិ៍ការពារព្រំដែន Lang Mo បានប្រមូលប្រភពជំនួយ ដើម្បីទិញម៉ាស៊ីនភ្ជួររាស់ដី ម៉ាស៊ីនកិនស្រូវខ្នាតតូច ប៉ុន្តែមានមុខងារជាច្រើន ជូនប្រជាកសិករ។
នៅចុងឆ្នាំ ២០២០ ម៉ាស៊ីនកិនស្រូវខ្នាតតូច "ពហុមុខងារ" ដើមដំបូង ក្នុងកម្មវិធី "ស្នូរសំឡេងម៉ាស៊ីននៅតំបន់ព្រំដែន" ត្រូវបានកងទ័ពការពារព្រំដែនដឹកមកជូនបងប្អូនប្រជាជននៅភូមិ Doc May។ ទន្ទឹមនឹងនេះ កម្មាភិបាល និងយុទ្ធជនក៏បានអនុវត្តន៍គំរូ “ពន្លឺនៅតំបន់ព្រំដែន” ដោយតភ្ជាប់បញ្ដាញអគ្គិសនីជាមួយភូមិស្រុកនៅតំបន់ព្រំដែន។ ចំពោះភូមិស្រុកដែលមានស្ថានភាពលំបាកពិសេស ដោយមិនទាន់មានបណ្ដាញអគ្គិសនីនោះ កងទ័ពការពារព្រំដែនបាននាំយកអំពូលសូឡាជូនបងប្អូនប្រជាជនផងដែរ។ លោក Ho Thanh O ពលរដ្ឋម្នាក់ មកពីភូមិ Cay Su បានឲ្យដឹងថា៖ អាស្រ័យដោយមានអគ្គិសនីប្រើប្រាស់ បានជាការបង្ករបង្កើនផលមិនសូវហត់នឿយទៀតឡើយ អ្នកភូមិសប្បាយរីករាយយ៉ាងក្រៃលែង ហើយសណ្ដាប់ធ្នាប់ត្រូវបានធានា។ លោកបានឲ្យដឹងថា៖ “នាបច្ចុប្បន្ននេះ ដោយសារមានបណ្ដាញអគ្គិសនី និងមានពន្លឺភ្លើង បានជាអ្នកស្រុកមានអារម្មណ៍សប្បាយរីករាយណាស់។ ការយល់ដឹងរបស់ប្រជាជន និងសកម្មភាពផ្សេងៗក៏មានការផ្លាស់ប្ដូរជាច្រើនផងដែរ”។ ចាប់តាំងពីពេលមានកម្មវិធី "ស្នូរសម្លេងម៉ាស៊ីននៅតំបន់ព្រំដែន" នៅទីនេះមក បុរសមិនចាំបាច់កាប់ឆ្ការរាស់រានដី ហើយស្ត្រីមិនចាំបាច់ចំណាយកម្លាំងកាយ និងពេលវេលា ដើម្បីបុកអង្ករទៀតឡើយ។ ដូច្នេះហើយ ផលិតភាពការងារបានកើនឡើងយ៉ាងខ្លាំងក្លា។ លោក Ho Xuan Trung ពលរដ្ឋម្នាក់បានឲ្យដឹងថា៖ “កាលពីដើមឡើយ ដូនតាយើងធ្វើស្រែចំការពិតជាហត់នឿយណាស់ ប៉ុន្តែនាបច្ចុប្បន្ននេះ ប្រជាជនមានបណ្ដាញអគ្គិសនី ហើយមានម៉ាស៊ីនប្រើប្រាស់ ដែលជាជំនួយរបស់សប្បុរសជនទៀតផង។ ដូច្នេះហើយ ការងារស្រែចំការមិនសូវហត់នឿយទៀតឡើយ ហើយទិន្នផលបានកើនឡើង ៩០% បើធៀបនឹងរយៈពេលមុនផងដែរ”។
អ្នកភូមិ Doc May ធ្វើពលកម្ម |
លោកវរសេនីយ៍ឯកបម្រុង Le Dinh Huan ប្រធានប៉ុស្តិ៍ការពារព្រំដែនភូមិ Lang Mo និងជាកងទ័ពការពារព្រំដែនខេត្ត Quang Binh បានឲ្យដឹងថា៖ កម្មវិធី “ស្នូរសំឡេងម៉ាស៊ីននៅតំបន់ព្រំដែន” បាន ទាក់ទាញចំណាប់អារម្មណ៍របស់ម្ចាស់ជំនួយ ដោយបង្កើតឡើងចលនាជួយឧបត្ថម្ភមធ្យោបាយ និងម៉ាស៊ីនផលិតកសិកម្មទំនើបនៅតំបន់ព្រៃភ្នំព្រំដែន។ លោក Le Dinh Huan បានសំណេះសំណាលថា៖ “ការប្រគល់ម៉ាស៊ីនកិនស្រូវ និង ម៉ាស៊ីនភ្ជួរាស់ដីជូនប្រជាកសិករ គឺជាទម្រង់ផ្ទេរប្រគល់ឧបករណ៍ផលិកម្មពីការធ្វើដោយដៃទៅជាការធ្វើដោយម៉ាស៊ីន ដោយប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកទេសជឿនលឿនទៅក្នុងជីវភាពរស់នោរបស់ប្រជាជន។ នាបច្ចុប្បន្ននេះ ភូមិស្រុកចំនួន ១៩ នៅមូលដ្ឋាន ស្ទើរតែទាំងអស់គឺមានម៉ាស៊ីនគ្រប់គ្រាន់ហើយ”។
ការដឹកជញ្ជូនម៉ាស៊ីនភ្ជួររាស់ដី និងម៉ាស៊ីនកិនស្រូវឡើងកំពូលភ្នំ Truong Sonគឺជាការងារដ៏លំបាកខ្លាំង ជាពិសេសនៅតាមភូមិស្រុកដែលមិនទាន់មានផ្លូវគមនាគមន៍។ តាមរយៈវិធីជាច្រើននោះ សូម្បីលីម៉ាស៊ីន ហើយដើររាប់សិបគីឡូម៉ែត្រនោះ កម្មាភិបាល និងយុទ្ធជនកងទ័ពការពារព្រំដែនបាននាំមកគ្រឿងម៉ាស៊ីនទៅកាន់ភូមិស្រុកនៅតំបន់ព្រៃភ្នំ។ គ្រឿងម៉ាស៊ីន និងមធ្យោបាយផលិតកម្មទាំងនេះបានបង្កើតជំហានថ្មី រួមចំណែកកែលម្អលក្ខខ័ណ្ឌផលិតកម្មជូនបងប្អូនជនជាតិ Van Kieu នៅតាមបណ្ដោយជួរភ្នំ Truong Son ដ៏ធំមហិមាផងដែរ៕