អ្នកស្រី Luong Thi Hong Lan តែងតែអមដំណើរជាមួយអ្នកនេសាទនៅឯសមុទ្រ |
ជារៀងរាល់ថ្ងៃ នៅម៉ោងប្រហែល ៧ និង ៣០ នាទី ព្រឹក ម៉ោង ៣ រសៀលនិងម៉ោង ៧ និង ៣០ នាទីល្ងាច អ្នកស្ត្រី Ut Diep តែងតែបើក Icom ដើម្បីទាក់ទងនិងប្រាប់អំពី អាកាសធាតុដល់ទូកនេសាទដែលកំពុងដំណើរការនេសាទនៅឯសមុទ្រ។
អស់រយៈពេលជិត ៤ ឆ្នាំមកហើយ ដែលអ្នកស្រី Ut Diep តែងតែរួមដំណើរជាមួយអ្នកនេសាទរាប់ពាន់នាក់ ដែលកំពុងប្រតិបត្តិការនេសាទនៅក្នុងសមុទ្រ តាមរយៈវិទ្យុ Icom របស់អ្នកស្រី។ រហូតមកទាល់ពេលនេះ អ្នកស្រី Diep មិនបានចាំច្បាស់ពីចំនួនអ្នកនេសាទដែលត្រូវបានអ្នកស្រីជួយសង្គ្រោះអោយរួចផុតពីរគ្រោះថ្នាក់ឡើយ។ អ្នកស្រី Diep បានចែករំលែកថា៖ "ស្វាមីរបស់អ្នកស្រីនៅលើឆ្នេរសមុទ្រពេញមួយឆ្នាំ។ លោកបានប្រកបរបរស្ទូចមឹកក្នុងដែនសមុទ្រ Hoang Sa ពោលគឺ ៣ ខែ ទើបចូល មកច្រាំងសមុទ្រម្តង.. ។ ដោយមិនមានសេវាទូរស័ព្ទដើម្បីទាក់ទងជាមួយស្វាមីបាននោះ ហេតុដូច្នេះពេលណាក៏អ្នកស្រីមិនសប្បាយចិត្តនិងចេះតែអន្ទះសារក្នុងចិត្តរហូត ។ ក៏ដោយសារហេតុនេះ អ្នកស្រីនិងស្វាមីបានសម្រេចចិត្តទិញម៉ាស៊ីន Icom មួយសម្រាប់ការទំនាក់ទំនងដ៏ងាយស្រួល"។
នៅឆ្នាំ ២០១៥ អ្នកស្រី Ut Diep បានទៅសិក្សាស្រាវជ្រាវផ្នែកឧតុនិយមនិងជលសាស្រ្តនៅទីក្រុង ហូជីមិញ និងទីក្រុងហាណូយ ដោយមានបំណងជួយដល់ស្វាមីនិងបងប្អូន នៅនេសាទនៅឯសមុទ្រដោយសុវត្ថិភាព។ ដើម្បីទទួលបានព័ត៌មានអាកាសធាតុត្រឹមត្រូវ អ្នកស្រី Ut Diep ត្រូវស្វែងយល់ព័ត៌មានលើកាសែត វិទ្យុនិង អ៊ិនធឺណិតរួមជាមួយចំណេះដឹងដែលអ្នកស្រីក្រេបបាននោះ ហើយកត់ទុកដើម្បី ធ្វើការវិភាគនិងការព្យាករណ៍លម្អិតសម្រាប់អ្នកនេសាទ។ ដោយការព្យាករណ៍លើកណាក៏ត្រឹមត្រូវ ទើបមានអ្នកនេសាទកាន់តែច្រើនឡើៗ បានសួរទៅអ្នកស្រី Ut Diep ឱ្យចែលរំលែកនូវព័ត៌មានអាកាសធាតុផងដែរ។ នៅចុងខែ កញ្ញា ឆ្នាំ ២០១៨ នៅវេលាម៉ោង ១០ និង ៣០ នាទីយប់ អ្នកស្រីបានទទួលព័ត៌មានតាមរយៈ Icom ពីម្ចាស់នាវានេសាទ ដោយគ្រប់ពីស្ថានភាពអាចនឹងជួបគ្រោះថ្នាក់ធ្វើអោយសមាជិកនាវិកចំនួន ៩ នាក់កំពុងភ័យស្លន់ស្លោ។ នៅពេលដែលបានទទួលព័ត៌មាននេះ អ្នកស្រីបានជូនព័ត៌មាននេះដល់អង្គភាពជួយសង្គ្រោះបន្ទាន់ដើម្បីជួយសង្គ្រោះទាន់ពេលវេលាតែម្តង។
សកម្មភាពរបស់អ្នកស្រីត្រូវបានអ្នកនេសាទជាច្រើន ចាត់ទុកជាអ្នកមានគុណរបស់ខ្លួនអ្នកស្រី Ut Diep បានចែករំលែកថា៖“មានអ្នកនេសាទខ្លះ ដែលយើងមិនស្គាល់មុខរបស់ពួកគេទេ ប៉ុន្តែនៅវេលាម៉ោង ១០ យប់ គេនៅតែហៅទូរស័ព្ទ។ ម៉ោង ៧ និង៣០នាទីពេលព្រឹក ម៉ោង ៣ រសៀល និង ម៉ោង ៧និង៣០នាទីយប់ ពួកគេដឹងថានាងខ្ញុំនៅផ្ទះម៉ោងនោះហើយគេនាំគ្នាទន្ទឹងរង់ចាំដើម្បីស្តាប់ការព្យាកណ៍អាកាសធាតុពី Icom របស់ខ្ញុំដែរ។ មានទូកនេសាទខ្លះត្រូវលិចទឹក ក៏បានមកទីនេះដើម្បីពឹងខ្ញុំអោយទាក់ទងជាមួយប៉ុស្តិការពារសមុទ្រសូមជួយសង្គ្រោះ។ ពួកគេបានខ្សិបខ្សៀវដាក់គ្នាថាបើគ្មានខ្ញុំមុខរបររកស៊ីលើសមុទ្រនឹងមិនមានភាពសុខសាន្តទេ។ បានលឺដូច្នេះគឺខ្ញុំក៏សប្បាយចិត្តណាស់ទៅហើយ”។
ពេលទៅនេសាទប្រមូលផលល្អ អ្នកនេសាទកាន់តែជឿជាក់លើវិទ្យុ Icom របស់អ្នកស្រី Ut Diep។ អ្នកស្រី Ho Thi Diem នៅឃុំ Binh Chanh ស្រុក Binh Sonមានប្តីដែលធ្វើការជាអ្នកស្ទូចមឹកមាននិយាយថា អ្នកនេសាទដែលស្តាប់ពីវិទ្យុ Icom របស់អ្នកស្រី Diep អាចសួរអ្នកស្រីវិញនូវព័ត៌មានអំពីអាកាសធាតុ ដើម្បី ជៀសវាងរលកខ្យល់សម្រាប់ថ្ងៃបន្ត អ្នកស្រីបានចែករំលែកថា៖ “អ្នកនេសាទនៅទីនេះអរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកស្រី Diep។ រយៈពេល បីឆ្នាំកន្លងមកហើយដែលភូមិនេសាទនៅទីនេះមិនមានការបាត់បង់មនុស្សដូច រៀងរាល់ឆ្នាំទេ។ ក្រោយពេលបងស្រី Diep បានទៅ រៀននៅទីក្រុងហាណូយហើយទិញម៉ាស៊ីនដើម្បីទាក់ទងជាមួយអ្នកនេសាទខេត្ត Quang Ngai អ្វីៗក៏ល្អប្រសើរឡើងនិងមិនសូវកើតមានឡើងនូវបញ្ហាដែលគួរអោយស្តាយនោះទេ”។លោក Nguyen Thanh Tin អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Binh Chanh ស្រុក Binh Son ខេត្ត Quang Ngai បានអោយដឹងថា រដ្ឋបានវិនិ យោគអោយឃុំ ស្ថានីយ Icom ចំនួនពីរកន្លែង ដើម្បីបំពេញការងារជួយសង្គ្រោះដល់អ្នកនេសាទ។ ប៉ុន្តែ ឆ្លងកាត់ពេលវេលា ឧបករណ៍ទាំងនេះត្រូវខូច ខណៈពេលដែលឃុំមិនមានថវិកាសម្រាប់ជួសជុល ដូច្នេះស្ថានីយទាំងពីរនេះមិនដំណើរការទេ។យោងតាមលោក Nguyen Thanh Tin គឺប្រជាជនក្នុងតំបន់គាំទ្រចំពោះការងាររបស់អ្នកស្រី Diep ណាស់ លោកក៏បានសំណេះសំណាលថា៖ “នាពេលបច្ចុប្បន្ន ស្ថានីយ៍ Icom របស់ឃុំ នៅតែមានបញ្ហា។ ហើយអ្នកស្រី Diep ភរិយារបស់លោក Thanh បានចំណាយប្រាក់ទៅទិញគ្រឿងម៉ាស៊ីនផ្សេងទៀត។ ប្រការនេះគឺល្អខ្លាំងណាស់។ ដោយសារតែអ្នកនេសាទសព្វថ្ងៃនេះនៅឯលំហ សមុទ្រហើយគ្រួសាររបស់អ្នកស្រី Diep ទិញបាន Icom ដើម្បីប្រាប់ពីអាកាសធាតុដល់អ្នកនេសាទ គឺល្អប្រសើរណាស់។ ព្រោះថា មិនងាយមានបុគ្គលណាម្នាក់ដែលសុខចិត្តចំណាយទាំងខាងស្មារតីនិងខាងសំភារៈសម្រាប់ សហ គមន៍ដូចអ្នកស្រី Diep នោះទេ”។
រហូតមកដល់ពេលនេះទូកនេសាទរាប់ពាន់មកពីភាគខាងជើងមកខេត្តKhanh Hoa តែងតែតាមដានព័ត៌មានព្យាករណ៍អាកាសធាតុ តាមរយៈរលក Icomរបស់អ្នកស្រី Diep។ ដោយសារតែមានអ្នកស្រី Diep បានជាឥឡូវនេះទូកនេសាទមានសុវត្ថភាពនិងមានទំនុកចិត្តច្រើននៅពេលទៅនេសាទនៅឯនាយសមុទ្រម្តងៗ៕