ការគ្រប់គ្រងអាត្រាប្តូរប្រាក់អថេរ៖ ចំណុចថ្មីក្នុងសកម្មភាពសេដ្ឋកិច្ចឆ្នាំ ២០១៦

Chia sẻ
(VOVworld) – នាពេលកន្លងទៅ ផ្នែកធនគារបានម្ចាស់
ការគ្រប់គ្រងគោលនយោ បាយរូបីយវត្ថុអថេរ ហើយ
ជោគជ័យលេចធ្លោគឺការបន្ថយកំរិតការប្រាក់និង
បង្កើនឥណទានឲ្យសមស្រប។ 

ការគ្រប់គ្រងអាត្រាប្តូរប្រាក់អថេរ៖ ចំណុចថ្មីក្នុងសកម្មភាពសេដ្ឋកិច្ចឆ្នាំ ២០១៦ - ảnh 1
ការគ្រប់គ្រងអាត្រាប្តូរប្រាក់អថេរ៖ ចំណុចថ្មីក្នុងសកម្មភាពសេដ្ឋកិច្ចឆ្នាំ ២០១៦ (Image: VNA)

(VOVworld) – នាពេលកន្លងទៅ ផ្នែកធនគារបានម្ចាស់ការគ្រប់គ្រងគោលនយោ
បាយរូបីយវត្ថុអថេរ ហើយជោគជ័យលេចធ្លោគឺការបន្ថយកំរិតការប្រាក់និង បង្កើន
ឥណទានឲ្យសមស្រប។ អាត្រាប្តូរប្រាក់ត្រូវបានរក្សាយ៉ាងមានស្ថិរភាព រូបិយ
ប័ណ្ណបរទេសបម្រុងមានការកើនឡើង កំណើនឥណទានមានការ លើកកំពស់​
ដែលរួមចំណែកធ្វើឲ្យផលិតកម្មអាជីវកម្មអភិវឌ្ឍដោយស្ថិរភាព។ ឆ្នាំ ២០១៦
 ផ្នែកធនាគារនឹងបន្តអនុវត្តវិធានការគ្រប់គ្រងអាត្រាប្តូរប្រាក់ថ្មីឲ្យសម ស្របនិង
ម្ចាស់ការថែមទៀតជាមួយទីផ្សារក្នុងកាលៈទេសៈទីផ្សារពិភពលោកមាន បំរ៉ែ
បំរួលខ្លាំង។

        នាឆ្នាំ ២០១៥ ចំនួនប្រាក់ផ្គត់ផ្គង់ត្រូវបានធនាគាររដ្ឋវៀតណាមគ្រប់គ្រង
យ៉ាងសមស្របតាមគោលដៅជួយឧបត្ថម្ភធ្វើឲ្យស្ថិរភាពនូអាត្រាប្តូរប្រាក់និង
ទីផ្សាររបិយប័ណ្ណបរទេសទប់ស្កាត់អតិផរណាប៉ុន្តែនៅធានាឲ្យសម្របសម្រួល
ជាមួយគោលដៅ កាត់បន្ថយការប្រាក់បង្កើនឥណទាននិងដោះស្រាយបំណុល
អាក្រក់។ មធ្យោបាយទូទាត់សុរបក្នុងឆ្នាំ ២០១៥ បានកើនឡើង ១៣,៥% បើ
ប្រៀបនឹងឆ្នាំ ២០១៤។

        ទោះបីជាការប្រាក់ត្រូវបានកាត់បន្ថយក្តី ប៉ុន្តែ ការប្រមូលប្រភពទុននៅ
តែកើនឡើងដែលបង្កលក្ខណៈសំរាប់អង្គការឥណទាននានាផ្តល់ប្រភពទុន
ឥណទានសំរាប់ ខឿនសេដ្ឋកិច្ច។ក្រៅពីនោះ អាត្រាប្តូរប្រាក់និងទីផ្សាររូបិយ
វត្ថុបរទេសបន្តរក្សាឲ្យមាន ស្ថិរភាពទំនុកទុកចិត្តទៅលើប្រាក់ដុងត្រូវបានពង្រឹង
ស្ថានភាពដុល្លាភាវូបនីយកម្មទីផ្សារត្រូវបានថយចុះតម្រូវការរូបិយប័ណ្ណបរ
ទេសស្របច្បាប់នៃអង្គការនិងបុគ្គលត្រូវ បានឆ្លើយតបជាទាន់ពេលវេលានិង
គ្រប់គ្រាន់។ លទ្ធផលវិជ្ជមាននៃទីផ្សារ រូបិយប័ន្ធបរទេសក្នុងឆ្នាំ ២០១៥​ បាន
បង្ហាញនូវភាពម្ចាស់ការក្នុងការអនុវត្ត វិធានការគ្រប់គ្រងគោលនយោបាយ
រូបិយវត្ថុរបស់វៀតណាមសំដៅដោះស្រាយ ជាទាន់ពេលវេលារាល់ឥទ្ធិពល
អាក្រក់របស់ទីផ្សារហិរញ្ញវត្ថុអន្តរជាតិ។យន្តការគ្រប់គ្រងអាត្រាប្តូរប្រាក់នេះ
ទទួលបានប្រតិកម្មវិជ្ជមានពី មជ្ឈដ្ឋានអាជីវករក្នុងប្រទេស។ លោក Bui Ngoc
 Bao ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធក្រុមហ៊ុនប្រេងសាំងវៀតណាមបានចាត់
ទុកថា៖

        «ចំណាយហិរញ្ញវត្ថុនាឆ្នាំ ២០១១ របស់សម្ព័ន្ធក្រុមហ៊ុនរួមទាំងបំរ៉ែបំរួល
 អាត្រាប្តូរប្រាក់គឺប្រមាណ ២ លានលានដុង។​ ប៉ុន្តែ នាឆ្នាំ ២០១៥ ចំណាយ
ហិរញ្ញវត្ថុក៏ដូចជាអាត្រាប្តូរប្រាក់ស្រូបយកត្រឹមតែ ៥០០ ពាន់លានដុងតែ
ប៉ុណ្ណេះ។ ប្រការនេះបានបង្កលក្ខណៈងាយស្រួលដ៏ធំធេងសំរាប់អង្គភាព
អាជីវកម្ម។»

        នាឆ្នាំ ២០១៦ ភាពម្ចាស់ការក្នុងការគ្រប់គ្រងអាត្រាប្តូរប្រាក់នឹងត្រូវបាន
 រដ្ឋាភិបាលវៀតណាមប្រមូលផ្តុំអនុវត្តសំដៅធានាគោលដៅបង្កើនកំណើន
សេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពសុវត្ថិភាពនិងសមស្របនឹងតម្រូវការខឿន
 សេដ្ឋកិច្ច។ ទេសាភិបាលរងធនាគាររដ្ឋវៀតណាម លោកស្រី Nguyen Thi
Hong បានអះអាងថា៖

        «ការគ្រប់គ្រងការប្រាក់អាត្រាប្តូរប្រាក់ឲ្យសមស្របនឹងម៉ាក្រូសេដ្ឋកិច្ច
ក៏ដូចជាបំរ៉ែបំរួលនៃទីផ្សារហិរញ្ញវត្ថុអន្តរជាតិជានិច្ចកាលធានាគោលដៅ
លើកកំពស់តំលៃនៃប្រាក់ដុងវៀតណាម។ ចំពោះការគ្រប់គ្រង ឥណទាន
វៀតណាមជ្រួតជ្រាបគោលជំហរបើកទូលាយឥណទានប្រកបដោយប្រសិទ្ធ
ភាពនិងសុវត្ថិភាព។ នាពេលខាងមុខធនាគាររដ្ឋវៀតណាមនឹងឆ្ពោះទៅរបៀប
គ្រប់គ្រងអាត្រាប្តូរប្រាក់ប្រកបដោយប្រសិទ្ធភាពថែមទៀតដើម្បីធានាស្ថិរភាព
ទីផ្សាររូបិយប័ណ្ណបរទេស រួមចំណែកស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសជាតិ។»

        ក្នុងឆ្នាំ ២០១៦ ធនាគាររដ្ឋវៀតណាមអនុវត្តបណ្ដាប្រព័ន្ធបទដ្ឋានសុវត្ថិភាព
 តាមស្តង់ដាអន្តរជាតិសំដៅលើកកំពស់សុវត្ថិភាពសំរាប់ប្រព័ន្ធរូបិយវត្ថុរបស់
វៀតណាមពីនោះជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តភាពសមស្របនឹង
បណ្ដាគោលដៅម៉ាក្រូសេច្ឋកិច្ចដែលបានដាក់ចេញក្នុងដំណាក់កាល​ ២០១៦
-២០២០៕ 

ប្រតិកម្មទៅវិញ