លោក Hồ Chõ - អ្នកដែលថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Bru - Van Kieu

Chia sẻ

(VOVWORLD) - ធ្វើយ៉ាងណាដើម្បីអភិរក្សសម្រាប់កូនចៅជំនាន់ក្រោយ ដឹងពីសម្រស់វប្បធម៌ដ៏ពិសេសរបស់ជនជាតិខ្លួន គឺជាក្តីកង្វល់និងសេចក្ដីប្រាថ្នារបស់បងប្អូនជនជាតិ Bru - Van Kieu ដែលកំពុងធ្វើការក្នុងវិស័យវប្បធម៌នៅមូលដ្ឋាន។ លោក Hồ Chõ នៅឃុំ Thuan ស្រុក Huong Hoa ខេត្ត Quang Tri គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សយ៉ាងដូច្នេះ។

លោក Hồ Chõ - អ្នកដែលថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Bru - Van Kieu - ảnh 1លោក Ho Cho សំដែងឧបករណ៍ភ្លេងរបស់ជនជាតិ Bru - Van Kieu។ រូបថត៖ VOV

នៅក្នុងផ្ទះឈើ របស់លោក Ho Cho តាំងបង្ហាញរបស់របរ និងឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃជាច្រើនរបស់ជនជាតិ Van Kieu ដូចជា៖ ស្ពកឬស្សី កាផា កន្ត្រក បំពង់ឬស្សីដាក់បាយបសម្រាប់ទៅធ្វើការក្នុងព្រៃ ឬឧបករណ៍សិល្បៈមួយចំនួនដូចជា ចាប៉ី ta lư គងឃ្មោះ ខែន ជាដើម។ ទាំងអស់នេះសុទ្ធតែជារបស់របរ និងផលិតផលវប្បធម៌អរូបី ដែលលោកបានចំណាយពេលវេលា កម្លាំងកាយចិត្ត និងទឹកប្រាក់យ៉ាងច្រើន ទើបសម្រាំងបាន។ លោក Ho Cho បានចែករំលែកថា៖

“ក្នុងអំឡុងពេលសម្រាំងសម្រាំង ខ្ញុំបានជួបប្រទះនឹងការលំបាកដូចជាការខ្វះថវិកាដើម្បីទិញផលិតផលមក។ លើសពីនេះទៅទៀត សិប្បករជាច្រើនដោយសារជរាពាធ មិននៅរក្សាវត្ថុអនុស្សាវរីយ៍ប្រពៃណីទៀតឡើយ។ ទោះជាយ៉ាងនេះក្ដី ខ្ញុំក៏បានរកឃើញសិប្បករមួយចំនួនទាំងក្នុង និងក្រៅឃុំ Thuan ដែលចេះត្បាញ ស្ដារតម្លៃទាំងនេះឡើងវិញ ដើម្បីឲ្យខ្ញុំអាចដាក់តាំងបង្ហាញក្នុងផ្ទះឈើរបស់ខ្លួនបាន”។

របស់របរដ៏ពោរពេញទៅដោយលក្ខណៈវប្បធម៌របស់ជនជាតិ Bru – Van Kieu ត្រូវបានសម្រាំងនៅក្នុងសហគមន៍ភូមិឃុំ យ៉ាងសម្បូរបែប និងចម្រុះដូចជា៖ ខែន ចាប៉ី ta lu គងឃ្មោះ ត្រែ និងខ្លុយ ជាដើម។ ការសម្រាំងរបស់របរទាំងនេះបានជួយលោក Ho Cho យល់ដឹងបន្ថែមអំពីប្រវត្តិសាស្ត្រ និងវប្បធម៌របស់បណ្ដាជនជាតិវៀតណាម។ គិតត្រឹមពេលនេះ លោកបានសម្រាំងរបស់របរជាង ១០០ ដែលត្រូវបានប្រើប្រាស់ក្នុងការធ្វើផលិតកម្ម ពលកម្ម  ការប្រជុំជីវភាពជំនឿ និងវប្បធម៌ របស់ជនជាតិ Bru - Van Kieu។ ក្នុងនោះ គងឃ្មោះសំរិទ្ធជាវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃបំផុត។

លោក Hồ Chõ - អ្នកដែលថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Bru - Van Kieu - ảnh 2លោក Ho Cho (ទីពីរពីស្តាំ) និងសិប្បករជនជាតិ Bru - Van Kieu សំដែងឧបករណ៍ភ្លេង។ រូបថត៖ VOV

ជារៀងរាល់មួយខែម្តង លោក Ho Cho តែងតែយករបស់របរទាំងនេះទៅសម្អាតយ៉ាងយកចិត្តទុកដាក់ ដើម្បីកុំឱ្យដុះផ្សិត ឬខូច។ លោកក៏សុខចិត្តអនុញ្ញាតឲ្យស្ថាប័ន អង្គភាព សាលារៀនក្នុងស្រុក ខ្ចីរបស់របរ និងឧបករណ៍ភ្លេង នៅពេលរៀបចំសកម្មភាពវប្បធម៌ និងការសម្តែងសិល្បៈផងដែរ។ លោក Nguyen Chi Tuan អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Thuan បានឲ្យដឹងថា៖

“បើនិយាយពីគោលជំហរ ឃុំគាំទ្រលោក Ho Cho យ៉ាងពេញទំហឹង។ នាពេលថ្មីៗនេះ ឃុំបានរាយការណ៍ទៅការិយាល័យវប្បធម៌ស្រុក ដើម្បីស្នើសុំឲ្យបង្កើតលក្ខខណ្ឌល្អបន្ថែមទៀតហើយថា នៅឆ្នាំ២០២៤ និងឆ្នាំបន្តបន្ទាប់ទៀត ស្រុកនឹងបែងចែកថវិកា ដើម្បីថែរក្សា និងផ្សព្វផ្សាយប្រពៃណីដ៏ល្អប្រពៃរបស់ជនជាតិ Van Kieu - Pa Ko ផងដែរ”។

ការងារដ៏មានអត្ថន័យរបស់លោក Ho Cho បានរួមចំណែកក្នុងការលើកទឹកចិត្តជំនាន់យុវជនឱ្យមានការជក់ចិត្តនឹងការរៀនសូត្រ និងថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិ Bru - Van Kieu នៅលើជួរភ្នំ Truong Son។ លោក Nguyen Hung អនុប្រធានការិយាល័យវប្បធម៌ និងព័ត៌មានស្រុក Huong Hoa បានឲ្យដឹងថា៖

“លោក Ho Cho គឺជាគំរូដ៏ភ្លឺស្វាងមួយក្នុងការសម្រាំង និងផ្សព្វផ្សាយតម្លៃប្រពៃណីរបស់ជនជាតិ Van Kieu - Pa Ko និយាយរួម និងជនជាតិ Van Kieu និយាយដោយឡែក។ ផ្ទះរបស់លោក Ho Cho មានកន្លែងតាំងបង្ហាញយ៉ាងគ្រប់គ្រាន់បង្គួរនូវផលិតផលវប្បធម៌អរូបីយ៍របស់បងប្អូនជនជាតិ Van Kieu - Pa Ko”។

ទន្ទឹមនឹងការសម្រាំងផលិតផលវប្បធម៌ លោក Ho Cho និងសិប្បករក្នុងឃុំ Thuan តែងតែជួបជុំគ្នាដើម្បីហ្វឹកហាត់បទភ្លេងប្រពៃណីរបស់ជនជាតិ Bru-Van Kieu តាមនោះពង្រីកតម្លៃរបស់ឧបករណ៍ភ្លេងដែលគេសម្រាំងបានក្នុងជីវភាពខាងវប្បធម៌ និងស្មារតី។ មនុស្សដូចលោក Ho Cho បានរួមចំណែកអភិរក្សនិងពង្រីកតម្លៃវប្បធម៌របស់បណ្ដាជនជាតិវៀតណាម៕

ប្រតិកម្មទៅវិញ