សេចក្ដីស្រឡាញ់រាប់អានរបស់ប្រជាជនចំពោះ លោកអាចារ្យ Dieu Phi

Chia sẻ
(VOVWORLD) - លោក Dieu Phi ជនជាតិ M'Nong ម្នាក់ (កើតឆ្នាំ ១៩៦៧) ដែលរស់នៅភូមិ Bu Mlanh ឃុំ Dak Rtih ស្រុក Tuy Duc ខេត្ត Dak Nong គឺជាគំរូឆ្នើមក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច ហើយតែងតែធ្វើការងារស្ម័គ្រចិត្ត ដើម្បីជួយអ្នក ដែលមានស្ថានភាពរស់នៅលំបាក។ លោកក៏ទទួលបានកិត្តិយសជាជនជាតិភាគតិចតែមួយគត់នៅខេត្ត Dak Nong ដែលបានចូលរួមមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិទូទាំងប្រទេសនាពេលកន្លងទៅ។
សេចក្ដីស្រឡាញ់រាប់អានរបស់ប្រជាជនចំពោះ លោកអាចារ្យ Dieu Phi - ảnh 1លោកអាចារ្យ Dieu Phi

នៅដើមឆ្នាំ ២០២១ លោកអាចារ្យគ្រិស្ត Dieu Phi បាន ធ្វើការងារប្រចាំថ្ងៃរបស់ ខ្លួនយ៉ាងមមាញឹក នោះគឺប្រមូលផលកាហ្វេទុំ។ ជាមួយនឹងផ្ទៃដីដាំដំណាំកាហ្វេសម្រាប់ធ្វើអាជីវកម្មជិត ៣ ហិកតា។ ដោយសារបានដឹងពីរបៀបធ្វើការចាយវាយ និងសន្សំសម្ចៃប្រាក់ បានជាលោក និងក្រុមគ្រួសារមានជីវភាពរស់នៅធូធារ ហើយកូន ៗ របស់លោកទទួលបានការអប់រំល្អ។ លោក Dieu Phi គឺជាគំរូឆ្នើមមួយរូប ដោយបានចូលរួមវិភាគទានជាច្រើន សម្រាប់ចលនាអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ធ្វើការងារ ស្ម័គ្រចិត្ត ជួយប្រជាជនកាត់បន្ថយទំនៀមទម្លាប់អាក្រក់ជាបណ្ដើរៗ ហើយផ្លាស់ប្តូរការត្រេះរិះ ក៏ដូចជាអភិវឌ្ឍន៍សេដ្ឋកិច្ចផងដែរ។ ហេតុដូច្នេះ អស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ស្ថានភាពសន្តិសុខ នយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមក្នុងភូមិស្រុកត្រូវបានថែរក្សាយ៉ាងរឹងមាំ ប្រជាជនមានអារម្មណ៍នឹងនរចិត្តក្នុងការធ្វើពលកម្ម ផលិតកម្ម ព្រមទាំងរួមកម្លាំងកាយចិត្តកសាងជនបទថ្មី។ លោក Dieu Phi បានចែករំលែកថា៖ “ទោះបីខ្ញុំមិនទាន់ក្លាយជាអ្នកមានក៏ដោយ ប៉ុន្តែខ្ញុំតែងតែប្រកាន់យកទស្សនៈថា ជួយយកអាសារគ្នាទៅវិញទៅមក។ ក្នុងការធ្វើជីវភាពខាងសាសនានោះ ខ្ញុំក៏បានលើកឡើងអំពីគោលនយោបាយរបស់បក្ស និងរដ្ឋ ដើម្បីចែករំលែកជាមួយប្រជាជននៅក្នុងភូមិស្រុក ជាពិសេសគឺបញ្ហាដែលទាក់ទងនឹងដំណាំដាំដុះ និងសត្វចិញ្ចឹមផងដែរ”។

លោក Dieu Gia Co ពលរដ្ឋមួយរូបនៅភូមិ Bu Mlanh បានរៀបរាប់ថា៖ តាំងពីដើមឡើយ ជនជាតិ M ' Nong នៅទីនេះបានដាំដំណាំកាហ្វេ ប៉ុន្តែមិនដឹងពីរបៀបថែរក្សាឡើយ បានជាទទួលបានប្រសិទ្ធភាពសេដ្ឋកិច្ចទាប។ ដោយទទួលបានការជួយណែនាំរបស់គ្រូអាចារ្យ Dieu Phi អំពីការកាត់មេកខ្នែងកាហ្វេ ដាក់ជី ស្រោចទឹក បានជាទិន្នផលនិងបរិមាណផលបានកើនឡើងជាបណ្ដើរបណ្ដើរ។ លោកថ្លែងថា៖ “ជីវភាពរស់នៅរបស់ប្រជាជនមានភាពល្អប្រលើរ និងធូធារឡើង ក្រោយ ពេល ទទួលបានការជួយណែណាំពីគ្រូអាចារ្យ Dieu Phi ។ តាំងពីរដើមឡើយ បើ ដាំ ដំណាំការហ្វេគឺត្រូវរង់ចាំរយៈពេល ពី ៣ ទៅ ៤ ឆ្នាំ ទើបប្រមូលផលបាន ប៉ុន្តែនាបច្ចុប្បន្ននេះ យើងខ្ញុំអាចទទួលបានប្រាក់ចំណូលក្រោយរយៈពេល ២ ឆ្នាំនៃការដាំដុះតែប៉ុណ្ណោះ។ លោកអាចារ្យ Dieu Phi បានជួយប្រជាជនរស់នៅល្អទាំងខាងផ្លូវធម៌ និងផ្លូវលោក”។

ដោយអនុវត្តន៍តាមកម្មវិធីកសាងជនបទថ្មី ក្រុមគ្រួសាររបស់ លោកអាចារ្យគ្រិស្ត Dieu Phi បានបរិច្ចាគដីធ្លីមួយចំណែក ហើយបានចលនា គ្រួសារនៅជុំវិញដើម្បីបរិច្ចាគដីធ្លី សំដៅធ្វើផ្លូវឆ្លងកាត់ភូមិ។ លោកស្រី Thi Giong ពលរដ្ឋមួយរូប នៅភូមិ M Lanh B បានសំណេះសំណាលថា៖ “លោកអាចារ្យគ្រិស្ត Dieu Phi មិនត្រឹមតែbanជួយ ប្រជាពលរដ្ឋ ក្នុងការដាំដំណាំកាហ្វេប៉ុណ្ណោះទេ ថែមទាំងបរិច្ចាគដីធ្លីដើម្បីធ្វើផ្លូវថ្នល់ជូនអ្នកភូមិទៀតផង។ មនុស្សគ្រប់គ្នានៅក្នុងភូមិស្រុក សុទ្ធតែដឹងគុណ ហើយមានទឹកចិត្តស្រឡាញ់រាប់អានចំពោះលោក Dieu Phi ណាស់ “។

សេចក្ដីស្រឡាញ់រាប់អានរបស់ប្រជាជនចំពោះ លោកអាចារ្យ Dieu Phi - ảnh 2លោកអាចារ្យ Dieu Phi ជាមួយប្រជាជន

លោក Hoang Ngoc Thuc ប្រធានគណៈកម្មាធិការប្រជាជនឃុំ Đăk Rtih បានបញ្ជាក់ថា៖ លោក Dieu Phi គឺជាមនុស្សម្នាក់ដែលមានកិត្យានុភាពចំពោះប្រជាជននៅភូមិ Bu Mlanh ។ ដើម្បីជួយដល់មនុស្សដែលមានស្ថានភាពរស់នៅលំបាកនោះ លោកក៏បានចលនា ប្រភពជំនួយជាច្រើនពីខាងក្រៅ ដើម្បីសាងសង់ផ្ទះចំនួន ៥ ខ្នង ជូនគ្រួសារក្រីក្រ និងប្រជាជនដែលមានស្ថានភាពរស់នៅលំបាក ដោយគ្មានទីបង្អែក ព្រមទាំងជូនអណ្តូងទឹកដល់ភូមិស្រុក ដែលខ្វះទឹក ប្រើប្រាស់ប្រចាំថ្ងៃផងដែរ។ លោកបន្តថា៖ “លោកអាចារ្យគ្រិស្ត ពិតជាមានកិត្យានុភាព ហើយត្រូវបានប្រជាជនជឿទុកចិត្តខ្ពស់។ ទន្ទឹមនឹងនេះលោកក៏បានផ្សព្វផ្សាយយ៉ាងល្អអំពីគោលមាគ៌ា គោលការណ៍របស់រដ្ឋ និងគោលនយោបាយរបស់រដ្ឋដល់ជនជាតិភាគតិចនៅក្នុងតំបន់ ជាពិសេសគឺនៅឃុំ Đăk Rtih ផងដែរ។ ក្នុងកំឡុងពេល រីករាលដាលជំងឺកូវីដ ១៩ នេះ លោកអាចារ្យគ្រិស្ត Dieu Phi ក៏បានបរិច្ចាកម៉ាស់ចំនួន ៤០០ ម៉ាស់ ដល់គណៈកម្មាធិការប្រជាជនឃុំ និងថវិកាចំនួន ១ លានដុងដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផងដែរ”។

ជាតំណាងជនជាតិភាគតិចតែមួយគត់នៅខេត្ត Đăk Nông ដែលបានចូលរួមមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិទូទាំងប្រទេសគឺជាកិត្តិយសសម្រាប់លោក Dieu Phi ។ ប្រការនេះក៏ជាកម្លាំងចលករសម្រាប់លោកបន្តរីកសុះសាយការងារគុណធម៌ក្នុងជីវភាពរស់នៅដល់ប្រជាពលរដ្ឋផងដែរ៕

ប្រតិកម្មទៅវិញ