Nguyet Ang - មោទនាភាពជាភូមិបណ្ឌិត |
(VOVworld) - មុននេះ ព្រះបរមរាជវាំងវៀតណាមបានកំណត់ថា៖ ភូមិណាមានបណ្ឌិត ១០ នាក់ឡើងទៅ ភូមិនោះត្រូវបានហៅថា «ភូមិបណ្ឌិត»។ ភូមិ Nguyet Ang ត្រូវបានទទួលស្គាល់ ជាភូមិបណ្ឌិតដោយសារមានបណ្ឌិតចំនួន ១១ នាក់ ក្នុងនោះ មាន Trang Nguyen មួយរូប។ Trang Nguyen គឺជាអ្នកដែលប្រឡងជាប់មន្ត្រីខ្ពស់បំផុតក្នុងសម័យកាលសក្ដិភូមិនៅវៀតណាម។ ក្រៅពីនោះ ភូមិនៅមាន Huong Cong និងអ្នកជាប់ថ្នាក់ឧត្តមចំនួន ៣០ នាក់ទៀត។
ភូមិ Nguyet Ang មិនត្រឹមតែជាភូមិដែលមានអ្នកជាប់ប្រឡងនៅអាយុក្មេងៗទេ ប៉ុន្តែ មានមនុស្សជាច្រើនជាប់បណ្ឌិតចាប់ពីទស្សវត្សទី ១៧ ដល់ទី ១៨។ ជាពិសេសគឺ Trang NguyenNguyen Quoc Trinh ឬហៅថា Trang Nguyet។ កូនចៅជំនាន់ទី ១១ របស់ Trang NguyenNguyen Quoc Trinh លោក Nguyen Dinh Kiem បានរៀបរាប់ថា៖ «តាមលោកតាលោកយាយរៀបរាប់ថា៖ Trang Nguyen Nguyen Quoc Trinh ជាអ្នក ឆ្លាតណាស់ សិក្សាពូកែរ ប៉ុន្តែ ឪពុកម្តាយស្លាប់ក្នុងកុមារភាព គ្រួសារក្រីក្រដូច្នេះមិនទៅរៀន ទេ។ ដល់អាយុ ១៧ ឆ្នាំ លោក Nguyen Quoc Trinh ទើបត្រូវបានបញ្ជូនទៅរៀន។ លោកជាប់ Trang Nguyen នាឆ្នាំ ១៦៥៩ ក្រោមរជ្ជកាលស្តេច Le។ លោកត្រូវបានតែងតាំងធ្វើជា Boi tung ដូចដំណែងឧបនាយករដ្ឋមន្ត្រីនាបច្ចុប្បន្ន។ ពេលទទួលមរណភាព លោក ត្រូវបានប្រសិទ្ធនាមជា Thuong Dang Phuc Than (អ្នកមានគុណូបការៈដ៏ធំធេងចំពោះមាតុ ប្រទេស)។
អស់រយៈពេលកាន់ដំណែង Trang Nguyen Nguyen Quoc Trinh បានសម្រេចបេសកម្មការទូតនៅចិនប្រកបដោយជោគជ័យ។ ចំណេះដឹងរបស់លោកធ្វើឲ្យព្រះបរមរាជវាំងចិនភ្ញាក់ផ្អើលនិងគោរព។
ក្នុងចំណោមត្រកូលនៅភូមិ Nguyet Ang ត្រកូល Nguyen ក៏ល្បីឈ្មោះជាត្រកូលដែល មានបណ្ឌិតច្រើនបំផុតដែរ។ លោកតា Nguyen Danh Truy ជនចាស់ជរាមួយរូបនៅភូមិបានឲ្យ ដឹងថា៖
«ភូមិមានលោក Nguyen Danh Tho ជាអ្នកជាប់ប្រឡងដំបូង។ គាត់ជាប់បណ្ឌិតនាឆ្នាំ ១៦៣១។ លោក Nguyen Danh Tho បានកាន់ដំណែងជា Boi tung ដូចដំណែងឧបនាយករដ្ឋមន្ត្រីនាបច្ចុប្បន្ន។ ក្រៅពីនោះមានមនុស្សចំនួន ៥ នាក់ទៀតដែល ក៏បានជាប់បណ្ឌិតគឺ៖ បណ្ឌិត Nguyen Dinh Tru បណ្ឌិត Nguyen Quoc Trinh បណ្ឌិត Nguyen Dinh Bach បណ្ឌិត Nguyen Nhu Y និងបណ្ឌិត Nguyen Dinh Quy។»
អ្នកភូមិ Nguyet Ang សព្វថ្ងៃបន្តពង្រីកប្រពៃណីឧស្សាហរៀនសូត្ររបស់ជីដូនជីតា បន្សល់ទុកមក។ ទោះបីជាភូមិតូចដេលមានគ្រួសារចំនួន ៣០០ គ្រួសារ ក្តី ប៉ុន្តែ ភូមិបានមាន សាស្ត្រាចារ្យរងចំនួន ១ រូប បណ្ឌិតចំនួន ៥ រូប ម៉ាស្ទ័រចំនួន ២០ នាក់ រួមជាមួយ អ្នកមានវញ្ញាបនប័ត្រវិស្វករចំនួន ១ រយនាក់។ បណ្ដាជំនាន់ក្រោយៗនៅភូមិ Nguyet Ang ជានិច្ចកាលប្តេជ្ញាចិត្តដណ្តើមឲ្យបានដំណះដឹងកំពូលហើយបំភ្លឺស្វាងត្រចះត្រចង់មុខមាត់ភូមិបណ្ឌិតល្បី ឈ្មោះនៃបរមរាជវាំង Thang Long នេះ៕