|
ខេត្ត Bac Giang ជំរុញយ៉ាងខ្លាំងពន្លឿនពាណិជ្ជកម្មប្រើប្រាស់ផ្លែគូលែន (Image: VNA) |
(VOVworld) – ប្រជាពលរដ្ឋខេត្ត Bac Giang (ភាគខាងជើងវៀតណាម)
កំពុងឈាន ចូលរដូវប្រមូលផ្លែគូលែន។ ដើម្បីធានាការលក់ផលិតផល ស្ថិរភាព
តំលៃលក់ សំរាប់ប្រជាកសិករ រដ្ឋអំណាចតំបន់អនុវត្តវិធានការពន្លឿនពាណិជ្ជ
កម្មជាច្រើន ផ្សព្វផ្សាយ ពាណិជ្ជសញ្ញាគូលែន Bac Giang ឆ្ពោះទៅគោលដៅជំរុញ
យ៉ាងខ្លាំងការប្រើប្រាស់ផ្លែ គូលែននៅទីផ្សារនៅក្នុងនិងក្រៅប្រទេស។
នារសៀលថ្ងៃទី ២៣ មិថុនា កន្លងទៅ ផ្លែគូលែនចំនួន ២ តោនដំបូងត្រូវ
បានមជ្ឈ មណ្ឌលត្រួតពិនិត្យដោយបញ្ចាំងកាំស្មើក្រុងហាណូយបានសម្អាតមុន
ពេលនាំចេញទៅទីផ្សារអូស្ត្រាលីតាមផ្លូវអាកាសហើយបន្ទាប់ពី១ថ្ងៃផ្លែគូលែន
របស់វៀតណាមនឹងមានវត្ថមាននៅប្រព័ន្ធ ទីផ្សារទំនើបរបស់អ៊ូស្ត្រាលី។ នាឆ្នាំ
២០១៦ ខេត្ត Bac Giang មានផ្ទៃដីដាំផ្លែគូលែន ចំនួន ៣០ ពាន់ហិកតា ទទួល
បានទិន្នផលចំនួន ១៣០ ពាន់តោន។ ក្នុងពេលនោះ តំបន់ផលិតកម្មតាម
បទដ្ឋាន VietGap (បទដ្ឋានអនុវត្តផលិតកម្មកសិកម្មល្អនៅវៀតណាម) ស្រូប
យក ១/៣ ទិន្នផលគ្រោងនឹងទទួលបានជាង ៥៣ ពាន់តោន ដែលឆ្លើយតប
នឹងបទដ្ឋានចំពោះផ្លែគូលែនគុណភាពខ្ពស់សំរាប់ការនាំចេញទីផ្សារអន្តរជាតិ។
តាមគំរោង នឹងមានផ្លែគូលែន Bac Giang ចំនួន ១ ពាន់តោន នឹងត្រូវបាន
នាំចេញទីផ្សារអាមេរិក EU អូស្រ្តាលី ជាដើម។
រីឯស្រុក Luc Ngan ដែលជាតំបន់ដាំគូលែនល្បីល្បាញនៅខេត្ត Bac Giang
បានផ្តល់កូដតំបន់ដាំផ្លែគូលែនចំនួន ១៥ សំរាប់គ្រួសារកសិករចំនួន ១០០
គ្រួ ដោយមានផ្ទៃដី ១៥៨ ហិកតា តាមបទដ្ឋាន Global G.A.P. (បទដ្ឋានអនុវត្ត
កសិកម្ម ល្អលើពិភពលោកទាំងមូល) ដោយមានគុណភាពពិសេស ក្នុងនោះ
ផ្លែគូលែនត្រូវបានដាំដុះនិងថែទាំក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់អំពីដំណើរ
ផលិតកម្មរបស់ស្ថាប័នសមត្ថកិច្ច។ ទិន្នផលផ្លែគូលែននាំចេញទៅអាមេរិក អូស្រ្តាលី
និង EU គ្រោងនឹងទទួលបានជាង ១ ពាន់តោន។ លោក Chu Van Bao ប្រធានខុទ្ទ
កាល័យកសិកម្មស្រុក Luc Ngan បានឲ្យដឹងថា៖
«ក្នុងឆ្នាំ ២០១៦ ផ្ទៃដីដាំគូលែន Luc Ngan គឺ ១៦ ពាន់ហិកតា តាមគំរោង
ទិន្នផលនឹង ទទួលបានពី ៧០ ដល់ ៧៥ ពាន់តោន។ ចំពោះមុខការថយចុះខាង
ទិន្នផល សមត្ថកិច្ច ជំនាញនៃខុទ្ទកាល័យកសិកម្មបានរៀបចំការហ្វឹកហាត់ដើម្បី
លើកកំពស់គុណភាពផលិតផលនិងបង្កាប្រឆាំងសត្វល្អិតចង្រៃ។ គុណភាពផ្លែគូ
លែនត្រូវបានលើកកំពស់ដោយសារផ្ទៃដី ដាំគូលែនតាមបទដ្ឋាន VietGap បាន
ឡើងដល់ ១៥ ពាន់ ៥០០ ហិកតា កើនឡើង ១ ពាន់ ហិកតាបើប្រៀបនឹងឆ្នាំ ២០១៥។»
សំដៅបង្កលក្ខណៈងាយស្រួលសំរាប់ប្រជាកសិករដាំគូលែន ខេត្ត Bac Giang បាន
ត្រៀមរៀបចំប្រភពធនធានមនុស្សនិងសម្ភារៈ ហើយកសាងទីកន្លែងប្រមូលនិងប្រើ
ប្រាស់ផ្លែគូលែនចំនួន ៣០០០ ក្នុងទូទាំងខេត្ត។ ក្រៅពីនោះ ខេត្តក៏បានបង្កើនសន្តិ
សុខសណ្តាប់ធ្នាប់និងបង្កលក្ខណៈងាយស្រួលខាងបែបបទរដ្ឋបាលសំរាប់សហគ្រាស
បរទេស ដែលទិញផ្លែគូលែន។ ដើម្បីធានាប្រភពដើមគុណភាព សហគ្រាសមួយចំនួន
បានម្ចាស់ការ ចុះហត្ថលេខាលើកិច្ចសន្យាទិញលក់ផ្លែគូលែនតាមបទដ្ឋាន Viet GAP
និង Global G.A.Pជាមួយគ្រួសារផលិតកម្មនិងសហករ។ ដោយហេតុនេះ តាមគំរោង
ក្នុងឆ្នាំ ២០១៦ នេះ ចំនួន ៤០% ទិន្នផលផ្លែគូលែនរបស់ខេត្ត Bac Giang នឹងត្រូវបាន
នាំចេញទៅទីផ្សារអន្តរជាតិ។
លោក Duong Van Thai អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Bac Giang
បានឲ្យដឹងថា៖
«ខេត្ត Bac Giang បន្តជំរុញយ៉ាងខ្លាំងការពន្លឿនពាណិជ្ជកម្មថែមទៀត ព្រមទាំង
ដកបទពិសោធន៍ពីបណ្ដាឆ្នាំមុនៗគឺផ្តោតការយកចិត្តទុកដាក់ព្រមៗគ្នាទៅលើទីផ្សារ
ទាំង អស់។ ជាពិសេសគឺជំរុញយ៉ាងខ្លាំការប្រើប្រាស់នៅទីផ្សារក្នុងប្រទេស។ ខេត្ត Bac
Giang បានសហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ទីក្រុង Lao Cai
និងទីក្រុង Lang Son ដើម្បីជំរុញការនាំចេញផ្លែគូលែនទៅចិន ហើយសហការជាមួយ
ទីក្រុងហូជីមិញ ដើម្បីនាំចេញទៅតំបន់ភាគខាងត្បូងវៀតណាម ផងដែរ។ អាច
និយាយបានថា ខេត្ត Bac Giang ឆ្ពោះទៅនាំចេញផ្លែគូលែនទៅលើទីផ្សារទាំងអស់។»
ការជំរុញយ៉ាងខ្លាំងពាណិជ្ជកម្មចំពោះមុខទំនិញកសិផលសំរាប់ប្រជាកសិករបាន
និង កំពុងត្រូវបានខេត្ត Bac Giang យកចិត្តទុកដាក់ជាច្រើន។ នេះគឺជារបៀបធ្វើ
ការជាក់ស្តែង សំរាប់ជួយឧបត្ថម្ភប្រជាកសិករជាជំហានៗក្នុងការអភិវឌ្ឍន៍រូបសណ្ឋាន
សេដ្ឋកិច្ច លើកកំពស់ ចំណូលនិងធ្វើមាននៅស្រុកកំណើត៕