កងទ័ពការពារព្រំដែនខេត្ត Nam Dinh រួមកម្លាំងកាយចិត្តកសាងជនបទថ្មី

Huy Nam, Minh Long Theo VOV -
Chia sẻ
 (VOV)_រួមជាមួយភារកិច្ចហ្វឹកហ្វឺន ត្រៀមខ្លួនជាស្រេច​ប្រយុទ្ធ 
ការពាររឹងមាំ អធិប្បតេយ្យភាពព្រំដែន ដោយភារកិច្ចនិងមនោ 
សញ្ជេតនារបស់ខ្លួន សមូហភាព កម្មាភិ បាលយុទ្ធជនកងទ័ព 
ការពារព្រំដែនខេត្ត Nam Dinh បាននិងកំពុងសកម្មចូលរួមចល 
នា÷ប្រទេសទាំងមូលរួមដៃ កសាង ជនបទថ្មី ។ ​ 
  (VOV)_រួមជាមួយភារកិច្ចហ្វឹកហ្វឺន ត្រៀមខ្លួនជាស្រេច​ប្រយុទ្ធ ការពាររឹងមាំ
អធិប្ប តេយ្យភាពព្រំដែន ដោយភារកិច្ចនិងមនោសញ្ជេតនារបស់ខ្លួន សមូហភាព
កម្មាភិ បាល   យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Nam Dinh បាននិងកំពុង សកម្ម ចូលរួមចលនា÷ប្រទេសទាំងមូលរួមដៃ កសាង ជនបទថ្មី ។ ​ 

កងទ័ពការពារព្រំដែនខេត្ត Nam Dinh រួមកម្លាំងកាយចិត្តកសាងជនបទថ្មី - ảnh 1
កងទ័ពការពារព្រំដែនខេត្ត Nam Dinh រួមកម្លាំងកាយចិត្តកសាងផ្លូវគមនាគមន៍(http://baonamdinh.com.vn/)

យើងខ្ញុំបានមកដល់ស្រុក Giao Thuy ខេត្ត Nam Dinh ចំឱកាស  ប៉ុស្ត៍ការពារព្រំដែន
 Ba Lat និងប្រជាជនក្នុងស្រុកកសាង​ផ្លូវ គមនាគមន៍ជួសជុលប្រឡាយព្រែកបញ្ជូនទឹក។ ស្ដីពីការងារនេះ ​Nguyen Huu Van យុទ្ធជននៃប៉ុស្ត៍ការពារព្រំដែន Ba Lat បានអោយដឹង ថា÷ ការកសាងជាភារកិច្ចនិងការទទួល ខុសត្រូវរបស់​បុគ្គលបង និងយុទ្ធមិត្តទៀតផង។ 
បង​បានអោយដឹងថា÷

          “ ក្រៅពីភារកិច្ចស្នូលរបស់ខ្លួន ជាប្រយុទ្ធ ការពារប្រទេសនោះ​យើងខ្ញុំក៏រួមកម្លាំង
កាយចិត្ត ជួយ ប្រជាជនក្នុងផលិតកម្ម និងកសាងជនបទថ្មី​ដើម្បីប្រជាជនក្នុង តំបន់ មានស្ថិរភាពជីវភាពរស់នៅ ​ប្រជាជនក៏ជួយឧបត្ថម្ភខ្ញុំក្នុងភារកិច្ចការពារមាតុប្រទេស
ផងដែរ។ យើងខ្ញុំមានមោទនភាពយ៉ាងណា​ស់”

ដើម្បីជួយឧបត្ថម្ភប្រជាជនកសាងជនបទថ្មីប្រកបដោយប្រសិទ្ធិភាព គណះកម្មា
ធិការបញ្ជាណែនាំប៉ុស្ត៍ការពារព្រំដែន Ba Lat បានរួមសហការជា មួយគណះកម្មាធិ
ការ ប្រជាជនឃុំចំនួន៤ ​÷ Giao An, Giao Xuan, Giao Lac, Giao Thien បានពិនិត្យការអនុ
វត្ត បទដ្ឋានចំនួន១៩ ស្ដីពីការកសាងជនបទថ្មី។ ​ក្នុងនោះ បទដ្ឋានស្ដីពីការធានាសន្តិ
សុខ  សណ្ឋាប់ធ្នាប់សង្គម ការសាងសង់សំណង់ធារាសាស្ត្រ…។ល។ សុទ្ធតែ ទទួល បានការជួយឧបត្ថម្ភយ៉ាងសកម្មពីបណ្ដាកម្មាភិបាល យុទ្ធជននៃ ប៉ុស្ត៍ការពារព្រំដែន ។
 ស្ដីពី​ការរួមកម្លាំងកាយចិត្តរបស់កងទ័ពប៉ុស្ត៍ការពារព្រំដែន Ba Lat លោកស្រី Nguyen
Thi Sau ជាអ្នក​ឃុំ Giao Lac ស្រុក Giao Thuy ខេត្ត Nam Dinh បានអោយដឹងថា÷

          “ ការរួមសហការរវាងប៉ូស្ត៍ការពារព្រំដែន Ba Lat ជាមួយប្រជាជនតំបន់គឺល្អ
ណាស់។ ឧទាហរណ៍÷ រួមជាមួយអង្គការ មហាជននានានានាក្នុងតំបន់ ប៉ុស្ត៍ ការពារ ព្រំដែន បានឃោសនាអំពីការបង្ការ ប្រឆាំងគ្រោះគ្រឿងញៀន ព្រមទាំងជួយឧបត្ថម្ភ យើងខ្ញុំបង្កើតផែនការកសាងជនបទថ្មី…ជាដើម។”

          លោក Nguyen Van Khuyen លេខា​គណះកម្មាធិការបក្សឃុំ Giao Xuan បានអោយ ដឹងថា÷ ក្នុងបណ្ដាបទដ្ឋានស្ដីពីការកសាងជនបទថ្មី ដែលឃុំ ទទួល បាននោះ មាន កម្លាំងកាយចិត្តដ៏ធំរបស់បណ្ដាកម្មាភិបាល យុទ្ធជន នៃប៉ុស្ត៍ការពារព្រំដែន Ba Lat។ 
លោក Nguyen Van Khuyen បានអោយដឹងថា÷

          “ ក្នុងដំណើរការអនុវត្តកម្មវិធីកសាងជនបទថ្មី ប៉ុស្ត៍ការពារព្រំដែន ក៏ ដូចជា បណ្ដាកម្មាភិបាល យុទ្ធជនការពារព្រំដែន​បាន​សហការជាមួយយើងខ្ញុំ ឃោសនា
ការ ផ្តួចផ្ដើមគំនិតរបស់បក្ស រដ្ឋ អំពីការកសាងជនបទថ្មី។”

          ដោយភារកិច្ចនិងមនោសញ្ជេតនារបស់យុទ្ធជន ក្នុងរយះពេលកន្លងទៅ  កង
ទ័ពការ ពារព្រំដែនខេត្ត Nam Dinh បានសកម្មរួមជាមួយរដ្ឋអំណាចនិង ប្រជាជន  ក្នុង
តំបន់  ខំប្រឹងប្រែងទទួលគ្រប់បទដ្ឋានស្ដីពីការកសាងជនបទថ្មីយ៉ាង ឆាប់ៗ។ វរសេ
នីយឯក Le Van Voi ប្រធានស្នងការនយោបាយកងទ័ព ការពារព្រំដែនខេត្ត Nam Dinh បានអោយដឹងថា÷

          “បន្ទាប់ពីពេលមានការផ្តួចផ្តើមគំនិតស្ដីពីការកសាងជនបទថ្មី បញ្ជាការដ្ឋាន​កងទ័ពការពារព្រំដែនខេត្ត Nam Dinh បានមានផែនការអនុវត្ត ដល់អង្គភាព​និមួយៗ។ យើងខ្ញុំបានបញ្ជាណែនាំគ្រប់អង្គភាពចូលរួមកសាងជបទថ្មី ដោយ​ទង្វើជាក់ស្ដែង​។ ក្នុងនោះ យកចិត្តទុកដាក់ដល់ការធានា សន្តិសុខ សណ្ឋាប់ធ្នាប់ ក្នុងតំបន់ព្រំដែន បង្ក
លក្ខណះ ងាយស្រួលសំរាប់ប្រជាជនធ្វើផលិតកម្ម។”

          ការចូលរួមយ៉ាងសកម្មនិងមានប្រសិទ្ធិភាពរបស់កម្មាភិបាល យុទ្ធជននៃកងទ័ព
ការពារព្រំដែនខេត្ត Nam Dinh ក្នុងកម្មវិធី​​កសាងជនបទថ្មី បានធ្វើអោយ ទំនាក់ ទំនង ជិតស្និទ្ធិរវាងកងកម្លាំងប្រដាប់អាវុធជាមួយប្រជាជនកាន់តែល្អស្អាត ពីមួយ ថ្ងៃទៅ
មួយថ្ងៃ។ ប្រការនេះក៏បានសរអោយឃើញថា ដើម្បីកម្មវិធីកសាងជនបទ ថ្មីទទួល បានជោគជ័យ គឺចាំបាច់ការផ្តល់កម្លាំង ការរួមដៃរបស់ស្ថាប័នគ្រប់ជាន់ថ្នាក់ និងសង្គម
ទាំងមូល៕

ប្រតិកម្មទៅវិញ