អតីតអគ្គលេខាបក្សលោក Truong Chinh នាខែធ្នូឆ្នាំ ១៩៨៦ (រូបថតៈ TTXVN) |
មុនពេលប្រព្រឹត្តទីនូវមហាសន្និបាតលើកទី ៦ របស់បក្ស លោក Truong Chinh បានមើលឃើញពីភាពចាំបាច់នៃការផ្លាស់ប្តូរថ្មីប្រទេសជាតិ។ បរិបទអន្តរជាតិពេលនោះ គឺវៀតណាមកំពុងត្រូវគេហ៊ុំព័ទ្ធ។ សហភាពសូវៀតនិងបណ្តាប្រទេសអឺរ៉ុបខាងកើតចាប់ផ្តើមធ្វើកំណែទម្រង់បើកទ្វារ ដូច្នេះជំនួយត្រូវកាត់បន្ថយ។ យ៉ាងណាមិញ ប្រ ទេសជាតិត្រូវធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចសង្គមយ៉ាងធ្ងន់ធ្ងរ។ ទន្ទឹមជាមួយគ្នានោះ ខឿនសេដ្ឋកិច្ចដំណើរការខ្វះថាមវន្តនិងគ្មានប្រសិទ្ធភាព។ ជីវភាពរស់នៅរបស់ប្រ ជាជនជួបការលំបាកជាច្រើន។
នៅចំពោះមុខស្ថានភាពនេះ ការផ្លាស់ប្តូរថ្មីបានចាប់ផ្តើមលេចឡើងនៅតាមមូល ដ្ឋានមួយចំនួន ប៉ុន្តែមិនទាន់ក្លាយជាគោលនយោបាយសំខាន់របស់បក្សទាំងមូលនិងប្រជាជនទាំងមូលនោះទេ។ កាលនោះ អគ្គលេខាបក្ស លោក Truong Chinh បានបង្កើតក្រុមមួយរួមមាន បញ្ញវន្ត និងអ្នកវិទ្យាសាស្ត្រ ដែលមានការត្រិះរិះផ្លាស់ប្តូរថ្មី (ត្រូវបានគេស្គាល់ថា ជាក្រុមទីប្រឹក្សាអគ្គលេខាបក្ស) ដើម្បីសិក្សាស្រាវជ្រាវអំពីបញ្ហាទ្រឹស្តីនិងលក្ខណៈជាក់ស្តែងមួយចំនួនរបស់ប្រទេសជាតិ។ ទន្ទឹមជាមួយគ្នានោះ តាម រយៈការស្ទង់មតិនៅតាមទីរួមខេត្តចំនួន ២០ នៅតាមតំបន់ទាំងបី ខាងជើង ខាងកណ្ដាលនិងខាងត្បូងនោះ លោកអគ្គលេខាបក្ស Truong Chinh បានយល់ឃើញថា ដល់ពេលដែលត្រូវការផ្លាស់ប្តូរថ្មី និងបោះបង់ចោលខឿនសេដ្ឋកិច្ចបច្ចុប្បន្ន លុបបំបាត់ការិយាធិបតេយ្យ បង្កើតយន្តការធ្វើគណនេយ្យដោយខ្លួនឯងនិងស្វ័យភាព ហិរញ្ញវត្ថុ ពោលគឺ ចាប់ផ្តើមអនុវត្តខឿនសេដ្ឋកិច្ច ច្រើនសមាសភាពដែលគ្រប់គ្រងដោយរដ្ឋ។
ក្នុងនាមជាសមាជិកក្រុមស្រាវជ្រាវនិងត្រូវបានអគ្គលេខាបក្ស លោក Truong Chinh ចាត់ចែងអោយសរសេរប្រធានបទចំនួន ២ គឺ “គោលនយោបាយសេដ្ឋកិច្ចផ្លាស់ប្តូរថ្មីរបស់ Lenin អនុវត្តនៅវៀតណាម” និង “គោលនយោបាយសេដ្ឋកិច្ចបរទេសរបស់វៀតណាមក្នុងសម័យថ្មី” លោក Vo Dai Luoc សេដ្ឋវិទូបានរំលឹកឡើងវិញថា៖ “លោកអគ្គលេខាបក្ស Truong Chinh បានចាត់ចែងអោយខ្ញុំសរសេរប្រធានបទទាំងពីរនេះ ហើយខ្ញុំបានដឹងថា លោកបានអានចុះអានឡើងច្រើនសារហើយ។ នាគ្រានោះ យើងត្រូវពឹងផ្អែកលើសតិអារម្មន៍និងគោលនយោបាយសេដ្ឋកិច្ចថ្មីរបស់ Lenin ដើម្បីអនុវត្តនោវៀតណាម ដោយលុបចោលយន្តការបញ្ជា ការិយាធិបតេយ្យ ការឧបត្ថម្ភធននិងជំនួសវិញគឺទំនាក់ទំនងទំនិញនិងរូបិយវត្ថុ។ ។នោះគឺជាសតិអារម្មណ៍ចំនួនពីរដែលសំខាន់បំផុតរបស់ Lenin ដែលវៀតណាមបានអនុវត្តដើម្បីចាប់ផ្តើមដំណើរការផ្លាស់ប្តូរថ្មី”។
ទោះជាយ៉ាងណាក៏ដោយ ដំណើរការផ្លាស់ប្តូរថ្មីមិនជាងាយស្រួលនោះឡើយ ដោយសារភាពខុសគ្នានៃការគិតនិងការយល់ឃើញនៅក្នុងក្រុមអ្នកដឹកនាំ រួមទាំងកត្តាជាច្រើនទៀត ក្នុងនោះមានទាំង អត្តនោម័តនិងបរានុម័តផងដែរ។ សាស្ត្រាចារ្យរង បណ្ឌិត Le Quoc Ly អនុប្រធានបណ្ឌិត្យសភានយោបាយជាតិហូជីមិញបានអោយដឹងថា ការផ្លាស់ប្តូរថ្មី ឆ្នាំ ១៩៨៦ គឺជាការតស៊ូផ្ទៃក្នុងយ៉ាងខ្លាំងក្លា រវាងការផ្លាស់ប្តូថ្មីឬមិនផ្លាស់ប្តូរថ្មី៖ “នៅពេលនាំចេញគំនិតផ្លាស់ប្តូថ្មីអំពីការត្រិះរិះសេដ្ឋកិច្ចក៏ដូចជាការផ្លាស់ប្តូថ្មីការត្រិះរិះទ្រឹស្តីរបស់បក្ស លោក Truong Chinh កាលនោះ គឺនៅតែតស៊ូនិងស្មោះត្រង់ជាមួយឧត្តមគតិ គោលការណ៍ណែនាំនិងការពារនូវទឡ្ហីករណ៍ទាំងនោះ ត្បិតតែ មានគេរិះគន់ក៏ដោយ។ ជាពិសេស នៅពេលស្ថិតក្រោមសម្ពាធ រួមទាំងការរិះគន់យ៉ាងខ្លាំងក្លា ប៉ុន្តែលោក Truong Chinh នៅតែការពារ។ យ៉ាងណាមិញ ក្នុងដំណើរការនៃការផ្លាស់ប្តូរថ្មីនោះ មិនថា រលូនទាំងអស់ទេ តាមពិតនៅមានចំណុចខ្វះខាត។ ដោយសារតែនៅក្នុងដំណើរការផ្លាស់ប្តូរថ្មីនោះ មានអ្នកគាំទ្រ ប៉ុន្តែអ្នកមិនគាំទ្រក៏មិនតិចដែរ។ ពោលគឺ ពួកគេអាចយល់ព្រមនឹងការផ្លាស់ប្តូរថ្មី ប៉ុន្តែវិធីនៃការធ្វើវាមិនត្រូវបានផ្លាស់ប្តូរថ្មីឡើយ”។
ពីការស្ទង់មតិជាក់ស្តែងនិងការប្តេជ្ញាចិត្តផ្លាស់ប្តូរថ្មីខ្លួនឯង ផ្លាស់ប្តូរថ្មីបក្សនោះ នៅសន្និបាតមជ្ឈឹមលើកទី៦, ៧, ៨, ៩ (នីតិកាលទី ៥) នោះ ប្រសាសន៍របស់លោក Truong Chinh ទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាជននៅទូទាំងប្រទេស។
ដោយទ្រឹស្តីនិងការអនុវត្តជាក់ស្តែង អតីតអគ្គលេខាបក្សលោក Truong Chinh ជាអ្នកដែលផ្តើមគំនិតបង្កើតមូលដ្ឋានគ្រឹះសម្រាប់បុព្វហេតុ “ផ្លាស់ប្តូរថ្មី” ដោយក្លាហានដឹកនាំការតស៊ូប្រឆាំងជាមួយនឹងទស្សនៈអភិរក្សនិយម និងយន្តការប្រមូលផ្តុំការិយាធិបតេយ្យ ការឧបត្ថម្ភធន ដើម្បីចូលរួមចំណែកសំខាន់ៗ ក្នុងការបង្កើតការត្រិះរិះប្រកបដោយការផ្លាស់ប្តូរថ្មីនិងការបង្កើតគោលមាគ៌ាផ្លាស់ប្តូរថ្មី នៅមហាសន្និ បាតលើកទី ៦ របស់បក្ស ដែលជាព្រឹត្តិការណ៍ធ្វើអោយមានការផ្លាស់ប្តូរជាមូលដ្ឋានគ្រឹះ នៃសេដ្ឋកិច្ចសង្គមរបស់វៀតណាម៕