Tran Yen៖ ស្រុកជនបទថ្មីដើមដំបូងនៅភាគពាយព្យវៀតណាម

Chia sẻ
(VOVWORLD) - នារយៈពេលកន្លងទៅ ការបង្កបង្កើនផលកសិកម្មនៅស្រុក Tran Yen ខេត្ត Yen Bai មានជំហានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ 
Tran Yen៖ ស្រុកជនបទថ្មីដើមដំបូងនៅភាគពាយព្យវៀតណាម - ảnh 1ចំការដើមមននៅស្រុក Tran Yen

ដើម្បីសំរេចឲ្យបានគោលដៅនេះ ថ្នាក់ដឹកនាំស្រុកបានកំណត់ជាក់ស្ដែងនូវរាល់សក្តានុពល ប្រៀបខ្លាំង ដំណាំ សត្វចិញ្ចឹមសំខាន់ៗក្នុងការអភិវឌ្ឍសេដ្ឋកិច្ចដូចជាដាំមនចិញ្ចឹមដង្កូវនាង និងដាំឫស្សី Bat do ជាដើម។ ទិសដៅនេះបានជួយប្រជាជនផ្ទេរប្ដូរផលិកម្ម លើកកម្ពស់ប្រាក់ចំណូល ក៏ដូចជារួមចំណែកនាំស្រុក Tran Yen ឲ្យក្លាយទៅជាស្រុកជនបទថ្មីដើមដំបូងនៅតំបន់ព្រៃភ្នំភាគពាយព្យផងដែរ។

ទោះបីជាជួបការលំបាក និងជាប់មមាញឹកជាងមុន បើប្រៀបធៀបនឹងរបរចិញ្ចឹមជ្រូក ក៏ដូចជាធ្វើស្រែចំការក៏ដោយ ប៉ុន្តែគ្រួសារលោក Nguyen Duc Minh នៅភូមិ Lan Dinh ឃុំ Viet Thanh ស្រុក Tran Yen នៅតែប្រកបរបរដាំមន ចិញ្ចឹមដង្កូវនាងជាច្រើនឆ្នាំមកហើយ ព្រោះថាទទួលបានប្រាក់ចំណូលច្រើនជាង បើប្រៀបធៀបនឹងរបរធ្វើស្រែចំការ ដាំពោត។ លោកបានឲ្យដឹងថា៖ “ដើម្បីទទួលផលស្រូវគឺប្រជាកសិករត្រូវចំណាយរយៈពេល ៣ ខែនៃការដំដុះ ហើយអាចទទួលបានស្រូវពី ១៨០ ទៅ ២០០ គីឡូក្រាមនៅលើផ្ទៃដី ៣៦០ ម៉ែត្រការ៉េ ពោលគឺ រកបានប្រាក់ចំនួន  ១,៤ លាន ដុង ក្នុងរយៈពេល ៣ ខែ។ ប្រសិន បើចិញ្ចឹមដង្កូវនាងចំនួន ៥ កញ្ច្រែង គឺយើងអាចប្រមូលបានសប្បុកនាងចំនួន ៨ គីឡូក្រាម / កញ្ច្រែង ក្នុងតម្លៃ ១០ ម៉ឺនក្នុងមួយគីឡូក្រាម ពោលគឺខ្ញុំអាចរកបានប្រាក់ចំនួន ៤ លានដុងហើយខ្ញុំអាចប្រមូលផលចំនួន ២ ដងក្នុងមួយខែ។ ដូច្នេះហើយ ប្រកបរបរចិញ្ចឹមដង្គូវនាងគឺទទួលបានប្រាក់ចំណូលប្រកបដោយស្ថិរភាពជាង”។

លោក Nguyen Van Manh អនុប្រធានការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុក Tran Yen  បានឲ្យដឹងថា៖ ដោយមានការតម្រង់ទិសដៅអភិវឌ្ឍន៍កសិកម្មនោះ នាបច្ចុប្បន្ន ស្រុកបានណែនាំផ្ទេរប្ដូរពីដីខ្វះជីជាតិទៅជាតំបន់ដាំមនចិញ្ចឹមដង្គូវនាងតាមដំណើរការ សំដៅកាត់បន្ថយប្រាក់ចំណាយ កម្លាំងពលកម្មរបស់ប្រជាកសិករ និងបង្កើនការចិញ្ចឹមដង្កូវនាង។ ទន្ទឹមនឹងនេះ បណ្ដាក្រុមហ៊ុន និងសហគ្រាសបានប្រមូលទិញ សម្បុកដង្កូវនាងក្នុងតម្លៃប្រកបដោយស្ថិរភាព គឺ ១០ ម៉ឺនដុងក្នុងមួយគីឡូក្រាម  ពោលគឺខ្ពស់ជាងពី ៥ ទៅ ៧ ដងបើប្រៀបធៀបនឹងការដាំដំណាំស្រូវ។ លោក Nguyen Van Manh បានឲ្យដឹងថា៖ “កម្មភិបាលបច្ចេកទេស និងកម្មាភិបាលផ្នែកកសិកម្មបានជួយ ណែនាំដល់ប្រជាកសិករអំពីវិធានការបច្ចេកទេសក្នុងការចញ្ចឹម និងបង្ការជំងឺសម្រាប់ដំណាក់កាលនីមួយៗដូចជា៖ សម្លាប់មេរោគលើឧបករណ៍ចិញ្ចឹម លាងសម្អាតកញ្ច្រែង ព្រមទាំងធានាដើមមនសម្រាប់ដង្កូវនាងស៊ី។ ធ្វើបានដូច្នេះ ទើបទទួលបានប្រសិទ្ធភាព”។

Tran Yen៖ ស្រុកជនបទថ្មីដើមដំបូងនៅភាគពាយព្យវៀតណាម - ảnh 2ប្រជាកសិករប្រមូលដើមមន

នាបច្ចុប្បន្ន ស្រុក Tran Yen មានផ្ទៃដីដាំមនចិញ្ចឹមដង្កូវនាងជិត ៧០០ ហិកតា នៅតាមឃុំ Viet Thanh  Bao Dap  Y Can  Quy Mong  ហើយរបរនេះបានក្លាយទៅជារបរសំខាន់របស់ប្រជាកសិករ។ របរចិញ្ចឹមដង្កូវនាងបាននាំមកនូវប្រភពប្រាក់ចំណូលគួរឲ្យកត់សម្គាល់ជូនប្រជាជនក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ដោយឡែកក្នុងឆ្នាំ ២០២០ បើទោះបីរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ ប៉ុន្តែរបរនេះនៅតែនាំមកនូវប្រាក់ចំណូលចំនួន ៨០ ពាន់លានដុងជូនប្រជាកសិករក្នុងមូលដ្ឋាន។ លោក Tran Dong ប្រធានគណៈកម្មាធិការប្រជាជនស្រុកTran Yen ខេត្ត Yen Bai បានឲ្យដឹងថា៖ “ក្នុងដំណាក់កាល ២០២០ - ២០២៥ ក្នុងការបង្ករបង្កើនផលកសិកម្ម រុក្ខផលនោះ ស្រុកបានបន្តកំណត់ដាំណាំដាំដុះសំខាន់ៗដូចជាដាំមនចិញ្ចឹមដង្កូវនាង ដោយខិតខំប្រឹងប្រែងមានផ្ទៃដីដាំដុះជាង ១ ពាន់ហិកតាសម្រាប់ដំណាក់កាលខាងមុខ ព្រមទាំងរក្សាផ្ទៃដីដាំឫស្សី Bat do ចំនួន ៣ ៥០០ ហិកតាប្រកបដោយស្ថិរភាព។ ដើម្បីអភិវឌ្ឍដំណាំសំខាន់ៗ ប្រកបដោយនិរន្តរភាពនោះ ស្រុកកំពុងសហការជាមួយអង្គភាពអាជីវកម្មនិងអង្គភាពចំណុះក្រសួងកសិកម្មដើម្បីស្វែងរកពូជដំណាំផ្លូវការ ហើយតភ្ជាប់ជាមួយអង្គភាពអាជីវកម្ម ដើម្បីប្រមូលទិញ កែច្នៃសម្បុកដង្កូវនាង ដាំដុះ និងកែច្នៃទំពាំងឫស្សី សំដៅជួយរក្សាតម្លៃឲ្យមានស្ថេរភាពហើយកសិករមានអារម្មណ៍នឹងនរចិត្តផងដែរ”។ ចាប់ពីពេលនេះដល់ឆ្នាំ ២០២៥ ដោយអនុវត្តន៍តាមគោលការណ៍របស់ថ្នាក់ដឹកនាំនោះ ស្រុក Tran Yen នឹងផ្តល់អាទិភាពលើការទាក់ទាញទុនវិនិយោគនៅតំបន់ឧស្សាហកម្ម កសាង រោងចក្រកែច្នៃទំពាំងឫស្សី Bat do និង សរសៃសូត្រនៅក្នុងតំបន់វត្ថុធាតុដើម ដើម្បីបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ចផងដែរ៕

ប្រតិកម្មទៅវិញ