សិប្បករ Nguyen Van Trung-អ្នកចាក់គំនូរលោកអ៊ំហូពីផ្តៅ

VANDO Theo VOV WORLD -
Chia sẻ
(VOV)_ក្នុងជីវិតធ្វើការងារចាក់ផ្តៅ ឬស្សី បណ្ដាគំនូរ 
អំពីលោកអ៊ំហូធធ្វើពីផ្តៅ ទើបជាទ្រព្យសម្បត្តិធំបំផុត 
ក្នុងជិវិតខ្ញុំ។ នេះគឺជាពាក្យសំណេះសំណាលរបស់ 
លោក Nguyen Van Trungសិប្បករមួយនាក់ ដែលបានផ្សាភ្ជាប់ 

         (VOV)_ក្នុងជីវិតធ្វើការងារចាក់ផ្តៅ ឬស្សី បណ្ដាគំនូរអំពីលោកអ៊ំហូធធ្វើពី
ផ្តៅ ទើបជាទ្រព្យសម្បត្តិធំបំផុតក្នុងជិវិតខ្ញុំ។ នេះគឺជាពាក្យសំណេះ សំណាល របស់លោក Nguyen Van Trungសិប្បករមួយនាក់ ដែលបានផ្សាភ្ជាប់ ជីវិតរបស់
ខ្លួនជាមួយ បណ្ដាដើមផ្តៅ ដើមកក់ ដើមឬស្សី។ ​ 

សិប្បករ Nguyen Van Trung-អ្នកចាក់គំនូរលោកអ៊ំហូពីផ្តៅ - ảnh 1
រោងជាង​ ( VOV5)

        តាមបណ្ដោយផ្លូវជាតិលេខ៧២ ខ្ញុំមកទស្សនារោងជាងរបស់លោក Nguyen
 Van Trungដែលស្ថិតនៅភូមិ Phu Vinh ប៉ែកខាងលិច​រដ្ឋធានីហា​ណូយ​។ រោងជាង នេះមានផ្ទៃដីជាង២០០ម៉ែត្រក្រឡាប៉ុណ្ណោះទេ បានដាក់ពេញដោយ​​តុ​ កៅអ៊ីផ្តៅ  ថូធំមានកំពស់ជាង២ម៉ែត្រ និងបណ្ដាធុងទំនិញដែលមានដាក់របស់តាំងលំអរពី
ផ្តៅ និងស្មៅកក់ ដូចជា÷ កញ្ជ្រែង ឆាងម៉ាង​ចង្កៀង។ ធាតុអាកាស ហាណូយនា បច្ចុប្បន្នត្រជាក់ស្រួលក្តី ប៉ុន្តែ នៅលើ​ផ្ទៃមុខលោក Nguyen Van Trung នៅតែបែក
ញើស​។​

          ណែនាំមនុស្សផ្សេងៗធ្វើការផង ចែកសរសៃផ្តៅផង លោក Trung ​ឧទ្ទេស នាមថា÷ នេះគឺជាគំនូរទី៣១៦របស់ខ្ញុំស្ដីពីលោកប្រធានហូជីមិញ​ហើយ។ គំនូរនេះ មានទំហំ១,២ x១,៦ម៉ែត្រ ត្រូវបានដាក់នៅត្រង់​​កណ្ដាល​រោងជាង។ គំនូរនេះមិន ទាន់បានដាក់ស៊ុំ នៅជាប់ព្រុយនៅឡើយ​។ លោក​អ៊ំ​ហូកំពុងអង្គុយធ្វើការ នៅទី
នោះ  ប្រកបដោយក្រសែភ្នែកដ៏ភ្លឺនិងស្និទ្ធិស្នាល។ លោក Trung ​បានអោយដឹងថា÷

          “ ខ្ញុំធ្វើគំនូរអំពីអ៊ំហូ ពីព្រោះខ្ញុំមានគោលបំណងបង្ហាញនូវថ្វៃដៃរបស់ខ្លួនផង
 និងសម្ដែងនូវការគោរពរាប់អានរបស់ខ្លួនចំពោះលោកអ៊ំហូទៀតផង។ ខ្ញុំធ្វើ គំនូរ ដើមដំបូងនាឆ្នាំ១៩៧៦។ នាបច្ចុប្បន្ន គំនូរនេះនៅតែបានដាក់តាំង​បង្ហាញនៅសារ មន្ទីរហូជីមិញ។​” 

សិប្បករ Nguyen Van Trung-អ្នកចាក់គំនូរលោកអ៊ំហូពីផ្តៅ - ảnh 2
លោក Nguyen Van Trung ( VOV5)

        គំនូរដើមដំបូងនេះដោយប្រធានបទ÷ លោកអ៊ំហូលើផ្លូវទៅបំពេញការងារ​​​ មានទំហំ ៦០x៨០cmត្រូវបានលោកអនុវត្តក្នុងរយៈពេល៤ខែ។ ​ទោះបី​មិនមែន ជាគំនូរធំក្តី ប៉ុន្តែនេះគឺជាគំនូរដើមដំបូងស្ដីពីលោកប្រធានហូជីមិញ ដូច្នេះលោក
ត្រូវចំណាយពេលវេលាជាច្រើន ដើម្បីស្វែងរកវត្ថុធាតុដើម ជ្រៀកសរសរផ្តៅ និង
ពិសេសគឺខំប្រឹងប្រែងបង្ហាញរូបភាពលោកអ៊ំហូអោយកាន់តែរស់​រវើក។

“ នាគ្រានោះ ទទួលបានពាក្យបញ្ជាទំនិញ ខ្ញុំព្រួយបារម្មណ៍ណាស់។ ​ប៉ុន្តែ  ដោយសារការគោរពរាប់អានចំពោះលោកអ៊ំហូ ខ្ញុំបានជ្រើសរើស​សរសៃផ្តៅ និមួយៗ ជ្រៀក ដាក់ហាល…ដោយខ្លួនឯង។ ដល់ពេលសម្រេចបាន​គំនូរ  ខ្ញុំសប្បាយរីករាយនិងមោទនភាពណាស់។”

ការចាក់វត្ថុនានាក៏ពិបាកណាស់ហើយទម្រាំងការចាក់គំនូរអំពីលោកអ៊ំហូគឺ
ពិបាកជាងទៀត វាទាមទាការឧស្សាហ៍ព្យាយាម និងថ្វៃដៃប៉ិនប្រសប់។​ចំពោះ
សិប្បករ Nguyen Van Trung ជាអ្នកដែលបានសម្រេចគំនូរជាង​៣០០ផ្ទាំងអំពីលោក អ៊ំហូគឺក្រៅពីបណ្ដាកក្តា​នោះ នៅមានកត្តាចាំបាច់មួយ​ទៀត​ នោះគឺការជក់ចិត្ត
ចំពោះមុខរបរ។

“ នេះគឺជាដំណើការមួយ។ ពីព្រោះ វត្ថុធាតុដើមពីប្រភពធម្មជាតិ  គ្មានអ្វី ដើម្បីគូរបានឡើយ។ ដូច្នេះ ខ្ញុំត្រូវប្រើរបៀបចាក់  សិល្បះចាក់ផ្តៅខុសគ្នា  និងត្រូវគិតគូអំពីចំនួនសរសៃផ្តៅ។ និងការលំបាកបំផុតក្នុងពេលធ្វើគំនូរ អំពីលោកអ៊ំហូ គឺ÷ភ្នែកនិងថ្ងាស។ ភ្នែកលោកអ៊ំត្រូវមានជំរៅ និងស្និទ្ធិស្នាល។ ថ្ងាស់គឺត្រូវខ្ពស់ សមសួន។”

ឆ្នាំនេះ អាយុជាង៦០ឆ្នាំហើយក្តី ប៉ុន្តែ លោក Trungនៅតែស្រលាញ់ ​ឧស្សាព្យាយាមក្នុងមុខរបរ។ ដោយមានការរួមវិភាគរបស់ខ្លួននោះ សិប្បករ 
Nguyen Van Trungទទួលបានបានរង្វាន់ថ្លៃថ្លាជាច្រើននៅ​ក្នុងប្រទេសនិង​អន្តរ
ជាតិ ដូចជា÷​បាតដៃមាសឥណ្ឌូចិន រង្វាន់ផលិតផលសិប្បកម្មឆ្នើម​នៅ​ជប៉ុន  រង្វាន់ផ្កាយមាសវៀតណាម…។ល។ ជាពិសេស ប្រជាជនក្នុងតំបន់​បានហៅ លោកជាអ្នកអភិរក្សនិងពង្រីកមុខរបរចាក់ផ្តៅ​ ឬស្សីនៅ Phu Vinh ។ លោក Le
 Van Haiអតិថិជនមួយនាក់មកពីរដ្ឋធា​នីហាណូយ ​វាយ​តំលៃថា÷

“ លោក Nguyen Van Trungជាសិប្បករឆ្នើមមួយនាក់ មានបាតដៃដ៏​ប៉ិន​ប្រ
សប់។ នៅ Phu Vinhគ្មានអ្នកណាអាចប្រៀបធៀបបានទេ។ លោក​ជា​អ្នក​ស្រ ឡាញ់មុខរបរ និងខំប្រឹងប្រែង សិក្សារ ច្នៃប្រឌិតថ្មី។ ទោះបី​ជាមិន​ឃើញមាន ឈ្មោះលោកក្តី  ប៉ុន្តែឃើញរបៀបចាក់ក៏ដឹងថា÷នេះគឺជាគំនូររបស់លោក Trung
 ហើយ។”

ឧទ្ទេសនាមអំពីគំនូរលោកអ៊ំហូនៅក្នុងរោងជាងរបស់ខ្លួន លោក ​Trung បានអោយដឹងថា÷ នេះគឺជាគំនូរធំ១ ត្រូវបានសម្រេចក្នុងរយៈពេលខ្លីបំផុត
 គ្រាន់តែ២ខែប៉ុណ្ណោះ។ លោកបានផ្អាក់រាល់ពាក្យបញ្ជាទំនិញផ្សេងៗ  ដើម្បី សម្រេចគំនូរនេះ ចំនឹងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវាកំណើតលោកប្រធាន
ហូជីមិញ (ថ្ងៃទី ១៩ ឧសភា)។ នេះគឺចាអំណោយមួយដែលលោក​ប្រគល់ ជូនកងកម្លាំងយោធារដ្ឋធានីហាណូយដែរ៕​​​​​ 

ប្រតិកម្មទៅវិញ