ល្ខោនវៀតណាមជាមួយការធ្វើសមាហរណកម្ម

VAN DO Theo VOV WORLD -
Chia sẻ

(VOV)-ក្នុងសភាពការណ៍នាបច្ចុប្បន្ន ការផ្លាស់ប្តូរ
វប្បធម៌ សិក្សារៀនសូត្រនិងផ្សព្វផ្សាយសិល្បះ
រវាងប្រទេសនានា​ដើរតួនាទីដ៏សែនសំខាន់។ 
ល្ខោនវៀត​ណាម​បានមានជំនួបប្រាស្រ័យ 
សកម្មភាពសហប្រតិបត្តិការជាមួយល្ខោន​
ប្រទេសផ្សេងៗលើពិភពលោក។ ក្នុងនាទី
បទយកការណ៍ថ្ងៃនេះ យើងខ្ញុំ​សូមអញ្ជើញ
លោកអ្នកនាងស្ដាប់អត្ថបទស្ដីអំពី៖ការធ្វើ
សមាហរណកម្មរបស់ ល្ខោនវៀតណាម។


ល្ខោនវៀតណាមជាមួយការធ្វើសមាហរណកម្ម - ảnh 1
ល្ខោនវៀតណាមជាមួយការធ្វើសមាហរណកម្ម (Image: vietnamnews.vn)

(VOV)_ក្នុងសភាពការណ៍នាបច្ចុប្បន្ន ការផ្លាស់ប្តូរវប្បធម៌ សិក្សារៀនសូត្រនិង
ផ្សព្វផ្សាយសិល្បះរវាងប្រទេសនានា​ដើរតួនាទីដ៏សែនសំខាន់។ ល្ខោនវៀត​ណាម
​បានមានជំនួបប្រាស្រ័យ សកម្មភាពសហប្រតិបត្តិការជាមួយល្ខោន​ប្រទេស
ផ្សេងៗលើពិភពលោក។ ក្នុងនាទីបទយកការណ៍ថ្ងៃនេះ យើងខ្ញុំ​សូមអញ្ជើញ
លោកអ្នកនាងស្ដាប់អត្ថបទស្ដីអំពី៖ការធ្វើសមាហរណកម្មរបស់ល្ខោន
វៀតណាម។

-      “ Hamlet កូនប្រុសអើយ! គេបានផ្សព្វផ្សាយពាក្យចរចារអារាមថា៖​ឪ​ពុក
​កំពុងសំរាកនៅសួនឧទ្យាន ហើយត្រូវពស់ច័កស្លាប់។ ប្រទេសដាណឺម៉ាក់
ទាំងមូលនាំគ្នាជឿទៅលើពាក្យមិនពិតនេះ។ កូនប្រុសរបស់ឪអើយ ​កូនដឹង
ដែរឬទេថា៖សត្វពស់ពឹសដែលសំលាប់ឲ្យគឺជាអ្នកណាទេ? នោះគឺអ្នក
ដែលកំពុងពាក់ម្តងរាជរបស់កូននឹងហើយ។”

-      “ ឱ! វិញ្ញាណទស្សទាយរបស់ខ្ញុំ ឱ លោកពូរបស់ខ្ញុំ។”

នេះគឺជាពាក្យសំដីឯកស្រង់ពីរឿងល្ខោន Hamlet  ដោយបណ្ដាសិល្បករ ​
សិល្បការិនីក្នុងរោងមហោស្រពល្ខោនវៀតណាមសម្ដែង និងត្រៀមទៅ
សម្ដែងនៅសិង្ហបុរី នាពេលខាងមុខនេះ។ Hamlet ស្នាដៃល្ខោនដ៏ល្បីឈ្មោះ
របស់អ្នកនិពន្ធWilliam Shakespeare។ តាមរយៈការសម្ដែងរបស់សិល្បករ 
សិល្បការិនីវៀតណាម ទស្សនិកជននឹងបានឃើញHamlet មួយរឹងបុងនឹង
ខ្លាំងក្លាមានភាពប្តេជ្ញាចិត្តជាងពេលណាៗ តាមក់ចាត់មនុស្សអាក្រក់ដល់ទី
 បញ្ចប់។ តាមលោក Nguyen The Vinh នាយក​រោងមហោស្រពល្ខោន
វៀតណាមអោយដឹងថា៖ Hamlet មានលក្ខណះថ្មីនិងមានភាពរបៀបគិតគូថ្មី 
ដ៏វិសេសវិសាលណាស់៖

 “ មនោសញ្ជេតនាដែលបានផ្ញើទៅកាន់ទស្សនិកជនមានចំណុចវិសាសល
មួយចំនួនផងដែរនោះគឺការកំប្លែង របៀបតុបតែង និងសម្លេងស្គរជិតស្និទ្ធិ
ជាមួយវប្បធម៌វៀតណាម។ នេះគឺជាការផ្លាស់ប្តូរថ្មីខ្លាំងក្លា ស្របនឹង Logic
ដែល អ្នកដឹកនាំរឿងចង់ផ្តាំផ្ញើ។”

ការកសាងល្ខោន Hamlet នេះជាការសាកល្បងធំមួយចំពោះបណ្ដាសិល្បក
រវ័យក្មេង ដោយបានទទួលតួអង្គសំខាន់ៗក្នុងវណ្ណកម្ម និងនេះក៏ជាការសាក​
ល្បងរបស់រោងមហោស្រពល្ខោនដើម្បីកសាងកិត្តនាម។ តាមលោក Nguyen
 The Vinh ថា៖ការសាកល្បងទាំងពីរនេះទទួលបានជោគជ័យមួយចំនួន
ហើយ​និងគោលដៅក្នុងរយៈពេលខាងមុខនេះគឺបញ្ជូន  Hamlet ទៅសម្ដែង
នៅ​ឯបរទេសទៀតផង។

“ល្ខោនរឿង Hamlet បានចាប់ផ្តើមអោយការសម្ដែងឆ្នាំ Shakespeare លើទូ​
ទាំងពិភពលោកនៅទីក្រុងហូជីមិញ នាថ្ងៃទី៥មករា។ ហើយដល់ចុងខែមិនា
ឆ្នាំ ​២០១៦ ល្ខោនរឿង ក៏បានទៅសម្ដែងនៅសិង្ហបុរី។ នេះគឺជាព័ត៍មានដ៏គួរ
ឲ្យរីករាយមិនគ្រាន់តែចំពោះរោងមហោស្រពល្ខោនវៀតណាមប៉ុណ្ណោះទេ 
ថែមទាំងជា​សេចក្ដីសម្បាយរីករាយរបស់ល្ខោនវៀតណាមនិយាយរួមផងដែរ។​”

នេះមិនមែនជាលើកដំបូងដែលរោងមហោស្រពល្ខោនវៀតណាមជួប​ប្រាស្រ័យ
ជាមួយល្ខោនអន្តរជាតិទេ។ ចាប់ពីបណ្ដាឆ្នាំបើកទ្វាទីផ្សារ កិច្ចសហប្រតិបត្តិ
រវាងរោងមហោស្រពល្ខោនវៀតណាមជាមួយអន្តរជាតិត្រូវបានអនុវត្តយ៉ាង
សកម្ម រួមជាមួយគ្នានោះគឺគុណភាពនៃការសម្ដែងក៏បានលើកកំពស់ជាច្រើន
ដែរ។ ​ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដំណើការនេះអភិវឌ្ឍន៍កាន់តែខ្លាំងក្លានិង
សម្បូរបែប។ អ្នកស្រាវជ្រាវល្ខោន Le Thi Hoai Phuong បានចែករំលែកថា៖

 “ កិច្ចសហប្រតិបត្តិការរបស់យើងបានម្ចាស់ការជាងមុនច្រើន។ បណ្ដាអង្គ​ភាព
រោងមហោស្រពរបស់យើងបានធ្វើផ្ទាល់ ចុះហត្ថលេខាផ្ទាល់ជាមួយបណ្ដារោង
​​មហោស្រពបរទេស។ ហើយបានអញ្ជើញចូលរួមមហោស្រពល្ខោន។ ច្បាស់​
លាស់ណាស់ថាយើងបានមានការផ្លាស់ប្តូរថ្មីជាច្រើន។”

ធ្វើសមាហរណកម្មវប្បធម៌ សិល្បះនឹងនាំមកនូវផលប្រយោជន៍ជាច្រើន​ដើម្បី
អភិវឌ្ឍន៍ផង និងជាកញ្ចក់មួយដើម្បីយើងឃើញនូវលក្ខណះសម្បត្តិនិង​គុណ
វិបត្តិ។ នេះគឺជាការវាយតំលៃរបស់លោក Nguyen Dang Chuong ប្រធាននា
យកដ្ឋានសម្ដែងសិល្បះ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម បាន
អោយដឹងថា៖

“ ប្រសិនបើប្រៀបធៀបល្ខោនវៀតណាមជាមួយល្ខោនអន្តរជាតិនឹងឃើញនូវ
ការខុសប្លែកអំពីរបៀបសម្ដែង សិល្បះតុបតែង និងរបៀបរួមផ្សុំរវាងប្រពៃណី
ជាមួយសម័យកាលបានយ៉ាងល្អប្រសើរ។ ក្នុងពេលនោះ វៀតណាមនៅត្រូវ
ការបទពិសោធច្រើននិងមិនអាចនិយាយបានថាជោគជ័យទេ។ ដូច្នេះល្ខោន
វៀតណាមត្រូវមានជំហានលោតផ្លោះខ្លាំងដើម្បីរួចផុតពីល្ខោនប្រពៃណី។”

ក្រៅពីបណ្ដាការសម្ដែងនៅឯបរទេស កិច្ចសហប្រតិបត្តិការទ្វេភាគីនេះ 
នា​បច្ចុប្បន្ន រោងមហោស្រពវៀតណាមនៅសកម្មចូលរួមបណ្ដាមហោស្រព
ល្ខោន​អន្តរជាតិ និងរៀបចំមហោស្រពអន្តរជាតិនានា។ នេះជាឱកាសដើម្បី
អ្នកធ្វើការ​ក្នុងវិស័យល្ខោនបានជួបប្រាស្រ័យ ទាក់ទងនឹងនិន្នការល្ខោន
អន្តរជាតិទំនើបៗ​ជំរុញខឿនល្ខោនវៀតណាមអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ