លក្ខណៈប្រណិតនៃគន្លងធម៌ និទានរឿងតន្ត្រីតាមរយៈការច្នៃប្រឌិតសិល្បៈ

Chia sẻ

(VOVWORLD) - មជ្ឈមណ្ឌលសកម្មភាពវប្បធម៌ និងវិទ្យាសាស្ត្រនៅឯមណ្ឌលអក្សរសាស្ត្រ Van Mieu - Quoc Tu Giam ទើបនឹងចេញអាល់ប៊ុម "លក្ខណៈប្រណិតនៃគន្លងធម៌" វ៉ុល ១ (Vol.1) របស់តន្ត្រីករ Dinh Khanh Ly។ អាល់ប៊ុមនេះគឺជាផលិតផលសិល្បៈនៃកម្មវិធីសាកពិសោធន៍ពេលរាត្រីនៅមណ្ឌលអក្សរសាស្ត្រ Van Mieu - Quoc Tu Giam (នៃទីក្រុងហាណូយ)។

លក្ខណៈប្រណិតនៃគន្លងធម៌ និទានរឿងតន្ត្រីតាមរយៈការច្នៃប្រឌិតសិល្បៈ - ảnh 1មជ្ឈមណ្ឌលសកម្មភាពវប្បធម៌ និងវិទ្យាសាស្ត្រ Van Mieu - Quoc Tu Giam ទើបនឹងចេញអាល់ប៊ុម អាល់ប៊ុម "លក្ខណៈប្រណិតនៃគន្លងធម៌" វ៉ុល ១ របស់តន្ត្រីករ Dinh Khanh Ly (រូបថត៖ VOV)

អាល់ប៊ុម "លក្ខណៈប្រណិតនៃគន្លងធម៌" វ៉ុល ១ ត្រូវបានតន្ត្រីករ Dinh Khanh Ly ចំណាយទាំងកម្លាំងកាយនិងកម្លាំងចិត្តដែលបង្ហាញនូវស្មារតីរបស់សិល្បករវ័យក្មេងដែលចង់ផ្សព្វផ្សាយពីតម្លៃតន្ត្រីប្រពៃណី និងសិល្បៈដល់មហាជន។ នេះជាលើកទីមួយដែលមានតន្ត្រីករម្នាក់ និពន្ធអាល់ប៊ុមអំពីមណ្ឌលអក្សរសាស្ត្រ Van Mieu- Quoc Tu Giam។ តន្ត្រីករ Dinh Khanh Ly បានឲ្យដឹងថា៖ “ខ្ញុំមានមោទនៈភាពយ៉ាងក្រៃលេងនៅពេលដែលតន្ត្រីស្តីពីលក្ខណៈប្រណិតនៃគន្លងធម៌ ស្ថិតក្នុងផ្នែកមួយនៃស្នាដៃទួរទេសចរណ៍រាត្រីនៅអក្សរសាស្ត្រ Van Mieu។ ការអភិរក្ស ថែរក្សា និងទទួលមរតកនូវភាពសម្បូរបែបនៃតន្ត្រីបុរាណ ប៉ុន្តែទន្ទឹមនឹងនោះក៏បាននាំយកនូវខ្យល់អាកាសថ្មី ហើយប្រភេទតន្ត្រីថ្មី នាំមកនូវបទពិសោធន៍តន្ត្រីដ៏ពិសេសដោយឡែកមួយដែរ”។

អាល់ប៊ុមនេះរួមបញ្ចូលទាំងឧបករណ៍ភ្លេងប្រពៃណីវៀតណាមចំនួន ៦ ប្រភេទ។ បទភ្លេងនីមួយៗបានប្រើឧបករណ៍តន្ត្រីផ្សេងៗគ្នាជាប្រធានបទសំខាន់

ហើយធ្វើតាមប្រធានបទភាពយន្ត 3D mapping លក្ខណៈប្រណិតនៃគន្លងធម៌ រួម

ផ្សំជាមួយនឹងបទភ្លេងទំនើប បាននាំមកនូវរូបរាងថ្មីដល់បេតិកភណ្ឌជាតិពិសេស Van Mieu - Quoc Tu Giam។ លោក Le Xuan Kieu នាយកមជ្ឈមណ្ឌលសកម្មភាពវប្បធម៌ និងវិទ្យាសាស្ត្រនៃមណ្ឌលអក្សរសាស្រ្ត - Quoc Tu Giam បានចែករំលែកថា៖ “ខ្ញុំមានអារម្មណ៍ខ្ញុំរំជួលចិត្ត និងកោតសរសើរជាខ្លាំង ព្រោះជាលើកទីមួយហើយ ដែលមានអាល់ប៊ុមដែលផលិតអំពីមណ្ឌលអក្សរសាស្ត្រ Van Mieu-Quoc Tu Giam ដោយផ្អែកលើតម្លៃបេតិកភណ្ឌ បង្ហាញតាមទម្រង់សិល្បៈដ៏ពិសេសមួយ នាំមកនូវអារម្មណ៍ប្លែកសម្រាប់អ្នកទស្សនាមកទស្សនាកម្មវិធីបទពិសោធន៍ពេលរាត្រីនាពេលកន្លងមក។  យើងក៏សង្ឃឹមដែរថា ស្នាដៃនិពន្ធរបស់ Dinh Khanh Ly នឹងបំផុសគំនិតវិចិត្រករ ដើម្បីឲ្យមណ្ឌលអក្សរសាស្ត្រ - Quoc Tu Giam ក្លាយជាលំហរច្នៃប្រឌិត បន្តប្រភពវប្បធម៌របស់បុព្វបុរសយើងក្នុងលំហូរវប្បធម៌របស់ប្រជាជាតិ”។

គុណតម្លៃស្នូលនៃគន្លងធម៌វៀតណាម (ពីស្មារតីសង្វាតសិក្សារៀនសូត្រ ឆន្ទៈតស៊ូព្យាយាមរបស់សិស្សខុងជឺនីមួយៗ ដើម្បីក្លាយទៅជាមនុស្សមានប្រយោជន៍សម្រាប់ប្រទេសជាតិ) ត្រូវបានបង្ហាញតាមរយៈបទភ្លេងនីមួយៗ ដោយមានប្រធានបទច្បាស់លាស់។ យោងតាមអ្នកដឹកនាំតន្ត្រី Truong Quoc Toan ក្រុមការងារនៃកម្មវិធីទួរទេសចរណ៍នាពេលរាត្រីនៅមណ្ឌលអក្សរសាស្ត្រ Van Mieu - Quoc Tu Giam បានសំយោគនិងចម្រាញ់ចេញនូវភាពសម្បូរបែបនៃសិល្បៈ ដោយគូរចេញនូវអ្វីដែលភ្លឺស្វាងបំផុតដើម្បីបង្កើតភាពខុសគ្នាសម្រាប់កម្មវិធី "លក្ខណៈប្រណិតនៃគន្លងធម៌"៖

“ពីខ្លោងទ្វារមណ្ឌលអក្សរសាស្ត្រមកដល់ទីនេះឆ្លងកាត់លំហរចំមួន៥ស្រទាប់។ ស្រទាប់នីមួយៗនៃលំហគឺជាបទភ្លេងមានចង្វាក់ដាច់ដោយឡែក។ យើងចង់ប្រើតន្ត្រីដើម្បីដឹកនាំអារម្មណ៍របស់អ្នកទស្សនាកម្មវិធីឱ្យទទួលបានបទពិសោធន៍ពេលរាត្រីនៃមណ្ឌលអក្សរសាស្ត្រ ដូច្នេះនៅពេលដែលពួកគេមកដល់អាគារ Thai Hoc កម្មវិធី 3D Mapping គឺជាលំហចុងក្រោយដែលគួរជាទីទាក់អារម្មណ៍។ នៅពេលនោះ អ្វីៗជាលក្ខណៈប្រណិតទាំងអស់ត្រូវបានយើងបង្ហាញជាភាសា 3D Mapping។ ក្រឡេកទៅមើល ទៅ 3D Mapping យើងនឹងឃើញថា យើងស្ទើរតែគ្មានមតិយោបល់ ឬពាក្យសន្ទនាអ្វីទាំងអស់ គឺមានតែការប្រើប្រាស់តន្ត្រី រូបភាព ពន្លឺ និងសំឡេង ដើម្បីនិទានរឿងប៉ុណ្ណោះ”។

លក្ខណៈប្រណិតនៃគន្លងធម៌ និទានរឿងតន្ត្រីតាមរយៈការច្នៃប្រឌិតសិល្បៈ - ảnh 2អាល់ប៊ុម "លក្ខណៈប្រណិតនៃគន្លងធម៌" វ៉ុល ១ របស់តន្ត្រីករ Dinh Khanh Ly គឺជាផលិតផលសិល្បៈទួររាត្រី Van Mieu-Quoc Tu Giam (រូបថត៖ VOV)

ទួរទេសចរណ៍ពេលរាត្រី Van Mieu - Quoc Tu Giam “លក្ខណៈប្រណីតនៃគន្លងធម៌” មានគោលបំណងលើកតម្កើងតម្លៃពិសេសនៃគន្លងធម៌នៃមណ្ឌលកេរដំណែលនេះ ទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនា និងស្វែងយល់អំពីកេរដំណែលនាពេលរាត្រី។ អាល់ប៊ុម "លក្ខណៈប្រណិតនៃគន្លងធម៌" រួមចំណែកបំផុសគំនិតអារម្មណ៍របស់អ្នកនិពន្ធអំពីមណ្ឌលអក្សរសាស្ត្រ Van Mieu- Quoc Tu Giam ដើម្បីឲកយលំហនេះតែងតែជាប្រភពគំនិតអំពីវប្បធម៌នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ