ទេសភាពនៅខេត្ត Dak Lak |
ដោយរវល់ប្រមូលបាវគ្រាប់កាហ្វេដ៏ធ្ងន់ដែលបានថ្លឹង និងទូទាត់រួចមក លោក Y Blul Nie ពលរដ្ឋម្នាក់នៅភូមិ Chiet ឃុំEa Tieu ស្រុក Cu Kuin បានចង្អុលដៃទៅទីធ្លាបេតុង និងរបងនៅមុខក្លោងទ្វារ ហើយនិយាយថា៖ ជញ្ជាំង និងរបងនេះទើបសាងសង់លើកទី ២ ឡើងវិញ កាលពីប៉ុន្មានខែមុន។ កាលពីមុន គ្រួសារក៏បានសាងសង់ជញ្ជាំង និងក្លោងធ្វារយ៉ាងរឹងមាំ ប៉ុន្តែនៅពេលដែលភូមិមានគោលការណ៍ពង្រីកខ្សែផ្លូវផ្ទៃក្នុងភូមិ ប្រព័ន្ធប្រឡាយ និងចិញ្ចើមផ្លូវមក គ្រួសារលោក Y Blul Nie បានស្ម័គ្រចិត្តរុះរើជញ្ជាំងរបងចេញ ហើយបានបរិច្ចាកផ្ទៃដីទំហំ ៣០ ម៉េត្រការ៉េ ដើម្បីធ្វើផ្លូវថ្នល់។ លោក Y Blul Nie បាននិយាយថា៖
“ខ្ញុំគាំទ្រគោលការណ៍សាងសង់ផ្លូវនេះណាស់។ ខ្សែផ្លូវនេះត្រូវបានសាងសង់យ៉ាងធំទូលាយ។ ខ្ញុំបានយល់ព្រមរុះរើរបងប្រមាណ ៣០ ម៉ែទ្រការ៉េ ដើម្បីបរិច្ឆាកដីធ្លីសាងសង់ផ្លូវផងដែរ”។
នាបច្ចុប្បន្ននេះ ភូមិ Chiet មានគ្រួសារជាង ៣០០ គ្រួ ជាមួយប្រជាជនប្រមាណ ២ ពាន់នាក់ ក្នុងនោះសុទ្ធតែជាជនជាតិ Ede ហើយអ្នកភូមិភាគច្រើនបានប្រកបរបរកសិកម្ម ដាំដំណាំកាហ្វេឆ្លាស់គ្នាជាមួយដំណាំម្រេច និងដើមឈើហូបផ្លែមួយចំនួនទៀត។ យោងតាមព្រឹទ្ធាចារ្យភូមិ Y Kuă Enuol បានឲ្យដឹងថា អ្នកភូមិតែងតែសាមគ្គីគ្នា និងឈានឡើងធ្វើជាអ្នកមានយ៉ាងសកម្ម។ អាស្រ័យហេតុនេះ ជីវភាពរស់នៅកាន់តែមានស្ថិរភាពពីមួយថ្ងៃទៅមួយថ្ងៃ ប្រាក់ចំណូលជាមធ្យមរបស់មនុស្សម្នាក់ៗគឺទទួលបានប្រមាណ ៣៤ លានដុង/ម្នាក់/ឆ្នាំ។ ក្នុងភូមិមានគ្រួសារក្រីក្រត្រឹមតែ ៨ គ្រួ និងគ្រួសារស្ថិតនៅបន្ទាត់ក្រីក្រត្រឹមតែ ២៥ ប៉ុណ្ណោះ៖
“តាមរយៈសាមគ្គីភាព និងការចេញផ្សាយគោលការណ៍ គោលនយោបាយនានាបានជួយលើកកម្ពស់ជីវភាពរស់នៅជូនគ្រួសារនីមួយៗ។ មនុស្សគ្រប់រូបបានរួមសាមគ្គីគ្នា ស្រុះចិត្តគំនិតគ្នា ជួយយកអាសារគ្នាទៅវិញទៅមក។ អាស្រ័យហេតុនេះ យើងខ្ញុំបានរកស៊ីកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ”។
យោងតាមព្រឹទ្ធាចារ្យភូមិ Y Kuă ដើម្បីទទួលបានការស្រុះចិត្តគំនិតគ្នា និងសាមគ្គីគ្នារបស់ប្រជាជន គឺមានការរួមចំណែកយ៉ាងធំធេងរបស់កម្មាភិបាលស្នូលក្នុងភូមិ។
លោក Y Nguol Eban លេខាសាខាបក្សភូមិ Chiet បានឲ្យដឹងថា សមាជិកនៃគណៈគ្រប់គ្រងភូមិតែងតែពង្រីកតួនាទីជាគំរូ ហើយបំពេញល្អការងារចលនាមហាជន ដើម្បីកសាងផែនមហាសាមគ្គីប្រជាជន ពង្រីកកម្លាំងផ្ទៃក្នុង សំដៅសម្រេចរាល់គោលដៅរួម៖
“ឃោសនាដល់ប្រជាជន ដើម្បីជួយប្រជាជនយល់ដឹង និងមិនរងការអូសទាញ ញុះញង់ ឬរំលោភបំពានលើច្បាប់ និងបទប្បញ្ញត្តិរបស់រដ្ឋ។ អាស្រ័យហេតុនេះ ភូមិស្រុកមានភាពសុខសាន្ត។ មនុស្សគ្រប់រូបបានផ្ដោតលើការរកស៊ី អភិវឌ្ឍន៍សេដ្ឋកិច្ច និងកសាងភូមិស្រុក។ ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ”។
ទេសភាពនៅខេត្ត Dak Lak |
ក្នុងនាមជាភូមិសាស្ត្រដ៏ពិសេស ដែលមានចំនួនប្រជាជនពាក់កណ្ដាល បានកាន់សាសនា ហើយមានជនជាតិភាគតិចចំនួន ៤០% នោះ ឃុំ Ea Tieu ស្រុក Cu Kuin បានខិតខំប្រឹងប្រែងជាច្រើនក្នុងការបង្កើនសាមគ្គីភាព និងកៀរគរប្រជាជន ដើម្បីរួមដៃគ្នាកសាងជនបទថ្មី។ ផ្លូវថ្នល់ក្នុងឃុំត្រូវបានក្រាលបេតុង។ ខ្សែផ្លូវសំខាន់ៗជាច្រើនក្នុងតំបន់លំនៅដ្ឋានមានប្រព័ន្ធភ្លើងបំភ្លឺ។ ក្នុងឆ្នាំ ២០២២ ឃុំសម្រេចបានស្តង់ដារជនបទថ្មីចំនួន ១៦/១៩ ហើយឃុំបានខិតខំប្រឹងប្រែងសម្រេចឲ្យបានស្តង់ដារលើកកម្ពស់នាដំណាក់កាលបន្ត។ លោក Nguyen Van Dung ប្រធានគណៈកម្មាធិការប្រជាជនឃុំ Ea Tieu បានឲ្យដឹងថា៖
“ប្រជាពលរដ្ឋក៏បានស្រុះចិត្តគំនិតគ្នាវិនិយោគសាងសង់ និងជួសជុលកែលម្អផ្ទះសហគមន៍ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍។ ក្នុងឆ្នាំ ២០២៣ ឃុំបន្តអនុវត្តន៍សេចក្តីសម្រេចចិត្តរបស់បក្សភាគ កសាងកម្មវិធី ផែនការជាក់លាក់ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ជំរុញការអនុវត្តការងារកសាងជនបទថ្មីប្រកបដោយជោគជ័យ ខិតខំប្រឹងប្រែងកសាងជនបទថ្មីតាមស្តង់ដារកំណត់ផងដែរ”។
និទាឃរដូវថ្មីបានមកដល់ភូមិស្រុកនៅខេត្ត Dak Lak ហើយ។ ប្រជាជននៅទីនេះសប្បាយចិត្តណាស់ ខណៈពេលដែលភូមិស្រុកសម្រេចបានស្តង់ដារជនបទថ្មី ហើយពួកគេនឹងបន្តស្រុះចិត្តគំនិតគ្នា ដើម្បីផ្លាស់ប្ដូរមុខមាត់ភូមិស្រុកឲ្យកាន់តែស្រស់បំព្រង ស្របតាមការអភិវឌ្ឍរបស់ប្រទេសជាតិផងដែរ៕