តំលៃប្រវតិ្តសាស្រ្តនៃកុលាលភាជន៍Chu Dau របស់វៀតណាម

Dang Hanh Theo VOVWORLD -
Chia sẻ

VOVWORLD_កុលាលភាជន៍Chu Dau នៅស្រុក
Nam Sach ខេត្តHai Duong​ ភាគខាង​ជើងវៀតណាម
បានអភិឌ្ឍន៍យ៉ាងខ្លាំងចាប់ពីសតវត្សទី១៥ដល់
សតវត្សទី១៦តែដល់សតវត្សទី១៧ របរធ្វើគ្រឿង
ភាជន៍នៅភូមិ Chu Dau បានសាបសូន្យស្ទើតែទាំង
អស់។​ តាមរយៈលទ្ធផលស្រាវជ្រាវរបស់ក្រុមអ្នក
វិទ្យាសាស្រ្តនិងបុរាណវិទូនៅភូមិ Chu Dau និង
កុលាលភាជន៍បុរាណដែលរកឃើញក្នុងនាវាមួយ
លិចនៅតំបន់សមុទ្រខេត្ត Quang Nam ភាគ
កណ្ដាលវៀតណាមនោះបានសរឲ្យឃើញនូវការ
អភិឌ្ឍន៍ដ៏រុងរឿង​របស់ប្រភេទកុលាលភាជន៍
មួយនេះ។

VOVWORLD_កុលាលភាជន៍Chu Dau នៅស្រុកNam Sach ខេត្តHai Duong​ 
ភាគខាង​ជើងវៀតណាមបានអភិឌ្ឍន៍យ៉ាងខ្លាំងចាប់ពីសតវត្សទី១៥ដល់សតវត្ស
ទី១៦តែដល់សតវត្សទី១៧ របរធ្វើគ្រឿងភាជន៍នៅភូមិ Chu Dau បានសាបសូន្យ
ស្ទើតែទាំងអស់។​ តាមរយៈលទ្ធផលស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្រ្តនិងបុរាណវិទូ
នៅភូមិ Chu Dau និងកុលាលភាជន៍បុរាណដែលរកឃើញក្នុងនាវាមួយលិចនៅ
តំបន់សមុទ្រខេត្ត Quang Nam ភាគកណ្ដាលវៀតណាមនោះបានសរឲ្យឃើញនូវ
ការអភិឌ្ឍន៍ដ៏រុងរឿង​របស់ប្រភេទកុលាលភាជន៍មួយនេះ។

      នៅបុរាណស្ថានមានផ្ទៃដីជិត១០០ម៉ែត្រក្រឡានៅភូមិ Chu Dau ឃុំ​ Thai Tan
 ស្រុកNam Sach ខេត្តHai Duong ក្រុមអ្នកវិទ្យាសាស្រ្តនិងបុរាណវិទូកំពុងធ្វើការ​
ជីក​កកាយ​និងរកឃើញបុរាណវត្ថុដែលមានអាយុកាលរាប់រយឆ្នាំមក។ តាម
សា​ស្រ្តាចារ្យ​រងបណ្ឌិត Bui Minh Tri​ នាយកមជ្ឈមណ្ឌលសា្រវជ្រាវបរមរាជវាំង
ថាំងឡុង​បានឲ្យ​ដឹងថា​​ អស់រយៈពេល​៣០ឆ្នាំគិតតាំងពីពេលរកឃើញស្លាកស្នាម
ដំបូងនៃ​កុលាលភាជន៍​​​Chu Dauមក ​ការជីកគាស់កកាយលើកទី៧នេះបាននាំ
មកលទ្ធផលមាន​តំលៃច្រើនបំផុត។ លោកបានថ្លែងយ៉ាងដូច្នេះថា

       “ យើងខ្ញុំបានរកឃើញគ្រឿងភាជន៏ស្រដៀងនឹងកុលាលភាជន៍ដែលបានរក​
ឃើញ​នៅបរមរាជវាំងថាំងឡុង។ ប្រការនេះបង្ហាញឲ្យឃើញថាចំណងទាក់ទងរវាង​
កុលាលភាជន៍ Chu Dau នឹងបរមរាជវាំងថាំងឡុងគឺច្បាស់លាស់ណាស់។ គោលដៅ​
របស់យើងខ្ញុំក្នុងការស្រាវជ្រាវផ្ទៀងផ្ទាត់វាយតំលៃនូវតំលៃរបស់បរមរាជវាំងក៏ដូច
ជាវាយតំលៃអំពីតួនាទីនៃកុលាលភាជន៍Chu Dauក្នុងប្រវតិ្តសាស្រ្តគឺបានសំរេច
ជោគជ័យ។​យើងខ្ញុំបានធ្វើការជីកគាស់កកាយហើយរកឃើញមជ្ឈមណ្ឌលផលិត
កុលាលភាជន៍រួមមានទាំងឡដុត និងថ្នាំរលោង។ ជាងនៅភូមិChu Dau ស្ទាត់
ជំនាញណាស់ដោយផលិត​បាន​នូវគ្រឿងភាជន៏ដ៏ល្អប្រណិត”។

តំលៃប្រវតិ្តសាស្រ្តនៃកុលាលភាជន៍Chu Dau របស់វៀតណាម - ảnh 1
មុននេះរាប់រយឆ្នាំផលិតផលកុលាលភាជន៍ Chu Dau ត្រូវបាននាំចេញទៅប្រទេសជាច្រើនលើពិភពលោក


ចាប់តាំងពីឆ្នាំ២០០៣ ពិភពលោកបានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះតំលៃ
វប្បធម៌ដ៏វិសេសវិសាលនៃប្រភេទកុលាលភាជន៍ Chu Dau ក្រោយពេលដែលក្រុម
អ្នក​វិទ្យាសាស្រ្ត​​និងបុរាណវិទូរកឃើញគ្រឿងភាជន៍បុរាណ​ចំនួន៤ហ្មឺននៅលើនាវា​
លិច​មួយ​នៅកោះ Cu Lao Cham ខេត្តQuang Namភាគកណ្ដាវៀតណាម។ ក្រុម
អ្នកស្រាវជ្រាវ​បានអះអាងថាមុននេះរាប់រយឆ្នាំផលិតផលកុលាលភាជន៍ Chu Dau
 ត្រូវបាននាំចេញ​ទៅប្រទេសជាច្រើនលើពិភពលោក។ ថ្វីបើដូច្នេះក្ដីតែដោយសារ
នាគ្រានោះមិនទាន់រកឃើញផលិតផលបុរាណគ្រប់គ្រាន់បានជាក្រុមអ្នក​វិ
ទ្យាសាស្រ្ត​​មិនគិតដល់ចំណង​ទាក់ទង​រវាងកុលាលភាជន៍ដែលបានផលិតនៅ Chu
 Dauជាមួយ​គ្រឿង​ភាជន៍​ដែល​បានរកឃើញនៅបរមរាជវាំងថាំងឡុង(ជារាជធានី
របស់បណ្ដា​រាជវង្ស​សក្តិភូមិវៀត​ណាម​ពីសតវត្សទី១១ដល់សតវត្សទី១៨)នោះឡើយ។
 ​ការជីក​ក​កាយលើកនេះនៅ ភូមិChu Dau  បានរកឃើញឡដុតកុលាលភាជន៍មួយ
ដែលផលិត​ចេញ​គ្រឿងភាជន៍​ស្រដៀងនឹងបុរាណវត្ថុដែលបានរកឃើញនៅបរម
រាជវាំងថាំង​ឡុង​។

រីឯថ្នាំរលោងនៃកុលាលភាជន៍ Chu Dau មានលក្ខណៈពិសេសដែលបានផលិត​
ដោយ​សិប្បករ​ស្ទាត់ជំនាញហើយបានដុតក្នុងឡមានសីតុណ្ហភាពស្ថិរភាព។លោក 
Tang Ba Hoanh ជាអតីតនាយកសារមន្ទីរ Hai Duongបានឲ្យដឹងថាក្នុងការជីក
គាស់​កកាយនានា ក្រុមអ្នកវិទ្យាសាស្រ្តនិងបុរាណវិទូបា​នរកឃើញស្លាកស្នាមនៃ​
ថ្នាំ​រលោង​ដែលមានពណ៌ត្បូងនិងពណ៌បៃតង ប្រការនេះបង្ហាញឲ្យឃើញថា 
កុលាលភាជន៍ Chu Dau បានអភិវឌ្ឍន៍យ៉ាងខ្លាំងក្នុងអតីតកាល។ លោក Tang
 Ba Hoanhបានថ្លែងថា

“ ការរកឃើញវត្ថុបុរាណនៅភូមិ Chu Dauនេះមានសារៈសំខាន់ណាស់។ 
វា​បញ្ជាក់​ច្បាស់​ថាផលិតផលកុលាលភាជន៍ដ៏ថ្លៃថ្លាដែលបានតាំងបង្ហាញនៅ
សារមន្ទីរធំៗលើ​ពិភពលោកនោះគឺមានខ្លះបានកែច្នៃនៅវៀតណាមដែល
អាស័យដ្ឋានជាក់ស្ដែងគឺនៅភូមិChu Dau”។

តាមគំរោង បុរាណស្ថានដែលទើបនឹងបានជីកកកាយនេះនឹងត្រូវបាន
ថែរក្សានិងកសាងឲ្យក្លាយទៅជាសារមន្ទីរកណ្ដាលវាលក្នុងគោលបំណងឆ្លើយ
តបទៅនឹងតម្រូវការសិក្សាស្រាវជ្រាវអំពីកុលាលភាជន៍Chu Dauរបស់មជ្ឈដ្ឋាន
អ្នកវិទ្យាសាស្រ្ត​និង​ភ្ញៀវ​ទេសចរនៅក្នុងនិងក្រៅប្រទេស បន្ទាប់មកនឹងបង្កើត
ផែនការអភិរក្សនិងពង្រីកផលិតផលកុលាលភាជន៍Chu Dauទៀតផង៕

       

         

ប្រតិកម្មទៅវិញ