កសាងពាណិជ្ជសញ្ញាអង្កររបស់វៀតណាមដើម្បីលើកកំពស់តំលៃនៃការនាំចេញ

TO TUAN
Chia sẻ

(VOVworld) – ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ
វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេស
មានទិន្នផលអង្ករនាំចេញជួរមុខលើពិភពលោក។
ប៉ុន្តែ តំលៃអង្ករនាំចេញរបស់វៀតណាមនៅទាប
ដោយសារអង្ករវៀតណាមមិនទាន់កសាងពាណិជ្ជ
សញ្ញាបាននិងគុណភាពនៅអស្ថិរភាព។ នេះក៏ជា
ខ្លឹមសារក្នុងកិច្ចប្រជុំរបស់ក្រសួងឧស្សាហពាណិជ្ជកម្ម
វៀតណាមស្តីពីវិធានការបង្កើនការនាំចេញអង្ករឆ្នាំ
២០១៦ ដែលទើបនឹងត្រូវបានរៀបចំឡើង។ 

កសាងពាណិជ្ជសញ្ញាអង្កររបស់វៀតណាមដើម្បីលើកកំពស់តំលៃនៃការនាំចេញ - ảnh 1
កសាងពាណិជ្ជសញ្ញាអង្កររបស់វៀតណាមដើម្បីលើកកំពស់តំលៃនៃការនាំចេញ (Image: VNA)


(VOVworld) – ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ វៀតណាមគឺជាប្រទេសមួយ
ក្នុងចំណោមប្រទេសមានទិន្នផលអង្ករនាំចេញជួរមុខលើពិភពលោក។ ប៉ុន្តែ
តំលៃអង្ករនាំចេញរបស់វៀតណាមនៅទាបដោយសារអង្ករវៀតណាមមិនទាន់
កសាងពាណិជ្ជសញ្ញាបាននិងគុណភាពនៅអស្ថិរភាព។ នេះក៏ជាខ្លឹមសារក្នុង
កិច្ចប្រជុំរបស់ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមស្តីពីវិធានការបង្កើនការ
នាំចេញអង្ករឆ្នាំ ២០១៦ ដែលទើបនឹងត្រូវបានរៀបចំឡើង។

        ក្នុងឆ្នាំ ២០១៥ វៀតណាមនាំចេញអង្ករចំនួន ៦,៦ លានតោន ដែលមាន
តំលៃជាង ២ ពាន់ ៨ រយលានដុល្លាអាមេរិក កើនឡើង ៤% ខាងបរិមាណ ប៉ុន្តែ
 ថយ ចុះ ៤,៥% ខាងតំលៃនៃការនាំចេញបើប្រៀបនឹងឆ្នាំ ២០១៤។ តាមការ
ព្យាករណ៍ ការនាំចេញអង្កររបស់វៀតណាមក្នុងឆ្នាំ ២០១៦ មានបំរ៉ែបំរួលស្មុគ
ស្មាញដោយផលវិបាកពី El Nino ដែលបណ្តាលឡើងការរាំងស្ងួតនិងការទន្ទ្រាន
ដោយទឹកសមុទ្រកំពុងរីករាលដាលធ្វើឲ្យផ្ទៃដីដាំស្រូវថយចុះ។ ស្ថានភាពខ្វះ
ទឹកសាបក៏រួមចំណែកបង្កឡើងជំងឺអាសន្នរោគផ្សេងៗ។ ប្រការនេះជះឥទ្ធិពល
អាក្រក់ដល់គុណភាពអង្ករនិងធ្វើឲ្យចុះខ្សោយសមត្ថភាពប្រកួតប្រជែងនាំចេញ
អង្កររបស់វៀតណាមបើប្រៀបនឹងប្រទេសនានាក្នុងតំបន់ដូចជា៖ ឥណ្ឌា ថៃ
ប៉ាគីស្ថាន ជាដើម។ ម្យ៉ាងទៀត ៖ ការនាំចេញអង្កររបស់វៀតណាមនៅប្រមូល
ផ្តុំទៅលើទីផ្សារធំៗដែលពោពេញទៅ ដោយគ្រោះអាសន្ន។ ដោយហេតុនេះ
 សហគ្រាសវៀតណាមកំពុងម្ចាស់ការបើកទូលាយទីផ្សារថ្មី ដូចជា៖ អឺរ៉ុប
 អាមេរិក ជប៉ុននិងកូរ៉េខាងត្បូង ដែលជាទីផ្សារ ប្រើប្រាស់អង្ករមានគុណភាព
ខ្ពស់។ ដូច្នេះ ការលើកកំពស់គុណភាពអង្ករ ការក សាងពាណិជ្ជសញ្ញា​ ពន្លឿន
ពាណិជ្ជកម្ម គឺជាកត្តាសំខាន់ដើម្បីលើកកំពស់តំលៃ នាំចេញអង្កររបស់
វៀតណាម។ លោក Tran Tuan Anh អនុរដ្ឋមន្ត្រីក្រសួង ឧស្សាហពាណិជ្ជកម្ម
វៀតណាម បានឲ្យដឹងថា៖

        «ក្នុងសកម្មភាពជួយឧបត្ថម្ភពន្លឿនពាណិជ្ជកម្ម បណ្ដាសហគ្រាសគប្បីមាន
 ការកំណត់ពីស្ថាប័នរដ្ឋអំពីទីផ្សារ ជាពិសេសរបស់សមាគមស្បៀងអាហារ
ដើម្បី ជួយឧបត្ថម្ភសហគ្រាសក្នុងការពន្លឿននិងអភិវឌ្ឍន៍ទីផ្សារដោយរូប
សណ្ឋានឲ្យ​ សមស្រប។ នេះក៏ជាសំណូមពរដែលត្រូវបានដាក់ចេញសំរាប់
ក្រសួងឧស្សាហ ពាណិជ្ជកម្មក្នុងការផ្លាស់ប្តូរថ្មីរូបសណ្ឋានពន្លឿនពាណិជ្ជកម្ម
ចំពោះមុខទំនិញ កសិផលនិងអង្ករឲ្យសមស្របនឹងទីផ្សារនិមួយៗ។»

        គិតមកដល់ពេលនេះ បណ្ដាអង្គភាពអាជីវកម្មនាំចេញអង្កររបស់វៀតណាម
 បានចុះហត្ថលេខាលើកិច្ចសន្យានាំចេញអង្ករជាង ១ លានតោន។ នេះគឺជា
សញ្ញាវិជ្ជមានក្នុងការនាំចេញអង្ករឆ្នាំ ២០១៦។ លោក Huynh The Nang  ប្រធាន
សមាគមស្បៀងអាហារភាគខាងត្បូងវៀតណាម​និងជាអគ្គនាយកក្រុម ហ៊ុន
ស្បៀងអាហារភាគខាងត្បូងវៀតណាម បានឲ្យដឹងថា៖

        «ទិសដៅកសាងសង្វាក់តំលៃតភ្ជាប់នឹងការលើកកំពស់គុណភាពអង្ករ​
ហើយឆ្ពោះទៅកសាងពាណិជ្ជសញ្ញាអង្ករក្នុងត្រីមាសទី ១ ឆ្នាំ ២០១៦ មាន
មានផែនការជាក់ស្តែងត្រឹមត្រូវ។ នេះគឺជាកត្តាដើម្បីនាំសហគ្រាសវៀតណាម
ឆ្ពោះទៅមុខដើម្បីណែនាំទីផ្សារ អង្កររបស់វៀតណាម នាពេលខាងមុខ»

        ក្រៅពីនោះ បណ្ដាក្រុមហ៊ុននាំចេញអង្ករមានគោលបំណងថា៖ ទីប្រឹក្សារ
ពាណិជ្ជកម្មប្រចាំនៅឯបរទេសនឹងផ្តល់ព័ត៌មានអំពីទីផ្សារថែមទៀត។ លោក
Nguyen Trung Kien ប្រធានគណៈកម្មាធិការគ្រប់គ្រងក្រុមហ៊ុនភាគហ៊ុន Gentraco
បានស្នើរថា៖

        «ខ្ញុំស្នើរឲ្យសមាគមស្បៀងអាហារនិងបណ្ដាទីប្រឹក្សាពាណិជ្ជកម្មបន្តជួយ
ឧបត្ថម្ភសហគ្រាសខាងព័ត៌មានស្តីពីគោលនយោបាយគ្រប់គ្រងគុណភាព
សុវត្ថិភាពចំណីអាហារ ការត្រួតពិនិត្យរុក្ខជាតិ ដំណើការ TPP ចំពោះអង្ករ គោល
 នយោបាយគយរដ្ឋការ។ ទន្ទឹមនឹងនោះ ជួយឧបត្ថម្ភក្រុមហ៊ុនខាងការដោះ
 ស្រាយជំលោះពាណិជ្ជកម្មនិងរបងបច្ចេកទេស។»

        សមាគមស្បៀងអាហារនិងក្រុមហ៊ុននាំចេញអង្ករទាំងអស់សុទ្ធតែចាត់ទុក
ថា៖ ដើម្បីលើកកំពស់គុណភាពអង្ករដើម្បីនាំចេញទៅទីផ្សារថ្មីៗ វិធានការណ៍
តែមួយគត់គឺជំរុញដំណើការកសាងពាណិជ្ជសញ្ញាសំរាប់អង្ករវៀតណាម។ នេះក៏
 ជាវិធានការជាសារវ័ន្តដើម្បីការនាំចេញអង្កររបស់វៀតណាមអភិវឌ្ឍន៍ដោយ
និរន្តភាព៕ 

ប្រតិកម្មទៅវិញ