លោកគ្រូវ័យក្មេងវៀតណាមទទួលបានពានរង្វាន់ព្រះរាជបុត្រីថៃ

Chia sẻ

(VOVWORLD) - កេរ្តិ៍ឈ្មោះលោកគ្រូ Le Thanh Liem នៅសាលាមធ្យមសិក្សាជនជាតិ Him Lam ស្រុក Chau Thanh A ត្រូវបានមជ្ឈដ្ឋានកម្មា ភិបាលគ្រប់គ្រងផ្នែកអប់រំ រហូតដល់លោកគ្រូអ្នកគ្រូជាច្រើននៅខេត្ត Hau Giang ស្គាល់ដល់ពីព្រោះនា ពេលកន្លងមក លោកគ្រូរូបនេះបានសិក្សាស្រាវជ្រាវ ហើយច្នៃប្រឌិតឡើង ឧបករណ៍និងរបស់របរជាច្រើន បម្រើការងារបង្ហាត់បង្រៀនយ៉ាងល្អណាស់។ អាស្រ័យដោយមានការយកចិត្តទុកដាក់ដោយអស់ពីចិត្តពីថ្លើមចំពោះកូន សិស្ស លោកគ្រូ Le Thanh Liem មានកិត្តិយសដោយទទួលបានពានរង្វាន់ព្រះ រាជបុត្រីថៃ។

លោកគ្រូវ័យក្មេងវៀតណាមទទួលបានពានរង្វាន់ព្រះរាជបុត្រីថៃ - ảnh 1លោកគ្រូវ័យក្មេង Le Thanh Liem កំពុងណែនាំកូនសិស្សអំពីឧបករណ៍ របស់របរបង្ហាត់បង្រៀនថ្មី។(រូបថត៖ VOV) 

កាលពីកន្លះខែមុននេះ នៅក្នុងពិធីជួបជុំរំលឹកខួបលើកទី៣៨ទិវាគ្រូបង្រៀន វៀតណាម ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Hau Giang លោក Dong Van Thanh បានប្រគល់ប័ណ្ណសរសើរជូនដល់លោកគ្រូវ័យក្មេង Le Thanh Liem ដោយមានស្នាដៃដ៏ឆ្នើមក្នុងការសិក្សាស្រាវជ្រាវ ច្នៃប្រឌិតឧបករណ៍ របស់របរ ប្រើប្រាស់ក្នុងការបង្ហាត់បង្រៀន។ លោកគ្រូ Liem បានសំណេះសំណាលថា៖      “ក្នុងការបង្ហាត់បង្រៀន មានប្រធានបទជាច្រើនដែលត្រូវការរបស់របរបង្រៀន ដ៏ទំនើបជាង ពីព្រោះថា វិស័យអប់រំក្នុងសង្គមកាន់តែរីកចម្រើនពីមួយថ្ងៃទៅ មួយថ្ងៃ ព្រមទាំងការកកើតនៃបដិវត្តន៍៤.០ទៀតផង។ ហេតុដូច្នេះ យើងក៏ត្រូវ ធ្វើឲ្យប្រសើរឡើងរបស់របរបង្រៀនក៏ត្រូវរីកចម្រើនអញ្ចឹងផងដែរ។ ក្នុងនាមជា គ្រូបង្រៀនម្នាក់ ខ្ញុំបានសិក្សាស្រាវជ្រាវដោយខ្លួនឯង ហើយបង្កើតឡើងឧបករណ៍ ថ្មីៗ ដើម្បីឆ្លើយតបនឹងតម្រូវការនៃការផ្លាស់ប្ដូរថ្មីផ្នែកអប់រំ”។

សាលាសកលជនជាតិអន្តេវាសឹក Him Lam ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១១។ នាគ្រានោះ លោកគ្រូ Le Thanh Liem ក៏មកបង្រៀនវិញ្ញាសាររូបវិទ្យា និងបច្ចេកវិទ្យានៅសាលាផងដែរ។ ក្នុងដំណើរការបង្រៀន លោកគ្រូរកឃើញថា សិស្សានុសិស្សភាគច្រើន រស់នៅតំបន់ឆ្ងាយដាច់ស្រយាល ហេតុដូច្នេះជីវភាព មានការលំបាកខ្វះខាតច្រើនណាស់ ខណៈដែលឧបករណ៍ របស់របរបង្រៀន របស់សាលា ក៏មានកំហិតជាច្រើនផងដែរ។ ក្នុងបំណងចង់ជួយប្អូនៗឲ្យមាន លក្ខណៈសិក្សារៀនសូត្រល្អប្រសើរជាង ក្នុងអំឡុងពេល៩ឆ្នាំធ្វើការនៅទីនេះ ក្រៅពី ការបង្រៀន លោកគ្រូ Liem ក៏បានចំណាយពេលវេលាសម្រាប់ស្រាវជ្រាវបណ្ដា ឧបករណ៍ របស់របរបង្ហាត់បង្រៀនទៀតផង។ ជាពិសេស លោកគ្រូបាននិងកំពុង អភិវឌ្ឍទម្រង់រូបភាពរូបភាព “ក្លឹបវិទ្យាសាស្ត្រ-បច្ចេកទេស” ក្នុងបំណងតភ្ជាប់សិស្សា នុសិស្សរវាងបណ្ដាជនជាតិនៅក្នុងសាលាក៏ដូចជាក្នុងស្រុកនិងខេត្ត Hau Giang ដើម្បីផ្ដល់ជូន ប្អូនៗនូវការជក់ចិត្តនឹងការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ-បច្ចេកទេស។ ប្អូន Nguyen Bao Ngoc សិស្សថ្នាក់ទី៩ នៅសាលាសកលជនជាតិអន្តេវាសឹក Him Lam បានឲ្យដឹងថា៖ “ដើម្បីជួយយើងខ្ញុំក្រេបយកចំណេះវិជ្ជាឲ្យមានប្រសិទ្ធភាព លោកគ្រូ Liem បានបង្កើតឡើងឧបករណ៍បង្រៀនដោយអនុវត្តបច្ចេកវិទ្យាមីក្រូខន់ត្រូលើ (microcontroller) ហើយនាសព្វថ្ងៃ ឧបករណ៍របស់លោកគ្រូសុទ្ធតែត្រូវបាន យកមកប្រើប្រាស់នៅក្នុងសាលា។ ឧបករណ៍បែបនេះជួយឲ្យម៉ោងសិក្សារបស់ យើងខ្ញុំកាន់តែរស់រវើក គួរឲ្យទាក់ចិត្តថែមទៀត ហេតុដូច្នេះ យើងខ្ញុំអាចឆាប់ ចំនិងចាំបានយូរនូវមេរៀនរបស់ខ្លួន”។

លោកគ្រូវ័យក្មេងវៀតណាមទទួលបានពានរង្វាន់ព្រះរាជបុត្រីថៃ - ảnh 2 លោកគ្រូ Le Thanh Liem មានកិត្តិយសដោយទទួលបានពានរង្វាន់ព្រះរាជបុត្រីថៃ
Maha Chakri។ (រូបថត៖ VOV)

ដោយមានការរួមវិភាគទានគួរឲ្យកត់សម្គាល់ដល់បុព្វហេតុបណ្ដុះ មនុស្ស លោកគ្រូ Le Thanh Liem មានកិត្តិយសដោយទទួល បានពានរង្វាន់ព្រះរាជបុត្រីថៃ Maha Chakri។ នេះជាពានរង្វាន់អន្តរជាតិ ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៥ ហើយធ្វើឡើង២ឆ្នាំម្ដង ដោយ ក្រុមប្រឹក្សាគ្រូបង្រៀន ចំណុះក្រសួងអប់រំថៃ និងមូលនិធិពានរង្វាន់ព្រះរាជ បុត្រីថៃ ជូនចំពោះគ្រូបង្រៀនឬអ្នកគ្រប់គ្រងផ្នែកអប់រំនៃប្រទេសអាស៊ី អាគ្នេយ៍នានា។ លោកគ្រូ Lu Xuan Hoan នាយកសាលាសកលជនជាតិអន្តេវាសឹក Him Lam បានឲ្យដឹងថារាល់ពានរង្វាន់ដែលលោកគ្រូ Le Thanh Liem ទទួល បាននាពេលកន្លងមក មិនត្រឹមតែជាមោទនភាពចំពោះរូបលោកគ្រូផ្ទាល់ ប៉ុណ្ណោះទេ ថែមទាំងជាមោទនភាពចំពោះសាលានិងផ្នែកអប់រំរបស់ខេត្ត Hau Giang ទាំងមូលទៀតផង។ “នាបច្ចុប្បន្ន សាលាសម្រេចបានស្នាដៃជាច្រើន ហើយកំពុងជាអង្គ ភាពមួយក្នុងចំណោមអង្គភាពនាំមុខគេក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ។ រាល់ស្នាដៃទាំងនោះមានការរួមវិភាគទានគួរឲ្យកត់សម្គាល់របស់ លោកគ្រូ Le Thanh Liem ចាប់តាំងពីឆ្នាំ២០១១មក។ លោកគ្រូគឺជាគំរូ មួយរូបដែលត្រូវបានកូនសិស្សគោរពរាប់អាននិងយកតម្រាប់តាម”។

លោកគ្រូ Le Thanh Liem ជាគំរូមួយរូបក្នុងចំណោមគំរូឆ្នើមៗនៃខេត្ត Hau Giang អញ្ជើញចូលរួមមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិ ទូទាំងប្រទេសលើកទី១០នៅទីក្រុងហាណូយ។ លោកគ្រូដោយមានអាយុ ៣២ឆ្នាំរូបនេះបានសំណេះសំណាលថា រាល់ពានរង្វាន់ដែលខ្លួនទទួលបាននោះ នឹងជាកម្លាំងចលករជួយលោកគ្រូបន្តស្រាវជ្រាវ បង្កើតឡើងឧបករណ៍ របស់របរបង្រៀនដ៏ល្អៗជាច្រើនថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការនៃ ការផ្លាស់ប្ដូរថ្មីផ្នែកអប់រំនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ