លោកស្រីសាស្ត្រាចារ្យរង បណ្ឌិត Tran Thi Thu Ha - អ្នកវិទ្យាសាស្ត្រជក់ចិត្តនឹងរុក្ខជាតិឱសថ

Chia sẻ
(VOVWORLD) - លោកស្រីសាស្ត្រចារ្យរង បណ្ឌិត Tran Thi Thu Ha ប្រធានវិទ្យាស្ថាន ស្រាវជ្រាវនិងអភិវឌ្ឍរុក្ខកម្មចំណុះសាកលវិទ្យាល័យកសិ-រុក្ខកម្ម Thai Nguyen ជា អ្នកវិទ្យាសាស្ត្រម្នាក់ដែលជក់ចិត្តនឹងការស្រាវជ្រាវ អភិរក្សនិងបង្កាត់ពូជ ដើមឈើនិងរុក្ខជាតិឱសថដ៏កម្រនៅវៀតណាម។ 
លោកស្រីសាស្ត្រាចារ្យរង បណ្ឌិត Tran Thi Thu Ha - អ្នកវិទ្យាសាស្ត្រជក់ចិត្តនឹងរុក្ខជាតិឱសថ - ảnh 1លោកស្រីសាស្ត្រចារ្យរង បណ្ឌិត Tran Thi Thu Ha 

លោកស្រីបានស្រាវជ្រាវ បង្កាត់ពូជ ហើយដាំរុក្ខជាតិឱសថដ៏កម្រ ចំនួន៤០ប្រភេទប្រកបដោយជោគជ័យនៅវៀតណាម បានផ្ដល់នូវអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច ខ្ពស់។ ដោយមានស្នាដៃឆ្នើមៗទាំងនោះ លោកស្រី Tran Thi Thu Haមាន កិត្តិយសដោយត្រូវបានសម្ព័ន្ធសមាគមន៍ស្ត្រីវៀតណាមប្រគល់ជូនពាន រង្វាន់ Kovalevskaia ឆ្នាំ២០១៩។

រូបភាពលោកស្រីសាស្ត្រចារ្យរង បណ្ឌិត Tran Thi Thu Ha ដែល តែងតែទៅធ្វើការនាវេលាម៉ោង៦ព្រឹកហើយបញ្ចប់ការងារទៅវិញនាវេលាអធ្រាតនៅក្នុង បន្ទប់ពិសោធន៍បានក្លាយទៅជារូបភាពដែលធ្លាប់ស្គាល់នៅវិទ្យាស្ថានស្រាវ ជ្រាវនិងអភិវឌ្ឍរុក្ខកម្ម។ កាលពីឆ្នាំ២០០៨ ក្រោយពីសម្រេច កម្មវិធី សិក្សាថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីរួចមក លោកស្រី Tran Thi Thu Ha បានវិល ត្រឡប់មកប្រទេសវិញ ហើយបង្កើតនិងអភិវឌ្ឍ វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍរុក្ខកម្មចំណុះសាកលវិទ្យាល័យ Thai Nguyen។ លោកស្រីបានឲ្យដឹងថា ខ្លួនជានិច្ចកាលខ្វល់ខ្វាយ ធ្វើយ៉ាងណា ដើម្បីបង្កាត់បាននូវពូជរុក្ខជាតិឱសថដ៏កម្រដែលផ្ដល់នូវទិន្នផលខ្ពស់។

“នៅតំបន់ព្រៃភ្នំនេះ មានរុក្ខជាតិឱសថដ៏កម្រជាច្រើនប្រភេទ។ ហេតុ អ្វីយើងមិនអភិរក្សនិងអភិវឌ្ឍរុក្ខជាតិឱសថនានាស្ថិតនៅក្នុងសៀវភៅ ក្រហម ដែលកំពុងសាបសូន្យជាបណ្ដើរៗជារៀងរាល់ថ្ងៃ។ ហេតុដូច្នេះ ក្នុងអំឡុងពេល១០ឆ្នាំកន្លងមក យើងខ្ញុំតែងតែប្រដេញតាមគោលដៅពង្រីក ប្រភេទរុក្ខជាតិឱសថដ៏កម្រនេះឲ្យបានទូលំទូលាយថែមទៀត”។

លោកស្រី Tran Thi Thu Ha បានធ្វើការស្រាវជ្រាវទាំងយប់ទាំងថ្ងៃ ហើយបានបង្កាត់ពូជនិងដាំប្រកបដោយជោគជ័យនូវរុក្ខជាតិឱសថដ៏កម្រ ចំនួន៤០ប្រភេទរបស់វៀតណាម ដែលផ្ដល់អត្ថប្រយោជន៍ផ្នែកសេដ្ឋ កិច្ចដ៏ខ្ពស់ក៏ដូចជារួមចំណែកអភិវឌ្ឍវិស័យរុក្ខជាតិឱសថនៅវៀតណាមផង ដែរ។ ក្រោយពីបង្កាត់បាននូវពូជរុក្ខជាតិឱសថដែលមានមាតិកាឱសថដ៏ ខ្ពស់ លោកស្រី Ha បានកសាងគម្រោងការណ៍ដាំរុក្ខជាតិឱសថដោយទ្រង់ទ្រាយធំ ដើម្បីបង្កើតការងារធ្វើសម្រាប់ប្រជាជន។ វិទ្យាស្ថានស្រាវជ្រាវរបស់លោក ស្រីក៏បានជួយឧបត្ថម្ភបង្កើតសហគ្រាសវិទ្យាសាស្ត្រដើមដំបូងនៅខេត្ត Thai Nguyen នោះគឺក្រុមហ៊ុនភាគហ៊ុនកសិ រុក្ខកម្មនិងបរិស្ថានវៀត ណាម ព្រមទាំងបើកសាខាចំនួន២បន្ថែមទៀតនៅខេត្ត Ha Giang និងខេត្ត Quang Nam ផងដែរ។ លោកស្រីសាស្ត្រាចារ្យរង បណ្ឌិត Tran Thi Thu Ha បានចែករំលែកថា៖

“នាបច្ចុប្បន្ន ប្រព័ន្ធអាជីវកម្មរបស់យើងខ្ញុំកំពុងផ្គត់ផ្គង់ដើមពូជរុក្ខជាតិនិង ផលិតផលឱសថសម្រាប់ខេត្តចំនួន៣០ទូទាំងប្រទេស។ សុបិន្តរបស់យើង ខ្ញុំគឺបន្តឆ្ពោះទៅទីផ្សារបរទេស តាមនោះរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម សម្រាប់ជនរួមជាតិនៅតំបន់ឆ្ងាយដាច់ស្រយាល”។

ចែករំលែកអំពីការរួមចំណែកនិងស្នាដៃនានារបស់លោកស្រី Tran Thi Thu Ha លោកសាស្ត្រាចារ្យរង បណ្ឌិត Tran Van Dien សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យកសិកម្ម រុក្ខកម្ម ចំណុះសាកលវិទ្យាល័យ Thai Nguyen បានឲ្យដឹងថា៖

“យើងខ្ញុំមានមោទនភាពខ្លាំងណាស់ចំពោះលោកស្រីសាស្ត្រាចារ្យរង បណ្ឌិត Thu Ha ជាអ្នកវិទ្យាសាស្ត្រ គ្រូបង្រៀននិងអ្នកគ្រប់គ្រងមួយរូបដែល មានការទទួលខុសត្រូវចំពោះសំណង់ស្រាវជ្រាវទាំងអស់របស់ខ្លួន ព្រមទាំង បានឧស្សាហ៍ព្យាយាមស្រាវជ្រាវនិងអភិវឌ្ឍវិស័យរុក្ខកម្មនៅវៀតណាមផងដែរ។ បណ្ដាសំណង់ស្រាវជ្រាវស្ដីពីការបង្កាត់ពូជដើមឈើ រុក្ខជាតិ ឱសថ និងយថាក្រមបង្កបង្កើនផលិតផលរុក្ខជាតិឱសថរបស់លោកស្រី Thu Ha ត្រូវបានខេត្តក្រុងជាច្រើននៅតំបន់ព្រៃភ្នំភាគខាងជើងទទួលស្គាល់ និងអនុវត្ត”។

រហូតមកដល់ពេលនេះ លោកស្រីសាស្ត្រាចារ្យរង បណ្ឌិត Tran Thi Thu Ha រួមជាមួយសមូហភាពកម្មាភិបាលនៅវិទ្យាសា្ថនស្រាវជ្រាវនិង អភិវឌ្ឍរុក្ខកម្មត្រូវបានក្រសួងកសិកម្មនិងអភិវឌ្ឍជនបទផ្ដល់ជូនវិញ្ញា បនបត្រការពារចំពោះរុក្ខជាតិឱសថចំនួន១២ប្រភេទ ហើយនាំយកមកអនុវត្ត ក្នុងផលិតកម្មនិងអាជីវកម្មផងដែរ។ ដោយមានការរួមចំណែកដ៏ធំធេង សម្រាប់វិស័យរុក្ខកម្មវៀតណាមក្នុងរយៈពេល២០ឆ្នាំកន្លងមក លោកស្រីសាស្ត្រាចារ្យរង បណ្ឌិត Tran Thi Thu Ha ត្រូវបានរដ្ឋប្រគល់ជូន ពានរង្វាន់Kovalevskaia ជាពានរង្វាន់ដែលបានប្រគល់ជូនបណ្ដាសមូហ ភាពនិងអ្នកវិទ្យាសាស្ត្រជាស្ត្រីដែលមានស្នាដៃឆ្នើមក្នុងការស្រាវជ្រាវនិងអនុវត្តវិទ្យាសាស្ត្រចូលក្នុងជីវភាពរស់នៅជាក់ស្ដែង៕

ប្រតិកម្មទៅវិញ