ថែរក្សាអត្តសញ្ញាណជាតិ តាមរយៈសកម្មភាពបង្រៀន និងរៀនភាសាវៀតណាមសម្រាប់អាណិកជន

Chia sẻ

(VOVWORLD) - ទន្ទឹមនឹងការងារអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ ការបង្រៀននិងរៀនភាសា វៀតណាមតែងតែត្រូវបានបក្ស និងរដ្ឋវៀតណាមផ្តោតការយកចិត្តទុកដាក់និងទៅជាគោលនយោបាយខ្ជាប់ខ្ជួន ជាមួយនឹងបទបញ្ញត្តិជាក់ស្តែង  ក្នុងនោះមានការអនុវត្តគម្រោងទិវាលើកតម្កើងភាសាវៀតណាម ក្នុង សហគមន៍ជនវៀតណាមនៅបរទេស បានចាប់ផ្តើមពីឆ្នាំនេះ។ មុននោះ ការបង្រៀននិងរៀនភាសាវៀតណាម បញ្ចូនតម្លៃវប្បធម៌ប្រពៃណីរបស់ជាតិតាមរយៈភាសារវៀត ណាម ហើយត្រូវបានប្រជាជនវៀតណាមនៅក្រៅប្រទេសជាច្រើនជំនាន់យកចិត្តទុកដាក់អនុវត្តន៍។

ថែរក្សាអត្តសញ្ញាណជាតិ តាមរយៈសកម្មភាពបង្រៀន និងរៀនភាសាវៀតណាមសម្រាប់អាណិកជន - ảnh 1សិស្សានុសិស្សវៀតណាមនៅបរទេសក្នុងថ្នាក់រៀនភាសាវៀតណាមនៅទីក្រុង Prague សាធារណៈរដ្ឋឆែក (រូបថត៖ VOV)

ឆ្នាំនេះគឺជាឆ្នាំដំបូងដែលទិវាលើកតម្កើងភាសាវៀតណាម (៨ កញ្ញា) ត្រូវបានដំណើរការដោយមានសកម្មភាពជាច្រើន ដើម្បីលើកតម្កើងភាសាវៀតណាមដោយទ្រង់ទ្រាយធំរីកសាយភាយទាំងក្នុងនិងក្រៅប្រទេស។

សកម្មភាពដូចជា៖ កសាងទូរសៀវភៅភាសាវៀតណាម ដើម្បីបម្រើសហគមន៍នៅប្រទេសអូទ្រីស ស្លូវ៉ាគី ហុងគ្រី ជប៉ុន; ដំណើរស្វែងរក និងប្រគល់កិត្តនាមជាឯកអគ្គរដ្ឋទូតភាសាវៀតណាមនៅក្រៅប្រទេស ឆ្នាំ ២០២៣; កម្មវិធីសម្តែងសិល្បៈភាសា វៀតណាមគួរជាទីស្រឡាញ់; សិក្ខាសាលាស្តីពីទិវាលើកតម្កើងភាសាវៀតណាម,; វគ្គ បណ្តុះបណ្តាលការបង្រៀនភាសាវៀតណាមសម្រាប់គ្រូបង្រៀន ជាអាណិកជនវៀត ណាម នៅបណ្តាប្រទេសនិងជុំរំវិសមកាលជាដើម...។ វេទិកា និងសិក្ខាសាលាជាច្រើន ស្តីពីការច្នៃប្រឌិតការបង្រៀន និងរៀនភាសាវៀតណាម ត្រូវបានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជន វៀតណាមនៅឯបរទេសសម្របសម្រួលជាមួយអង្គភាពនានាតែងតែទទួលបានការឆ្លើយតបជាវិជ្ជមាន បង្កើតបរិយាកាសផ្លាស់ប្តូរសម្រាប់ជនជាតិវៀតណាមនៅឯបរទេស។

យ៉ាងណាមិញ មិនមែនរងចាំដល់ពេលគម្រោងទិវាលើកតម្កើងភាសាវៀតណាមបានដំណើរការនោះទេ តាមពិតទៅការបង្រៀន និងរៀនភាសាវៀតណាមនៅក្នុង សហគមន៍ជនវៀតណាមនៅឯបរទេសតែងតែទទួលបានការយកចិត្តទុកដាក់។ ពោលគឺ នៅសាធារណរដ្ឋឆែក សកម្មភាពបង្រៀន និងរៀនភាសាវៀតណាម ជាពិសេសសម្រាប់ជនជាតិវៀតណាមជំនាន់ទី ២ និងទី ៣ ដែលបានកើត និងធំដឹងក្តីនៅបរទេស បានក្លាយទៅជាចលនារីកចម្រើនអស់រយៈពេលជាច្រើនឆ្នាំ។ លោក Nguyen Duy Nhien ប្រធានសមាគមជនវៀតណាមនៅសាធារណរដ្ឋឆែកបានឲ្យដឹងថា ការរក្សាភាសាវៀតណាមត្រូវបានចាត់ទុកថាជាកិច្ចការសំខាន់នៅសាធារណរដ្ឋឆែក ក្នុងគោលបំណងថែរក្សា និងផ្សព្វផ្សាយនូវតម្លៃវប្បធម៌ប្រពៃណីដ៏ល្អរបស់ប្រជាជាតិវៀតណាម។

ថែរក្សាអត្តសញ្ញាណជាតិ តាមរយៈសកម្មភាពបង្រៀន និងរៀនភាសាវៀតណាមសម្រាប់អាណិកជន - ảnh 2លោក Nguyen Duy Nhien ប្រធានសមាគមជនវៀតណាមនៅសាធារណៈរដ្ឋឆែក (រូបថត៖ VOV)

“សហគមន៍ជនវៀតណាមនៅសាធារណរដ្ឋឆែកតែងតែកំណត់ថា ភារកិច្ចសំខាន់ គឺអភិរក្ស និងថែរក្សាវប្បធម៌វៀតណាម និងភាសាវៀតណាម ព្រោះមានតែការរក្សាភាសាប៉ុណ្ណោះ ទើបអាចរក្សាបានសហគមន៍អភិវឌ្ឍន៍ប្រកបដោយចីរភាព។ គ្រប់ទីកន្លែង គ្រប់ពេលវេលា សហគមន៍របស់យើងតែងតែដាក់ពង្រាយតាមទម្រង់ជាច្រើនដូចជា៖ ជំរុំវិស្សមកាលវៀតណាម ជំរុំវិស្សមកាលវិលត្រឡប់ទៅរកប្រភពដើម ឬការប្រកួតប្រជែងសម្រាប់ប្អូនៗ បង្ហាញពីភាសាវៀតណាមរបស់ខ្លួន ឬតាមរយៈសកម្មភាពនៃបុណ្យតេតប្រពៃណី, ពិធីបុណ្យសំពះព្រះខែ ។ល។ ទាំងអស់នេះគឺមានបំណងអនុញ្ញាតឱ្យកូនចៅជំនាន់ក្រោយដែលបានកើត និងធំដឹងក្តីនៅសាធារណរដ្ឋឆែកអាចទាក់ទងផ្ទាល់នឹងភាសាវៀតណាម។ សម្រាប់សហគមន៍ជនវៀតណាមនៅបរទេស ឲ្យតែភាសាវៀតណាមនៅមាន គឺនៅតែមានសហគមន៍”។

នៅប្រទេសថៃ ក្នុងរយៈពេលជិត ១០០ ឆ្នាំមានវត្តមានក្នុងប្រទេសវត្តមាស សហគមន៍ជនវៀតណាមដែលមានប្រជាជនប្រហែល ២ម៉ឺន នាក់ ទោះបីជួបប្រទះនឹងការឡើងចុះនៃប្រវត្តិសាស្ត្រក៏ដោយ   ទោះបីជាស្ថិតក្នុងសភាពណាក៏ដោយ បងប្អូនអាណិកជនវៀតណាមតែងតែប្រកាន់ខ្ជាប់ខ្ជួននូវទស្សនៈថា “ភាសាវៀតណាមនៅតែមាន ប្រជាជនវៀតណាមនៅតែមាន” ដែរ។ អាណិកជនជាច្រើនជំនាន់នៅទីនេះ តែងតែខិតខំរក្សាភាសា និងអត្តសញ្ញាណវប្បធម៌ជនជាតិ។ ឆ្នាំនេះមានអាយុ ១០៣ ឆ្នាំហើយ ប៉ុន្តែលោកគ្រូ Pham Van Tuan (ដែលគេស្គាល់ជាទូទៅគឺ គ្រូ Diem) កំពុងរីករាយចែករំលែករឿងរ៉ាវពីពេលដែលគាត់ទទួលភារកិច្ច បង្រៀនភាសា វៀតណាមសម្រាប់អាណិកជនវៀតណាមនៅប្រទេសថៃ។

“បន្ទាប់ពីអាណិកជនវៀតណាមធ្វើមាតុភូមិនិវត្តន៍នៅឆ្នាំ ១៩៦២ មក បងប្អូនអាណិកជនបានលើកទឹកចិត្តខ្ញុំឱ្យឈប់ធ្វើជាជាងកាត់ដេរហើយទៅបង្រៀនក្មេងៗវិញ។ ដូច្នេះចាប់ពីពេលនោះមក ខ្ញុំចាប់ផ្តើមបង្រៀន។ ខ្ញុំរៀនច្រើន រៀនដើម្បីបង្រៀន។ ខ្ញុំរៀនដោយខ្លួនឯងដើម្បីបង្រៀន។ ខ្ញុំរៀនតាមសៀវភៅផ្ញើរពីវៀតណាមដោយសិក្សាទាំងថ្ងៃទាំងយប់។ យើងក៏មិននឹកស្មានថា ការរៀបចំបង្រៀនររបស់អាណិកជនវៀតណាមមានរីកលូតលាស់ ដូច្នេះឡើយ។ អាណិជកជនវៀតណាមនៅបរទេសមានសណ្តានចិត្តល្អ ដោយចង់ឱ្យកូនចៅចេះអក្សរ ដូច្នេះគេជួយច្រើន ព្រមផ្តល់កន្លែងស្នាក់នៅ គ្រឿងសង្ហារឹម សៀវភៅសិក្សា និងសៀវភៅសរសេរដោយដៃ”។

ទោះបីមិនបានទទួលការបណ្តុះបណ្តាលអំពីវិធីសាស្រ្តបង្រៀនក៏ដោយ ដោយក្តីសង្ឃឹមថា ជំនាន់អាណិកជនវៀតណាមនៅក្រៅប្រទេសនៅតែអាចរក្សាភាសា កំណើតបាន លោក Pham Van Tuan តែងតែធ្វើជាកត្តាស្នូលក្នុងការរក្សាភាសា វៀតណាម និងរក្សាវប្បធម៌ប្រពៃណីនៅឯបរទេស។

ភាសាវៀតណាមជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន របស់ប្រជាជាតិវៀត ណាម។ ការថែរក្សា និងលើកតម្កើងភាសាវៀតណាមក្នុងសហគមន៍ជនវៀតណាមដែលរស់នៅក្រៅប្រទេសពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះនេះជាស្ពាន និងជាមធ្យោបាយក្នុងការរួមចំណែកផ្សព្វផ្សាយភាសា និងវប្បធម៌របស់ជនជាតិ វៀតណាម ក៏ដូចជាបង្ហាញពីសេចក្តីស្រឡាញ់ចំពោះមាតុភូមិរបស់កូលបុតកូនធីតា ដែលឃ្លាតឆ្ងាយពីមាតុប្រទេស ដោយមានការយល់ដឹងជានិច្ចកាលសម្លឹងឆ្ពោះទៅរកប្រភពដើម រួមជាមួយនឹងការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ ចលនាបង្រៀននិងរៀនភាសាវៀតណាមនៅបរទេសកាន់តែរីកសាយភាយ រួមចំណែកបង្កើតទំនាក់ទំនងរវាងជំនាន់ប្រជាជនវៀតណាម និងមាតុភូមិប្រទេសជាតិ ក៏ដូចជាការអភិរក្ស លើកតម្កើង និងផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ជាតិវៀតណាមនៅក្រៅប្រទេស៕

ប្រតិកម្មទៅវិញ