ទីក្រុង Da Nang ទទួលស្វាគមន៍យ៉ាងសកម្មចំពោះលំហូរទុនវិនិយោគថ្មី

Chia sẻ
(VOVWORLD) - ទោះបីជារងផលប៉ះពាល់នៃជំងឺកូវីដ១៩ (COVID-១៩) ចាប់តាំងពីដើមឆ្នាំ ២០២០ រហូតមកដល់ពេលនេះក៏ដោយ ប៉ុន្តែការទាក់ទាញទុនវិនិយោគមកកាន់ទីក្រុង Da Nang នៅតែមានការផ្លាស់ប្តូរជាវិជ្ជមានជាច្រើន។ ដើម្បីសម្រេចបាននូវលទ្ធផលទាំងនេះ គឺអាស្រ័យដោយទីក្រុងនេះបានផ្តោតសំខាន់លើការកសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់តំបន់ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ព្រមទាំងធ្វើកំណែទម្រង់នីតិវិធីរដ្ឋបាលយ៉ាងសកម្ម ដើម្បីមានភាពម្ចាស់ការក្នុងការត្រៀមខ្លួនទទួលស្វាគមន៍ចំពោះលំហូរទុនវិនិយោគថ្មី។
ទីក្រុង Da Nang ទទួលស្វាគមន៍យ៉ាងសកម្មចំពោះលំហូរទុនវិនិយោគថ្មី - ảnh 1 ទីក្រុង Da Nang ទើបតែចាប់ផ្តើមគម្រោងសួនឧទ្យានសូហ្វវែរ (Software) លេខ ២

ឆ្នាំ ២០២០ ទីក្រុង Da Nang បានជ្រើសរើសជា“ ឆ្នាំបន្តជំរុញការទាក់ទាញវិនិយោគ” ។ ហេតុដូច្នេះ ទីក្រុងនេះបានសម្រេចចិត្តវិនិយោគលើគម្រោងវិនិយោគក្នុងស្រុកចំនួន ៦ ក្នុងតំបន់ឧស្សាហកម្មដោយមានទុនវិនិយោគសរុបជាង ១៦.០០០ ពាន់លានដុង ពោលគឺខ្ពស់ជាង ៥ ដងបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយក៏ទាក់ទាញទុនវិនិយោគបរទេសចំនួន ១៤០ លានដុល្លារអាមេរិកផងដែរ។ ក្នុងនោះមានគំរោងធំៗ គួរអោយកត់សំគាល់ដូចជារោងចក្រផលិតគ្រឿងបំលាស់សម្រាប់វិស័យអាកាសចរណ៍និងអវកាស Sunshine  ដែលត្រូវបានសាងសង់ដោយក្រុមហ៊ុន UAC (សហរដ្ឋអាមេរិក) ដោយមានដើមទុនសរុប ១៧០ លានដុល្លារអាមេរិកហើយត្រូវបានបញ្ចប់ដំណាក់កាលទី ១ផងដែរ។ ម្យ៉ាងវិញទៀត គោលការណ៍របស់ទីក្រុង Da Nang គឺទទួលបាននូវលំហូរបំលាស់ប្តូរវិនិ  យោគផលិតកម្មនៃវិស័យបច្ចេកវិទ្យាពីបណ្តាប្រទេសសមាជិកអាស៊ីបូព៌ាមកកាន់អាស៊ីអាគ្នេយ៍ជាមួយនឹងបរិយាកាសវិនិយោគបើកចំហរ ហេដ្ឋារចនាសម្ព័ន្ធទំនើប និងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីបំរើសកម្មភាពផលិតកម្មនិងអាជីវកម្មរបស់វិនិយោគិនមកពីអាមេរិកខាងជើងនិងអឺរ៉ុប។ លោកស្រី Huynh Lien Phuong នាយិការគណៈកម្មការជំរុញការវិនិយោគនិងគាំទ្រវិនិយោគទីក្រុង Da Nang បានអះអាងថា៖

“ដើម្បីទទួលស្វាគមន៍លំហូរទុនវិនិយោគ (FDI) ពីប្រទេសចិន យើងត្រូវពង្រឹងការផ្សព្វផ្សាយព័ត៌មានដោយបង្ហាញថាទីក្រុង Da Nang ជាគោលដៅមានសុវត្ថិភាពគួរឱ្យទាក់ទាញតាមរយៈព្រឹត្តិការណ៍ជំរុញការ       វិនិយោគដោយផ្ទាល់និងតាមប្រព័ន្ធអនឡាញ។ ទន្ទឹមនឹងនេះដែរយើងក៏ត្រូវពិនិត្យឡើងវិញធនធានដីធ្លី គម្រោងដែលអនុវត្តយ៉ាងយឺតយ៉ាវនៅក្នុងតំបន់ឧស្សាហកម្ម ដើម្បីប្រមូលដីធ្លីនិងបង្កើតមូលនិធិដីធ្លីសម្រាប់គម្រោងនានា ដែលមានតម្រូវការពង្រីកផលិតកម្ម ក៏ដូចជាមានទំនោរបំលាស់ប្តូរទីទៅកាន់ប្រទេសវៀតណាមផងដែរ” ។

ដើម្បីទទួលបានលំហូរវិនិយោគដោយផ្ទាល់ពីបរទេសពីបណ្តាប្រទេសនានានៅជុំវិញពិភពលោក និងឈានទៅទាក់ទងជាមួយសហគ្រាស FDI  ដែលកំពុងស្វែងរកទីផ្សារវិនិយោគថ្មី ក្រោយពីការរីករាលដាលនៃជំងឺរាតត្បាត  ទីក្រុង Da Nang កំពុងពន្លឿនការសម្រេចជាស្ថាពរនូវហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន និង រៀបចំមូលនិធិដីធ្លីមួយចំនួន ដើម្បីអំពាវនាវឱ្យមានការវិនិយោគ។ លោក Tran Phuoc Son នាយកមន្ទីរផែនការនិងវិនិយោគទីក្រុង Da Nang បានមានប្រសាសន៍ថា៖

ទីក្រុង Da Nang ទទួលស្វាគមន៍យ៉ាងសកម្មចំពោះលំហូរទុនវិនិយោគថ្មី - ảnh 2តំបន់ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ទីក្រុង Da Nang

 ដើម្បីត្រៀមខ្លួនរៀបចំហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងការទទួលការផ្លាស់ប្តូរលំហូរវិនិយោគពីសហគ្រាសវិនិយោគបរទេស ទីក្រុងធ្វើការជ្រើសរើសវិនិយោគិនផ្នែកហេដ្ឋារចនាសម្ព័ន្ធ សម្រាប់តំបន់ឧស្សាហកម្ម Hoa Cam ដំណាក់កាលទី ២  ក៏ដូចជានៅ Hoa Nhon – Hoa Ninh ផងដែរ។ ដើម្បីមានដីធ្លីទំនេរសម្រាប់ការរៀបចំឱ្យសហគ្រាសធុនតូចនិងមធ្យមក្នុងទីក្រុងនាពេលឆាប់ៗនេះ បន្ទាប់ពីការរីករាលដាលនៃជំងឺ Covid-19 ត្រូវបានគ្រប់គ្រងនោះ ទីក្រុងបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៃក្រុមតំបន់ឧស្សាហកម្ម Cam Le ក្នុងតំណាក់កាលទី ១ ក៏ដូចជាក្រុមតំបន់ឧស្សាហកម្ម Hoa Khanh Nam – Hoa Hiep Bac និង Hoa Nhon យ៉ាងឆាប់រហ័ស»

លើសពីនេះទៀត ទីក្រុង Da Nang ក៏បានកៀរគរយ៉ាងសកម្មនិងបង្កលក្ខណៈងាយស្រួកសម្រាប់អង្គភាពអាជីវកម្ម ដែលមានស្រាប់នៅក្នុងតំបន់ដើម្បីបង្កើនសកម្មភាពអាជីវកម្ម និងបង្កើតកម្លាំងចលករដល់សេដ្ឋកិច្ចទីក្រុងទាំងមូល សំដៅរួមចំណែកក្នុងការទាក់ទាញវិនិយោគពីក្រៅប្រទេសផងដែរ ។ លោក Pham Truong Son ប្រធានផ្នែកគ្រប់គ្រងតំបន់ឧស្សាហកម្ម         បច្ចេវិទ្យាខ្ពស់នៃតំបន់ឧស្សាហកម្មនានានៅទីក្រុង Da Nang បានសង្កត់ធ្ងន់ថា៖

«ទីមួយគឺត្រូវតែលើកទឹកចិត្តនិងបង្កលក្ខណៈងាយស្រួលសម្រាប់អង្គភាពអាជីវកម្ម ក្នុងការបន្តពង្រីកសកម្មភាពផលិតកម្មនិងអាជីវកម្ម។ ទីពីរគឺនៅពេលដែលគំរោងនានាត្រូវបានសម្រេចរួចរាល់ យើងត្រូវតែបន្តបើកសម្ពោធ និងបើកដំណើរការគំរោងថ្មីបន្ថែមទៀត ដើម្បីបង្កើតបរិយាកាសរំភើបចិត្តនៅក្នុងដំណើរការផលិតកម្មនិងអាជីវកម្មរបស់ សហគ្រាសផងដែរ »។

រហូតមកដល់ពេលនេះ គម្រោងតំបន់ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ទីក្រុង Da Nang បានបញ្ចប់ដំណាក់កាលទី ១ និងទី ២ ហើយដំណាក់កាលទី ៣ កំពុងសាងសង់ជាបន្តបន្ទាប់ ដែលគ្រោងនឹងបញ្ចប់នៅត្រីមាសទី ២ ឆ្នាំ ២០២១ ។  គំរោងតំបន់ជំនួយសំរាប់គំរោងតំបន់ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ទីក្រុង Da Nang កំពុងសាងសង់ ហើយគេរំពឹងថានឹងបញ្ចប់នៅត្រីមាសទី ១ ឆ្នាំ ២០២១។ ក្រៅពីនេះទីក្រុង Da Nang ក៏មមាញឹកសាងសង់គម្រោងតំបន់ឧស្សាហកម្មថ្មីចំនួន ៣ បន្ថែមទៀត រួមមានតំបន់ឧស្សាហកម្ម Hoa Cam ក្នុង ដំណាក់កាលទី ២ ហើយតំបន់ឧស្សាហកម្ម Hoa Nhon – Hoa Ninh ដែលមានទំហំផ្ទៃដីសរុបជាង ៨៨០ ហិកតា។ គេរំពឹងថានៅពេលដែលតំបន់ឧស្សាហកម្មថ្មីទាំង ៣ នេះរត្រូវបានដាក់ឲ្យដំណើរការ ទីក្រុង Da Nang នឹងមានតំបន់ឧស្សាហកម្មចំនួន ១០ ដែលមានផ្ទៃដីសរុបប្រមាណ ២.២០០ ហិកតាដែលជាមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធដ៏ល្អ សម្រាប់ទីក្រុងក្នុងការបន្តទាក់ទាញការវិនិយោគពីក្នុងស្រុកនិងក្រៅប្រទេសប្រកបដោយប្រសិទ្ធភាពផងដែរ៕

ប្រតិកម្មទៅវិញ