បណ្ណាល័យជាតិរយៈពេល១០០ឆ្នាំបំរើមិត្តអ្នកអាន

Chia sẻ
(VOVWORLD)-មុននេះ១០០ឆ្នាំនាថ្ងៃទី២៩វិច្ឆិកាឆ្នាំ១៩១៧បណ្ណាល័យកណ្ដាលឥណ្ឌូចិនដែលជាឈ្មោះដើមនៃបណ្ណាល័យជាតិវៀតណាមនាបច្ចុ ប្បន្ន ត្រូវបានបង្កើតគើងនៅលេខ៣១វិថី Trang Thi ខណ្ឌHoan Kiem ក្រុង ហាណូយ ។ 

មុននេះ១០០ឆ្នាំនាថ្ងៃទី២៩វិច្ឆិកាឆ្នាំ១៩១៧បណ្ណាល័យកណ្ដាលឥណ្ឌូចិនដែលជាឈ្មោះដើមនៃបណ្ណាល័យជាតិវៀតណាមនាបច្ចុប្បន្នត្រូវបានបង្កើតគើងនៅលេខ៣១វិថី Trang Thi ខណ្ឌHoan Kiem ក្រុងហាណូយ។ អស់រយៈពេល១សតវត្សរ៍កន្លងទីនេះបណ្ណាល័យជាតិវៀតណាមបានមានការរួមចំ ណែកដ៏ធំធេងទៅក្នុងការអភិវឌ្ឍវប្បធម៌សង្គមនិងវិទ្យសាស្រ្តនៃប្រទេសជាតិ។

បណ្ណាល័យជាតិរយៈពេល១០០ឆ្នាំបំរើមិត្តអ្នកអាន - ảnh 1 បណ្ណាល័យជាតិរយៈពេល១០០ឆ្នាំបំរើមិត្តអ្នកអាន

នាពេលទើបបានបង្កើតមកបណ្ណាល័យជាតិវៀតណាមធ្វើសកម្មភាពដោយផ្អែកលើរូបសណ្ឋានចាត់តាំងជំនាញនិងបច្ចេកទេសរបស់បណ្ណាល័យបារាំង។ ការកសាងឃ្លាំងឯកសារត្រូវបានយកចិត្តទុកដាក់ជាពិសេសហើយបានកំណត់ទិសដៅកសាងបណ្ណាល័យមួយដែលមានសៀវភៅល្អបំផុតលើវិស័យអក្សរសាស្រ្ត សិល្បៈវិទ្យសាស្រ្តនិងឯកសារនានាស្ដីពីឥណ្ឌូចិនដើម្បីបំរើមិត្តអ្នកអាន។ក្នុងដំណាក់កាលពីឆ្នាំ១៩១៧ដល់ឆ្នាំ១៩៥៤បណ្ណាល័យបានកសាងមូលដ្ឋានសំភារៈ បណ្ដុះបណ្ដាលប្រភពធនធានមនុស្សនិងប្រមូលសៀវភៅគ្រប់ប្រភេទ។ នាឆ្នាំ ១៩៥៤ទីក្រុងហាណូយត្រូវបានរំដោះ បណ្ណាល័យផ្ទេរទៅរូបសណ្ឋានរបស់អតីតសហភាពសូវៀតដោយមានសកម្ម ភាពសិក្សាស្រាវជ្រាវ កសាងមុខវិជ្ជាបណ្ណាល័យវិទ្យានៅប្រទេសវៀតណាម។ នាឆ្នាំ១៩៥៧បណ្ណាល័យមានគំនិតថ្មីកសាងឃ្លាំងសៀវភៅទុកបំរុងសំរាប់ផ្ដល់ជូនប្រជាជននៅភូមិភាគខាងត្បូងក្រោយពីតំបន់នេះត្រូវបានរំដោះ។ នាថ្ងៃទី៥ខែធ្នូឆ្នាំ២០១២ បណ្ណាល័យជាតិវៀតណាមបានក្លាយទៅជាសមជិករបស់បណ្ណាល័យឌីជីថល់ពិភពលោក។តាមនាយិកាបណ្ណាល័យជាតិវៀតណាម អ្នកស្រី Kieu Thuy Nga បានអោយដឹងថា៖

            “ នាបច្ចុប្បន្ន យើងខ្ញុំកំពុងរក្សាទុកនូវឯកសារចំនួន៥លាន៥សែនឯកតា ក្នុងនោះរួមមានឯកសារកម្រមានតាំងពីសតវត្សរ៍ទី១៧មក។ នោះគឺប្រជុំសៀវភៅស្ដីពីឥណ្ឌូចិន សៀវភៅជាភាសា Han Nom និងថ្មីៗនេះមានបន្ថែមនូវឯកសារឌីជីថល់។ យើងខ្ញុំក៏បើកទូឡាយសេវាបំរើមិត្តអ្នកអានដែរ ជាពិសេសគឺសំរាប់សិស្សានុសិស្សក្នុងគោលបំណងពង្រីកទមលាប់អានសៀវភៅក្នុងទូទាំងប្រទេស។”

បណ្ណាល័យជាតិរយៈពេល១០០ឆ្នាំបំរើមិត្តអ្នកអាន - ảnh 2បណ្ណាល័យជាតិរយៈពេល១០០ឆ្នាំបំរើមិត្តអ្នកអាន 

នាគ្រាដំបូងបណ្ណាល័យមានសៀវភៅតិចតូចប្រមាណ៥០០០ក្បាលប៉ុណ្ណោះតែឥឡូវបានក្លាយទៅជាបណ្ណា ល័យវិទ្យាសាស្ត្រធំបំផុតនៅប្រទេសវៀតណាម។ជារៀងរាល់ថ្ងៃបណ្ណាល័យបំរើមិត្តអ្នកអានចំនួន២០០០នាក់  ដែលមកសិក្សាស្រាវជ្រាវនិងកំសាន្ត។ទន្ទឹមនឹងនោះក៏មានមិត្តអ្នកអានប្រមាណ៦៥០០នាក់ចូលទស្សនាគេហទំ ព័រ របស់បណ្ណាល័យទៀតផង។ អ្នកអានមួយរូបឈ្មោះ Tran Duc Thang នៅក្រុងហាណូយបានអោយដឹងថា៖

          “បណ្ណាល័យជាតិវៀតណាមមានឯកសារ វត្ថុតាងនិងរូបភាពដ៏សំបូរបែបដែលអាចឆ្លើយតបនឹងតម្រូវការ របស់មិត្តអ្នកអានខុសពីគ្នាគ្រប់រូបដូចជាសិស្សានុសិស្ស និស្សិត អ្នកសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ ប្រវត្តិសាស្ត្រ និងវប្បធម៌។ ពេលជានិស្សិត ខ្ញុំតែងតែមកទីនេះអានសៀវភៅនិងរកឯកសារ ហើយបណ្ណាល័យបានជួយផ្តល់ឯកសារដ៏មានផលប្រយោជន៍សំរាប់ការធ្វើនិក្ខេបបទឧត្តមសិក្សារបស់ខ្ញុំ។”

            លើវិស័យសហប្រតិបត្តិការអន្តរជាតិបណ្ណាល័យជាតិវៀតណាមមានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយបណ្ណាល័យវិទ្យាស្ថានស្រាវជ្រាវនិងមជ្ឈមណ្ឌលព័ត៌មានចំនួន១២០នៃប្រទេសចំនួន២៣លើពិភពលោក។អស់រយៈពេល១០០ឆ្នាំបង្កើតនិងអភិវឌ្ឍន៍បណ្ណាល័យជាតិវៀតណាមបានខិតខំប្រឹងប្រែងផ្សព្វផ្សាយចំណេះវិទ្យារបស់មនុស្សលោកដល់ប្រជាជនហើយសក្តិសមជាបណ្ណាល័យជាតិជួរមុខដែលជានិច្ចកាលរួមដំណើរជាមួយវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ