Dak Lak អភិវឌ្ឍន៍ដើមកាហ្វេនិរន្តរភាពដើម្បីកសាងជនបទថ្មី

Chia sẻ

(VOV)_រូបសណ្ឋានក្រុមសហករណ៍ផលិតកម្មកា 
ហ្វេនិរន្តរភាព នៅតំបន់ មួយចំនួននៅខេត្ត Dak 
 Lak ដែលបាននាំមកនូវប្រសិទ្ធិភាពជាជំហានដំបូង   
ជួយប្រជាកសិករជាជនជាតិភាគតិចផ្លាស់ប្តូរទំនៀម 
ទំលាប់ផលិតកម្មកាហ្វេតាម របៀបចាស់ ដោយទាក់ទងនឹងការរីកចំរើនអំពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា សន្សំសំចៃលើការចំណាយទុន​ លើកកំពស់តំលៃផលិតកម្ម។ តាមរយៈរូបសណ្ឋានផលិត កម្មនេះ បានបង្កើតឡើងប្រភេទកាហ្វេគុណភាពខ្ពស់ជាង អះអាងនូវកិត្តិនាម កាហ្វេ Buon Ma Thuot លើទីផ្សារ។ 

          (VOV)_រូបសណ្ឋានក្រុមសហករណ៍ផលិតកម្មកាហ្វេនិរន្តរភាព នៅតំបន់ មួយ
ចំនួននៅខេត្ត Dak Lak ដែលបាននាំមកនូវប្រសិទ្ធិភាពជាជំហានដំបូង  ជួយប្រជា
កសិករជាជនជាតិភាគតិចផ្លាស់ប្តូរទំនៀមទំលាប់ផលិតកម្មកាហ្វេតាម របៀបចាស់
 ដោយទាក់ទងនឹងការរីកចំរើនអំពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា សន្សំសំចៃលើការចំ
ណាយទុន​ លើកកំពស់តំលៃផលិតកម្ម។ តាមរយៈរូបសណ្ឋានផលិត កម្មនេះ បាន
បង្កើតឡើងប្រភេទកាហ្វេគុណភាពខ្ពស់ជាង អះអាងនូវកិត្តិនាម កាហ្វេ Buon Ma
 Thuot លើទីផ្សារ។ 

Dak Lak អភិវឌ្ឍន៍ដើមកាហ្វេនិរន្តរភាពដើម្បីកសាងជនបទថ្មី - ảnh 1
Dak Lak អភិវឌ្ឍន៍ដើមកាហ្វេនិរន្តរភាពដើម្បីកសាងជនបទថ្មី

ទោះបីទើប​បានបង្កើតឡើងតែជាង១ឆ្នាំក្តី ប៉ុន្តែក្រុមសហករណ៍កសិកម្ម  ផលិត
កម្មកាហ្វេនិរន្តរភាព Ea Kmat ឃុំ Hoa Dong ស្រុក Krong Pach បាន ទាក់ទាញសមា
ជិកជិត១០០នាក់ ហើយភាគច្រើន​ជនរួមជាតិជាជនជាតិភាគ តិច ដោយមានផ្ទៃដី
ដាំកាហ្វេជាង១៤០ហិកតា។ ការបង្កើតក្រុមសហករណ៍នេះគឺមកពីតម្រូវការរបស់
សមាជិកផ្សេងៗ ក្នុងការចែករំលែកព័ត៍មាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា ជួយឧបត្ថម្ភ
គ្នាខាងប្រាក់ទុន ពូជ ជី ថ្នាំការពារដំណាំ  និងការនាំចេញផលិតផល។ ក្រុមសហ
ករណ៍អភិវឌ្ឍន៍កាហ្វេនិរន្តរភាព Ea Kmat បានកសាងពាណិជ្ជសញ្ញាផលិតផល
របស់ខ្លួន ហើយត្រូវបានអង្គការពាណិជ្ជសញ្ញាពាណិជ្ជកម្មសមភាពអន្តរជាតិ ( Fair
 Tade ) ផ្តល់វិញ្ញាបណបត្រ​ទទួលស្គាល់​ថាផលិតកម្ម កាហ្វេ និរន្តរ ភាព។ លោក Le
 Van Duong នៅភូមិ Tan Dong ឃុំ Ea Kenh ស្រុក  Krong Pach បានអោយដឹងថា៖
 ចាប់ពីពេលចូលរួមក្រុមសហករណ៍នេះ លោក បានណែនាំ ចែករំលែកបទពិ
សោធន៍ល្អជាច្រើន ក្នុងការផលិត​កាហ្វេ។ ដូច្នេះ  ទិន្នផលកាហ្វេរបស់គ្រួសារ
លោក ត្រូវបានកើងឡើងជាច្រើន៖

          “ មុននេះ មិនទាន់បានចូលរួមក្រុមសហករណ៍នេះ យើងខ្ញុំផលិត​កាហ្វេតាម
 របៀបទូទៅ មើលគ្នាហើយធ្វើតាម បានជាទិន្នផលគិតជាមធ្យមគឺ២តោន/ហិកតា។ 
រីឯ ឥឡូនេះមានការផ្លាស់ប្តូរថ្មីជាច្រើន។ ឆ្នាំកន្លងទៅ ទិន្នផលរបស់យើងខ្ញុំគឺ
៣,៥តោន/ហិកតា និងឆ្នាំមុននេះទៀតគឺ៤,២តោន/ហិកតា។”


Dak Lak អភិវឌ្ឍន៍ដើមកាហ្វេនិរន្តរភាពដើម្បីកសាងជនបទថ្មី - ảnh 2
Dak Lak អភិវឌ្ឍន៍ដើមកាហ្វេនិរន្តរភាពដើម្បីកសាងជនបទថ្មី

          ដោយមានគោលដៅបង្កើនតំលៃផលិតផលកាហ្វេ លើកកំពស់ចំណេះដឹង
ពាណិជ្ជកម្មសំរាប់អ្នកដាំកាហ្វេ ក្នុងឆ្នាំ ២០១១ គ្រួសារជិត៥០គ្រួនៅឃុំ Ea Kiet
ស្រុក Cu Mgar ខេត្ត Dak Lak ក៏បានបង្កើតសហករណ៍កសិកម្ម  សេវាកម្ម  សមភាព
  Ea Kiet ផងដែរ។ ដោយបានអនុវត្តតាមបទដ្ឋានដាំដុះ កាហ្វេជឿន លឿន​លើពិភពលោក ដូចជា៖ ការដាក់ជី បាញ់ថ្នាំ កាត់មែកដំណាំតាមបច្ចេក​ទេស​ ប្រមូលផ
លនាពេលផ្លែទុំបានជាង៩០%។ ផលិតផលកាហ្វេរបស់​សហករណ៍​ត្រូវបាន Fair
Trade ផ្តល់លិខិតបញ្ជាក់ បានជាតំលៃរបស់​ផលិតផល​បានខ្ពស់ជាងតំលៃរបស់ទី
ផ្សារ។ ប្រាក់ចំណូលរបស់សមាជិកសហករណ៍ត្រូវ​បានលើក់កំពស់ឡើងដល់១០
លានដល់២០លានដុងក្នុងមួយឆ្នាំ។ សហករណ៍​ធ្វើសកម្មភាពប្រកបដោយប្រសិទ្ធិ
ភាព បានទាក់ទាញសមាជិកចូលរួមយ៉ាងច្រើន ហើយដល់នាបច្ចុប្បន្ន បានមាន
សមាជិកជិត១០០ ដោយមានផ្ទៃដីជាង១៨០​ហិកតា។ លោក Nguyen Van Phuc
 ប្រធានសហករណ៍បានអោយដឹងថា៖

          “ ជាប្រចាំឆ្នាំ សហករណ៍បានបើកវគ្គបណ្ដុះបណ្ដាលពី៣ដល់៤ដង ​ចំពោះសមាជិកសហករណ៍ អំពីវិទ្យាសាស្ត្រ បច្ចេកទេស សុវត្ថិភាពម្ហូបអាហារ សុវត្ថិភាព
ពលកម្ម។ ពិសេស ជារាល់ខែ យើងខ្ញុំរៀបចំកម្មវិធី ផែនការជាក់ស្ដែង​ចំពោះក្រុម
ផលិតកម្មនិមួយៗ ធ្វើឃោសនាអោយប្រជាជនយល់ដឹងបន្ថែមអំពី​កម្មវិធីអភិវឌ្ឍន៍
កាហ្វេនិរន្តរភាព ធានាគុណភាពអោយបានល្អជាង។”

          នាបច្ចុប្បន្ន ខេត្ត Dak Lak មានផ្ទៃដីដាំកាហ្វេច្រើនបំផុតនៅវៀតណាម ​ដោយ
មានផ្ទៃដីជាង២០០ ០០០ ហិកតា។ ដើម្បីអនុវត្តបានគំរោងការណ៍អភិវឌ្ឍន៍កាហ្វេ
និរន្តរភាព ដំណាក់កាល២០០៨-២០១៥ និងតម្រង់ទិសដល់ឆ្នាំ ២០២០ ​ស្ថាប័នមាន
សមត្ថកិច្ចនៅខេត្ត Dak Lak បានពិនិត្យមើលឡើងវិញ រៀបចំ​គំរោង​ផែនការលើផ្ទៃដីចំនួន៨០ ០០០ ហិកតា ដើម្បីអភិវឌ្ឍន៍ និរន្តរភាព និងមានពាណិជ្ជសញ្ញា ប្រភពដើម
ច្បាស់លាស់។ រួមជាមួយនោះ ខេត្តក៏មានគោល​នយោបាយលើកទឹកចិត្តការតភ្ជាប់
រវាងផ្នែកចំនួន៤ ( កសិករ រដ្ឋ អ្នកវិទ្យាសាស្ត្រ និងអាជីវករ) ក្នុងការអភិវឌ្ឍន៍កាហ្វេ
 ដែលក្នុងនោះយកចិត្តទុកដាក់ដល់ទំនាក់​ទំនងរវាងកសិករ ជាមួយអង្គភាពអាជីវ
កម្ម។ រហូតមកដល់ពេលនេះ ខេត្តបានមានក្រុមសហករណ៍ និងសហករណ៍ចំនួន
១៣២ បានតភ្ជាប់ជាមយយអង្គភាពអាជីវកម្មផលិតកម្មកាហ្វេនិរន្តរភាព ដោយមាន
ផ្ទៃដីសរុបចំនួន៥ ៤០០ ហិកតា។ លោក Huynh Quoc Thich អនុប្រធានមន្ទីរកសិ
កម្មនិងអភិវឌ្ឍន៍ជនបទខេត្ត Dak Lak បានអោយដឹងថា៖

          “ ក្រៅពីបណ្ដាកម្មវិធីរបស់រដ្ឋាភិបាល ខេត្ត Dak Lak ក៏មានកម្មវិធីជួយ​ឧបត្ថម្ភ
​អង្គភាពអាជីវកម្មជាច្រើន វិនិយោគចូលមកផ្នែកកសិកម្ម កសិករ និង​ជនបទ​ផងដែរ។
 តាមនោះ Dak Lak បង្កលក្ខណះអោយអង្គភាព​អាជីវកម្ម​ឈរជើងនៅលើតំបន់ ជាពិ
សេសគឺបណ្ដាអង្គភាពអាជីវកម្មមានទុន FDI។”

          ការបង្កើតបណ្ដាក្រុមសហករណ៍ និងសហករណ៍ផលិតកម្មកាហ្វេនិរន្តរភាពនៅ
ខេត្ត Dak Lak បានបង្កើតឡើងប្រសិទ្ធិភាពយ៉ាងច្បាស់លាស់។​ ផ្លាស់ប្តូរ​ទំនៀម​ទំ
លាប់ផលិតកម្មកាហ្វេតាមរបៀបចាស់ ជួយឧបត្ថម្ភប្រជាកសិករទាក់​ទងនឹងវិទ្យាសាស្ត្រ បច្ចេកទេស លើកកំពស់តំលៃផលិតផល អះអាងនូវកិត្យានុភាពកាហ្វេ
 Buon Ma Thuot នៅលើទីផ្សារជាតិនិងអន្តរជាតិ​៕ 

ប្រតិកម្មទៅវិញ