រចនាសម្ព័ន្ធភូមិប្រពៃណីរបស់ជនជាតិ Kinh។

TO TUAN Theo VOV -
Chia sẻ
VOV-រចនាសម្ព័ន្ធភូមិប្រពៃណីរបស់ជនវៀត (រឺដែល
ហៅថាជនជាតិ Kinh) ជានិច្ចកាលផ្សាភ្ជាប់នឹងរូបភាព ទំនប់ភូមិខ្លោងទ្វាភូមិសាលាភូមិនិងជីវភាពរបស់​
ប្រជាជនជិតស្និទ្ធជាមួយធម្មជាតិ។ រចនាសម្ព័ន្ធនេះ
ងាយស្រួលសមរាប់ជីវភាពរស់នៅ​ដាំដុះស្រូវរបស់ជនវៀតនិងរយៈពេល
កន្លងផុតទៅជាច្រើនបានក្លាយទៅជាបរិយាកាស​ជនបទគំរូពោពេញទៅ ដោយអត្តសញ្ញាញវប្បធម៍របស់ជនវៀត។

រចនាសម្ព័ន្ធភូមិប្រពៃណីរបស់ជនជាតិ Kinh។ - ảnh 1
ខ្លោងទ្វាភូមិ Duong Lam (vov.vn)


        VOV-រូបភាពគួឲ្យចាប់អារម្មណ៍ដំបូងនៃភូមិវៀតបុរាណគឺជួរ​ឬស្សីព័ទ្ធជុំវិញ
ភូមិ បង្កើតឡើងនូវម្លប់ត្រជាក់ផងនិងជាជញ្ជាំងដ៏រឹងមាំការពារភូមិប្រឆាំងនឹង
សត្រូវឈ្លានពានផង។ ទន្ទឹមនឹងជួរឬស្សីគឺខ្លោងទ្វាភូមិជាសំណង់សំខាន់ក្នុង
ជីវភាព​រស់នៅប្រចាំថ្ងៃនិងជីវភាពព្រលឹងនៅបណ្ដាភូមិជនបទ។​ ខ្លោងទ្វា
នីមួយៗសុទ្ធតែ​មានស្ថាបត្យកម្មដោយឡែកប៉ុន្តែជានិច្ចកាលសមស្របទៅនឹង
បរិយាកាសភូមិជនបទ។ ភូមិ Duong Lam មានចម្ងាយពីកណ្ដាលរដ្ឋធានីហាណូយ
ប្រមាណ​៥០​គីឡូម៉ែត្រទៅប៉ែកខាងលិចនាបច្ចុប្បន្ននៅរក្សាដ៏ដែលភាពគំរូរបស់
ភូមិវៀតណាមបុរាណ ក្នុងនោះសំណង់វិសេសវិសាលគឺខ្លោងទ្វាភូមិដែលត្រូវបាន
សាងសង់តាំងពី​ឆ្នាំ​១៥៥៣។​ស្ថាប័ត្យករ Le Quang Ngoc បានឲ្យដឹងថា៖

        “មកដល់ទីនេះយើងបានសង្កេតឃើញខ្លោងទ្វាដ៏សាមញ្ញប៉ុន្តែ​មានការ
ទាក់ទាញយ៉ាងខ្លាំងក្លា ពីព្រោះវាស្ថិតក្នុងស្ថានភាពមានដើមពោធ៍ស្រះ​ផ្កា
ឈូបជាដើម។ នេះជាខ្លោងទ្វាធម្មតាដល់កំរិតមិនបាច់និយាយទេប៉ុន្តែដោយ​
សារ​ភាពធម្មតានោះស្ថិតក្នុងរូបភាពភូមិជនបទសុខសាន្តត្រាណដូច្នេះ ខ្លោង
ទ្វា​ភូមិ​បានរំលឹកដល់ប្រការអស្ចារ្សជាច្រើនដែលសិល្បករអ្នកថតរូបជាច្រើន
បាន​ស្ងើច​សរសើរយ៉ាងខ្លាំង។”

         ក្នុងរចនាសម្ព័ន្ធភូមិប្រពៃណីនៅមានសំណង់មួយជាកន្លែងប្រព្រឹត្តទៅ
ជីវភាពរស់នៅសហគមន៍នោះគឺអណ្ដូងទឹកភូមិ។ ​អណ្ដូងទឹកភូមិត្រូវបានសាង
សង់​នៅ​ដើមភូមិរឺកណ្ដាលភូមិ។​ ក្នុងអារម្មណ៍របស់មនុស្សបុរាណ អណ្ដូងទឹក
ភូមិប្រៀបដូចជាភ្នែកនៃភូមិ ជាគំរូដែលឆ្លុះបញ្ជាំងរូបភាពជីវភាពរស់នៅ
សុខសាន្តត្រាណនៃភូមិជនបទ។ លោក Tran Minh Nhuong អ្នកស្រាវជ្រាវវប្បធម៍
ប្រជាប្រិយបានឲ្យដឹងថា៖

        “នៅដំបន់វាលទំនាប Bac Bo នាបច្ចុប្បន្ននៅមានស្លាកស្នាមរបស់អណ្ដូង
ទឹកបុរាណ​នៅបណ្ដាភូមិនិងប្រជាជននៅកំពុងប្រើប្រាស់បំរើឲ្យជីវភាពរស់នៅ។
មានកន្លែងជា​អណ្ដូងទឹកគឺធ្វើពីដី មានកន្លែងខ្លះទៀតបានសាងសង់ដោយថ្មបាយ
ក្រៀមជាមួយរូបភាពខុសពីគ្នា។ ពិសេសគឺនៅបណ្ដាមណ្ឌលកេរ៌្តដំណែលវិហារ
វត្តទីសក្ការបូជានិងនៅចំពោះមុខពេលណាក៏មានអណ្ដូងបុរាណដែរ។”

        ក្នុងភូមិ ផ្លូវសំខាន់តែងតែនាំទៅដល់សាលាភូមិ។​តាមជំនឿ សាលាភូមិ​ជា​កន្លែងពិសិទ្ធដូច្នេះតែងតែជ្រើសរើសសាងសង់លើដីល្អបំផុត។ សាលាភូមិ​បាន
ធ្វើសក្ការៈបូជាលោកតាការពារភូមិ(ទេវតាភូមិ)។ នោះជាបណ្ដាអ្នកមាន​
គុណូបការៈបង្កើតភូមិ វីរជនមានគុណបំណាច់ចំពោះប្រជាជនប្រទេសជាតិ។
ក្នុង​ជីវភាពរស់នៅ សាលាភូមិជានិច្ចកាលជាមជ្ឈមណ្ឌលរៀបចំជីវភាពរស់នៅ
សហគមន៍ ជាកន្លែងដែលប្រព្រឹត្តទៅបណ្ដាព្រឹត្តិការណ៍សំខាន់ៗរបស់ភូមិ។
​ស្ថាប័ត្យករ Le Quang Ngoc បានឲ្យដឹងថែមទៀតថា៖

        “សាលាភូមិតាមធម្មតាធំអំពីទ្រង់ទ្រាយនិងដាក់នៅបរិវែណយ៉ាងសមរម្យ
ផ្លូវគមនាគមន៍នៅ​ជំវិញ​ត្រូវជៀសវាងកន្លែងមជ្ឈមណ្ឌល ពីព្រោះនេះជាកន្លែង​
ប្រមូលផ្ដុំ​របស់ភូមិ។”

        រចនាសម្ព័ន្ធភូមិសមស្របជាមួយជិវភាពរស់នៅបានរួមចំណែកបង្កើតឡើង​ទំនៀមទំលាប់វប្បធម៍សង្គម បង្កើតឡើងចរិតលក្ខណៈគំរូរបស់ប្រជាជននៅ
ដំបន់​ជនបទ។ ឆ្លងកាត់ជាច្រើនជមនាន់មក រចនាសម្ព័ន្ធភូមិរួមជាមួយទំនៀម
ទំលាប់​វប្បធម៍​នោះបានបង្កើតឡើងបរិយាកាសភូមិជនបទដ៏សុខសាន្តត្រាណ។
ប្រហែល​ជាដូច្នេះក្តី ចំពោះអ្នករស់នៅឆ្ងាយពីស្រុកកំណើតនោះ រូបភាពភូមិ
ជនបទជា​និច្ចកាលរំលឹកឡើងអំពីមនោសញ្ចេតនាឆ្ពោះទៅប្រភពដើមនិងទឹកចិត្ត
មោទនភាពអំពីប្រពៃណីស្រុកកំណើត៕

ប្រតិកម្មទៅវិញ