Don ca tai tu-ចរន្តហូរតូរតន្ត្រីរបស់វៀតណាមត្រូវបានលើកដម្កើង

THU HOA Theo VOVWORLD -
Chia sẻ
Vovworld-នារសៀលថ្ងៃទី៥ធ្នូឆ្នាំ២០១៣នៅអាស៊ែបៃហ្សង់
គណៈកម្មាធិការ​វប្បធម៍វិទ្យាសាស្ត្រនិងអប់រំអង្គការ
សហប្រជាជាតិបានចុះឈ្មោះសិល្បៈ Don ca tai tu ណាបូ
(វៀតណាម)ជាបេតិកភ័ណ្ឌវប្បធម៍អរូបីយ៍ដំណាងមនុស្ស
លោកជា​ផ្លូវ​ការ។ ព្រឹត្តិការណ៍នេះបានរួមចំណែក អះអាងនូវតំលៃនិងបើកចេញ
ដំណាក់កាល​អភិវឌ្ឍន៍ថ្មីសំរាប់ប្រភេទសិល្បៈប្រជាប្រិយនេះ។
Don ca tai tu-ចរន្តហូរតូរតន្ត្រីរបស់វៀតណាមត្រូវបានលើកដម្កើង - ảnh 1
Don ca tai tu-ចរន្តហូរតូរតន្ត្រីរបស់វៀតណាមត្រូវបានលើកដម្កើង (VOV)

        Vovworld-Don ca tai tu​(រឺដែលហៅថាតូរតន្ត្រី tai tu)​ ត្រូវបានអភិវឌ្ឍន៍ភាគ​ច្រើននៅភាគខាងត្បូងវៀតណាម។ ពាក្យ tai tu អាចយល់តាមន័យចំនួន២គឺ ទី
មួយ tai tu ជាអ្នកមានទេពកោសល្សបណ្ដាអ្នកពូកែកំរិតគ្រូចូលរួមសម្ដែង ទី២
tai tu ជាអ្នក​មិនជំនាញរួមមានអ្នកពូកែប៉ុន្តែមិនចាប់យកធ្វើអាជីពក្នុងការសម្ដែង។​
គ្រឹះស្ថានរបស់ Don ca tai tu គឺជាតូរតន្ត្រីពិធីការ (តូរតន្ត្រី Ngu Am) ប្រភេទតូរតន្ត្រី
ដែលត្រូវបាន​អភិវឌ្ឍន៍​នាសតវត្សទី១៧ដោយផ្អែកទៅលើតូរតន្ត្រីរាជវាំង Hue និង
តូរតន្ត្រីរបស់​ខេត្តប៉ែកខាងត្បូងភាគកណ្ដាល។ លោក Nguyen Van Tan អតីត
ប្រធាន​នាយកដ្ឋាននិងជានាយកស្ថាប័នដំណាងក្រសួងវប្បធម៍កីឡានិងទេសចរណ៍
ប្រចាំនៅទីក្រុងហូជីមិញថា ចំណុចពិសេសរបស់ Don ca tai tu ស្ថិតនៅប្រវត្តិសាស្ត្រ​កកើតឡើងរបស់វា ក្នុងពេលដែលវាសឲ្យឃើញច្បាស់នូវចរន្តហូរតូរតន្ត្រីរបស់ជន
វៀត​ណាម​ក្នុងដំណើរមកទិសខាងត្បូង។

        “វៀតណាមយើងជាមួយកម្រស់ប្រវត្តិសាស្ត្រ​ពិសេសគឺការធ្វើដំណើរឈាន​ទៅភាគខាងត្បូងនៃមាតុប្រទេសរបស់បុព្វបុរសជាចំណុចដ៏សែនសំខាន់របស់
ប្រជាជាតិ។ ​របត់នៃដំណាក់កាលប្រវត្តិសាស្ត្រនោះជាកេរ៌្តមរតក់ដ៏មានតំលៃ។
កេរ៌្ត​មរតក់នមួយក្នុងចំណោមកេរ៌្តមរតក់ដ៏មានតំលៃនោះគឺប្រភេទសិល្បៈ Don ca
tai tu។ នេះជាផលិតផលដ៏ពិសេស ជាការបន្តរបស់ខឿនតូរតន្ត្រីប្រពៃណីរបស់ភាគ​ខាងជើងនិងភាគកណ្ដាលផង បង្ហាញចរិតលក្ខណៈច្នៃប្រឌិតរបស់ប្រជាជន​ភាគ​
ខាងត្បូងផង។”

        តាំងពីដើមសតវត្សទី២០ Don ca tai tu បានក្លាយទៅជាចលនាតូរតន្ត្រី​និយម​
នៅភាគខាងត្បូង​ពិសេសគឺនៅបណ្ដាដំបន់ដូចជា Bac Lieu, Vinh Long, Sa Dec,
Long An, My Tho និង Sai Gon (នាបច្ចុប្បន្នជាទីក្រុងហូជីមិញ)។ ចំណុច​ពិសេស
របស់តូរតន្ត្រី tai tu គឺរបៀបលេងហ្គីតាតាមចំណង់ចិត្តស្រដៀងនឹងរបៀបលេង​
របស់​តូរតន្ត្រី Jazz របស់អាមេរិក។ នៅទីនេះ សិល្បករផ្អែកទៅលើបទប្រពៃណី​ដើម្បីតាក់តែងទៅតាមចង្វាក់ដោយឡែករបស់ខ្លួន។ ដោយហេតុនេះ Don ca tai
tu មាន​បរិមាណបទដ៏សម្បូរបែបនិងពហុបែប។ បណ្ដាបទនិយមបំផុតក្នុងតូរតន្ត្រី
tai tu គឺយកលំនាំតាមបទដើមបុរាណចំនួន២០បទនៅក្រោមចង្វាក់របស់ភូមិភាគ
ខាងជើងនិងខាងត្បូង។ បទ​មួយ​ក្នុងចំណោមបទល្បីឈ្មោះក្នុង Don ca tai tu គឺ
Da Co Hoai Lang-មានន័យថា រាត្រីលឺស្នូរសម្លេងស្គរនឹករលឹកប្តី-ដោយតន្ត្រីករ
Cao Van Lau គឺ Sau Lau នៅ​ Bac Lieu និពន្ធនាឆ្នាំ១៩១៧។

        គណៈកម្មាធិការវប្បធម៍អប់រំនិងវិទ្យាសាស្ត្រអង្គការសហប្រជាជាតិក្នុងពេល
ពិនិត្យឯកសារបេតិកភ័ណ្ឌអរូបីយ៍មនុស្សលោកបានវាយតំលៃខ្ពស់សិល្បៈ Don ca
tai tu ណាបូ ដោយសារវាបានបន្តផ្សព្វផ្សាយដ៏ទូលំទូលាយក្នុងជីវភាពរស់នៅ​
សហគមន៍ តាមរយៈអប់រំជាផ្លូវការរឺក្រៅផ្លូវការនៅខេត្តទាំង២១នៅភាគខាងត្បូង
វៀត​ណាម។​លោក Nguyen Van Tan បានអះអាងថា៖

        “ការដែល​ UNESCO ទទួលស្គាល់ Don ca tai tu ជាបេតិកភ័ណ្ឌវប្បធម៍​អរូបីយ៍
មនុស្សលោកមិនត្រឹមតែជាការកត់សម្គាល់តំលៃរបស់បេតិកភ័ណ្ឌមួយមានចរិត
លក្ខណៈវិសេសវិសាលមានឥទ្ធិពលទូលំទូលាយ​ចរិតលក្ខណៈរីករាលដាល​យ៉ាងខ្លាំងក្លាក្នុងដំបន់ភាគខាងត្បូងប៉ុណ្ណោះទេ ​ថែមទាំងជាលក្ខណៈ​សំរេច
កំណត់​ដើម្បីអភិរក្សនិងអាជីវកម្មរាល់តំលៃរបស់បេតិកភ័ណ្ឌនេះសំដៅបំរើឲ្យការ
អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមពិសេសគឺវិស័យទេសចរណ៍និងវប្បធម៍។”

        ការដែល UNESCO ទទួលស្គាល់សិល្បៈ Don ca tai tu ជាបេតិកភ័ណ្ឌ​វប្បធម៍
អរូបីយ៍មនុស្សលោកនឹងបន្តកំលាំងរស់និងធ្វើឲ្យរីករាលដាលយ៉ាងខ្លាំងក្លាជាង
ទៀតប្រភេទសិល្បៈមានបរិមាណទស្សនិកជននិងអ្នកសម្ដែងច្រើនបំផុតក្នុង​ចំណោមប្រភេទតូរតន្ត្រីបុរាណវៀតណាមនេះ៕

ប្រតិកម្មទៅវិញ